«គាត់មានធ្លាប់នឹកដល់ខ្ញុំខ្លះទេ? ពេលនេះខ្ញុំបានប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យទៅហើយ មើលទៅគាត់ស្ងាត់ច្រៀបខ្លាំងណាស់ មនុស្សប្រុសគ្មានចិត្តដូចជាគាត់ប្រហែលជាមិននឹកនាស្អីដល់ក្មេងដូចជាខ្ញុំនោះទេ!» នឹកដល់បងពេទ្យភ្លាមទឹកមុខរបស់គេផ្លាស់ប្តូរពីសប្បាយចិត្តមកជាស្ងួតហែងហាក់គ្មានសំណើមគ្មានអារម្មណ៍ត្រេកអរដូចមុនសោះ គិតៗទៅធ្មេចបើកៗគេក្លាយទៅជាមនុស្សធំពេញវ័យហើយ ចេះគិតបានវែងឆ្ងាយជ្រៅជ្រះជាងមុនក៏ច្រើន ខណៈរូបរាងនិងមុខមាត់ក៏បានប្រែប្រួលទៅតាមពេលវេលាមួយចំណែកធំដែរ។
«មិននឹកដល់ខ្ញុំក៏អត់ទៅ!» កំលោះតូចហៀបនឹងបែរខ្លួនទៅរកគ្រែគេង ស្រាប់តែសំឡេង Notifications បន្លឺឡើងមក រំញ័រទូរស័ព្ទដៃទំនើបដាស់សតិគេឱ្យភ្ញាក់អារម្មណ៍មួយប៉ប្រិចភ្នែក។
Notifications..
Jeon Jungkook and 1.2M Others Followeds you
live in Sejong General Hospital
«បងពេទ្យ!!!!» ថេយ៉ុង ស្រែកបន្លឺសម្រែកលាន់ឮសូរចាច ក្រោយពីបានឃើញថាគណនី account Instagram របស់ ជុងហ្គុក បានចុច Follow មកកាន់ខ្លួនទាំងកណ្តាលយប់អាធ្រាត្រ។
ទីង!!!
Jeon Jungkook comment on your post
► Future wife
► Pretty Honey
«អ្ហាយ...អាឆ្កួតណា Fake Account ទេដឹង? ឡប់!» រាងតូចចុចបិទទូរស័ព្ទគិតថាមានជនខិលខូចលួចលេងក្លែងបន្លំ ព្រោះមិនឃើញមានផូសរូបអ្វីផងក្រៅតែពីរូប Profile តែមួយរូបដែលថតយ៉ាង Bek sloy ដាក់លើ Profile Account តែប៉ុណ្ណឹង។
ព្រឹកថ្ងៃថ្មី
សំឡេងនាឡិការោទ៍បន្លឺសំឡេងដាស់ញាណរាងតូចស្តើងក្នុងទឹកមុខមិនទាន់ស្វាងងងុយឱ្យភ្ញាក់ក្រោកឡើងរាងតូចច្រឡឹងងើបអង្គុយពត់ពេនខ្លួនប្រាណសម្រួលសរសៃឱ្យបានស្រួលខ្លួនបន្តិចទើបងាកទៅចាប់ទាញយកកន្សែងពោះគោមកដាក់លើស្មា មុននឹងងាកទៅចាប់ប៊ូចូកសក់ មកចូកកូនសរសៃសក់ ដែលធ្លាក់បាំងថ្ងាសឡើង រួចក៏បែរតម្រង់ខ្លួនដើរចូលទៅរកបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួនប្រាណ។
▻ ២០ នាទីក្រោយ
