ភាគ០៧៖ចង់ឱ្យបងយកប្រពន្ធឬ?

2.8K 190 3
                                    

    ព្រឹកថ្ងៃថ្មី
    ជុងហ្គុក បានរៀបចំខ្លួនស្លៀកពាក់ស្អាតបាត តែមិនមែនស្ថិតនៅក្នុងឯកសណ្ឋានជាលោកដុកទ័រដូចជារៀងរាល់ថ្ងៃ ដែល ថេយ៉ុង បានឃើញនោះទេ ថ្ងៃនេះស្លៀកខោកាត់ជើងស្មើពណ៌ខ្មៅ អាវសឺមីពណ៌ទឹកសមុទ្រ រួមជាមួយស្បែកជើងក្លប់ពណ៌ខ្មៅនិងនាឡិកាម៉ាកល្បីបន្ថែមទៀត។ រាងក្រាស់ក្នុងដំណើរដ៏ស្វាហាប់ ឆាប់បោះពួយទៅរករថយន្តទំនើបដែលចតទុករួចជាស្រេច ប្រចាំនៅជាន់ផ្ទាល់ដីនៃរយៈអាគារក្រោមអាផាតមីន៍ស្នាក់នៅរបស់ខ្លួន រួចក៏បានបន្តដំណើរបើកចាកចេញទៅកាន់ពិធីប្រកាសបើកសន្និសីទលើកកម្ពស់តម្លៃការងារដល់ក្រុមគ្រូពេទ្យព្យាបាលនិងបុគ្គលិកបម្រើការងារក្នុងមន្ទីពេទ្យនានាផ្សេងទៀត។
    ង៉ោង!!
    សំឡេងបំពង់ស៊ីម៉ាំងបន្លឺមិនសូវជាឮអ្វីប៉ុន្មាន នាំឱ្យរថយន្តទំនើបចាប់បរចាកចេញទៅលឿនស្លេវឆ្ពោះទៅកាន់ដងវិថីដ៏មមាញឹក។
    នៅពេលដែលមកដល់សាលពិធីភ្លាម ខាងក្នុងមានភ្ញៀវចូលរួមជាច្រើននាក់ខ្លាំងណាស់ដែលសុទ្ធសឹងតែទទួលបានការអញ្ជើញពីសំណាក់គ្រូពេទ្យបម្រើការងារក្នុងវិស័យសុខាភិបាលទាំងអស់។ ស្ថិតនៅខាងក្នុងពិធីមានភាពអ៊ូអរគគ្រឹកគគគ្រេងញ៉ាំងឱ្យទស្សនីយ៍ភាពរីករាយទាំងមូលទទួលបានសូរសំឡេងបន្លឺការអបអរសាទរនិងសម្រែកស្រែកហ៊ោផ្តល់នូវកិត្តិយសដល់រដ្ឋលេខាធិការក្រសួងសុខាភិបាលយ៉ាងច្រើនកុះករ។
    «ម៉ាក់..បងពេទ្យមកអត់?» ថេយ៉ុង ក៏បានមកចូលរួមនៅក្នុងពិធីនេះដែរ ដោយសារតែគ្រួសាររបស់គេទទួលបានការគោរពអញ្ជើញមកដូចគ្នា។
    «ម៉ាក់ធ្វើម៉េចនិងអាចដឹងទៅ!» គាត់ឆ្លើយចប់ក្រឡេកទៅញញិមញញែមចួបសំណេះសំណាលជាមួយចាស់ៗគ្នាគាត់វឹង នៅសល់តែវ័យជំទង់ដែលឈរធ្វើខ្លួនធ្មឹងៗប្រៀបដូចជាគល់ឈើ ហាក់គ្មានអារម្មណ៍អ្វីសប្បាយចិត្តសោះ ដ្បិតបានមកកាន់ពិធីនេះចួបសុទ្ធតែអ្នកដែលមិនសូវស្គាល់គ្នា។
    «គ្មានអីសប្បាយសោះ ម៉ាក់នាំខ្ញុំមកធ្វើអីនាំតែទើសទែង!» ថេយ៉ុង រអ៊ូរងូវៗនិយាយម្នាក់ឯងឯកោសឹងស្លាប់ បើពេលនេះបានទៅរៀនចួបមិត្តភក្តិមិនដឹងថាល្អយ៉ាងណានោះទេ។
    «លោកពូ!»
