ជុងហ្គុក វិះតែឈ្លក់ទឹកដាច់អាយូសស្លាប់ កាលបើឮសម្តី ថេយ៉ុង ពោលពាក្យឡើងដូច្នេះ សូម្បីតែខ្លួនគេផ្ទាល់ក៏ទ័លគំនិតចំពោះជម្លោះក្មេងៗអស់ទាំងនេះដែរ ដោយមិនបានដឹងថា ថេយ៉ុង ចេះលើកដាក់និយាយបន្ថែមល្បោយកុហកពូកែប៉ុណ្ណានោះទេ។
«ម្តេចបានក្មេងអស់ទាំងហ្នឹងនិយាយពាក្យអ៊ីចឹង?»
«ពួកវាឃើញខ្ញុំស្និទ្ធស្នាលជាមួយបង ប្រហែលគិតថាពួកយើងសមគ្នាទេដឹងហាស់ៗ!!» ជុងហ្គុក ចង់តែស្ទុះខោកក្បាល ថេយ៉ុង ពីបីក្រញរឱ្យដឹងដៃម្តង សុខៗមកនិយាយពាក្យលេបខាយចែចង់គេធ្វើដូចខ្លួនឯងពេញកំលោះអាយុគ្រប់ ១៨ ឆ្នាំ។
«ថេយ៍ និយាយកំប្លែងឱ្យបងសើចលេង!»
«ថ្ងៃក្រោយកុំទៅមានរឿងឈ្លោះទាស់ទែងនិងគេទៀត ឃើញទេមានបញ្ហាបែបនេះ ចុះបើបង្ករឿងធំដល់ថ្នាក់ដឹងដល់ប៉ាម៉ាក់នោះ?»
«ខ្ញុំអត់មានប៉ាទេ!» និយាយដល់ត្រឹមណេះ ថេយ៉ុង ទម្លាក់ទឹកមុខចុះភ្លាម ជុងហ្គុក ដឹងថាគេប៉ះទង្គិចផ្លូវចិត្ត ទើបប្រញាប់ចាប់ទាញរាងតូចមកឱបនិងលើកដៃអង្អែលខ្នងតូចថ្នមៗសើរៗបន្ថែម។
«បងសូមទោសណា!»
«ថេយ៍ អត់ខឹងនិងបងទេ ថេយ៍ និយាយការពិត!» អ្នកកំលោះរូបស្រស់ទាញស្មាតូចចេញបន្តិច រួចសម្លឹងកែវភ្នែកខ្មៅនិលគួរឱ្យអាណិតខ្លោចចិត្ត មុននឹងនិយាយលួងលោមគេដោយសម្តីផ្អែមល្ហែមមានទឹកដមសារជាថ្មីម្តងទៀត។
«កុំយំណា បងគ្រាន់តែបារម្ភពីសុវត្ថិភាពរបស់ ថេយ៍!»
«បាទ!!»
«ចង់ទៅដើរលេងទេ? ល្ងាចនេះបងទំនេរ!»
«បងជូនខ្ញុំដើរលេងមែនទេ?» ថេយ៉ុង អរលោតកញ្ឆេងសើចស្ញេញដោយអារម្មណ៍សប្បាយចិត្តរកថាមិនត្រូវឡើងវិញ។
«ហ្អឹម!» ជុងហ្គុក ងក់ក្បាលសន្សឹមៗ ក្រឡេកទៅមើលម៉ោងសល់រយៈពេល ២៥ នាទីទៀត ទើបដល់ពេលគេចេញពីធ្វើការ គេនិងបានរៀបចំខ្លួនជូនដំណើរក្មេងដ៏កំហូចដើរលេងឱ្យបានសប្បាយចិត្តម្តង។
ឧទ្យានជាតិ
ម៉ោង ៧:៣៤ នាទី..
