ភាគ២៦៖Put it in 🔞

4.4K 143 0
                                    

     ជុងហ្គុក ខាំលើបបូរមាត់ក្នក់ក្នាញ់ចំពោះពាក្យសម្តីក្លាហានដែលរាងតូចបានអះអាងយ៉ាងទំនើង ថ្ងៃមុនវិះតែដើរមិនរួចទៅហើយនៅមិនរៀងចាលទៀត ឥឡូវហ៊ានមកនិយាយបញ្ចោះផ្គើននាយ ចង់សាកស្គាល់រស់ជាតិថ្មីឬយ៉ាងម៉េច? គ្រាន់តែគិតនាយអស់សំណើចក្នុងចិត្តមុនបានទៅហើយ ជាក្មេងទន់ជ្រាយម្នាក់សោះហ៊ានសម្តីថ្លោះបបួលចាស់គ្មានអារម្មណ៍ខ្លាចរអែងបន្តិចណាឡើយថែមទាំងអួតអាងបង្ហាញឫកពាក្រអឺតក្រទមទៀត។
     «អូនចង់?» ជុងហ្គុក លូកម្រាមដៃទៅចាប់កាន់ចុងចង្កាស្រួចដោយបញ្ចេញស្នាមញញិមចុងបបូរមាត់នាំឱ្យចិត្តអ្នកកំលោះតូចហាក់បីទទួលបានភាពស៊ីចង្វាក់ចំពោះគ្នា។
     «អូនមកដល់កូរ៉េមិនបានប៉ុន្មានថ្ងៃផង បងគិតថាពួកយើងគួរអូសរំលងរឿងទាំងអស់នេះបានដែរ?» ថេយ៉ុង ឆ្លើយតបក្នុងទឹកមុខផ្អែមត្រជាក់ស្រេងពង្វក់ឱ្យកែវភ្នែកនាយកំលោះ ចាប់ផ្តើមធ្មេចញាប់ស្អេកប្រៀបដូចជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបំណងដែលដៃគូសង្សាខ្លួនបានគិតទុកក្នុងចិត្តរួចមកហើយជាស្រេច។
     «ក្នុងឡានឬនៅខន់ដូ?»
     «ទីណាក៏បាន!» ជុងហ្គុក ញ៉ាក់ចិញ្ចើមព្រមទាំងសំណូមពរសង្សាសំណព្វចិត្តទើបរហ័សបែរទៅចាប់បញ្ឆេះម៉ាស៊ីនឡានបររថយន្តដ៏ទំនើបចាកចេញពីទីនេះទៅរកកន្លែងដែលមានបរិយាកាសល្អបំផុត។
     ខាងក្រោមស្ពាន
     កន្លែងដែលសឹងតែគ្មានមនុស្សចាប់អារម្មណ៍ពីទីនេះ បានក្លាយទៅជាកន្លែងដ៏ស័ក្តិសមដែលពួកគេបានជ្រើសរើសវាដោយក្តីពេញចិត្តឥតសេចក្តីប្រកែកតវ៉ា។ សភាពងងឹតជុំវិញទីនេះ អាចគ្មាននរណាម្នាក់ចាប់អារម្មណ៍ពីវាសូម្បីតែដឹងថាកំពុងមានរថយន្តបានឈប់ចតយ៉ាងសង្ហាក៏ដោយ ក៏គ្មាននរណាម្នាក់ខ្វាយខ្វល់អំពីរថយន្តមួយគ្រឿងនោះដែរ។
     ជុងហ្គុក ពន្លត់ម៉ាស៊ីនឡានស្ងប់សំឡេងឈឹង ងាកមកញញិមសម្លឹងមើលផ្ទៃមុខដ៏ស្រស់ស្អាតរបស់ ថេយ៉ុង ដោយកែវភ្នែកត្រជាក់ស្រេង រួចលើកចុងម្រាមដៃចាប់ដោះព្រលែងក្រវាត់.កអាវយ៉ាងទាក់ទាញចាត់ការសម្លៀកបំពាក់ខ្លួនឯងរួចស្រេច ទើបក្រោកវាគើមៗទៅរករាងតូចហើយចាប់ក្រសោបចុងចង្កាតូចទាញមកជិតកៀកនិងផ្ទៃមុខខ្លួនឯងដោយទង្វើថ្នាក់ថ្នម។
