ភាគ១៨៖ សង្សាPrivate

3.5K 205 3
                                    

     KIM TAEHYUNG 205K ( SKINCARE ROUTINE ᰔ)
     "សួស្តី! គឺខ្ញុំ ថេយ៉ុង ថ្ងៃនេះជាថ្ងៃអាទិត្យ រីករាយថ្ងៃចុងសប្តាហ៍  មកចួបគ្នាជាមួយការ Review Tip Skincare Routine ជាប្រចាំថ្ងៃជាមួយខ្ញុំទាំងអស់គ្នា!"
     "ថ្ងៃនេះក៏មានជំនួយការដ៏ពិសេសរបស់ Cleansing water ដែរ ជាទឹកជូតសម្អាតផ្ទៃមុខបានយ៉ាងជ្រៅជួយសម្អាតរន្ធញើសឱ្យបានស្អាតនិងកម្ចាត់ធូលីដីបានយ៉ាងល្អជាពិសេសគឺកំណកខ្លាញ់ នៅលើស្បែកមុខរបស់យើងដូចគ្នា បន្ទាប់មកក៏ធ្វើការលាងសម្អាតផ្ទៃមុខជាមួយ Foam ឱ្យបានស្អាតផងដែរ!"
     "អូហ៍!ភ្លេច..យកមកខាងណេះបន្តិច!"
     "នៅទីនេះ!"
     "នេះគឺ..Toner..Suncream..ក្រែមផ្តល់សំណើម..បន្ទាប់មកក៏..ជុប៎!"
     "Okay Skip!!"
     «បងពេទ្យរំខានខ្ញុំថត Video ធ្វើអី?» ថេយ៉ុង ប្រញាប់បិទកាមេរ៉ាងាកមកស្រែកសួរ ជុងហ្គុក គេកំពុងតែថតព្យាយាមអត្ថាធិប្បាយអំពីការងារផ្ទាល់ខ្លួនសុខៗ ស្រាប់តែ ជុងហ្គុក ដើរចូលទៅស្កាត់រំខាននៅចាប់មុខគេថើបផ្តិតបបូរមាត់ចំពោះមុខកាមេរ៉ាទៀត។
     «បងមិនដឹងថាអូនកំពុងតែថតផង!» ជុងហ្គុក តបទាំងទឹកមុខស្លើ តាមពិតគេមិនបានដឹងពិតមែនព្រោះទើបតែមកពីខាងក្រៅ មកដល់ភ្លាមក៏ត្រូវរាងតូចប្រើឱ្យយករបស់នេះយករបស់នោះហុចមកឱ្យមិនចេះចប់មិនចេះហើយក្នាញ់ពេកទើបដើរទៅចាប់ថើបមួយខ្សឺតមិននឹកស្មានថាបានធ្វើឱ្យរាងតូចយើងខឹងកញ្ជ្រោលដល់ថ្នាក់នេះឡើយ។
     «ខូច Scene Video គេអស់!»
     «ហាហា..បងសូមទោស..ថតសារថ្មីទៅ ម៉ោះបងថតឱ្យ!»
     អ្នកកំលោះជំនាញកាន់កាមេរ៉ាឯណេះ ដើរចូលទៅសុំស្នើការងារពីរាងតូចមកធ្វើសងថ្លៃខូចខាតដែលខ្លួនបានបង្កបញ្ហាអម្បាញ់មិញនេះ។
     «បើថតហើយ Edit Video ឱ្យគេផង!»
     «បាទ! ចាំបងធ្វើឱ្យមួយកុមភ្លេឱ្យអូន..កុំខឹងអី!»
     «ឥឡូវប្តូរ Concept វិញ..ប៉ុន្មានថ្ងៃមកនេះ ថេយ៍ ឡើងគីឡូចង់ធ្វើ Video ពី Tip Diet វិញណា ! អាមុននេះកាត់ចោលទៅ!»