តំបន់ទេសចរណ៍ដ៏ល្បីមួយកន្លែងក្នុងទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូងនារដូវស្លឹកឈើជ្រុះនេះ ហាក់បីទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកមកកម្សាន្តជាច្រើនកុះករ ដោយសារតែមានសួនច្បាដ៏ស្រស់ស្អាត ទីធ្លាធំទូលាយ និងមានខ្យល់បរិសុទ្ធធ្លាក់ចុះមកត្រសៀក អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺមានផ្ទុកទៅដោយឧបករណ៍កម្សាន្តនានាក្នុងតំបន់បន្ថែមទៀត មិនថាការដាក់លក់អាហារលក្ខណៈតាមទីសាធារណៈក៏ទទួលបានចំណាប់អារម្មណ៍ពីអ្នកមកលេងកម្សាន្តនិងទស្សនានៅទីនេះច្រើនដែរ។
«ស្អាតណាស់ ខ្ញុំខានមកយូរហើយ ចាប់តាំងពីម៉ាក់រវល់ការងារមកគាត់មិនដែលបានជូនខ្ញុំមកដើរលេងនៅទីនេះទេ!» ថេយ៉ុង ស្ទើរតែមិនដឹងថានៅទីនេះមានការអភិវឌ្ឍន៍រីកចម្រើនច្រើនជាងមុនដល់ម្លឹងឡើយ បើគិតដល់ពេលវេលាវិលត្រលប់ថយក្រោយ ទីនេះគ្រាន់តែជាសួនច្បាដែលមិនសូវមានមនុស្សចាប់អារម្មណ៍ ពេញនិយមមកលេងកម្សាន្តផង។
«តែឥឡូវកែប្រែបានច្រើនហើយ ថេយ៍ អាចមកលេងជាថ្មីម្តងទៀតបានហើយតើស!» ជុងហ្គុក សើចចាប់កៀកស្មា ថេយ៉ុង ដើរតម្រង់ទៅរកតូបអាហារឆ្ងាញ់ៗដ្បិតជាអាហារដែលលក់តាមស្តង់ តាមចិញ្ចឹមថ្នល់ក៏ពិតមែន ប៉ុន្តែរស់ជាតិមិនចាញ់ស្នាដៃចុងភៅដែលបានចម្អិនខាងក្នុងហាងល្បីៗនោះឡើយ។
«កុំញ៉ាំមីច្រើនពេក គួរតែញ៉ាំសាច់ចង្កាក់នេះបានហើយ ញ៉ាំតែបន្តិចទេណា!» ជុងហ្គុក ដាស់តឿនសតិ ថេយ៉ុង ជាហូរហែរឃើញគេសង្វាតទិញតែអាហារណាដែលញ៉ាំហើយប៉ះពាល់ដល់សុខភាពខ្លាំងពេកទើបធ្វើឱ្យនាយកំលោះយើងត្រូវធ្វើខ្លួនមានម្ចាស់ការគ្រប់គ្រងទៅលើរបបអាហាររបស់ ថេយ៉ុង ទាំងអស់។
«បងពេទ្យ ថេយ៍ ចង់ញ៉ាំការ៉េម!»
«ទេ! យប់នេះត្រជាក់ខ្លាំងណាស់ មិនឱ្យញ៉ាំការ៉េមទេ!»
«អ៊ីចឹងញ៉ាំអី? ញ៉ាំស្ករសំឡី?»
«អាហ្នឹងក៏មិនឱ្យញ៉ាំដែរ!» ថេយ៉ុង បង្ហាញទឹកមុខអន់ចិត្តភ្លាម ស្របពេល ជុងហ្គុក ក៏ក្រឡេកទៅឃើញផ្លែឈើស្រស់ៗដែលគេខ្ចប់ដាក់ប្រអប់លក់គួរឱ្យចាប់អារម្មណ៍។
«ញ៉ាំផ្លែឈើខ្លះទើបល្អ!»