     ថេយ៉ុង បិទត្របក់ភ្នែកទទួលយកស្នាមថើបផ្អែមល្ហែមដោយពេញចិត្តលើកដៃឱបក្រសោប.ករាងក្រាស់ទាញមកកៀកកិតឱ្យស្និទ្ធស្នាលនិងផ្ទៃមុខខ្លួន រួចក៏ធ្វើការបឺតជញ្ជក់បង្ហើបបបូរមាត់បឺតក្រេបរសជាតិផ្អែមដ៏ស្រទន់ បង្ហើបបបូរមាត់អនុញ្ញាតឱ្យអណ្តាតត្រជាក់ស្រេងលូកចូលទៅក្រឡាស់លិឍគ្រលែងកេវអណ្តាតខ្លួនពពាក់ពពួនស្ទើរតែដូចជាក្លែបអណ្តាតតែមួយ។ ម្រាមដៃដ៏ស្រឡូនវែងស្រួចប្រៀបដូចជាបន្លាក្រូចលើកស្ទាបច្របាច់លើស្មាមាំបង្អូសសន្សឹមៗសម្រូតចុះក្រោមមកដល់គល់ចង្កេះមាំស្វាហាប់រួចឱបយ៉ាងណែន ខណៈផ្ទៃមុខកំលោះសង្ហាបានដកប្តូរទីតាំងមកជ្រុបក្បែរកញ្ចឹង.កសខ្ចីល្វក់ ជញ្ជក់ថើបត្រដុសអង្អែលត្រង់នោះជាច្រើនដង រហូតដល់បានដាស់អារម្មណ៍កំលោះតូចឱ្យចាប់ផ្តើមក្តៅរោលរាលអន្ទះអន្ទែននៅមិនស្ងៀមនិងបានបង្ហើបសំឡេងថ្ងួចថ្ងូរមិនដាច់សូរសៀងក្បែរត្រចៀកនាយកំលោះមានមាឌធំត្រដាងប្រៀបដូចជាយកឮសូរយ៉ាងគ្រលួច។
     «បងសំឡាញ់ថ្នមៗ!» ថេយ៉ុង ខាំញិចទងស្លឹកត្រចៀក ជុងហ្គុក ព្រោះស្រេវខ្លាំងទ្រាំមិនបានមនុស្សប្រុសអីពូកែស្ទាបពូកែអង្អែលដល់ថ្នាក់បញ្ជាឱ្យរោមលើដងខ្លួនរបស់គេបះឡើងព្រឺព្រួចអស់ពេញខ្លួនប្រាណខ្លាំងយ៉ាងនេះទៅហើយ។
     មិនប៉ុន្មានវិនាទីសម្លៀកបំពាក់លើដងខ្លួនប្រាណដែលជាភាពទើសទាល់ត្រូវបានដោះសម្រាតចេញពុំសេសសល់ រាងកាយននលគកក្តៅគគុក កាន់តែបង្ហាញឡើងច្បាស់ៗបង្អួតកែវភ្នែកបុរសមានវ័យរៀងជ្រេបន្តិច ឱ្យចាប់ចិត្តប្រតិព័ទ្ធ ពុះកញ្ជ្រោលក្នុងផ្លូវអារម្មណ៍កាន់តែខ្លាំង ដែលញ៉ាំងឱ្យប្រអប់ដៃមាំចាប់លូកចូលទៅកៀសប្រឡោះភ្លៅស្រឡូនចេញពីគ្នាជ្រៀតជ្រែកម្រាមដៃក្រាស់ចូលទៅស្ទាបអង្អែលរំញោចឱ្យភាពស្រើបស្រាបនៅតំបន់ដ៏ស្រស់ស្អាតពិសេសត្រង់នោះហាក់មានអារម្មណ៍ក្តៅស្រេវស្រាញដល់ថ្នាក់មិនអាចហាមឃាត់សំឡេងក្នុងភាពអៀនខ្មាសមិនឱ្យបន្លឺឡើងបានឡើយ។
     «អ្ហាស..» រាងតូចភ្ញាក់ក្នុងចិត្ត ដ្បិតម្រាមដៃរស់ររវើកដដែលនោះលូកចូលទៅក្នុងខ្លួនគេម្តងទៀតហើយ ប៉ុន្តែសារនេះមានអារម្មណ៍មិនសូវឈឺចាប់ដូចជាគ្រាដំបូងនោះទេ ដោយសារតែវាមានភាពផ្សាំជាមួយទំហំម្រាមដៃទាំងនោះរួចអស់ទៅហើយ ដោយជំនួសមកវិញនូវអារម្មណ៍ស្រេវស្រើបស្រាលតែប៉ុណ្ណោះ។ ជើងស្តាំស្រឡូនលើគងលើបង្អែកកៅអីឡានខាងមុខ កន្ធែកប្រឡោះភ្លៅងាយស្រួលឱ្យ ម្រាមដៃទាំងនោះធ្វើការបំពេញសេចក្តីសុខឱ្យខ្លួនបានយ៉ាងល្អ។