     «កាត់ចោលធ្វើអីឡូយសឹងអីហើយអូន Post ទៅស្តាយ Scene ល្អៗទៀតណាស់!» ជុងហ្គុក បញ្ចុះបញ្ចូល ថេយ៉ុង ឱ្យ Post ពីវីដេអូដែលគេបានបង្ហាត់បង្ហាញអំពីវិធីប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខ រួចក៏បន្តទៅជួយ Edit Video ឱ្យរាងតូចបានយ៉ាងល្អនិងបានធ្វើការដាក់បង្ហោះវាទៅក្នុងគណនី Chanel Youtube របស់ ថេយ៉ុង ទៀត។
    
     ២ថ្ងៃបន្ទាប់
     50Kview 2days ago
     Notifications
     Comment 155
     ► នរណាគេនៅក្នុងវីដេអូម្នាក់ទៀត?
     ► នរណាគេថើប ថេយ៍ ក្នុងវីដេអូហ្នឹង?
     ► ហាហា ខ្ញុំលែងចាប់អារម្មណ៍ពី Tip Skincare routine ហើយ ខ្ញុំចាប់អារម្មណ៍ពីម្នាក់ប្រុសក្នុងវីដេអូវិញជា Boyfriend ថេយ៍ ហើយមើលទៅ!!
     ► បងពេទ្យទេតើសម្នាក់ហ្នឹងហើយ ទោះមើលឃើញត្រឹមខ្នង គាត់ ប៉ុន្តែខ្ញុំចំណាំបានទាំងសក់និងស្នាមសាក់ ថ្គាមខ្លារបស់គាត់ បូករួមទាំងមាឌដ៏ក្រាស់ឃ្មឹកមួយនោះ ប្រាកដជាបងពេទ្យហើយ!
     ► ហិហិ គេនៅ New York ជាមួយគ្នា ×͜×
     ► អ៊ីចឹងតើសបានទៅចួបនៅឯមន្ទីពេទ្យមិនឃើញ តាមពិតលួចទៅចួបអូនសោះ!!!
     See more...
    
     «ត្រឹមតែរយៈពេល ២ ថ្ងៃសោះ ទទួលបាន 50K view ពិតជាលឿនខ្លាំងណាស់!» ថេយ៉ុង មានការភ្ញាក់ផ្អើលចំពោះ Clip Video ដែលនិយាយអំពីទស្សនៈនៃការងារប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខ តែបើតាមការសង្កេតមើល Comment គេឃើញសុទ្ធសឹងតែមានការចាប់អារម្មណ៍ពីអ្នកទស្សនាដោយក្នុងវីដេអូមួយនោះមានការលើកឡើងយ៉ាងច្រើនពីវត្តមានរបស់ ជុងហ្គុក នៅក្នុងវីដេអូគ្រប់ៗគ្នាដោយសារតែឈុតឆាកថើបគ្នានាយពុំបានកាត់ចោលនោះទេថែមទាំងបានដាក់បង្ហោះវាជាសាធារណៈទៀត។
     «ម្តេចក៏បងមិនកាត់ Scene នោះចោល?»
     «កាត់ធ្វើអី?» ជុងហ្គុក សួរព្រមទាំងសម្លឹងមើលមុខ ថេយ៉ុង ជាមួយកែវភ្នែកដ៏រាបស្មើ។
     «ពួកគេក៏ចាប់អារម្មណ៍ពីបង!»
     «ហេតុអី?»
     «បងនៅមិនដឹងខ្លួនទៀត?» ជុងហ្គុក ទម្លាក់ទូរស័ព្ទទៅម្ខាងរួចចាប់ក្រសោបចង្កេះតូចអង្ក្រងមកឱបយ៉ាងណែនពីខាងក្រោយ។
     «បួនថ្ងៃទៀតបងទៅកូរ៉េវិញហើយ បងចង់កត់ត្រាអន្សាវរីយ៍ល្អៗជាមួយអូននៅទីនេះឱ្យបានច្រើន បើបងនឹកអូនខ្លាំង បងក៏ទៅមើលវីដេអូទាំងនោះដែរ!»