បន្ទាប់ពីបានងូតទឹករៀបចំស្លៀកពាក់យ៉ាងស្អាតបាតរួចរាល់ ថេយ៉ុង ឆ្លៀតពេលមកញ៉ាំអាហារពេលព្រឹកចម្អែតក្រពះបន្តិច ទើបរូតរះម្នីម្នាធ្វើដំណើរចាកចេញទៅចួបលោកនាយកសាលានៅឯសាកលវិទ្យាល័យមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង។
▻ សាកលវិទ្យាល័យ
ឆ្លងកាត់ការពិភាក្សាយ៉ាងម៉ិតប្រាយរួចមកហើយ ថេយ៉ុង និង ម្តាយ បានសម្រេចចិត្តជ្រើសរើសរៀនជំនាញទីផ្សារ Marketing Media ក្នុងការអភិវឌ្ឍន៍ខ្លួនឯងនិងបានបង្កើតមុខរបរអាជីវកម្មក្នុងស្រុកបន្ថែមផងដែរ ប៉ុន្តែគេអាចជ្រើសរើសរៀនជំនាញពីរតាមចំណង់ចំណូលចិត្តដែលគេចង់រៀនសូត្របន្តទៀត។
១.គេចង់សិក្សាជំនាញទីផ្សារ ការផលិត-ផលិតផល បម្រើសេវាកម្ម ការផ្សព្វផ្សាយ ទំនិញ ពាណិជ្ជកម្ម នៅក្នុងស្រុក ក្រៅស្រុក និង ធ្វើជា Influence ដ៏មានជំនាញម្នាក់ដែលប្រកបទៅដោយសេចក្តីថ្លៃថ្នូរបូករួមទាំងចំណេះដឹង ភាពតស៊ូ អត់ធ្មត់ និងការយកចិត្តទុកដាក់ចំពោះការងារដោយសេចក្តីអំណត់ព្យាយាមនិងការរំពឹងទុកខ្ពស់។
២.Content Marketing គេចង់ធ្វើជាអ្នកផលិតវីដេអូ បង្ហាញអំពីជំនាញ Make up ការតុបតែងខ្លួន ផាត់មុខ ជា content creators មួយរូប ដែលនិយាយអំពីការប្រើប្រាស់ផលិតផល Review skin care និងការចែករំលែកចំណេះដឹង យុទ្ធនាការ ការផ្សព្វផ្សាយមាតិកាសំខាន់ៗនៅលើបណ្តាញសង្គម Internet ប្រម៉ូតម៉ាកយីហោអាជីវកម្មនានាទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន ផ្តល់ភាពជឿជាក់ឱ្យដៃគូសហការណ៍មានទំនុកចិត្តខ្ពស់ ហើយជឿទុកចិត្តចំពោះការងាររបស់ខ្លួនយ៉ាងរីករាយ។
«ម៉ាក់..បើកូនជ្រើសរើសទៅរៀននៅឯសាកលវិទ្យាល័យបរទេសកូនគិតថាវាល្អជាងណា ដោយសារតែមានគ្រូបង្រៀនភាសាបរទេសល្អៗច្រើនដែរ!» ថេយ៉ុង ចាប់ផ្តើមដុះគំនិតចង់រៀនអភិវឌ្ឍន៍ខ្លួនឯងឱ្យបានច្រើនដោយសារតែពេលនេះគេធំដឹងក្តីច្រើនហើយ គេអាចមានទំនួលខុសត្រូវនិងការសិក្សាស្វែងយល់ដឹងជ្រៅជ្រះកំណត់គោលដៅដោយខ្លួនឯងបានច្បាស់លាស់ទៀតផង។
«មិនអីទេ ចាំម៉ាក់ទាក់ទងទៅរកមិត្តភក្តិនៅឯបរទេសពឹងពាក់ឱ្យគេជួយរកសាកលវិទ្យាល័យល្អៗឱ្យកូនបានទៅបន្តការសិក្សា!»
«មិនអីទេ ម៉ាក់កូនអាចទៅរកមើលដោយខ្លួនឯងបានម៉ាក់កុំបារម្ភអី!»