     «កុំខ្មាសអី!» ជុងហ្គុក ងើបសម្លឹងកែវភ្នែក ថេយ៉ុង ប្រើម្រាមរុញបញ្ចូលទៅក្នុងភាពទន់ជ្រាយរាងតូចកាន់តែលឿន រួចទម្លាក់បបូរថើបជញ្ជក់បបូរមាត់រាងតូចមួយសន្ទុះក្រោយរាងតូចក៏ស្រាប់តែកន្ទ្រាក់និងបានខ្ជាក់សំណើមចេញមកផ្សើមចុងម្រាមដៃមាំឱ្យមានភាពរអិលគួរឱ្យទាក់ទាញ។
     «Put it in!» ថេយ៉ុង និយាយខ្សឹបៗលើបបូរមាត់រាងក្រាស់។
     ជុងហ្គុក ញញិមបន្តិចប្តូរមកថើបលើថ្ពាល់ ថេយ៉ុង មួយខ្សឺត មុននឹងជ្រៀតចូលទៅចាប់លុតជង្គង់នៅចំចន្លោះភ្លៅរាងតូច បន្ទាប់មកចាប់ផ្តើមរុញភាពរឹងមាំចូលទៅផ្នែកខាងក្នុងភាពទន់ជ្រាយមួយនោះទាល់តែលឹបបាត់ស្រមោលឈឹង។
     «អូនមិនអីទេឬ?» នាយសួរដោយបារម្ភ ដាក់ដៃអង្អែលកាន់លើសៀតផ្កាគួរឱ្យស្រលាញ់ថ្នមៗ រីឯកំលោះតូចក៏បានងក់ក្បាលផ្ងក់ៗបញ្ជាក់ថាមិនអីនោះទេ។
     «ប្រើចង្កេះរបស់បងមក!» ថេយ៉ុង អនុញ្ញាតលើកជើងបង្ហាញឫកពាច្រឡឺមគងលើចង្កេះមាំ ផ្តេកខ្នងសន្សឹមៗ ទៅលើពូកកៅអីឡាន ញញិមសម្លឹងមើលផ្ទៃមុខសង្ហាមិនភ្លេចដាក់ម្រាមដៃកាន់លើស្មារីកក្រអាញ បិទភ្នែកទទួលយកចង្វាក់ភ្លើងស្នេហ៍ដែលចាប់ផ្តើមលើកដាក់ចង្កេះអុកទន្ទ្រានរុញបញ្ចូលភាពរឹងមាំ ដកចេញ ដាក់ចូល យឺតៗបន្ទាប់មកក៏លឿនទៅៗនិងកាន់តែពុះកញ្ជ្រោលចលនាខ្លាំងឡើងៗហុចផលឱ្យសំឡេងថ្ងួចថ្ងូរនិងសំឡេងសាច់ប៉ះសាច់បន្លឺឡើងលាន់ខ្ទរខ្ទ័រពេញក្នុងរថយន្តទំនើបមិនដាច់សូរ។
     «អ៊ឹម..អូនមិនអាចទប់សំឡេងទាំងនេះបានទេ!» ថេយ៉ុង ប៉ះដៃដាក់ស្ទាបឈ្លីលើខ្នងក្រាស់ ជុងហ្គុក បញ្ចេញសំឡេងថ្ងូរលែងខ្មាសអៀនតទៅទៀត។
     «អ្ហាស-អ្ហា..អ្ហាសៗ!» ដំណាលនិងកម្លាំងស៊ុតបញ្ចូលលឿនកាន់តែញាប់ស្អេកខ្លាំងឡើងៗខ្លួនប្រាណជោកជាំទៅដោយដំណក់ញើសកាន់តែព្រឺព្រួចស្វិតស្វាញបបួលឱ្យសំណើមស្នេហាខ្ជាក់ចេញមកប្រឡាក់និងកៅអីឡានសម្លឹងមើលឃើញយ៉ាងច្បាស់ៗ។
     «បញ្ចប់ហើយ?» ថេយ៉ុង បើកភ្នែកសន្សឹមៗចោលសំណួរកាន់រាងក្រាស់ ខណៈនាយស្រាប់តែគ្រវីក្បាលដោយការប្រកែក។
     «នៅទេទើបតែចប់ទឹកទីមួយតើស!» ជុងហ្គុក ឆ្លើយចប់ចាប់លើកបង្វិលឱ្យ ថេយ៉ុង អង្គុយពីលើភ្លៅខ្លួន រួចទះខ្លាំងៗទៅលើសាច់ត្រគាករីកសាយយល់សាច់ការណ៍ភ្លាម ថេយ៉ុង រហ័សលើកចង្កេះអុកដាក់ថ្នមៗយឺតៗ បន្ទាប់មកប្រើល្បឿនស្រោបច្របាច់ភាពរឹងមាំរាងក្រាស់ណែនក្តន់ពេញក្នុងរាងកាយមិនឱ្យដាច់ក្រឡេចរបូតមួយចង្វាក់ណាឡើយ។
     «សឺត...»