     ថេយ៉ុង សម្លឹងមុខនាយ មានអារម្មណ៍ហេងហាងមួយរំពេច ពេលដឹងថា ជុងហ្គុក ជិតដល់ថ្ងៃវិលត្រលប់ទៅប្រទេសកូរ៉េវិញហើយ ប៉ុន្មានថ្ងៃមកនេះបានគេមកនៅជាមួយជួយបានគ្រប់យ៉ាងទាំងការញ៉ាំអាហារ កន្លែងគេង មិនស្រួលខ្លួនក៏មានគេនៅជួយពិនិត្យមើលអាការៈជំងឺឱ្យ កាន់កាមេរ៉ាថតវីដេអូឱ្យ ជួយកាត់.ត ជួយរៀបចំទីកន្លែងឱ្យ ថេយ៉ុង ធ្វើការបានយ៉ាងងាយស្រួល ចុះប្រសិនបើដល់ថ្ងៃដែលនាយត្រូវទៅត្រលប់វិញ ថេយ៉ុង ប្រាកដជានឹកនាដល់គេស្លាប់ហើយ។
     «បងថើបបានទេ?» ជុងហ្គុក ដាក់ដៃអង្អែលលើបបូរមាត់ ថេយ៉ុង តិចៗរួចពោលសំណូមពរដោយទឹកមុខស្រស់ញញិម។
     «......» ថេយ៉ុង ពុំចេញស្តីបានត្រឹមតែងក់ក្បាលសន្សឹមៗរួចបិទភ្នែក ស្របពេលដែល ជុងហ្គុក ខិតមុខមកជិតថើបក្រសោបបបូរមាត់ទន់ល្មើយ បឺតជញ្ជក់ថ្នមៗ ថើប ម្តងហើយ ម្តងទៀត ទាំងជញ្ជក់សាច់បបូរមាត់រាងតូចទាំងលើទាំងក្រោមក្តោបកញ្ចឹង.កស្រឡូនពីខាងក្រោយ ស៊កអណ្តាតទម្លុះបបូរមាត់រាងតូច ជ្រៀតជ្រែកចូលទៅក្រឡាស់គ្រលែង លិឍក្លែបអណ្តាតក្រហមតូចរងាល គួរឱ្យចង់ខាំគ្រញិច មុននឹងបឺតខ្លាំងៗ ជញ្ជក់អស់ៗពីចិត្តទាល់តែបបូរមាត់ ថេយ៉ុង ស្លេកពណ៌ជិតអស់ខ្យល់ទើបនាយព្រលែងបបូរមាត់ចេញមកវិញ។
     «ហ្អឹម!» ថេយ៉ុង គ្រហឹមក្នុងបំពង់ក.តិចៗ ឈ្ងោកមុខឱនចុះ ខំគេចពីអារម្មណ៍អៀនប្រៀន ស្រាប់តែ ជុងហ្គុក ឱនចូលទៅម្តងទៀត ថើបប្រដេញបបូរមាត់បង្អូសលើថ្ពាល់រាងតូចមិនដឹងជាប៉ុន្មានដង ប៉ុន្មានខ្សឺត ថើបខ្លាំងៗ ធ្វើឱ្យអ្នកដែលត្រូវគេចាប់គ្រញិចនោះស្ទុះស្ទារកញ្ជ្រោលលើកប្រអប់ដៃទប់លើស្មាមាំភ្លាមៗ។
     «បងពេទ្យបានហើយ!» ថ្ពាល់ក្រហមព្រឿងៗ កែវភ្នែកដ៏ស្រទន់ សម្លឹងធ្មេចញាប់ស្អេកលើផ្ទៃមុខកំលោះចាស់សង្ហាកាន់តែធ្វើឱ្យនាយកំលោះយើងជ្រួលជ្រាបអារម្មណ៍ ទ្រាំទប់ចិត្តក្នាញ់មិនបាន ក៏ឱនទៅថើបលើស្មាត្រង់ឆ្អឹងដងកាំបិតរាងតូចមួយដង្ហើមយ៉ាងវែងបន្ថែមទៀត។
     «បងស្រលាញ់អូន ថេយ៉ុង..»
     «ស្រលាញ់ប៉ុណ្ណា?»
     «ស្រលាញ់អូនធំ!!» ជុងហ្គុក ប្រើកម្លាំងដៃរឹតឱបរាងកាយ ថេយ៉ុង កាន់តែណែន រួចងើបមុខឡើង ថើបសៀតផ្កា ថេយ៉ុង មួយតង់ទៀត។
     «ថើបប៉ុណ្ណឹងបានហើយ!»
