៣ ឆ្នាំក្រោយ..
@មន្ទីពេទ្យ Sejeong
«មិនអាចទៅរួចទេ..ថ..ថាយ៉ាងម៉េចលោកដុកទ័រ?» គ្រូពេទ្យទូទាំងមន្ទីពេទ្យ Sejeong ទាំងអស់នាំគ្នាស្រែកឆោឡោក៏ដោយសារតែពាក្យសម្តីត្រឹមតែប៉ុន្មានម៉ាត់របស់នាយបានបន្លឺឡើងជាមួយនិងទឹកមុខដ៏ហ្មត់ចត់ក្នុងឫកពាយ៉ាងប្រាកដប្រជា។
«អ្នកទាំងអស់គ្នាស្តាប់មិនច្រឡំនោះទេ ខ្ញុំសុំលាលែងពីមុខតំណែងជាលោកដុកទ័រធំហើយព្រោះខ្ញុំត្រូវវិលត្រលប់ទៅកាន់កាប់នៅឯធានាគារហិរញ្ញវត្ថុរបស់ខ្ញុំវិញ បន្ទាប់ពីបានរៀបការរួចមានដំណឹងល្អបន្ថែមទៀតខ្ញុំនិងជម្រាបប្រាប់នៅពេលក្រោយ!» គ្រប់គ្នាស្តាប់ឮហើយបានត្រឹមតែស្រងាកចិត្តអំឡុងពេលស្តាប់ឮសូរសម្តី ជុងហ្គុក ពោលចប់ ម្នាក់ៗតែងតែមានការរំពឹងទុកទៅលើជំនាញដ៏អស្ចារ្យរបស់គេគ្រប់ៗគ្នា ព្រោះតែការព្យាបាលនិងការតាំងចិត្ត ខិតខំធ្វើការពុំដែលថ្លោះធ្លោយ នាយតែងតែផ្តល់ទំនុកចិត្ត ខំប្រឹងប្រែងធ្វើការបម្រើការងារនៅក្នុងមន្ទីពេទ្យបានយ៉ាងល្អ បើលាលែងពីតំណែងទៅប្រាកដជានឹកស្តាយខ្លាំងណាស់ គ្រាន់តែទទួលបានដំណឹងភ្លាមគ្មាននរណាម្នាក់សប្បាយចិត្តសោះឡើយ។
«កាលពីពេលមានលោកដុកទ័រនៅពួកយើងធ្វើការគ្មាននរណាម្នាក់ទទួលរង់សម្ពាធនោះទេ ព្រោះពេលបានលោកដុកទ័រនៅធ្វើជាបង្អែកធំមានទំនួលខុសត្រូវខ្ពស់ ពួកយើងមានអារម្មណ៍ធូរស្រាលច្រើនណាស់ ប៉ុន្តែបើការសម្រេចចិត្តរបស់លោកដុកទ័រគិតត្រូវច្បាស់ហើយ ពួកយើងមានតែការតាំងចិត្តគោរពតាមអ្វីដែលលោកដុកទ័រចង់បានតែប៉ុណ្ណោះ!»
«ខ្ញុំគិតថាខ្ញុំគួរតែអស់ពេលហើយ ដោយសារតែខ្ញុំមានអាយុច្រើន ហើយណាមួយខ្ញុំក៏មានគ្រួសារត្រូវមើលថែឱ្យបានដិតដល់ទៀតខ្ញុំនៅមានកូនតូចៗសម្រាប់មើលថែហើយត្រូវការថ្នាក់ថ្នមពួកគេខ្លាំងបំផុតក្នុងនាមជាឪពុកម្នាក់ ទើបខ្ញុំសម្រេចចិត្តក្នុងការព្រលែងចោលឱកាសជាដុកទ័រត្រឹមពេលនេះ តទៅគ្រប់គ្នាកុំពិបាកចិត្តអីម្នាក់ៗត្រូវតែខិតខំប្រឹងប្រែងធ្វើការឱ្យបានល្អណា ចំណែកឯប្រាក់ខែទាំងគ្រូពេទ្យនិងបុគ្គលិក ខ្ញុំនិងដំឡើងឱ្យទ្វេដង រួមមានសេវាកម្មហ្វ្រីអាហារសម្រាប់ញ៉ាំ ផ្គត់ផ្គង់ថ្លៃទឹកភ្លើងកន្លែងនៅស្នាក់នៅក្នុងមន្ទីពេទ្យបន្ថែមទៀត!!»