«ផ្លែឈើហ្នឹងក៏ប៉ះពាល់សុខភាពដែរមានជាតិស្ករហ្នឹង? បើបងពេទ្យខ្លាច ថេយ៍ ញ៉ាំរបស់ផ្តេសផ្តាស់ឈឺ បងពេទ្យក៏ផ្សំថ្នាំឱ្យ ថេយ៍ លេបតាមក្រោយទៅ!» រាងតូចចាប់អង្រួនដៃនាយ ទទូចចង់ញ៉ាំរបស់ដែលគេចូលចិត្តមើលទៅក៏មិនដាច់ចិត្តដែរឃើញគេបើកភ្នែកភ្លឹះៗខ្មៅៗមូលក្រឡង់ៗយ៉ាងនេះទៅហើយបើដាច់ចិត្តពេកក៏មិនបានដែរ។
«បងពេទ្យ ណាៗៗ...»
«អ្ហា..ញ៉ាំក៏ញ៉ាំចុះ..» ជុងហ្គុក លែងហាមឃាត់ព្រមឱ្យអាល្អិតញ៉ាំអ្វីស្រេចតែចិត្ត ជ្រុលតែខ្លួនអួតអាងស្ម័គ្រចិត្ត ធ្វើជាអ្នកជូនដើរលេងទៅហើយ មានតែសម្រេចចិត្តបើកផ្លូវឱ្យចៅហ្វាយតូចធ្វើរឿងសប្បាយៗឱ្យអស់ដៃទៅចុះ។
ថេយ៉ុង រត់សំដៅទៅទិញការ៉េមយកមកឈរញ៉ាំយ៉ាងឆ្ងាញ់ សម្លឹងមើលទេសភាពឧទ្យានជាតិនៅពេលរាត្រី ធ្វើឱ្យគេសប្បាយចិត្តខ្លាំងណាស់។ នៅពេលញ៉ាំឆ្អែតក៏បានសុំអនុញ្ញាតពី ជុងហ្គុក ដើម្បីទៅជិះសេះហោះទៀត។ យប់នេះជាយប់មួយដ៏រីករាយ ដែលគេអាចបានបង្ហាញស្នាមញញិមនិងសំឡេងសើចមានក្តីសុខ វ័យកុមារភាពរបស់គេមិនមានច្រើនទៀតទេ ពេលវេលាដែលនាំឱ្យគេអាចមកឈរសម្លឹងមើលសេរីភាពក្នុងនាមជាក្មេងជំទង់ ក៏មិនសេសសល់ពេលច្រើនទៀតដែរ ខណៈអ្នកដែលដើរឈរទន្ទឹមគេក៏មានវ័យរៀងច្រើនគួរសម។
«បងពេទ្យ រងារណាស់!» កាលបើមកអង្គុយក្នុងកន្ត្រកវិល ឡើងដល់ជាន់ទីខ្ពស់ ខ្យល់ត្រជាក់ធ្លាក់ចុះមករសាត់ផាត់ប៉ះចំរាងកាយតូចស្តើងនាំឱ្យគេរងារញ័រអស់ខ្លួនប្រាណរណ្តំដល់ថ្គាមទៀត។
«បងអត់បានយកអាវក្រៅមកទេ!» ជុងហ្គុក សម្លឹងមុខ ថេយ៉ុង ទាំងបារម្ភ រួចគិតដោយទឹកមុខពិចារណា ថាការធ្វើទង្វើបែបនោះសមឬមួយក៏អត់ ថ្វីដ្បិត ថេយ៉ុង នៅតែជាក្មេងប្រុសដែលមិនទាន់គ្រប់អាយុនៅឡើយ។
«មកណេះមក!» ជុងហ្គុក ឧទានម្តងទៀត ថេយ៉ុង ងើបសម្លឹងផ្ទៃមុខនាយដោយអារម្មណ៍ចម្លែក។
«បាទ!» រាងតូចមានបំណងចង់សួរ តែត្រដិតអណ្តាតទៅជាឆ្លើយបាទឯណាវិញ។
«មកអង្គុយជិតបងមក!» ថេយ៉ុង លេបទឹកមាត់ក្អឹកក្រោកខិតចូលទៅជិតដើម្បីអង្គុយក្បែររាងក្រាស់ ខណៈ ជុងហ្គុក លូកដៃចូលទៅចាប់ឱបស្មាតូចស្រឡូនយ៉ាងណែន មុននឹងផ្អឹបដងខ្លួនតូចច្រម៉ក់ក្រសោបឱបជាប់ដើមទ្រូង។
«លែងរងារហើយនៅ?» អាល្អិតអៀនថ្ពាល់ក្រហមងាំង ញញិមងក់ក្បាលតិចៗ។
«លែងហើយ!»