     «ថើបអូនបងមិនធុញទេ បងចង់ថើបអូនឱ្យបានយូរ!» ថេយ៉ុង ចាប់ផ្តើមសើចរសើប.កខ្លាំងណាស់ គេមិនត្រឹមតែថើបតែប៉ុណ្ណោះទេ នៅយកបបូរមាត់មកត្រដុសខាំជញ្ជក់ឱ្យរាងតូចព្រឺរោមអស់ពេញខ្លួនទៀត។
     «ថ្ងៃនេះខ្ញុំត្រូវទៅរៀនផង បងកុំធ្វើអ៊ីចឹងអី!» ប្រអប់ដៃដ៏ស្រឡូនលើកដៃច្រានស្មាមាំចេញ រួចស្ទុះក្រោកឡើងដើរទៅរកកញ្ចក់ រាងក្រាស់ក្រោកដើរទៅតាម លើកដៃច្របាច់ថ្នមៗលើស្មាស្រឡូន សម្លឹងមើលទៅកាន់រូបរាងអ្នកទាំងពីរម្នាក់ចំណាស់ ម្នាក់ទៀតវ័យក្មេងខ្ចីល្ហក់ ពេលវេលាប៉ុន្មានឆ្នាំមកនេះពិតជាបានដើរលឿនខ្លាំងណាស់ ការទន្ទឹងរង់ចាំអស់ពេលជាយូរមិនបានធ្វើឱ្យកំលោះរូបស្រស់ស្ថិតក្នុងវ័យ ៣៣ ឆ្នាំយើងអស់សង្ឃឹមនិងខកបំណងនោះឡើយ។
     «ធ្វើការជាគ្រូពេទ្យ បងរកពេលសម្រាកសម្រាប់ខ្លួនឯងគ្មានសោះឬទើបត្រូវដាក់ច្បាប់ឈប់?»
     «ជាដុកទ័ររវល់ព្យាបាលអ្នកជំងឺសឹងតែរាល់ថ្ងៃ គ្មានពេលបានឈប់សម្រាកច្រើននោះទេ បើចង់មកចួបអូនក៏ត្រូវតែដាក់ច្បាប់សុំឈប់ បញ្ចូនសំណុំលិខិតដំណឹងមួយនេះទៅឱ្យថ្នាក់លើពិនិត្យដែរ ទម្រាំតែបានមកចួបមុខអូនទាល់តែគេអនុញ្ញាតសិន!»
     «ហើយចុះពេលបងមកដល់នោះ? នរណានៅចាំកន្លែងឱ្យបង?»
     «អាជុនវានៅចាំកន្លែងឱ្យបង!»
     «បានលោកពូនៅធ្វើខែលឱ្យដែរតើស!»
     «មកពីមូលហេតុទាំងអស់នេះហើយទើបបងឡើងមកចួបអូនយូរៗបានម្តង កុំខឹងនិងបងណា បងនឹកអូនរាល់ថ្ងៃ!»
     «បើនឹករាល់ថ្ងៃ ស្រលាញ់រាល់ថ្ងៃទេ?»
     «បាទ ស្រលាញ់រាល់ថ្ងៃ!»
     «សំឡេងពិរោះសម្តីផ្អែម សង្ស័យតែធ្លាប់និយាយដាក់ស្រីណាទេ!»
     «ស្រីឯណាទៀតហើយ អូនឯងនេះចេះតែគិតផ្តេសផ្តាសមែន!» ថេយ៉ុង ផ្តាច់ការសន្ទនាជាមួយនាយត្រឹមនេះ រួចប្រញាប់ប្រញាល់រៀបចំងូតទឹកស្លៀកពាក់ទៅរៀននៅឯសាកលវិទ្យាល័យដូចរាល់ដង។
    
     សាកលវិទ្យាល័យ
     ថេយ៉ុង!! ថេយ៉ុង!!
     រាងតូចច្រឡឹងទច់ដំណើរឈរទ្រឹងងាកមកសម្លឹងអ្នកដែលរត់ដេញតាមស្រែកហៅខ្លួនជាមួយទឹកមុខងឿងឆ្ងល់។
     «មានការអី ដារ៉ែន?»