ទឹកចិត្តដ៏ថ្លៃថ្លាទាំងអស់នេះបានញ៉ាំងឱ្យអារម្មណ៍គ្រប់គ្នារំភើបរំជួលចិត្តក្រៃលែងនិងសប្បាយចិត្តក្នុងការបម្រើការងារដើម្បីស្វែងរកប្រាក់ចំណូលបន្ថែមទៀតណាស់។
ជុងហ្គុក មិនមែនត្រឹមតែជាម្ចាស់ពេទ្យឯកជននៅទីនេះតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាយក៏បានស្ម័គ្រចិត្តចូលបម្រើការងារដោយខ្លួនឯង ចាប់តាំងពីចុះធ្វើជាគ្រូពេទ្យស្តារជាលើកដំបូង រហូតដល់បានកសាងកេរ្តិ៍ឈ្មោះជាលោកដុកទ័រមកដល់ពេលបច្ចុប្បន្ន អស់រយៈពេល ១៥ ឆ្នាំជាងមកហើយ ដោយក្តីយោគយល់និងចិត្តអាណិតមេត្តាចំពោះអ្នកជំងឺដែលមានជីវភាពក្រក្រីលំបាកលំបិន នាយក៏បានផ្តល់ថ្លៃសេវាកម្មព្យាបាលដោយឥតគិតថ្លៃផងទៀត។ អាហារហូបចុក បង់ថ្លៃសេវាកម្មទឹកភ្លើង ឬការផ្តល់នូវថ្នាំសង្កូវ ទៅដល់បុគ្គលិកទូទៅ មិនថាសន្តិសុខឬគ្រូពេទ្យ រួមមានផ្នែកឱសថការីផ្តល់ថ្នាំគ្រាប់សម្រាប់ព្យាបាលសង្គ្រោះបឋមក៏ត្រូវបានអនុញ្ញាតឱ្យចែកចាយដោយឥតគិតថ្លៃសម្រាប់គ្រប់គ្នារួមទាំងពលរដ្ឋដែលអញ្ជើញមកបើកថ្នាំដោយផ្ទាល់គ្រាន់តែមានភ្ជាប់កាតសម្គាល់ប័ណ្ណពីខាងមន្ទីពេទ្យក៏ត្រូវទទួលបានការស្វាគមន៍រាក់ទាក់និងមើលថែទាំព្យាបាលយ៉ាងយកចិត្តទុកដាក់ចំពោះគ្រប់គ្នាផងដែរ។
«ពិតជាអរគុណដល់ទឹកចិត្តរបស់លោកដុកទ័រខ្លាំងណាស់!»
«ពួកយើងមិនដឹងថាអរគុណចំពោះលោកដុកទ័រក្នុងអត្តន័យបែបណាឱ្យស័ក្តិសមនោះទេទាំងនេះជាទឹកចិត្តប្រពៃដ៏អំណរខ្លាំងណាស់ ពួកខ្ញុំមានតែសុំសន្យាថានិងខិតខំប្រឹងប្រែងធ្វើការ ដុតដៃ ដុតជើង បម្រើការងារឱ្យបានល្អក្នុងនាមជាគ្រូពេទ្យប្រចាំមន្ទីពេទ្យ Sejeong ឱ្យបានយ៉ាងល្អតទៅថ្ងៃមុខបន្ថែមទៀត!»
«ខ្ញុំបានស្តាប់ឮសូរសម្តីគ្រប់គ្នានិយាយបែបនេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ខ្ញុំគ្មានអ្វីតបស្នងច្រើនក្រៅពីរឿងទាំងអស់នេះនោះទេ មន្ទីពេទ្យ Sejeong អាចរីកចម្រើនមកបានក៏ដោយសារតែការខិតខំប្រឹងប្រែងដ៏មោះមុតធ្វើការគ្មានថ្ងៃឈប់សម្រាករបស់អ្នកទាំងអស់គ្នាដែរ មិនមែនមានតែខ្ញុំម្នាក់នោះទេសមិទ្ធផលគ្រប់យ៉ាងនៃមន្ទីពេទ្យមួយនេះ គ្រប់គ្នាសុទ្ធសឹងតែបានខិតខំសិក្សារៀនសូត្រលើជំនាញសុខាភិបាលអស់រយៈពេលជាច្រើនឆ្នាំ ប្រឡងមិនដឹងជាប៉ុន្មានដងទម្រាំរកបានការងារធ្វើ ឈឺមិនហ៊ានសម្រាក រកពេលវេលាឱ្យខ្លួនឯងសឹងតែមិនគ្រប់គ្រាន់សម្រាប់ការជួបជុំគ្រួសារទៀត ដូច្នេះហើយទើបខ្ញុំតែងតែប្រាប់ថាការខំប្រឹងទាំងឡាយ ទោះបីជាគ្មាននរណាម្នាក់ហ៊ានរអ៊ូរទាំអំពីភាពនឿយហត់និងទុក្ខលំបាកនៅចំពោះមុខខ្ញុំ ខ្ញុំក៏ព្យាយាមតបស្នងឱ្យបានអស់ពីលទ្ធភាពបំផុតតាមដែលអាចធ្វើទៅបានផងដែរ អរគុណគ្រប់គ្នាសម្រាប់ការជ្រោមជ្រែងនៅពីក្រោយការផ្តួចផ្តើមនៃគំនិតរបស់ខ្ញុំដែរ!» ជុងហ្គុក បង្វែរខ្លួនទៅឈរតទល់និងផ្ទៃមុខ ដូជុន ព្រមទាំងលើកប្រអប់ដៃប៉ះអង្អែលស្មាមាំថ្នមៗញញិមផ្តល់កម្លាំងចិត្តឱ្យនាយក្នុងនាមជាមិត្តនិងក្មួយប្រុសថ្លៃម្នាក់ ព្រោះទៅថ្ងៃមុខក្លាយទៅជាគ្រួសារតែមួយហើយដូច្នេះមន្ទីពេទ្យមួយនេះក៏រួមមានចំណែកដ៏ធំរបស់គេម្នាក់ដែរ។
«ធ្វើវាឱ្យបានល្អណាលោកដុកទ័រ គីម ដូជុន!»