    «យ៉ាងម៉េច?»
    «អផ្សុក អត់មានអីសប្បាយផង!»
    «កម្មវិធីលំដាប់ថ្នាក់ជាតិ មានអីសប្បាយដូចចូលរាំលេងក្នុងក្លឹបឯណា!»
    «ចង់ទៅផ្ទះ!»
    «មួយម៉ោងទៀតកម្មវិធីបញ្ចប់ហើយទ្រាំសិនទៅ!»
    «លោកពូ!!!»
    «អើរនុះអាពេទ្យមកដល់ល្មម!» ថេយ៉ុង គ្រាន់តែឮ ដូជុន ថាអ៊ីចឹងភ្លាមក្រឡេកទៅសម្លឹងមើលបុរសរាងខ្ពស់ស្រឡះ ស្លៀកពាក់សមសួន ថ្លៃថ្នូរ សង្ហាឥតទាស់ខ្សែភ្នែក បណ្តាលឱ្យស្នាមញញិមរបស់គេធ្លោយលិចឡើងមកភ្លាមៗ។
    «បងពេទ្យសង្ហាណាស់ថ្ងៃនេះ!» ចួបមុខភ្លាមពោលពាក្យសរសើរបងពេទ្យមិនដាច់ពីមាត់ទាល់តែអ្នកកំលោះខាងណោះញញិមមិនបាត់សោះ។
    «ថេយ៍ ក៏ស្អាតណាស់ដែរ!» ជុងហ្គុក និយាយដោយមិនភ្លេចសម្លឹងមើលការតុបតែងខ្លួនដែល ថេយ៉ុង បានបង្ហាញកែវភ្នែកគេនៅថ្ងៃនេះ ទាំងស្អាត ទាំងលេចធ្លោ មកពីមានម្តាយដែលពូកែថ្នាក់ថ្នម មើលថែទាំកូនដល់ម្លឹង ទើប ថេយ៉ុង ស្អាតខ្លាំងយ៉ាងនេះ មិនថាដៃជើង មុខមាត់ ស្អាតឥតរកកន្លែងទាស់។
    «យើសគ្រាន់តែឃើញអាពេទ្យមកញញិមញញែមឡើងខ្ជឹប មុននេះមុខស្អុយដូចអាចម៍អ៊ីចឹង!»
    «លោកពូកុំចេះ!» ថេយ៉ុង ដៀងភ្នែកសម្លក់សម្លឹងទៅ ដូជុន ក្នុងភាពមិនពេញចិត្តរួចស្ទុះហេទៅឱបដើមដៃ ជុងហ្គុក វឹងបាត់។
    «បងពេទ្យ ថ្ងៃនេះនៅកំដរ ថេយ៍ ក្នុងពិធីបានអត់?»
    «អរ..គឺ..តែបងត្រូវឡើងថ្លែងសុន្ទរកថាដែរ ប្រហែលកន្លះម៉ោងក្រោយ!»
    «អ៊ីចឹង ថេយ៍ ចាំបងពេទ្យបានណា!»
    «មុននេះពូប្រាប់ឱ្យរង់ចាំពីធីបញ្ចប់មួយម៉ោងរអ៊ូដូចឃ្មុំ ដល់រង់ចាំអាពេទ្យឡើងថ្លែងសុន្ទរកថា ប្រាប់ថារង់ចាំបានយ៉ាងម៉េចហ្នឹង?»
    «លោកពូកុំចេះលូកមាត់បានអត់រឿងផ្ទាល់ខ្លួនខ្ញុំសោះ!»