«ម៉ាក់ខ្លាចប៉ះចំកន្លែងមិនល្អណាកូន!»
«កូនថាមិនអីគឺមិនអីហើយម៉ាក់កុំគិតច្រើនអី!» ថេយ៉ុង ប្រាប់គាត់មិនឱ្យគិតសូញសាញគំនិតច្រើន បើគេអះអាងធានាពីសុវត្ថិភាពខ្លួនឯងដល់ថ្នាក់នេះទៅហើយ គាត់ក៏លែងនិយាយឃាឃាំងច្រើនទៀតដែរ។ គាត់មានតែបណ្តោយឱ្យគេធ្វើតាមចិត្តដែលគេចង់ធ្វើ ម្យ៉ាងវិញទៀតគេធំពេញវ័យមានគោលដៅច្បាស់លាស់ជារបស់ខ្លួនឯងរួចស្រេចបាច់អស់ទៅហើយ តួនាទីរបស់គាត់បន្ទាប់គ្រាន់តែជាអ្នករង់ចាំនិយាយណែនាំផ្តល់ដំបូន្មានដល់កូនតែប៉ុណ្ណោះ។
▻ រសៀលនេះ
ថ្មីៗនេះភ្នាក់ងារការងាររបស់ម៉ាកផលិតផលព្យាបាលស្បែកមុខ នៅឯក្រៅស្រុក នៅក្នុងទីក្រុងញ៉ូវយ៉ក មួយកន្លែង បានទាក់ទងមកកាន់ ថេយ៉ុង ដើម្បីសាកសួរអំពីមុខជំនាញការងារដែលគេចង់ធ្វើ ព្រោះគេបានផ្ញើ Email ទំនាក់ទំនងភ្ជាប់ទៅជាមួយនិងជីវប្រវិត្តផ្ទាល់ខ្លួនសង្ខេបត្រួសៗបន្ថែមដែរ។ ក្រោយពីបានស៊ើបសួរជជែកវែកញែកតាមរយៈការ Chat ថេយ៉ុង ក៏បានព្យាយាមរកមើលសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយ ស្ថិតនៅក្នុងទីក្រុង ញ៉ូវយ៉ក (New York City) ដើម្បីបានទៅបន្តការសិក្សាយ៉ាងចាំបាច់នៅឯទីនោះដែរ។
◈សប្តាហ៍ក្រោយ
◈Welcome New York..
◈សាកលវិទ្យាល័យ Fordham
Fordham University ជាសាកលវិទ្យាល័យដ៏ចំណាស់មួយដែលឈរនៅចំលំដាប់លេខរៀងទី ៣ នៃសាកលវិទ្យាល័យទាំងអស់ស្ថិតក្នុងទីក្រុងញ៉ូវយ៉ក។ ដ្បិតតែសាកលវិទ្យាល័យមួយនេះវាមានអាយុកាលកកើតឡើងចាប់តាំងតែពីឆ្នាំ ១៨៤១ មកដល់ពេលបច្ចុប្បន្នក៏ដោយក្តី ប៉ុន្តែវានៅតែជាជម្រើសដ៏ល្អក្នុងការចាំបាច់តម្រូវឱ្យនិស្សិតគ្រប់រូបជ្រើសរើសសិក្សាបន្ត ដើម្បីបណ្តុះបណ្តាលចំណេះវិជ្ជានិងជំនាញការងារផ្ទាល់ខ្លួនជាកិច្ចអភិវឌ្ឍន៍ខ្លួនឯងនាពេលអនាគតផងដែរ។
«សួស្តី!» ថេយ៉ុង ញញិមរាក់ទាក់ដាក់ខ្លួនក្នុងនាមជានិស្សិតបរទេសម្នាក់ទៅកាន់មិត្តរួមថ្នាក់ស្រីដែលមានឈ្មោះថា Darren / ដារ៉ែន។