«អ៊ឹម យើងសន្យាថានិងខិតខំប្រឹងប្រែងបន្ថែម!» ដូជុន ងក់ក្បាលផ្ងក់ៗ រួចទទួលយកកាតព្វកិច្ចក្នុងនាមជាដុកទ័រប្រចាំមន្ទីពេទ្យដោយគ្មានចិត្តអលឯកស្ទាក់ស្ទើរសោះឡើយ ថ្វីដ្បិតលបលួចមានអារម្មណ៍គិតថាឯកោបន្តិចមែន ប៉ុន្តែនៅក្នុងចិត្តគេមានតែការតស៊ូចំពោះរឿងព្យាបាលអ្នកជំងឺក្នុងវិស័យសុខាភិបាលតែប៉ុណ្ណោះ។
ភូមិគ្រឹះ ចន
«ហិហិ..អរគុណបង យ៉ុនណាម!» ហាជូន និយាយពាក្យអរគុណក្រោយពីបានបណ្តើរគ្នាមកពីទិញការ៉េមញ៉ាំនៅឯខាងក្រៅផ្ទះរួច។
យ៉ុនណាម ជាក្មេងដែលបានសិក្សានៅឯសាលារៀនជាមួយគ្នាដូចទៅនឹង ហាជូន ដែរ មិនតែប៉ុណ្ណោះគេក៏បានរើផ្ទះមករស់នៅម្តុំនេះក្បែរនិងភូមិគ្រឹះ ចន ដើម្បីងាយស្រួលទៅសាលារៀន ព្រោះសាលារៀននៅជិតកន្លែងដែលគេស្នាក់នៅជាមួយនិងម្តាយស្រាប់ ទើបគេឧស្សាហ៍ចេញចូលមករត់លេងជាមួយ ហាជូន មានពេលទំនេរក៏ជួយប្អូន បង្រៀនអក្សរ បង្រៀនលេខ ម្យ៉ាងវិញទៀតគេរៀនថ្នាក់ធំជាងសព្វថ្ងៃ យ៉ុនណាម រៀនថ្នាក់ទី៥ ចំណែកឯ ហាជូន ទើបតែបានចូលរៀនថ្នាក់ទី១ នៅឡើយទេ។ កាលណោះគេនៅតូចខ្លាំងពេកទើប ជុងហ្គុក សម្រេចចិត្តឱ្យកូនចូលរៀនថ្នាក់បណ្តុះបណ្តាលហ្វឹកហាត់រៀនអក្សរនិងរៀនអំពីតួលេខ កំឡុងពេលដែល ហាជូន មានអាយុ ៤ឆ្នាំ ប៉ុន្តែឥឡូវនេះគេមានអាយុ ៦ ឆ្នាំហើយដូច្នេះរឿងរៀនសូត្រអានប្រកបព្យញ្ជនៈនានាក៏អាចងាយចាប់បានស្ទាត់លឿនដូចគ្នាផងដែរ។
«ការ៉េមមួយដើមអម្បាញ់មិញអស់ប៉ុន្មានដែរបង?»
«ត្រឹមមួយដើមក៏អស់ជិត 2$ ទៅហើយ!»
«អ៊ីចឹងបងយក 3$ ទៅចាត់ទុកថាថ្លៃបងជួយទិញការ៉េមឱ្យខ្ញុំ!»
ហាជូន ញញិមញញែមហុចលុយទៅឱ្យ យ៉ុនណាម ខំប្រឹងនិយាយជម្រុញឱ្យគេយកលុយ បើទោះបីជា យ៉ុនណាម មិនចង់បានលុយថ្លៃការ៉េមមួយដើមនោះក៏ដោយ។
«បងអត់យកទេ អូនឯងយកទុកវិញទៅ!»
«យកទៅបង ចាត់ទុកថាទុកទិញឱ្យអូនញ៉ាំទៅថ្ងៃក្រោយទៀត!»