     «ក្រែងថាអូនជាអ្នកបង្រៀនបង..ហេតុអីនៅតែប្រើចង្កេះយឺតដល់ថ្នាក់នេះទៅទៀត?» ជុងហ្គុក សួរដេញដោលក្នុងន័យផ្ចាញ់ចិត្ត រួចញញិមចុងមាត់ចម្អក ដំបូងធ្វើដូចហំហួនណាស់ បបួលគេធ្វើរឿងស៊ីជម្រៅ ចុងក្រោយក៏ត្រលប់មកប្រើប្រាស់ស្នៀតគ្មានភាពប៉ិនប្រសប់នាំឱ្យចិត្តរាងក្រាស់ហាក់មិនអាចទទួលបានភាពស្កប់ស្កល់សោះ។
     «អូនអុកស្ទើរជាប់សរសៃចង្កេះយ៉ាងនេះទៅហើយបងនៅថាយឺតទៀត? ចង់បានប៉ុន្មានទៀតហះ?» ថេយ៉ុង ច្របាច់បបូរមាត់នាយទាំងដែលត្រគាកកំពុងគ្រវីអុកញាប់ស្អេកដូចគេថាមែន។
     «បែបនេះទើបស្រួល!»
     «អ្ហា-អ្ហាយ ចន ជុងហ្គុក..អ្ហាសៗ!»
     ផ្លាប់ៗ!!ផ្លាប់ៗ!!
     «មនុស្សឆ្កួតថ្នមៗមើល៍ខ្ទេចគូទអូនអស់ហើយ!» ថេយ៉ុង ស្រែកឮសូរចេចចាចកាលបើរាងក្រាស់ស្រាប់តែចាប់គេបុកខ្លាំងៗពីខាងក្រោមមិនបន្ធូរដៃ បណ្តាលឱ្យរាងកាយតូចញ័រកន្ទ្រាក់ស្ទើរតែទប់លំនឹងមិនជាប់។
     «អ្ហាស!» ជុងហ្គុក ព្រលែងកម្លាំងទាំងអម្បាល់ម៉ាណចុះ ទុកតួនាទីឱ្យសំណើមស្នេហ៍ជ្រាបបញ្ចូលទៅក្នុងខ្លួន ថេយ៉ុង ទាំងអស់រួចដកវាសម្រូតចេញថ្នមៗ ប្រញាប់ទាញរាងតូចមកឱបថើបថ្នាក់ថ្នមដោយក្តីស្រលាញ់ម្តងទៀត។
     «តោះបងជូនអូនទៅផ្ទះ!»
     «មិនទៅទេ អូនទៅគេងនៅឯខន់ដូជាមួយបង!»
     «ម៉ាក់អូនប្រាកដជាតាមរកជាក់ជាមិនខានណា!»
     «អត់ទេ..អូនចង់គេងជាមួយបង អូនប្រាប់ម៉ាក់រួចហើយថាចង់មកគេងជាមួយបង!»
     «ដើរគេងផ្ទះប្រុសកំលោះគិតថាល្អឬ?»
     «គេងផ្ទះប្តីខ្លួនឯងសោះមានអ្វីទាស់ខុសទៅ?» ថេយ៉ុង ឆ្លើយយ៉ាងក្លាហានឱនប្រើខ្ទង់ច្រមុះត្រដុសឈ្លីញីញក់លើចុងចម្រុះរាងក្រាស់សើរៗបញ្ចេញសំឡេងអស់សំណើចគួរឱ្យស្រឡាញ់។
     «តោះទៅបានហើយ!» អ្នកទាំងពីរផ្លាស់ប្តូរទៅចាប់ទាញសម្លៀកបំពាក់មកស្លៀករៀបចំខ្លួនឡើងវិញមិនយូរប៉ុន្មានរថយន្តដ៏ទំនើបក៏បានបរចាកចេញទៅបាត់ស្រមោលឈឹងពីទីនេះ។
    
     ថ្ងៃស្អែក