«សួស្តី!» ដារ៉ែន ជានិស្សិតចំណូលថ្មីម្នាក់ដែលបានផ្លាស់ប្តូរមករៀននៅទីនេះជាមួយ ថេយ៉ុង ក្នុងនាមជានិស្សិតឆ្នាំទីមួយដូចគ្នា ក៏ប៉ុន្តែ ដារ៉ែន ជាជនជាតិអាល្លឺម៉ង់ បើធៀបនិង ថេយ៉ុង នាងក៏ជានិស្សិតបរទេសដូចគ្នាដែរ។
នៅពេលដែលពួកគេបានធ្វើការរាក់ទាក់ផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អនៅក្នុងសាលារៀនរួច ពួកគេក៏បានសម្រេចចិត្តជ្រើសរើសអង្គុយតុក្បែរគ្នា ណាមួយពុំសូវស្គាល់នរណាឬមានមិត្តភក្តិច្រើននៅឡើយទេ ដូច្នេះហើយការបង្កើតមិត្តភាពមួយនេះក៏អាចកើតឡើងមកបានដោយសារតែនិស្ស័យក្នុងពេលវេលាដ៏ល្អមួយនេះដែរ។
«ឈ្មោះ គីម ថេយ៉ុង? ដូចជាឈ្មោះជនជាតិកូរ៉េយ៉ាងអ៊ីចឹង!» ដារ៉ែន លួចសង្កេតពិនិត្យមើលឃើញឈ្មោះក្នុងកាតសម្គាល់ខ្លួនរបស់ ថេយ៉ុង រួច ទើបចាប់អារម្មណ៍ពីឈ្មោះកំណើតរបស់គេ។
«ត្រូវហើយខ្ញុំជាជនជាតិកូរ៉េ ខ្ញុំមករៀនបន្តនៅទីនេះ ក៏ដោយសារតែកត្តាធំៗមួយចំនួនដែរ ចុះឯងឈ្មោះអី?»
«ខ្ញុំឈ្មោះ ដារ៉ែន ឌីនីញ៉ែល!»
«ឈ្មោះពិរោះណាស់!» ថេយ៉ុង និយាយភាសាអង់គ្លេសទៅកាន់នាង បន្ទាប់មកម៉ោងសិក្សាពីរម៉ោងដំបូងក៏បានចូលមកដល់។
«ដើម្បីជាការដោះស្រាយបញ្ហាស្រពិចស្រពិលរបស់អ្នកទាំងអស់គ្នា លោកគ្រូសូមធ្វើការណែនាំពន្យល់ ចំពោះមុខងារបុគ្គលិកទីផ្សារ ផ្នែកលក់ សម្រាប់ការដាក់បញ្ជាទិញពីអតិថិជន ការបម្រើសេវាកម្ម ឬការផ្សព្វផ្សាយម៉ាកផលិតផលទាំងក្នុងបណ្តាញសង្គម Internet ឬការលក់ផ្នែកខាងក្រៅដូចជាតាមហាងឯកជន ក៏ដូចជាការបើកអាជីវកម្មផ្ទាល់ខ្លួនផងដែរ!» លោកគ្រូជំនាញបង្រៀនសិក្សាទីផ្សារកំពុងតែពន្យល់មេរៀនបានយ៉ាងក្បោះក្បាយចំណែកឯនិស្សិតកំពុងស្វែងយល់សិក្សាបន្ថែមក៏បានកត់ត្រាសេចក្តីអត្ថាធិប្បាយក្នុងការពន្យល់ណែនាំពីលោកគ្រូបានយ៉ាងល្អដ៏ល្អិតល្អន់បន្ថែមផងដែរ។