«បងសូមទោសណាដែលនាំ ថេយ៍ ឱ្យមករងារ!»
«មិនអីទេ មកពី ថេយ៍ រឹងចង់ជិះកន្ត្រកដោយខ្លួនឯង!» ជុងហ្គុក ញញិមលើកដៃម្ខាងអង្អែលសក់ក្បាលទន់ល្មើយ ខណៈ ថេយ៉ុង ប្រឹងត្បុលផ្អែកក្បាលលើកញ្ចឹងកមាំលួចរំភើបសម្លឹងមើលទេសភាពទីក្រុងក្រោមស្រមោលរាត្រីដោយសេចក្តីសុខក្នុងចិត្ត។
«បងពេទ្យថតរូបជាមួយ ថេយ៍ បានអត់?»
«ថេយ៍ ចង់ថតរូបឬ?»
«ចង់!»
«ថតទូរស័ព្ទបងទៅអ៊ីចឹង!» នាយពោលចប់លូកប្រអប់ដៃចូលទៅចាប់ដកទូរស័ព្ទចេញពីហោប៉ាវមកកាន់ រួចចុចរាវរក Camera និងអាលបានថតរូបជាមួយក្មេងច្រម៉ក់។
«ត្រៀមណាបងថតហើយ!»
«បាទ!» ថេយ៉ុង សើចស្ញេញពិតថ្ពាល់កកិតថ្ពាល់ ជុងហ្គុក យ៉ាងគឃ្លើននៅហ៊ានលើកដៃម្ខាងគ្រញិចខ្ញាំថ្ពាល់រាងក្រាស់ទៀត។
«រូបថតបងពេទ្យ គួរឱ្យស្រឡាញ់ណាស់!»
«រូបថត ថេយ៍ ក៏គួរឱ្យស្រឡាញ់ដែរ!»
«ស្តាយណាស់ដែលម៉ាក់មិនឱ្យប្រើទូរស័ព្ទ កុំអី ថេយ៍ សុំឱ្យបងបាញ់រូបនេះឱ្យហើយ!»
«ចង់បានឬ?» ភ្នែកទល់ភ្នែក ច្រមុះទល់ច្រមុះ មាត់ទល់មាត់ ធ្វើឱ្យអ្នកទាំងពីរដកដង្ហើមឮសូរសំឡេងខ្សាវៗក្បែរត្រចៀកគ្នាមិនស្ងប់។
«បាទចង់បាន!»
«ចាំបងព្រីនឱ្យណា នៅឯមន្ទីពេទ្យក៏មានម៉ាស៊ីនព្រីនដែរ!»
«ពិតមែនអ្ហេះ? អ៊ីចឹងអរគុណបងពេទ្យធំៗណា!»
«ហ្អឹម!» ជុងហ្គុក គ្រហឹមលើកដៃច្រមសង្កត់ក្បាល ថេយ៉ុង តិចៗ ដល់ម៉ោងកន្ត្រកចុះដល់ជាន់ខាងក្រោមហើយ ពួកគេក៏គិតប្រញាប់ប្រញាល់រៀបចំចេញដំណើរវិលត្រលប់ទៅផ្ទះវិញ។
ភូមិគ្រឹះ គីម
ម៉ោង ៩:១០ នាទី..