     មេឃភ្លឺចែសបង្ហើបរស្មីបំភ្លឺពាសពេញលោកិយឱ្យមានភាពស្រស់ស្រាយទាំងព្រឹកព្រលឹបអុល។ សំឡេងខ្យល់បក់ត្រសៀករំយោលក្រណាត់វាំងននឱ្យរំផើយផាត់ទៅតាមកម្លាំងវាយោរេរាំឥតស្ងប់ចលនា ខណៈសំឡេងរោទ៍នាឡិការក៏បានបន្លឺសំឡេងឡើងដាស់ប្រសាទអ្នកដែលគេងលុងលក់ឱ្យភ្ញាក់ក្នុងសភាពពពីពពើមធ្មេចត្របក់ភ្នែកធ្ងន់កណ្តុកញាប់ស្អេក សម្លឹងមើលពន្លឺថ្ងៃដែលជះផ្លាតចាំងចូលមកទង្គិចនិងកែវនេត្រាទាំងសងឱ្យមានអារម្មណ៍ផ្សារបន្តិចបន្តួច។
     «ហ្អឹម!!!» អ្នកកំលោះស្ទុះងើប រូតរះងូតទឹក លុបមុខលាងសម្អាតខ្លួនប្រាណរួចត្រលប់មកវិញប្រញាប់ដាក់គូទអង្គុយចុះលើគ្រែ ចាប់កន្សែងមកញីសម្ងួតសក់ផ្សើម រួចឈោងដៃម្ខាងទៅទៀតចាប់ដងវែងតាពណ៌ខ្មៅមកពាក់ជាប់និងភ្នែកដដែល ទើបក្រឡេកទៅសម្លឹងរកមើលដៃគូរួមបន្ទប់ តែពុំបានឃើញទើបនាយទម្លាក់ប្រអប់ជើងចុះរន្ថាន់ដើរចេញទៅខាងក្នុងបន្ទប់ផ្ទះបាយនៃអាផាកមីន៍ កាលបើឮសូរសំឡេងចិញ្ច្រាំខ្ទឹម លាន់ប្រគុំរណ្តំពេញត្រចៀកមិនដាច់សូរ។
     ឆេវ!!!
     សំឡេងខ្លាញ់ប្រឡូកប្រឡាក់ជាមួយនិងសាច់ជ្រូក ឆាត្រលប់ត្រឡិនមិនដឹងជាប៉ុន្មានជុំ នាំឱ្យខ្សែភ្នែកប្រុសកំលោះក្រឡេកទៅសម្លឹងមើលចំផែនខ្នងស្រឡូនស្តើងកំពុងមមាញឹកចំពោះការចម្អិនអាហារយ៉ាងខ្នះខ្នែងហាក់ដូចជាអ្នកជំនាញម្នាក់យ៉ាងដូច្នេះ។
     «អ្ហាយ!» ថេយ៉ុង ភ្ញាក់បញ្ចេញអាការៈឈឺចាប់ចំពោះដំណក់ខ្លាញ់ក្តៅគគុកដែលបានខ្ទាតត្រូវស្បែកស្រអែមរបស់ខ្លួន ទន្ទឹមនិងជំហ៊ានប្រអប់ជើងមាំក៏បានស្ទុះស្ទារចូលទៅចាប់ចុចកុងតាក់ភ្លើងចម្អិនអាហារបន្ថយកម្រិតចុះតាមរយៈភាពព្រួយបារម្ភ។
     «អូន..យ៉ាងម៉េចទៅហើយអ្ហះ?» តាមរយៈសំណួរសង្កត់លើប្រយោគអន្ទះសារអាចពន្យល់ឱ្យអ្នកកំលោះតូចយល់ពីជម្រៅចិត្តដៃគូក្នុងទឹកមុខញញិមយ៉ាងស្ងួត។
     «អូនមិនអីទេ!»
     «មិនអីយ៉ាងម៉េច ខ្ទាតខ្លាញ់ត្រូវឡើងពងបែកលើស្បែកហើយឃើញទេមកណេះមកបងលាបថ្នាំឱ្យ!» ជុងហ្គុក លែងខ្វល់ពីអាហារទាំងនោះប្រញាប់ចាប់អូស ថេយ៉ុង ទៅរកសាឡុងដើម្បីអង្គុយមុននឹងចាប់ទាញប្រអប់ថ្នាំមកដាក់ជិតក្បែរខ្លួនប្រាណទាញយកដបថ្នមចេញមកបន្ថែមដើម្បីលាបលើមុខរបួសឱ្យរាងតូច។
     «អះ..សឺត!!»