     «បុរសដែលនៅក្នុងវីដេអូរបស់ឯងនោះជាអ្នកណា? ជា Boyfriend ឯងមែនទេ?» ដារ៉ែន លាន់មាត់សួរភ្លាមៗកំឡុងពេលចូលតុអង្គុយរៀនជាមួយនិង ថេយ៉ុង។
     «ជា Richman ហិហិ!»
     «ឡូយខ្លាំងណាស់ មើលទៅគាត់មានមាឌធំ អាយុប្រហែលជាចំណាស់ជាងឯងតែគាត់សង្ហាខ្លាំងណាស់ខ្ញុំនិយាយត្រូវទេ?» ថេយ៉ុង សើចញឹមៗនិងងក់ក្បាលតិចៗ ដារ៉ែន ទទួលបានដំណឹងភ្លាមក៏សប្បាយចិត្តមិនចាញ់ចិត្តអន្ទះសាររបស់អ្នកទស្សនាដែលចង់ដឹងឮអំពីទំនាក់ទំនងស្នេហារវាង Influence ដ៏វ័យក្មេងជាមួយនិងអ្នកកំលោះរូបសង្ហា លោកដុកទ័រ ជុងហ្គុក ដែរ។
     «មើលទៅគាត់ស្រលាញ់ឯងខ្លាំងណាស់ ឆ្លៀតតាមមកអង្គុយរង់ចាំឯងដល់សាកលវិទ្យាល័យទៀត?»
     «មួយរយៈនេះគឺឧស្សាហ៍តាមដានជាប់!»
     «ពូកែប្រចណ្ឌណាស់អ្ហេះ?»
     «មិនសូវទេ តែខ្ញុំឯណេះវិញទេ ដែលពូកែប្រចណ្ឌគាត់!» ដារ៉ែន ឮហើយញញិមក្បួចងក់ក្បាលសន្សឹមៗផ្តាច់ការសន្ទនា ឆាប់ងាកមកចាប់ដកសៀវភៅចេញមកអង្គុយរៀនរហូតទាល់តែចប់ម៉ោងសិក្សា។ 
      
     ល្ងាច..
     ម៉ោង 5:30 នាទី..
     New York City Tour
     "សួស្តី! ខ្ញុំគឺ ថេយ៉ុង..ថ្ងៃនេះមិនបានមកនិយាយអំពីការប្រើប្រាស់ផលិតផលឬការញ៉ាំអាហារឆ្ងាញ់ៗនោះទេ ប៉ុន្តែខ្ញុំមកដើរលេងជាមួយនិង....ហិហិ!"
     "ល្ងាចនេះត្រជាក់ខ្លាំងណាស់ នៅតាមផ្សារទំនើបមនុស្សក៏បានមកដើរលេងច្រើនគួរសមដែរ!"
     "ចង់ញ៉ាំការ៉េមទេ?"
     "អាកាសធាតុត្រជាក់ញ៉ាំការ៉េម?"
     "អ៊ីចឹងញ៉ាំអី?
     "ញ៉ាំ Daddy!"
     "ញ៉ាំពេលយប់!"
     "ញ៉ាំពេលល្ងាចក៏បាន!"
     "ជុប៎!!"
     "អរគុណសម្រាប់ការទស្សនារយៈពេល ៦ នាទី..See You next time!"
     Comment 205
     ► ពេលណាទើបបើកចំហមុខគូស្នេហ៍?
     ► ថើបគ្នារហូត ហិហិ!!
     ► ចង់ឃើញមុខ Daddy ថេយ៉ុង ដល់ហើយ
     ► បណ្តើរគ្នាឱ្យស្អិតរមួតហ្ន៎
     See more...
    
     @ភូមិគ្រឹះចន 
     «កូនចនទាក់ទងកូនលោកស្រី ដារីរ៉ា មែនទេ?» ស្ត្រីចំណាស់ក្នុងទឹកមុខស្រស់ញញិមបានចោលសំណួរទៅកាន់ក្មួយប្រុស ជីដូនមួយកំលោះរួមទាំងលើកចិញ្ចើមទាំងគូរបស់គាត់ឡើង។
     «ប្រហែលហើយអ៊ំស្រីព្រោះឃើញ Tag រូបក្នុង Story ឱ្យគ្នានៅលើគណនី Instagram របស់គាត់!» ជុងព្យូ ឆ្លើយតបនឹងសំណួរលោកស្រី ជូរី ត្រូវជាម្តាយបង្កើតរបស់ ជុងហ្គុក តាមរយៈទឹកមុខប្រាកដប្រជា។
     «វ័យ ៣៣ ឆ្នាំទៅហើយ ទើបតែនឹកឃើញចង់មានស្នេហាជាមួយកូនប្រុសគេដែលជាក្មេងទើបតែធំពេញវ័យទៀត?»