ភ្លើងហ្វារថយន្តទំនើបបានពន្លត់ទៅវិញ ស្របពេលសំឡេងម៉ាស៊ីនក៏រលត់ស្ងាត់ដំណាលគ្នាផងដែរ។
ថេយ៉ុង ងាកទៅញញិមសម្លឹងផ្ទៃមុខ ជុងហ្គុក តាមដោយអារម្មណ៍រំភើបមិនទាន់សាបពីចិត្តនៅឡើុយ គេមានអារម្មណ៍ដិតដាម មានចិត្តសប្បាយរីករាយណាស់ គ្មានថ្ងៃណាដែលអាចធ្វើឱ្យគេមានក្តីសុខជាងថ្ងៃនេះទេ។ ទិដ្ឋភាពនៅឯសួនឧទ្យានជាតិ បានកត់តក់ជាប់ពេញក្នុងខួរក្បាលគេ សូម្បីតែក្លិនកាយនិងក្លិនម៉ាកទឹកអ៊ប់ដែល ជុងហ្គុក ប្រើនៅជាប់ក្រអូបប្រហើរជិតបង្កើយចុងៗច្រមុះខ្លួនជានិច្ច។
«បងពេទ្យបានអានសំបុត្រ ថេយ៍ ផ្ញើឱ្យទេរាល់ថ្ងៃនេះ?»
«បងរវល់ការងារណាស់ រាល់ថ្ងៃនេះចួបអ្នកជំងឺញឹកញាប់ខ្លាំងពេក មិនទាន់បានអាននៅឡើយទេ!» គេកុហក តាមពិតគេបានអានគ្រប់សំបុត្រ គ្រប់ប្រយោគឃ្លាទាំងអស់គ្មានខ្វះឬសល់ចន្លោះប្រហោងណាឡើយ។
ថេយ៉ុង ឮសូរបែបនេះហើយបង្ហាញទឹកមុខថ្នាក់ថ្នល់ចិត្តមួយរំពេច កាលបើឃើញគេសំដែងអាការៈយ៉ាងនេះឡើង ជុងហ្គុក រហ័សលូកដៃទៅប៉ះអង្អែលក្បាលគេសារជាថ្មីម្តងទៀត។
«យប់នេះទំនេរចាំបងអានណា!» គ្រាន់តែឮសូរអ៊ីចឹងភ្លាម អាល្អិតហាក់ប្រែទឹកមុខសប្បាយចិត្តមួយប៉ប្រិចភ្នែក។
«បាទ..ថេយ៍ អរគុណបងច្រើនណាស់ដែលបានចំណាយពេលវេលាជូន ថេយ៍ ដើរលេងសម្រាប់ថ្ងៃនេះ!» ថេយ៉ុង ទាញខ្សែក្រវាត់ឡានចេញពីចង្កេះ ចាប់បើកទ្វារឡានដើរចុះចេញ ឈរញញិមសញ្ជឹងសម្លឹងមើលមុខរាងក្រាស់បន្តិច ទើបបែរខ្នងស្រឡូនដើរចូលទៅក្នុងផ្ទះ មិនភ្លេចខ្ចប់អារម្មណ៍សប្បាយអររំភើបញាប់ញ័រតាមទៅជាមួយដែរ។
អាផាតមីន៍ ( Apartment )
នៅចំពោះពន្លឺអំពូលភ្លើងអគ្គិសនី កែវភ្នែកទាំងគូស្ថិតក្រោមកញ្ចក់វែនតាថ្លាពណ៌.ស បានសម្លឹងមើលសន្លឹកសៀវភៅមួយក្បាល ដែលវាជាសៀវភៅប្រលោមលោក ស្ថិតក្រោមចំណងជើងថា "Early love" នៅក្រោមអត្ថបទនៃសៀវភៅមួយក្បាលនេះបានចងក្រងឡើងទៅតាមលំនាំប្រភេទសាច់រឿង បែបស្នេហាបុរស Boy Love វានិយាយអំពីស្នេហាបឋមវ័យតាមរយៈការចង្អុលបង្ហាញពីភាពក្មេងខ្ចីរវាងក្មេងប្រុសពីរនាក់ជាតួអង្គដែលបានស្រលាញ់ភេទដូចគ្នា។