     «ឃ្លានខ្លាំងឬទើបចុះមកធ្វើអាហារដោយខ្លួនឯង? បើឃ្លានម្តេចមិនព្រមដាស់បងផង?» នាយពោលពាក្យបន្ទោសផង បារម្ភផង អារម្មណ៍ខឹងលាយឡំអារម្មណ៍នៅមិនស្ងប់បែងចែកស្ទើរតែមិនដាច់ ព្រោះខ្លាចតែ ថេយ៉ុង ចួបរឿងមិនគួរឱ្យចង់ចួប គេប្រាកដជាស្តីបន្ទោសឱ្យខ្លួនឯងដល់ថ្ងៃស្លាប់ជាក់ជាមិនខានឡើយ។
     «មកពីអូនចង់ធ្វើម្ហូបឱ្យបងញ៉ាំម្តង!» ថេយ៉ុង ឆ្លើយតបដោយសំឡេងញ័រទទ្រើក ជុងហ្គុក ងើបសម្លឹងមើលផ្ទៃមុខគួរឱ្យអាណិតឃើញរាងតូចយំទឹកភ្នែកហូររលាក់ ព្រោះចង់ធ្វើខ្លួនឱ្យមានប្រយោជន៍ ចម្អិនអាហារឱ្យគេបានញ៉ាំ គ្មានចេតនាចង់ឱ្យរឿងទាំងអស់នេះកើតឡើងមកអ៊ីចឹងបាននោះទេ។
     «មិនបាច់ទេ បើអូនមិនសូវពូកែរឿងចង្ក្រានផ្ទះបាយកុំសាកល្បងអី!» ជុងហ្គុក បិទបង់រុំរបួសឱ្យ ថេយ៉ុង រួចលើកប្រអប់ដៃទាំងគូជូតទឹកភ្នែកឱ្យរាងតូចស្អាតបាតឡើងវិញ បន្ទាប់មកទើបក្រោកដើរទៅមើលមុខម្ហូបដែល ថេយ៉ុង បានចម្អិន មានសាច់ជ្រូកលីង ជាមួយខ្ទឹម បាយឆាគីមឈី និងស៊ុបបង្គា អាហារទាំងបីមុខដែលគេបានចំណាយពេលតាំងតែពីព្រឹកព្រលឹមភ្ញាក់មកចម្អិនទាល់តែបែកញើសហូរញើសជោកថ្ងាស់ ការខំប្រឹងមួយនេះគេធ្វើដើម្បីតែ ជុងហ្គុក ទាំងអស់។
     «បើញ៉ាំមិនកើត មិនបាច់ញ៉ាំក៏បានដែរ ចាំអូនកុម្មង់អាហារមកញ៉ាំស្រាប់ក៏បាន!» ថេយ៉ុង និយាយបីដូចជាអស់សង្ឃឹមណាស់ ខណៈរាងក្រាស់ស្រាប់តែញញិមដោយការពេញចិត្ត។
     «រសជាតិឆ្ងាញ់ណាស់តើស!» ជុងហ្គុក ចាប់ដួសអាហារបីមុខមកភ្លក្សពោលពាក្យសរសើរធ្វើឱ្យ ថេយ៉ុង មានទឹកចិត្តល្អប្រសើរឡើងវិញ។
     «អូនលាយគ្រឿងបានឆ្ងាញ់ណាស់ រសជាតិល្មម!» អ្នកដែលបារម្ភរឿងរសជាតិអាហារខ្លាចញ៉ាំមិនឆ្ងាញ់បែរជាញញិមអរក្នុងចិត្តព្រួច។
     «មែនហ្អី?» ថេយ៉ុង ក្រោកដើរមករករាងក្រាស់សួរដូច្នេះដោយកែវភ្នែកមានពន្លឺ។
     «បាទ!» ជុងហ្គុក ឆ្លើយយ៉ាងពិរោះម្តងទៀត ធ្វើឱ្យកាយតូចអរកខិកខុបរត់ស្ទុះទៅទាញបានចានក្បានមកដួសម្ហូបដាក់ឱ្យបានត្រឹមត្រូវ។
     «តោះញ៉ាំបាយ!»
     «បងមិនទាន់ឱ្យរង្វាន់អូនផង ខំក្រោកមកចម្អិនអាហារឱ្យអនាគតស្វាមីញ៉ាំមានអ្វីឱ្យអូនទៅហ្ន៎?» គេនិយាយបណ្តើរ ញញិមបណ្តើរបង្កភាពងឿងឆ្ងល់ឱ្យកំលោះតូចចងចិញ្ចើម។
     «មិនដឹងទេ..រឿងរបស់បង!»
     «ចាំញ៉ាំបាយរួច ចាំឱ្យរង្វាន់តាមក្រោយក៏បាន!» ថេយ៉ុង ស្តាប់ឮសូរដូច្នេះត្រេកអរណាស់ ចង់ដឹងថាមានរង្វាន់អីដែល ជុងហ្គុក ចង់ប្រគល់ជូនគេក្រោយពេលស្រស់ស្រូបអាហាររួចដូចគ្នា។
     «អូនចេះធ្វើម្ហូបមកពីណា?» ជុងហ្គុក សួរស្របពេលកំពុងញ៉ាំអាហារ ថេយ៉ុង សើចបន្តិចទើបឆ្លើយតប។
     «អូន..ចេះមកពីម៉ាក់បង្រៀន ព្រោះកាលនៅក្មេងឧស្សាហ៍តាមមើលម៉ាក់ចម្អិនអាហារដែរ!»