ជុងស៊ូ ចាប់ដើរចេញមកខាងក្រៅផ្ទះឈរឱបដៃសម្លឹងមើលទិដ្ឋភាពរវាង ហាជូន ជាមួយនិង យ៉ុនណាម ក៏ប្រទះឃើញថាពួកគេបានហុចលុយឱ្យគ្នានៅនឹងភ្នែកយ៉ាងច្បាស់ចែស យ៉ុនណាម ព្រមទទួលយកប្រាក់កាក់ទាំងនោះក៏ដោយសារ ហាជូន ស្នើសុំការសំណូមពរផ្ញើទុកនិងគេឱ្យទិញរបស់ញ៉ាំឱ្យខ្លួនទៅថ្ងៃក្រោយទៀត មិនបានគិតចង់បានលុយប្អូននោះទេ ប៉ុន្តែរូបភាពទាំងនោះបែរជាធ្វើឱ្យចក្ខុទាំងគូកំពុងតែឈរសម្លឹងមើលនាពេលនេះ ហាក់បីមានអារម្មណ៍ខុសឆ្គងនិងការគិតផ្ទុយស្រឡះទៅវិញ។
ហាជូន លើកដៃបាយៗបំបែកផ្លូវគ្នាជាមួយ យ៉ុនណាម រួចទើបដើរតាំងៗត្រលប់ចូលមកក្នុងផ្ទះវិញនិងសម្លឹងមើលមុខអាច្រម៉ក់តូចដែលឈរលើកដៃជ្រែងចង្កេះយ៉ាងសង្ហាជាមួយទឹកមុខដ៏មុតមាំមកកាន់ខ្លួនយ៉ាងទំនង។
«ម៉េចបានយកលុយ Mummy ឱ្យទៅឱ្យកូនគេចឹង?» ជុងស៊ូ ចាប់ក.ដៃ ហាជូន អូសបងប្រុសមកឈរនិយាយគ្នានៅកន្លៀតជញ្ជាំងផ្ទះ។
«កុំចេះមើល៍ស្ងាត់មាត់!» ហាជូន រលាស់ដៃចេញសម្លក់សម្លឹងមុខ ជុងស៊ូ ដោយខ្សែភ្នែកពុំពេញចិត្ត។
«ចិញ្ចឹមប្រុសមែនហ្នឹង?»
«ថាកុំចេះ!»
«មានបងមួយឆ្កួតៗ សម្បូរលុយ ធ្វើដូចខ្លួនឯងអ្នករកលុយចឹង!»
«ន៎ែបងជួយគាត់ Live លក់ម្សៅរហូតមែនដូចអាក្អូនឯងចេះតែទារលុយទិញទឹកដោះគោទេ!»
«គេមិនស្រលាញ់ទេ មុខកាប៉ោងចឹងនោះ!»
«ហ្អាយយ...អាក'ស៊ូ!»
«ក្រញាញ់!»
«អាប្អូនឆ្កួត..ហ៊ឹកៗ...Mummy!» ហាជូន បោះការ៉េមចោលស្រែកយំចាចៗរត់ត្រហេបត្រហបទៅរកម្តាយជាមួយនិងដំណក់ទឹកភ្នែកហូរស្រក់រហេមរហាមជោកថ្ពាល់រលាក់។
«កើតអីកូន?» ថេយ៉ុង ដកខ្លួនចេញពីកំព្យូទ័រកំឡុងពេលតបសារភ្ញៀវដោយខ្សែភ្នែកងឿងឆ្ងល់។
«ហ៊ឹកៗ..Mummy!!!»
«មកណេះមើល៍នរណាធ្វើអីដាក់កូន? ហេតុអ្វីទើបបានជាកូនទ្រហោយំរហេមរហាមដល់ថ្នាក់នេះ?» ប្រអប់ដៃស្រឡូនលូកចូលទៅចាប់ទាញក.ដៃតូចអូសកាយមានមាឌធាត់ក្រមឹមៗមកក្បែរខ្លួន មិនភ្លេចលើកដៃជូតសម្អាតដំណក់ទឹកភ្នែកផ្សើមជាប់ថ្ពាល់រហាមនោះថ្នមៗបន្ថែម។
«ហ៊ឹកៗ..ហ៊ឺៗ...!!!»
«យំអើយយំ..នរណាហ៊ានធ្វើបាបកូនសំណព្វចិត្ត Mummy ហះ?»
«អាអូនថាកូនមុខកាប៉ោង អាអូនថាកូនអត់ស្អាតទេ ហ៊ឹកៗ..ហូរៗ!»
«ចេះតែថាហើយកូនឆីម៉ែស្អាតណាស់នៀក មើលថ្ពាល់មើល៍ពណ៌ស៊ីជម្អូគួរឱ្យស្រឡាញ់ចង់ងាប់!»
«ហ៊ឹកៗ..ហា..ហ៊ឺហ៉ឺ...Mummy!!!»
«កុំយំកូនកុំយំ!!» ថេយ៉ុង និយាយលួងលោម ហាជូន ថើបផង ឱបផង ទម្រាំតែបាត់យំសោកបោកខ្លួនមិនងាយធ្វើបាននោះទេ។
«ហ៊ឺៗ..Mummy!»