ឡូហ្គាស៍ និង អេមាយ៍ ជាសិស្សរៀនថ្នាក់ទី ១០ ហើយក៏ជាក្មេងប្រុសវ័យក្មេងពីរនាក់ ដែលបានមកពីគ្រួសារមានជីវភាពកម្រិតមធ្យម បើគិតតាមការប្រកបមុខរបរជាអ្នកធ្វើការក្នុងទីក្រុងញ៉ូវយ៉ក (New York) ។ ម្តាយឪពុកពួកគេប្រកាន់ភ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់អ្នកស្រលាញ់ភេទដូចគ្នា។
ឡូហ្គាស៍ ត្រូវបានម្តាយឪពុកគូសសញ្ញាហាមឃាត់ តាំងតែពីចាប់ដឹងក្តីមក គេពុំសូវមានមិត្តភក្តិប្រុសច្រើនទេ ដោយសារតែឪពុកម្តាយរបស់គេបានដឹងថាគឺកូនជា Gay មិនមែនជាមនុស្សប្រុសពេញលក្ខណៈឡើយ។
ពួកគាត់តែងតែតាមហាមប្រាមកូនអំពីការសេពគប់មនុស្សប្រុសដែលមានលក្ខណៈស្រដៀងឬប្រហាក់ប្រហែលទៅនិងចរិតធម្មជាតិរបស់គេ សរុបសេចក្តីមកគឺមិនចង់ឱ្យកូនផ្សារភ្ជាប់ទំនាក់ទំនងស្នេហាភេទដូចគ្នា និងតែងតែរិះរកគ្រប់មធ្យោយបាយទាំងអស់ ដើម្បីបានលត់តំគាបសង្កត់ផ្លូវចិត្តផ្លូវកាយបង្ខំឱ្យកូនប្រើប្រាស់គំនិតរបស់ពួកគាត់ ក្នុងការការកែប្រែខ្លួន វិវឌ្ឍន៍ទៅជាមនុស្សប្រុសពេញលក្ខណៈទូទៅ តាមអ្វីដែលពួកគាត់ចង់បាននិងតាមការដាក់កំហិតបញ្ជាយ៉ាងដាច់អហង្ការ។
ចំណែកឯ អេមាយ៍ ក៏មានជីវិតជូរចត់មិនចាញ់ ឡូហ្គាស៍ អ្វីប៉ុន្មានដែរ ក្រោយពេលបានដឹងរឿង ទំនាក់ទំនង និងការផ្សារភ្ជាប់ទាំងអស់ត្រូវបានកាត់ផ្តាច់ ម្តាយឪពុករបស់គេបានដាក់ពាក្យស្នើសុំផ្ទេរឈ្មោះចេញពីសាលារៀនមួយនោះ ដោយបង្ខំឱ្យគេទៅសិក្សានៅឯសាលារៀនផ្សេង និងតែងតែនិយាយបំបាក់ទឹកចិត្ត ព្រមទាំងបញ្ជាហាមឃាត់មិនឱ្យគេស្រលាញ់ភេទដូចគ្នាបន្តទៀតឡើយ បើទោះបីជាមានចំណុចខ្លះគេបានលើកហេតុផល សមស្រប សមហេតុ សមផល ណាមួយមកបញ្ជាក់ក៏ពួកគាត់ពុំបានខ្វាយខ្វល់និងយកត្រចៀកស្តាប់ពាក្យអ្វីទាំងអស់នោះដែរ។
«ហ្អឹម!» សំឡេងដកដង្ហើមធំៗបន្លឺញ៉ាំងឱ្យអារម្មណ៍កំលោះដុកទ័រសង្ហាហាក់ដូចជាល្វើយណាស់ ក្រោយពីបានអានដល់ទំព័រចុងក្រោយនៃសៀវភៅមួយក្បាលនេះចប់។
«Sad Ending? មិនយល់ថាអាណិតក្មេងៗខ្លាំងទេឬ?» ជុងហ្គុក រុញសៀវភៅទៅឆ្ងាយដៃ រួចក្រឡេកទៅសម្លឹងមើលសំបុត្រច្បាប់ថ្មីដែលគេនៅមិនទាន់បានបើកអាននៅឡើយ។ ស្នាមញញិមផ្អែមតែងតែជាភាពនាំមុខដែលធ្វើឱ្យអារម្មណ៍ដ៏រំជើបរំជួលរាល់ពេលបានអានសំបុត្រទាំងនោះ បណ្តាលឱ្យចិត្តរបស់នាយមានឥទ្ធិពលអ្វីម្យ៉ាងចូលមកគ្របដណ្តប់សណ្តំស្មារតីរួមទាំងបេះដូងយ៉ាងចាំបាច់ផងដែរ។
"បងពេទ្យ!! នឹកណាស់..."