     «ឆ្លាតដែរតើស..ចេះលួចរៀនតម្រិះតាមម៉ាក់!»
     «ឆ្លាតយូរហើយតែមកពីបងមិនបានដឹងហ្នឹង!»
     «ហ្អឹម..ប្រពន្ធរបស់បងឆ្លាតជានិច្ចហ្នឹង ពូកែណាស់ ពូកែហើយគួរឱ្យស្រលាញ់ខ្លាំងទៀត..» ជុងហ្គុក សរសើរមិនដាច់ពីមាត់ឱនទៅថើបមាត់ ថេយ៉ុង មួយខ្សឺតចាប់ទាញរាងតូចមកអង្គុយលើភ្លៅបាយព្រឹកនេះប្រហែលជាឆ្ងាញ់ខ្លាំងណាស់ណាហើយ ព្រោះបានចុងភៅវ័យក្មេងចម្អិនអាហារយ៉ាងឆ្ងាញ់ថែមទាំងមានសម្រស់ស្រស់ស្អាតក្មេងខ្ចីល្វក់ទៀត។
     «សឺតៗៗ..»
     «ប្រឡាក់ថ្ពាល់អូនអស់ហើយ!» ថេយ៉ុង កញ្ជ្រោលស្ទុះស្ទារភ្លាម កាលបើ ជុងហ្គុក ចាប់គេថើបគ្រញិចថ្ពាល់ទាំងដែលមាត់នាយនៅប្រឡាក់ជាប់ក្លិនអាហារមិនទាន់បាត់ក្លិននៅឡើយ។
     «មកពីអូនគួរឱ្យក្នាញ់ពេក..»
     «ក្នាញ់អី ប្រឡាក់ថ្ពាល់អូនអស់ហើយឃើញទេ? បងនេះចំមែន!»
     «ពេលអូនខឹងក៏គួរឱ្យស្រឡាញ់ដែរ តែបងញ៉ាំបាយរួចហើយសុំមួយទៀតហើយ!»
     «សុំអី?»
     «សុំថើបអូនហ្នឹង!!!»
     «ស្មានតែសុំ...»
     «សុំឡើងគ្រែអ្ហេះ? យប់ចាំឡើងណា..»
     «ហិហិ!!»
     ចប់ម៉ោងបាយ
     រង្វាន់ដែលបានសន្យានោះគឺ ជុងហ្គុក បានទិញចិញ្ចៀនពេជ្រតម្លៃថ្លៃកប់ក្តោងមួយរង្វង់ សម្រាប់ផ្តល់ជូន ថេយ៉ុង ចាត់ទុកជាចិញ្ចៀនបំពាក់ភ្ជាប់និស្ស័យក្នុងការបង្កើតចំណងស្នេហាមួយនេះរយៈពេល ៤ ឆ្នាំជាងមកហើយ តាមពិតគេចង់យកទៅជូន ថេយ៉ុង ចាប់តាំងពីថ្ងៃដែលបានឡើងទៅទីក្រុងញ៉ូវយ៉កមកម្ល៉េះ ប៉ុន្តែនាយបែរជាបានភ្លេចវានៅប្រទេសកូរ៉េ ដូច្នេះឥឡូវនេះបាននៅជាមួយគ្នាហើយមានឱកាសគេនិងប្រគល់ជូនដៃគូសង្សាក្មេងឱ្យបានស័ក្តិសមបំផុត។
     «អូន!» នាយបន្លឺសំឡេងដង្ហោយហៅរាងតូច។
     ថេយ៉ុង រៀបចំខ្លួនស្អាតបាត បន្ទាប់ពីបានងូតទឹកជម្រះក្លិនញើសរួចគេក៏រហ័សតាមមករករាងក្រាស់ដែលបានហៅខ្លួនមុននេះ។
     «បងមានការអី?» រាងតូចចោលសំណួរឡើងសម្លឹងមើលមុខប្រុសកំលោះធ្វើភ្នែកម៉ក់ៗ។
     «អូនចង់ដឹងពីរង្វាន់អីទេ?» ជុងហ្គុក ចាប់ក្រសោបអូសប្រអប់ដៃ ថេយ៉ុង ទាញមកជិត សាកសួរធ្វើដូចជាមានរឿងអាថ៌កំបាំងណាស់ណាអ៊ីចឹង។
     «ចង់តើស..ឯណារង្វាន់ដែលបងថាឱ្យវាមកអូននោះ?» ថេយ៉ុង សួរចប់ញ៉ាក់ចិញ្ចើមសើចតិចៗសម្លឹងមើលមុខនាយ។
     «ថើបបងសិនមក!»