«ដូច្នេះមុខជំនាញទីផ្សារ ឬ Marketing គឺជាមុខជំនាញដែលមានយុទ្ធសាស្ត្រ ក្នុងការប្រាស្រ័យទំនាក់ទំនងទៅកាន់អតិថិជន ការរៀបរាប់បញ្ចុុះបញ្ចូល និយាយផ្សព្វផ្សាយអំពីម៉ាកផលិតផលរបស់ខ្លួន រួមទាំងផ្តល់នូវសេវាកម្ម ដ៏ពិសេសសម្រាប់ផ្តល់ជូនភ្ញៀវ ត្រូវចេះមានគំនិតឆ្នៃប្រឌិត ហ៊ានក្នុងការបញ្ចេញសមត្ថភាព ត្រូវតែមានទំនួលខុសត្រូវឱ្យបានខ្ពស់ ប្រកបមុខរបរសុចរិតនិងត្រូវតែជឿជាក់គ្រប់ផលិតផលដែលខ្លួនឯងបានបង្កើតឡើង មិនធ្វើឱ្យអតិថិជនខកបំណង នោះហើយជាអ្វីដែលអាជីវករគ្រប់រូបចាំបាច់ត្រូវតែប្រកាន់ភ្ជាប់គោលគំនិតនិងមធ្យោយបាយទាំងអស់នេះ!» លោកគ្រូបន្តលើកទស្សនៈវិជ្ជាមកជារឿយៗ បំពេញការងារបានយ៉ាងល្អ ដល់ម៉ោងសម្រាកគ្រប់គ្នាក៏បានផ្អាករៀនស្លេសត្រឹមតែប៉ុណ្ណេះ។
«ថេយ៉ុង ទៅញ៉ាំកាហ្វេជាមួយគ្នាបន្តទេ?» ដារ៉ែន ធ្វើជាបបួលគេទៅរកហាងកាហ្វេម្តុំៗនេះដើម្បីបានញ៉ាំជាមួយគ្នា។
«ល្អតើស ដារ៉ែន អ៊ីចឹងតោះទៅ!» និយាយត្រូវរូវគ្នាចប់ ពួកគេបានបន្តទៅរកហាងកាហ្វេអង្គុយលំហែអារម្មណ៍នៅទីនោះជាមួយគ្នា ខណៈ ថេយ៉ុង ក៏បានថតរូបបង្ហោះសម្រាប់ជីវិតប្រចាំថ្ងៃលើកទីមួយដែលបានមករស់នៅក្នុងទីក្រុងញ៉ូវយ៉កសម្រាប់ការបន្តការសិក្សាមុខជំនាញការងារបន្ថែមដែរ។
"Early life in New York♡"
+++
«ថេយ៉ុង បានចេញទៅរស់នៅឯបរទេសមែនទេ?» ជុងហ្គុក ទើបតែបានឃើញ សារបង្ហោះ ថេយ៉ុង ចប់ក៏ងាកទៅសួរនាំពី ដូជុន តាមរយៈទឹកមុខភ្ញាក់ផ្អើលយ៉ាងខ្លាំង។
«គេទៅរៀនជំនាញបន្តនៅឯទីនោះ ហើយយ៉ាងម៉េចខ្វល់ខ្វាយដល់ថ្នាក់នេះម្តេចមិនព្រមហោះទៅតាមដែរទៅ!» ដូជុន ឆ្លើយតបកំពុងឱនបំពេញរបាយការណ៍ការងារក្នុងបន្ទប់ការិយាល័យជាមួយនិង ជុងហ្គុក។
«ទៅតែឯងហ្នឹង?»
«អើរ-ទៅតែឯងហ្នឹងហើយវាមានប្តីឯណាតាមវាទៅជាមួយដែរ?»
«ធាក់..ធ្លាក់របូតពីកៅអីឥឡូវហើយឯង!» ជុងហ្គុក ខឹងញ័រស្មាទទ្រើកដល់ថ្នាក់យក Personal Account ផ្ទាល់ខ្លួន Chat ទៅសួរនាំ ថេយ៉ុង ទៀត។
5 នាទីក្រោយ..