«មើល៍ Mummy ផាត់មុខឱ្យកូនឱ្យអរៗហ្ន៎ កុំយំប្រយ័ត្នផាត់ម្សៅអត់ចូលមុខ!» ថេយ៉ុង ទាញកន្ត្រកដាក់សម្ភារៈម្សៅក្រែមចេញមកផាត់មុខលម្អកាយឱ្យ ហាជូន ថែមពណ៌លើថ្ពាល់ ថែមក្រែម ថែមម្សៅ រវល់ជាមួយកូនច្បងនេះរវល់ រវល់មិនចេះទំនេរដៃបន្តិចណានោះសោះ។
«Mummy លាបក្រចកដៃឱ្យកូន!»
«ចាំ Mummy លាបឱ្យកូនណា!!»
«Mummy លាបពណ៌នៀក..Mummy លាបពណ៌ក្រហម!»
«រួចហើយ..កុំយំណាកូនណា Mummy Reply Chat ភ្ញៀវ!»
«ខំលាបអីទ៎េះ មុខឡើងកាម៉ាប់ដូចជ្រូក!!»
«ហ៊ឹកៗ..Mummy!!!» សំឡេងស្រែកយំស្រាប់តែប្រកូកឡើងសារជាថ្មី ខណៈរាងតូចស្រឡូនក៏បានចាប់បង្ហាញអំពីទឹកមុខខឹងត្រឹមមួយប៉ប្រិចភ្នែក។
«ទៀត..យ៉ា...ចន..ជុងស៊ូ ម្តេចក៏ហ៊ានបង្អាប់ថាឱ្យបងអ៊ីចឹង?» ថេយ៉ុង អត់ធ្មត់ទ្រាំលែងបានស្រែកអស់សំឡេង ដើរទៅចាប់ញ៉ឹងអូសដៃ ជុងស៊ូ មករកសាឡុងមុននឹងលើកដាក់អាល្អិតឱ្យអង្គុយក្បែរខ្លួន។
«បងខំមើលថែកូនចាប់តាំងពីកូននៅតូចក្រូចឆ្មា យោលអង្រឹងច្រៀងបំពេរ បំបៅទឹកដោះគោ បោកទាំងលីអូឱ្យទៀត ម្តេចក៏ហ៊ាននិយាយស្តីបន្ទោសបង្អាប់ចំពោះបងបែបនេះទៅរួច?»
«កូនសួរគាត់ស្រួលបួល ប៉ុន្តែគាត់ស្រែកគំហកដាក់កូនមុន!»
«មកពីកូនទៅរំខានបងមុនហ្នឹង?»
«ខ្ជិលនិយាយ ចិត្តជាកូនប្រុសមិនចង់តបតជាមួយ..»
«យើស..ហួសចិត្តជាមួយសម្តីណាស់ មកលួងបងឱ្យឆាប់!» ថេយ៉ុង ឆេះដុំភ្លាមៗក្រោកតាមទៅចាប់អូស ជុងស៊ូ មកឈរកៀកជិតនិង ហាជូន ម្តងទៀត។
«សូមទោសបង..លួងបងភ្លាម!» ជុងស៊ូ ឮសូរសម្តី ថេយ៉ុង រួចងាកទៅសម្លឹងទឹកមុខ ហាជូន ភ្លាមៗ។
«ឱ្យឆាប់ឡើង!!» ថេយ៉ុង រហ័សស្រែកទម្រុឌបង្គាប់ ជុងស៊ូ។
«សូមទោស..សឺត!» មិនត្រឹមតែសូមទោសតែប៉ុណ្ណោះទេ នៅហក់ទៅចាប់ឱបក្រសោប ហាជូន ថើបថ្ពាល់មួយខ្សឺតយ៉ាងច្រឡឺមផងទៀត។
«ប្អូនសូមទោសហើយឈប់យំទៅ!» ហាជូន ងាកចោលខ្សែភ្នែកទៅសម្លឹងមុខអាល្អិតដោយកែវភ្នែកនៅតែបន្តតក់សំណើមហូរជ្រាបតក់ៗមិនទាន់ស្ងួតនៅឡើយរួចធ្វើឱ្យ ជុងស៊ូ ខាងណេះញញិមបន្តិចលូកដៃទៅចាប់ជូតទឹកភ្នែកលើផែនថ្ពាល់ប៉ោងៗសុទ្ធតែសាច់ហាប់ណែនថ្នមៗ ព្រមទាំងចាប់ទាញចង្កេះគេមកឱបរឹតរួតក្នុងរង្វង់ដៃយ៉ាងណែន។
«បងប្អូនមានតែពីរនាក់ចូលចិត្តតែធ្វើបាបគ្នាមិនឈប់ ថ្ងៃក្រោយឈប់ញ៉ោះបងឱ្យយំទៀត!» ថេយ៉ុង ឈប់ខ្វាយខ្វល់រហ័សងាកទៅចាប់រៀបចំរឿងការងារ ស្របពេលដែលសំឡេងរថយន្តក៏បានបរចូលមកដល់ទីធ្លាខាងមុខភូមិគ្រឹះល្មម។
«បងមកវិញហើយ? ថ្ងៃនេះបងមិនធ្វើការទេឬ?» ថេយ៉ុង គ្រាន់តែឃើញវត្តមាន ជុងហ្គុក ភ្លាមក៏សួរបែបនេះឡើងមកជាមួយនិងទឹកមុខងឿងឆ្ងល់។
«បងទៅដាក់ពាក្យលាលែងតំណែងទេតើស!»