     «ស្អីរបស់បង..ម្តងថើប ម្តងសួរនាំ?»
     «ថើបសិនមកដឹងហើយ!» នាយលើកដៃចង្អុលថ្ពាល់ខ្លួនតិចៗថេយ៉ុង លែងរុញរាចិត្តរហ័សងើយថើបថ្ពាល់នាយមួយខ្សឺត។
     «រួចហើយ..»
     «នេះ..» ជុងហ្គុក ចាប់ដកប្រអប់ចិញ្ចៀនចេញពីហោប៉ាវខោ។
     «អីហ្នឹង?» នៅធ្វើមិនដឹងរឿងអីទៀតចំមែន។
     «ចិញ្ចៀន!»
     «ចិញ្ចៀនអ្ហេះ? អូយបង..» ថេយ៉ុង ហាក់បីរំភើប កែវភ្នែកចាប់ផ្តើមរលីងរលោងឡើងភ្លាមៗ មើលទៅគេសប្បាយចិត្តណាស់ មិនបានប៉ុន្មានវិនាទីផងក៏យំហូរទឹកភ្នែកជោករហាមពាសពេញថ្ពាល់បាត់។
     «អូនយំធ្វើអី?»
     «បងគិតថារង្វាន់របស់បងតូចតាចណាស់ទៅអ្ហេះ?» រាងតូចសួរដោយសំដែងអាការៈអណ្តឺតអណ្តក់ គ្មាននរណាម្នាក់ដែលមិនរំភើបពេលបានដៃគូស្នេហាប្រគល់កាដូមានតម្លៃដល់ថ្នាក់នេះជូនខ្លួននោះទេ គេសប្បាយចិត្ត ពេញចិត្ត ហើយរីករាយខ្លាំងៗបំផុត។
     «ព្រោះតែបងមិនចង់ឃើញអូនយំហ្នឹងណា!»
     «អូនមិនដែលគិតទុកទេថាបងនិងបានប្រគល់វាជូនអូន!»
     ថេយ៉ុង អស់សំណើចសើចលាយឡំអារម្មណ៍សប្បាយអរស្ទើរតែហក់លោតកញ្ឆេង ជុងហ្គុក ឯណេះប្រញាប់ប្រញាល់ចាប់បើកប្រអប់ចិញ្ចៀនឡើង រួចដកកូនរង្វង់តូចចេញមកញញឹមបង្ហាញទៅកាន់រាងតូចបន្តិចសន្សឹមទាញម្រាមដៃស្រឡូនលើកឡើងថ្នមៗហើយស៊កចិញ្ចៀនបំពាក់ឱ្យរាងតូច រួចឱនថើបខ្នងដៃស្រឡូនមួយដង្ហើម សន្សឹមបង្អូសបបូរមាត់មកថើបមាត់គេមួយខ្សឺតបន្ថែមទៀត។
     «បងជូនអូន..»
     «តំណាងឱ្យអី?»
     «តំណាងឱ្យ..ថ្ងៃគំរប់ខួបស្នេហាយើងបានបួនឆ្នាំ!»
     «តែអូនគិតថាចាត់ទុកវាតំណាងត្រឹមតែប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់ទេ ចិញ្ចៀនពេជ្រស្អាតមានន័យ មានអត្ថន័យជ្រាលជ្រៅដែលអូនមិនអាចពិពណ៌នាអស់យ៉ាងណាក៏អូនពេញចិត្តខ្លាំងបំផុត អរគុណបងដែលតែងតែនៅក្បែរអូន និយាយលើកទឹកចិត្តនិងមើលថែអូនបានយ៉ាងល្អកន្លងមក អូនស្រលាញ់បង អូនប្រាកដជាស្បថ..» ថេយ៉ុង ស្រាប់តែលូកដៃចូលទៅចាប់កញ្ឆក់កអាវប្រុសកំលោះដោយឫកពាកាចឆ្នាស់។
     «ប្រាកដជាចាប់បងធ្វើប្តីរបស់អូនក្នុងពេលឆាប់ៗខាងមុខនេះឱ្យបាន!»
     «ពេលណា? បងរង់ចាំមើលស្រាប់ហើយ!» ជុងហ្គុក លើកចិញ្ចើមសួរធ្វើឱ្យ ថេយ៉ុង រឹតតែក្នាញ់។
     «ពេលណាអូនរៀនចប់ គោលដៅរបស់អូនត្រូវតែមករកបងមុនគេ!»
     «កុំលេបសម្តីឱ្យសោះណា ម៉ាត់ណាម៉ាត់ហ្នឹង!»
     «ត្រូវហើយអូននិយាយម៉ាត់ណាគឺម៉ាត់ហ្នឹង!»
                                                                                                                                                     
    
    
    
    

    
    

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now