     «ពួកគាត់ទាក់ទងគ្នាចាប់តាំងពី ថេយ៉ុង មានអាយុ ១៥ ឆ្នាំមកម្ល៉េះណាអ៊ំស្រី គ្រាន់តែមិនអាចបើកចំហបាន ណាមួយប្អូននៅក្មេង ហើយគាត់ចាស់ជាងច្រើនឆ្នាំណាស់..» ម្តាយ ជុងហ្គុក ស្រាប់តែសើចគ្រវីក្បាលហួសចិត្តនឹកស្មានថាជុងហ្គុក ប្រហែលជាអាចលង់ស្រលាញ់មនុស្សស្រីណាដែលមានអាយុវ័យស្របាលៗនិងគេដែរ ប៉ុន្តែបែរជាគិតយល់ខុសមតាមពិតនាយកំលោះរូបស្រស់ម្នាក់នោះហាក់បី ត្រូវចិត្ត ត្រូវថ្លើម ជាមួយក្មេងប្រុសអាយុតិចជាងខ្លួនដល់ទៅ 15 ឆ្នាំទៅវិញ។
     «ដូចឪហើយនិងកូន!»
     «ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ហើយអ៊ំសម័យនេះទៅហើយ ខ្លាចតែគាត់នៅលីវដល់អាយុ ៥០-៦០ ឆ្នាំទៀតពួកយើងទាយមិនដឹងនោះទេ បើសួរគាត់រឿងរៀបការ មុខជាគាត់ឆ្លើយថាមិនដឹងតែរហូតហ្នឹង!» មកពីគេបែបនេះហើយ ទើបគ្រួសារមិនដែលដេញដោលសួរនាំឬដេញគេឱ្យយកប្រពន្ធតាមតែចិត្តនឹកឃើញដែរ គេស្រលាញ់អ្នកណា រៀបការជាមួយអ្នកណា តាមចិត្តរបស់គេខ្លួនឯងទៅចុះ អ្នកផ្ទះមិនដេញដោល ហាមប្រាមឃាត់ឃាំងគេច្រើននោះទេ ព្រោះគេឈានចូលដល់វ័យដែលគួរតែចេះគិតគូរវែងឆ្ងាយនិងចេះសម្លឹងមើលឃើញពីអនាគតខ្លួនឯងច្បាស់លាស់ណាស់ណាទៅហើយ។
     «មួយរយៈនេះមិនដែលទូរស័ព្ទមកសួរសុខទុក្ខយើងជាម្តាយសោះ ស្រលាញ់កូនគេរហូតដល់ ភ្លេចម៉ែ ភ្លេចឪអស់ហើយ!»
     «គាត់រវល់ខ្លាំងទេដឹងអ៊ំ? ព្រោះឮថាទៅ New York!»
     «វាទៅធ្វើអី?»
     «ទៅនៅជាមួយកូនគេហ្នុង ដាក់ច្បាប់មន្ទីពេទ្យឡើងមួយអាទិត្យណាអ៊ំ!»
     «វាចាក់ថ្នាំឱ្យគេដឹង?»
     «ចាក់ម្ជុលអីអ៊ំ?»
     «ម្ជុលសាច់ហាហា!»
     «ហ្អឺអ៊ំ!!!» លោកស្រី ជូរី ចាប់សើចកាច់កកាច់ខ្លួនរលាក់ក្បាលពោះយ៉ាងកក្អឹកជាមួយក្មួយប្រុសកំលោះគាត់ដោយសេចក្តីរីករាយ។
     «លោកស្រីធំ..មានភ្ញៀវអញ្ជើញមកចួប!» ឆេលី នាងតូចច្រម៉ក់រត់ចូលមកយ៉ាងសរសន់មកជម្រាបប្រាប់ដំណឹងដល់ស្ត្រីចំណាស់។
     «នរណាគេ?»