«ថាយ៉ាងម៉េច?» ម្តងនេះគេរឹតតែឆ្ងល់ខ្លាំងលើសដើមនិងបានចងចិញ្ចើមឡើងអស់មួយទំហឹងដោយសេចក្តីភ្ញាក់ផ្អើល។
ជុងហ្គុក ញញិមបន្តិចរួចឈានជើងដើរចូលមកអង្គុយក្បែរភរិយា លូកដៃទៅចាប់កាន់លើប្រអប់ដៃដ៏ស្រឡូនថ្នមៗ។
«បងគ្រាន់តែចង់មានពេលវេលាខ្លះសម្រាប់អូនហើយនិងកូន!»
«ប៉ុន្តែការងារនោះជាអាជីពដែលបងស្រលាញ់ខ្លាំងម្តេចនិងអាច?»
«បងគិតថាបងចាយពេលវេលារស់នៅជាមួយវាច្រើនឆ្នាំគ្រប់គ្រាន់ហើយ ទើបបងគិតចង់ងាកមកខ្វាយខ្វល់ពីអូនច្រើនជាងបន្ទុកជាច្រើនទៀត ដែលបងត្រូវតែរ៉ាប់រង់ធ្វើគ្មានពេលឈប់សម្រាកនៅឯមន្ទីពេទ្យនោះ បងចង់មើលថែអូន មើលថែកូន ហើយចង់បង្កើតអនុស្សាវរីយ៍ល្អៗជាច្រើនទៀតដើម្បីរស់នៅជាមួយគ្នាឱ្យមានន័យខ្លាំងបំផុត!» ថេយ៉ុង ទឹកភ្នែករលីងរលោងភ្លាម មានអារម្មណ៍ថាការលះបង់មួយនេះសម្រាប់គេពិតជាធំធេងខ្លាំងណាស់ បើថ្ងៃណាមួយ ជុងហ្គុក មិនបានគិតអំពីចំណុចទាំងអស់នេះទេ ជឿជាក់ថាពួកគេក៏អាចបង្កើតអនុស្សាវរីយ៍រស់នៅជាមួយកូនៗបានតិចតួចណាស់ដែរ។
«តាមពិតអូនក៏លួចមានអារម្មណ៍សោកស្តាយដែរបង សុខៗបងក៏សម្រេចចិត្តធ្វើវាដោយមិនបានពិភាក្សាជាមួយនិងអូនសោះ តែពេលបានស្តាប់ហេតុផលរបស់បងចប់អូនក៏អាចស្វែងយល់ដឹងអំពីចិត្តគំនិតរបស់បងបានជ្រៅជ្រះជាងមុនដែរ!» ជុងហ្គុក ចាប់ទាញភរិយាមកជិត រួចដាក់ដៃទាំងសងឱបលើចង្កេះស្រឡូន ហើយឈ្ងោកទៅថើបថ្ពាល់ដ៏ទន់ល្មើយមួយខ្សឺត។
«កុំពិបាកចិត្តអី មុននឹងក្រោយបងគង់តែលាឈប់ដដែលហ្នឹង ប៉ុន្តែបងនៅមានរឿងមួយទៀតចង់ប្រាប់ដល់អូនដែរ គឺបងបានផ្លាស់ប្តូរការងារទៅធ្វើជាម្ចាស់ធានាគារហិរញ្ញវត្ថុរបស់បងវិញ ម្យ៉ាងវិញទៀត បងចាត់ទុកទីនោះឱ្យប៉ារបស់បងមើលថែច្រើនឆ្នាំមកហើយ ឥឡូវនេះគាត់កាន់តែចាស់ បងចង់រ៉ាប់រង់ការងារទាំងអស់មកធ្វើដោយខ្លួនឯងវិញ ហើយគិតចង់ឱ្យគាត់បានសម្រាកក្នុងវ័យជរាឱ្យបានល្អខិតខំសន្សំពេលវេលាខ្លះៗដើម្បីបានមើលថែទាំពួកគាត់បន្ថែមទៀត!»