"បងពេទ្យ ទៅញ៉ាំអាហារជាមួយគ្នាទេ?"
"បងពេទ្យ ថ្ងៃនេះលទ្ធផលប្រឡងចេញហើយ ថេយ៍ បានពិន្ទុ ល្អបង្គួរ!"
"ថេយ៍ ចង់ញ៉ាំនំដូណាត់ ចង់ញ៉ាំមី ចង់ញ៉ាំសាច់ចង្កាក់!"
"បងពេទ្យ..."
"បងពេទ្យ!!!!!!!!!"
"បងពេទ្យ!?????"
"បងពេទ្យ......មាន....សង្សា....នៅ?????"
«សួរអ៊ីចឹងធ្វើអី?» ជុងហ្គុក បិទសំបុត្រទុកចាប់ដោះវែនតាដាក់ទៅក្នុងប្រអប់វិញ រួចបែរទៅរកគ្រែគេងសម្លឹងមើលពិដានក្នុងបន្ទប់លាតធំបួនជ្រុងមួយនេះ ខណៈកែវភ្នែករបស់គេនៅតែស្រម៉ៃដល់ទិដ្ឋភាព នៅលើកន្ត្រកវិលមួយនោះទាន់រលុបឡើយ ទម្រង់មុខ បបូរមាត់ កែវភ្នែក រាងកាយ និង ក្លិន បូកផ្សំទាំងសរសៃសក់ដ៏ទន់ល្មើយ ទើបតែមានវ័យ ១៥ ឆ្នាំពិតមែន ក៏ប៉ុន្តែក្មេងប្រុសល្អិតនោះ ហាក់បីមានរូបសម្បិត្តស្រស់ស្អាតខ្លាំង ដល់ថ្នាក់ធ្វើឱ្យគេស្ទើរតែមិនជឿជាក់ ទៅលើការសម្លឹងមើលដោយផ្ទាល់ភ្នែករបស់ខ្លួនឯងផង។
ថេយ៉ុង មានសម្បុរសណ្តែកបាយ និងដៃជើងវែងតូចស្គមស្រឡូនៗគួរឱ្យក្នាញ់ និយាយពីបបូរមាត់វិញ ក៏មានពណ៌ស្រស់ ពណ៌ឈូក ជាពណ៌ដែល ជុងហ្គុក ចូលចិត្តណាស់ដែរ មិនតែប៉ុណ្ណោះសំឡេងដ៏ស្រួយស្រែសដែលតែងតែតាមស្រែកហៅនាយថាបងពេទ្យ កាន់តែស្តាប់រឹតតែពិរោះរណ្តំ ទោះស្តាប់វាជាច្រើនដង ក៏នៅតែមានអារម្មណ៍ល្អ មិនមានភាពធុញថប់ ឬស៊ាំញ៉ាំក្នុងចិត្តទេ។
«ពេលណាទើបធំហះ? ធំឡើងនៅពេលណា?»
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់