«ឥឡូវឈ្លើយណាស់ហ្ន៎ Chat ទៅសួរនាំសុខទុក្ខមិនតបទៀត!»
នាយរអ៊ូរងូវៗអ្នកដែលអង្គុយខាងណេះចាប់លាន់មាត់សើចកក្អឹក។
«ឮថាគេទៅនៅស្រុកក្រៅម្នាក់ឯង ឆ្លេឆ្លាដូចមាន់ឈ្មោលដេញជាន់មាន់ញីអ៊ីចឹងហាស់ៗៗ!» ដូជុន សើចផង គ្រវីក្បាលផង និយាយញញ៉េះញញ៉ោះឱ្យនាយកំលោះខាងណោះខឹងដាច់ក្បាលដាច់កន្ទុយក្រហមស្លឹកត្រចៀកងាំងមួយរំពេច។
«ធ្វើដល់ពូគេមិនចេះប្រដែប្រដៅក្មួយ មនុស្សចាស់ខំតាមទៅសួរនាំហើយធ្វើឫកឈ្លើយមិនព្រមឆ្លើយតបនិងយើងទៀត!»
«យីអានេះវ៉ី? រឿងវាជាមួយក្មួយយើងសោះ មកឈ្លោះជេរឯងឯណាឆ្កុយ! វាថីឯង?»
«ប្រាប់ថាយើងមិនទទួលអ្នកជំងឺទេ ដុកទ័រ ជុង កំពុងខ្មោចចូល!»
«ហះ...ហាស់ៗៗ...ក្មេងមិនខ្វល់ខ្វាយជាមួយចេះខឹងដែរ ប៉ុន្មានឆ្នាំមុន ចរិតអឿ ចរិតប្រុសស្អាត ទុកឱ្យក្មួយយើងរត់ដេញតាមតត្រុកឥឡូវយល់អារម្មណ៍គេហើយអ្ហេះ?» ជុងហ្គុក មិនតបតគិតតែពីអង្គុយធ្វើ មុខងាប់ មុខក្រញូវៗ ខឹងក្មេងនោះ ចង់ទៅចួប ចង់វាយគូទ ឱ្យជ្រុះនិស្ស័យឈ្លើយចេញម្តង។
«កំពុងតែ Active តែឈ្លើយមិនព្រមតប..អ្នកណាបង្រៀនឱ្យធ្វើចរិតបែបនេះ គ្មានអ្នកណាទេ អាមួយហ្នឹងហ្មង?»
«ហ្អឺ..មុនឯងចោទយើង ម្តេចមិនសួរខ្លួនឯងសិន? កើតស្អីវាអានេះ»
«យើងចង់វាយមនុស្ស ចង់វាយអាមួយធ្វើពូគេមិនចេះប្រដៅក្មួយ!»
«ស្រលាញ់ក្មួយយើង អត់ព្រមរណេបរណបយើង តិចថាយើងមិនលើកក្មួយឱ្យ?»
«កុំមកនិយាយគម្រាមយើង មនុស្សកំពុងអារម្មណ៍មិនល្អ!» ដូជុន លែងនិយាយ.ត បែរជាលានអណ្តាតធ្វើមុខឡប់ៗ ញ៉ោះឱ្យ ជុងហ្គុក លើសឈាមខឹងខ្លាំងៗលើសដើម។
ទីងៗៗ...
► មើលថែខ្លួនផងណា ទៅនៅស្រុកក្រៅម្នាក់ឯងបងបារម្ភ
► នៅទីនោះត្រជាក់ខ្លាំងណាស់ ពាក់អាវក្រាស់ៗផងអូន
► គួរឱ្យស្រឡាញ់ណាស់ កូនអ្នកណាពូកែបានគ្រប់យ៉ាង
► ត្រូវការអ្នកមើលថែអត់?
◄ មានប្តីហើយ!