«លោកប្តីពិតជាគិតបានដិតដល់ណាស់ អូនគួរតែរៀនវាពីបងឱ្យបានច្រើន!» ជុងហ្គុក លើកដៃអង្អែលក្បាល ថេយ៉ុង សន្សឹមចាប់ឱបរាងតូចដោយក្តីស្រលាញ់ដ៏ជ្រាលជ្រៅ។
«បើគង់តែបានអូនចូលមកក្នុងជីវិតរបស់បងបងក៏គ្មានថ្ងៃនេះដែរ!»
«តែបើគ្មានបងអូនក៏មិនអាចក្លាយទៅជាមនុស្សដែលមានគោលជំហររឹងមាំបានដែរ អូនអាចក្លាយទៅជាភរិយារបស់បង អូនអាចក្លាយទៅជាម្តាយរបស់កូន គ្រប់យ៉ាងក៏ព្រោះតែអូនមានបង!» ស្នាមញញិមលាយឡំដំណក់ទឹកភ្នែកថ្លាយ៉ង់កាន់តែបានធ្វើឱ្យកែវភ្នែកខ្មៅនិលមួយគូសម្លឹងមើលហើយមានអារម្មណ៍រំជួលចិត្តខ្លាំងណាស់ ចាប់តាំងពីបានចាប់កាន់ដៃគ្នាដើរមកដល់ចំណុចទាំងនេះមក ពួកគេមិនដែលមានចិត្តអស់សង្ឃឹមក្នុងឆាកជីវិតគូមួយនេះនោះទេ យ៉ាងណាក៏មានអារម្មណ៍ថាសប្បាយចិត្ត ដែលបានជ្រើសរើសយកគ្នាក្នុងនាមជាគូស្នេហ៍ប្តីប្រពន្ធស្របច្បាប់ ឆ្លងកាត់នៅឧបសគ្គជាច្រើនទៀតមកបានរាប់មិនអស់។
«ហ៊ឹកៗ..Daddy!!»
«យ៉ាងម៉េចហះកូន?» ជុងហ្គុក ដកខ្សែភ្នែកចេញពីផ្ទៃមុខភរិយាក្រឡេកទៅសម្លឹងមើលកូនតូចៗដែលប្រលែងគ្នាសុខៗក៏ទ្រហោយំយ៉ាងគ្រលួច។
«អាអូនខាំថ្ពាល់កូន..ហ៊ឹៗៗ...»
«ជុងស៊ូ ម្តេចក៏ខាំបង!!»
«កូនក្នាញ់!» ជុងស៊ូ អង្គុយលើភ្លៅ ហាជូន ដែលយំអណ្តឺតអណ្តក់លើឥដ្ឋញ័រស្មាចំប្រប់ ថែមទាំងពេបមាត់ច្បែបៗដោយចិត្តខឹងចំពោះប្អូនតែពុំហ៊ានដាច់ចិត្តវាយបានត្រឹមតែស្រែកផ្តឹងម្តាយឪពុកយំយែកសសឹកតែប៉ុណ្ណោះ។
«ធ្វើបាប ហាជូន ឱ្យយំមួយថ្ងៃហើយ..ក្បាលខូចណាស់!» ថេយ៉ុង និយាយភ្លាមខណៈ ជុងស៊ូ រហ័សលើកដៃជូតទឹកភ្នែកឱ្យ ហាជូន ប៉ុន្តែគេបែរជាកៀកដៃខ្លួនចេញ។
«កុំប៉ះ..ហ៊ឹកៗ..ហ៊ឺៗ..ខាំបង!»
«ម៉ាប់ៗ..ម៉ាប់ៗអើយ..ម៉ាប់ៗ!!!»
«អាក្បាលខូច!!» ជុងហ្គុក អត់ទ្រាំមិនបានទើបសើច កាលបើឃើញថា ជុងស៊ូ ព្យាយាមលួងលោម ហាជូន ដោយប្រើប្រអប់ដៃទាំងគូប៉ះច្របាច់ញក់ញីលើសាច់ស្មាក្រមឹមៗ ហាជូន ដោយបន្លឺសំឡេងដង្ហោយហៅថាម៉ាប់ៗយ៉ាងគួរឱ្យស្រឡាញ់ថែមទៀត។
«ឈឺហា..ជុងស៊ូ»
ផាច់ៗ
«អ្ហា..ហ៊ឹកៗ!!»
«ជុងស៊ូ ហ្អា..ប្រយ័ត្នតែបងវាយវិញតាំងយំរាប់ម៉ោងឥឡូវហើយ ឈប់ភ្លាម!» រាងក្រាស់ថាចប់ដើរទៅចាប់លើកកូនប្រុសច្បងពរឡើងសម្លឹងមើលដើមដៃ ហាជូន ឃើញសុទ្ធសឹងតែមានស្នាមម្រាមដៃ ជុងស៊ូ ច្របាច់និងខ្ញាំវាយទះទាំងអស់។
«ប្អូនវាយមិនព្រមគេចចេញទេ នៅទ្រាំទ្រឱ្យប្អូនវាយតាមចិត្ត!»