     «ជាលោកស្រី ដារីរ៉ា!» លោកស្រី ជូរី ភ្ញាក់ព្រើតក្រោកដើរចេញទៅទទួលភ្ញៀវកិត្តិយសពិសេស ជាមួយទឹកមុខរីករាយភ្ញាក់ផ្អើល និងសូរសំឡេងស្រែកហ៊ោកញ្ច្រៀវឡើងអធិកអធម។
     «ជម្រាបសួរលោកស្រីចាស!!!» នៅពេលបានចួបមុខគ្នា លោកស្រី ដារីរ៉ា មិនភ្លេចបង្ហាញអាកប្បកិរិយាសាងភាពរួសរាយរាក់ទាក់យ៉ាងគួរសមទៅកាន់ម្ចាស់ផ្ទះក្នុងទឹកមុខញញិមស្រស់បស់ឡើយ។
     «ចាសជម្រាមសួរ ខ្យល់អីបក់ផាត់លោកស្រីមកដល់ទីនេះ ម៉ោះអញ្ជើញចូលទៅអង្គុយលេងខាងក្នុង ឆេលី ឆាប់រហ័សលើកទឹកមកទទួលភ្ញៀវ!» ការអញ្ជើញគួរសមដ៏កក់ក្តៅបានធ្វើឱ្យលោកស្រី ដារីរ៉ា ញញិមបិទមាត់មិនជិត មុនពេលសម្រេចចិត្តមកកាន់ទីនេះគាត់ក៏រៀងមានអារម្មណ៍អៀនខ្មាសណាស់ដែរ ប៉ុន្តែដោយហេតុផលថាលើកយករឿងសមគួរមកពិភាក្សាជាមួយម្តាយនិង ជុងហ្គុក ទើបគាត់ខំកាត់កេរ្តិ៍ កាត់ខ្មាសមកដល់ទីនេះមិនឱ្យខានតែបាននោះទេ។
     «ខ្ញុំទិញភេសជ្ជប៉ូវកម្លាំងយកមកជូនលោកស្រីដែរ!»
     «អូហ៍! អរគុណលោកស្រី អញ្ជើញមកលេងហើយថែមទាំងមានរបស់មកផ្ញើទៀត!»
     «ចាស បើមកតែដៃទទេវាមិនកើត ណាមួយកូនគេផ្តាំផ្ញើឱ្យមកសួរសុខទុក្ខលោកស្រីផង ព្រោះគេជាប់រៀនសូត្រនៅឯស្រុកក្រៅណាមួយខ្ញុំជាម្តាយក៏គិតគូរ ចង់មកសួរសុខទុក្ខលោកស្រីម្នាក់ដែរចុះលោកស្រីសុខសប្បាយជាទេ?» លោកស្រី ជូរី សើចញឹមៗបន្តិច។
     «ខ្ញុំសុខទុក្ខធម្មតាទេលោកស្រី ព្រោះមានកូនជាពេទ្យឈឺថ្កាត់អីគេចុះមកពិនិត្យមើលសុខភាពដល់ៗផ្ទះ!»
     «អ៊ីចឹងលោកស្រីសំណាងណាស់ដែលមានកូនប្រុសពូកែយកចិត្តទុកដាក់ជាមួយ!»
     «យកចិត្តទុកដាក់មិនដល់ការយកចិត្តយកថ្លើមកូនប្រុសលោកស្រីទេ ទ្រាំនឹកគេមិនបានឡើងយន្តហោះទៅចួបគេភ្លាមៗ!» លោកស្រី ដារីរ៉ា ឮសូរដូច្នេះហើយ សើចកក្អឹក មិននឹកស្មានថា លោកស្រី ជូរី ពូកែនិយាយកំប្លុកកំប្លែងដល់ម្លឹងឡើយ។
     «ចាស..ព្រោះពួកគេក៏ស្រលាញ់ពេញចិត្តចំពោះគ្នា និយាយពីកូនប្រុសខ្ញុំវិញណា ក៏អ៊ីចឹងដែរឱ្យរលៀមតាំងតែពីក្មេងលោកស្រី!»