ជុងហ្គុក ប្រញាប់ចូល Replied ឆ្លើយតបនិង Comment ក្មេងប្រុសៗចរិតព្រាននារីអស់ទាំងនោះជំនួស ថេយ៉ុង ដោយសេចក្តី ខឹងពុះកញ្ជ្រោលញ័រដៃទទ្រើក ព្រមទាំងជេរប្រទេចក្នាញ់និងចរិតក្មេងប្រុសអស់នោះប្រើពាក្យសម្តីហៅ ថេយ៉ុង អូនៗឱ្យឡើងរលួយៗពេញៗមាត់។
«យើងមិនទាន់បានហៅអូនមួយម៉ាត់ផង ពួកឯងហ្នឹងស្អីអាក្មេងមិនទាន់គ្រប់អាយុក្បាល ២០ ឆ្នាំអស់នេះ!»
«អ៊ីចឹងតើសបានវាថាវាខ្មោចចូល!»
«ខំនាំគ្នាតាម Like តាម Comment គិតថាញ៉ែទាន់យើងដែរ?»
«ស្អីហា..Chat ទៅគេមួយកំណាត់ថ្ងៃគេអត់ Reply ផង!»
«អាឆ្កែ!»
«ដឹងអាណាឆ្កែ?»
អ្នកកំលោះខ្មូរមុខក្រញូវៗ មិនតបត មិនអើពើ សុខចិត្តរង់ចាំ ចាំរហូតដល់អ្នកកំលោះតូចនៅប្រទេសផ្សេងឆ្លើយតបសារទាំងអារម្មណ៍អន្ទះសារហាក់នៅមិនស្ងប់មួយនាទីណានោះសោះ។
«មិនតបបងមែនទេ? មែនហើយ..» នឹកឃើញវិធីមួយ ជុងហ្គុក ស្រាប់តែថតរូបបង្ហាញខ្សែ.ក ញញិមយ៉ាងកំហូចផ្ញើចូល Chat ដើម្បីឱ្យ ថេយ៉ុង ងាកមកចាប់អារម្មណ៍ពីខ្សែ.កគូស្នេហ៍មួយគូនោះ។
ទីង!
«បងពេទ្យ!ជាគណនីបងពេទ្យពិតមែនតើស!» ថេយ៉ុង ស្ទើរតែឈ្លក់ទឹកកាហ្វេដោយសារតែឃើញខ្សែ.កជាគូស្មេហ៍នៅជាប់នឹង.ក ជុងហ្គុក ដូចបេះដាក់ជាមួយរបស់ដែលគេបានពាក់ដែរ។
រាងតូចលើកចិញ្ចើមខ្វង់ទាំងគូឡើង លួចញញិមអឹមអៀន ទៅអានខមិនម្តងទៀត ក៏នៅតែឃើញពាក្យថា Future wife / Pretty Honey មិនទាន់លុបចោល ថែមទាំងកើន Like លើខមិនមួយនោះគួរឱ្យកត់សម្គាល់ទៀត។
ទីង!
► នរណាអនាគតប្រពន្ធបង?
◄ អូនឯងហ្នឹង ! ប្រពន្ធបង!
► បងនិយាយមិនចេះខ្មាសមាត់ខ្លួនឯងទេឬ?
◄ ខ្មាសអី? អូនឯងតាមញ៉ែបងអង្កាល់នៅក្មេងខ្ចីល្ហក់ អត់មានខ្មាសបងផង!
► កុំស្មានថាខ្ញុំភ្លេចរឿងដែលបងធ្លាប់ធ្វើដាក់ខ្ញុំ ទោះកន្លងផុតទៅប៉ុន្មានឆ្នាំទៀតក៏ដោយ
◄ កាលណោះអូននៅក្មេង!
► បើក្មេងយ៉ាងម៉េច? ក្មេងអត់ចេះមានបេះដូង អត់ចិត្តថ្លើម?