«អាអូនថាគ្រឺតកូន!»
«តែគ្រឺតគេក្តិចខ្ញាំអ៊ីចឹងហើយយំធ្វើអី?»
«Daddy តុបប៉ាលីចង់សម្រកគីឡូ..តុបប៉ាលីអត់ចង់ធាត់ចឹងទេ!»
«សម្រកគីឡូធ្វើអី បើកូនឯងញ៉ាំបាយ ញ៉ាំចំណីអត់ចេះរិះផងហ្នឹង ទឹកដោះគោមួយថ្ងៃៗញ៉ាំអស់ ៤-៥ កំប៉ុងតែម្នាក់ឯង!»
«ប៉ុន្តែ Mummy ថាកូនស្អាត!»
«ហាជូន ស្អាតដូច Mummy កូនអ៊ីចឹង ធាត់មិនមែនមានន័យថាមិនស្អាតឯណាកូន មើលថ្ពាល់កូនឡើងពណ៌ផ្កាឈូក បបូរមាត់ទម្រង់បេះដូង កែវភ្នែកមូលក្រឡង់ៗខ្មៅនិល ច្រមុះស្រួច សក់រួញអង្គាដីស្អាតខ្លាំងណាស់!»
«ប៉ុន្តែ ជុងស៊ូ អត់សរសើរថាកូនស្អាតទេ!»
«យេ..ជុងស៊ូ ហា!» ជុងហ្គុក ឧទានឡើងជាថ្មីហៅកូនប្រុសពៅដែលឈរជ្រែងហោប៉ាវខោធ្វើឫកពាក្រអឺតក្រទមដ៏ហមហួម។
«ថ្ងៃក្រោយកុំនិយាយឌឺដង បង្អាប់ថាឱ្យបងទៀត!»
«រាល់ថ្ងៃបើអត់មានកូនម្នាក់សរសើរគាត់ ប្រហែលជា មេឃរលំ ភ្នំរលាយ ហើយទេដឹង?»
«យ៉ាងណាក៏ត្រូវតែនិយាយពាក្យល្អៗជាមួយនិងបងកូនដែរ ព្រោះបងក៏តែងតែជួយមើលថែកូន!» ហាជូន យំអណ្តឺតអណ្តក់លើដៃឪពុកងាកមកសម្លឹងមុខអាល្អិតឈរស្ងៀមទ្រឹងជាមួយខ្សែភ្នែកដ៏តូចចិត្ត។
«ស្អាតណាស់ ប៉ុណ្ណឹងបានហើយនៅ?»
«ជុងស៊ូ និយាយឱ្យផ្អែមជាមួយបងមើល៍!» ភាពមិនសុខចិត្តរបស់ ហាជូន ធ្វើឱ្យ ជុងហ្គុក ជ្រួញកន្ទុយភ្នែកសើចញឹមៗលើបបូរមាត់។
«បាទ..បងស្អាតខ្លាំងណាស់ គួរឱ្យស្រឡាញ់..ស្អាតដូច Mummy ស្អាតដូចបវរកញ្ញាអ៊ីចឹង!» ជុងស៊ូ ថាចប់ងាកបែរខ្លួនដើរចេញទៅបាត់ ខណៈ ហាជូន ឯណេះលួចមានចិត្តអរកខិកកខុបញញិមញញែមទាំងថ្ពាល់នៅផ្សើមសំណើមដដែល។
«បានប្អូនសរសើរអ៊ីចឹងសប្បាយចិត្តទេ?»
«សប្បាយចិត្តព្រោះកូនស្អាតដូច Mummy , Mummy ស្អាតគួរឱ្យស្រឡាញ់ ទើបគ្រប់គ្នាតែងតែសរសើរអំពីគាត់ កូនចង់ធ្វើដូចគាត់ កូនចង់បានជីវិតទៅណាក៏ Pink Pink កូនចង់ធ្វើឱ្យ Daddy Mummy និង អាអូន សរសើរថាកូនមានសម្រស់ស្អាត សម្បុរកូនស្អាត សក់កូនស្អាត មុខមាត់កូនស្អាត រាងកាយរបស់កូនក៏ស្អាត..កូនចង់ល្អ ចង់ឱ្យគ្រប់គ្នាសរសើរចំពោះកូន!» ជុងហ្គុក យល់បំណងរបស់ ហាជូន ទើបលើកដៃច្បិចលើថ្ពាល់ ហាជូន មុននឹងថើបលើថ្ងាស់គេមួយដង្ហើមយ៉ាងវែង។
«ហាជូន ស្អាតណាស់! គួរឱ្យស្រឡាញ់ ថែមទាំងឆ្លាតទៀត ជុប៎!»
«Daddy ក្លិនកូនក្រអូបទេ?»
«ក្រអូបណាស់!»
«កូនចង់ល្អ ចង់អរៗដូច Mummy!»
«ហិហិ..បាទ..កូនស្អាត!!!»
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់