     «ហ្អាក៎ អ៊ីចឹងអ្ហេះលោកស្រី?»
     «ចាស..ពីក្មេងវាគ្មានចេះធ្វើស្អីទេ ខ្ជិល..ចានឆ្នាំង បាយទឹកនំចំណី លុយទារចាយ...ចាយដូចព្យុះ ដើរលេងបាត់ៗពីផ្ទះ វាមានពួកម៉ាកបនភឿនវាហ្នុង ជិះម៉ូតូឌុបគ្នាទាំងហ្វូងៗ រៀនក៏មិនចេះ ត.មាត់ខ្ញុំឱ្យប៉ប៉ែះ ខ្ញុំថាវាគ្មានកំណើតឯណា..ចេះស្គាល់កូនប្រុសលោកស្រីហ្នឹងឯង បានវាចេះកែខ្លួនខិតខំរៀនព្រឹកល្ងាចៗឡើងវិញ!»
     «អ៊ីចឹងបានថាឥទ្ធិពលប្រុសខ្លាំងអ៊ីចឹងមែនហ្ន៎លោកស្រីគិតទៅ!»
     «ហ្នឹងហើយ ខ្ញុំស្មានថាវាធំទៅអត់កំណើត ចេះប្រឡងជាប់ឯណាឯណី ក្លាហានហ៊ានចេញធ្វើការ ទៅរស់នៅឯស្រុកក្រៅម្នាក់ឯង រកលុយចាយវាយខ្លួនវាទាំងអស់ទេតើស លោកស្រី..ហ៉ើយ..ខ្ញុំធូរចិត្ត ធូរគំនិត!»
     «និយាយពីកូនប្រុសខ្ញុំវិញក៏អ៊ីចឹងដែរ អាយុច្រើនទៅហើយ សួរថាអង្កាល់យកប្រពន្ធ វាថាវាមិនដឹងទេ មិនដឹងប្រពន្ធវាមុខល្មិចផង សួរថាចេះស្រលាញ់ស្រីនៅ? វាថានៅ? ទៅមកៗទៅស្រលាញ់កូនលោកស្រីឯងដូចឪហើយនិងកូនគ្នាអ៊ីចឹងហួសចិត្ត!»
     «កូនខ្ញុំក៏នៅក្មេងខ្ចីណាស់ដែរ ចេះស្រលាញ់ប្រុសតាំងពីអាយុ ១៥ ឆ្នាំ ឃាត់ក៏មិនឈ្នះបណ្តោយទៅ ណាមួយកូនប្រុសលោកស្រី ចេះគិតឱ្យតម្លៃកូនប្រុសខ្ញុំដែរ បើបំបែកបំបាក់ក៏វាមិនកើត រាល់ថ្ងៃខ្ញុំខ្លាចតែគេរំលោភកូនខ្ញុំទេ..»
     «លោកស្រីគិតអ៊ីចឹង រាល់ថ្ងៃខ្ញុំដេកភ័យខ្លាចតែកូនប្រុសខ្ញុំមិនចេះរំលោភកូនគេទេតើស..បើមើលទៅវា ធ្មឹងៗ ស៊ើកមមើក ស៊កញ៉ក គិតតែពីរឿងធ្វើការ រឿងគូរស្រករ មិនដែលឃើញវាខ្វាយខ្វល់សោះ  សង្ស័យតែនៅកំលោះដល់អាយុ ៥០-៦០ ឆ្នាំទេដឹង!»
     «អូយលោកស្រី មកសួរសុខទុក្ខ ច្រឡំនាំគ្នាហែកកេរ្តិ៍កូនខ្លួនឯង ខ្ញុំនេះចំមែន!» ពួកគាត់នាំគ្នាសើចកិលផ្អើលក្មេងក្មាង កាលបើបានចួបគ្នាទៅហើយនាំគ្នាជជែកពីនេះពីនោះសប្បាយម្យ៉ាងដែរ ព្រោះមិនងាយមានឱកាសបានមកនិយាយលេងសើចជាមួយគ្នាញឹកញាប់ឯណា។








    
    
    
    
    

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now