◄ បងមិនមែនមានន័យបែបនោះទេ!
► កុំហៅខ្ញុំបែបនេះទៀត ខ្ញុំគ្មានអ្វីពាក់ព័ន្ធ ត្រូវជាអ្វីនិងបងទេ កុំធ្វើខ្លួនដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង!
◄ ថេយ៍!
This Person is unavailable on messager. ⚠️
«ហ្អឺ..Block បងចោលទៀត?»
«ទិញសំបុត្រយន្តហោះតាមទៅចួបហ្មងទៅហា..នៅដេកកើតទុក្ខមិនសុខចិត្តអីទៀត ប្រយ័ត្នក្មួយអញទាក់ទងអាបាំរាំងសេះណាបាត់!»
ដូជុន ជួយបោះតម្រុយ ខណៈ ជុងហ្គុក ព្យាយាមបង្កើត Account Instagram ថ្មីមួយទៀត ដើម្បីចុច Follow ថេយ៉ុង ម្តងទៀត។
«មកពីជាប់ការងារហ្នឹងហា បើក្បាលអញទំនេរ អញទៅបាត់យូរហើយ!» ជុងហ្គុក តបទាំងខឹងសម្បារម្តងទៀត ឥឡូវខ្លាំងដៃសម្បើមណាស់តមាត់គេឱ្យប៉ប៉ែះ នៅហ៊ានចុច Block Account របស់គេទៀត។
+++
«បើខ្លាំងណាស់តាមមកលួងឱ្យដល់ញ៉ូវយ៉កមក កុំបានតែសម្តីក្នុង Chat ប្រុសចាស់ មាត់រឹង ចរិតព្រាននារី សម្តីព្រាននារី មិនដឹងធ្លាប់និយាយពាក្យទាំងនេះដាក់ស្រីណាខ្លះទេ!» ថេយ៉ុង រអ៊ូរងូវៗក្តៅចិត្តដូចបាយដែលកំពុងតែដាំពុះ។
នៅពេលធ្វើដំណើរមកដល់ខន់ដូ កន្លែងស្នាក់នៅភ្លាមៗ គេមានអារម្មណ៍ជ្រួលច្រាលជាមួយបងពេទ្យ បុរសកំសាកស្នេហ៍ ទាល់តែក្រហមមុខអស់គ្មានសល់។
«តាមដានខ្ញុំមករហូត បែបចង់ញ៉ែខ្ញុំវិញហើយមែនទេ? កាលខ្ញុំនៅស្រលាញ់ធ្វើចរិតដូចខ្លួនឯងស្តេច ចរិត ដូរមាស ដូរប្រាក់ មិនបាន អាងតែខ្លួនឯង ប្រុសស្អាត ប្រុសសង្ហា នឹកស្មានថាលើលោកនេះមានតែបងម្នាក់មែនទេ? មកមើលប្រុសបារាំងៗនៅស្រុកគេនេះសង្ហាជាងបង រាប់ម៉ឺនរាប់លានដងទៅទៀត បងកុំស្មានខ្ញុំភ្លេចបងមិនបាន!»
ថេយ៉ុង ឈរច្រត់ចង្កេះពោលពាក្យដៀលដាក់រូបថត ជុងហ្គុក ក្នុងអេក្រង់ទូរស័ព្ទលាន់ឮសូរកាកែកកកោកម្នាក់ឯងដូចមនុស្សវិកលចរិតទាំងដែលគ្មានសំឡេងតបតនិងគេសោះ។
«បើសិនជាបងខ្លាំងណាស់ តាមមក..តាមមកដល់ស្រុកគេនេះមក បើមិនមកទេ ខ្ញុំនៅស្រលាញ់បងដូចដើមហ្នឹង...ហ៊ឹកៗៗ...ហ៊ឺៗ...បងពេទ្យអូនស្រលាញ់បង អូននឹកបង!!!!!»
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់