    «ដឹងចឹងមិនយកតាមមកទេ!» ដូជុន ថាចប់បែរដើរទៅរាក់ទាក់មិត្តរួមការងារបាត់ ទុក ថេយ៉ុង ផ្ញើនិងដៃ ជុងហ្គុក ដោយមិនបានខ្វល់ថាមិត្តនិងមានអារម្មណ៍យ៉ាងណាចំពោះក្មួយប្រុសខ្លួនឡើយ។ អ្នកទាំងពីរនាំគ្នាអង្គុយបណ្តែតអារម្មណ៍ញ៉ាំទឹកក្រូច រង់ចាំសេចក្តីប្រកាសទន្ទឹមនិងការរង់ចាំរបស់អ្នកសារព័ត៌មានដទៃដែរ។ ពេលវេលាបានដើរទៅមុខមិនយូរអ្វីប៉ុន្មាន ឈ្មោះរបស់លោកដុកទ័រល្បីប្រចាំមន្ទីពេទ្យ Sejeong ស្រាប់តែត្រូវបានគេអញ្ជើញឡើងទៅកាន់វេទិការ។
    «សូមគោរពអញ្ជើញលោក ដុកទ័រ ចន ជុងហ្គុក តំណាងឱ្យមន្ទីពេទ្យ Sejeong ឡើងមកផ្តល់បទបង្ហាញនៅលើវេទិការ!» សំឡេងស្នូរទះដៃប្រកូកឮលាន់កងរំពងញ៉ាំងឱ្យទឹកមុខរាងតូចហាក់បីមានភាពសប្បាយរីករាយយ៉ាងខ្លាំង សម្លឹងមើលដំណើរដ៏ស្វាហាប់ក្រោកឈរដើរបោះជំហ៊ានទៅមុខ គ្មានមួយដង្ហើមណាដែលថាគេមិនដកដោយអារម្មណ៍រំភើបរកថាមិនត្រូវនោះទេ។
    «ជម្រាបសួរបាទ ! សូមអរគុណចំពោះការផ្តល់នូវកិត្តិយសដល់រូបខ្ញុំបាទ..ជាការពិតណាស់ ថ្លែងរៀបរាប់ពីស្ថានភាពនៅក្នុងសង្គមប្រចាំថ្ងៃ ពឹងផ្អែកទៅលើគោលចំហ នយោបាយនិងការអភិវឌ្ឍន៍ សឹងតែគ្រប់វិស័យទាំងអស់ ក្នុងនោះក៏រួមមានមន្ទីពេទ្យដ៏សំខាន់ ដែលជាផ្នែកមួយមិនអាចកង្វះបានដូចគ្នាផងដែរ ការមើលថែទាំអ្នកជំងឺ ជាដំណើរការដ៏សំខាន់ ក្នុងការព្យាបាលជួយសង្គ្រោះ ពលរដ្ឋរស់នៅក្នុងសង្គម ជៀសវាងការកកើតនូវជំងឺប៉ះពាល់ដល់អាយុជីវិតផ្សេងៗទៀតដែលអាចផ្តល់ហានិភ័យនិងគ្រោះថ្នាក់បំផុតសម្រាប់មនុស្សគ្រប់គ្នា ទៀតសោតមន្ទីពេទ្យ Sejeong ជាមន្ទីពេទ្យមួយដែលមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ ព្រមទាំងមានក្រុមគ្រូពេទ្យ សុទ្ធសឹងតែមានជំនាញក្នុងការព្យាបាលច្បាស់លាស់គ្រប់ផ្នែកទាំងអស់ បូករួមទាំងការផ្តល់នូវសេវាកម្មបម្រើមើលថែទាំសុខភាព ការណែនាំយ៉ាងលំអិតតាមវេជ្ជបណ្ឌិតដ៏មានជំនាញ រួមមានអាគារនិងបន្ទប់ស្នាក់នៅព្យាបាលជាច្រើនទៀត ដែលអាចជួយសម្រួលដល់ការលំបាក ព្រមទាំងធានារ៉ាប់រង់រាល់សេចក្តីត្រូវការរបស់អ្នកជំងឺ ការធ្វើរោគវិនិច្ឆ័យព្យាបាលថែទាំជំងឺនិងស្តារនិតិសម្បទា តាមរយៈការផ្តល់សេវាគុណភាព សុវត្ថិភាព ប្រសិទ្ធិភាព ក្រោមការត្រួតពិនិត្យយ៉ាងច្បាស់លាស់។ ជាចុងក្រោយសូមអរគុណចំពោះក្រសួងសុខាភិបាលដែលបានបង្កើតអនុគណៈកម្មការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ដែលបានយកចិត្តទុកដាក់ ខ្នះខ្នែងយ៉ាងតឹងរ៉ឹង សម្រាប់ផ្តល់សេវាព្យាបាលយ៉ាងទូលំទូលាយនៅក្នុងប្រទេសក៏ដូចជាតាមតំបន់ក្នុងទីក្រុងនិងជនបទ ដាច់ស្រយាល ការបង្កើតមូលនិធិ ជួយទ្រទ្រង់មន្ទីពេទ្យនានាផ្សេងទៀតដែលសាងសង់ឡើងក្នុងគោលបំណងផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង អរគុណសម្រាប់ការចូលរួមស្ម័គ្រចិត្តនិងការផ្តល់ជំនួយផ្សេងៗ រួមទាំងការឧបត្ថម្ភ អរគុណចំពោះការផ្តល់នូវឱកាសការងារ រួមទាំងការអភិវឌ្ឍន៍ គ្រប់វិស័យទាំងអស់..អរគុណមន្ត្រីជំនាញ និងអរគុណខ្លាំងបំផុតចំពោះលោកប្រធានាធិបតីដែលបានយកចិត្តទុកដាក់ក្នុងនាមជាអ្នកដឹកនាំដ៏ល្អម្នាក់នៅក្នុងសង្គម!»
    កិច្ចបញ្ចប់សេចក្តីសំណេរថ្លែងសុន្ទរកថាបានប្រព្រឹត្ដទៅដោយរលូនព្រមទាំងសណ្តាប់នូវស្នូរទះដៃលាន់រន្ទឺពេញសាលពិធីញ៉ាំងឱ្យស្នាមញញិមដ៏វិសេសបានលេចធ្លោយឡើង ទន្ទឹមនិងការថ្លែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងប្រកបដោយមោទនភាពជោគជ័យលើវិស័យការងារសុខាភិបាល ឈរបង្ហាញគ្រឹះយ៉ាងរឹងមាំទទួលយកការកោតសរសើរមិនដាច់ពីមាត់ នាំឱ្យកេរ្តិ៍ឈ្មោះមុខមាត់នាយកំលោះយើងកាន់តែទទួលបានប្រជាប្រិយភាព ទាំងចំណេះដឹង ជំនាញ និងទេពកោសល្យបន្ថែម។
    «បងពេទ្យពូកែណាស់ សង្ហាហើយ ឆ្លាតខ្លាំងថែមទៀត!» ថេយ៉ុង ពោលសរសើរមិនដាច់ពីមាត់ នាំឱ្យ ជុងហ្គុក ញញិមអឹមអៀននិងដាក់បង្គុយចុះក្បែររាងតូច ក្រោយចុះពីលើវេទិការពាក្យដែលគេបានស្តាប់ឮផ្ទាល់និងត្រចៀកគឺចេញពីក្រអូមមាត់ក្មេងប្រុសម្នាក់នេះមុនគេ។
    «ថេយ៍ ចាំបងយូរទេ!»
    «មិនយូរទេ មើលមុខបងពេទ្យ ប៉ុន្មានម៉ោងទៀតក៏មិនធុញដែរ!»
    «ពូកែភូតណាស់!» ជុងហ្គុក សើចលើកដៃអង្អែលកាន់ក្បាល ថេយ៉ុង ភ្លេចខ្លួនថាមានអ្នករង់ចាំប្រមាញ់រូបភាពគ្រប់ទីកន្លែង ទើបគេរហ័សដាក់ដៃចុះវិញ និងធ្វើឱ្យរាងតូចរៀងឆ្ងល់ក្នុងចិត្តបន្តិច តែមិនស្រដីសួរនាំបន្ត។
    «ថេយ៍!»
    «ម៉ាក់..ម៉ាក់នេះបងពេទ្យមកដែរតើស!» លោកស្រី ដារីរ៉ា ងើយមុខបង្ហួសទៅញញិមប្រកបដោយការរាក់ទាក់ចំពោះ ជុងហ្គុក រួចលើកដៃសង្កត់លើស្មា ថេយ៉ុង បន្តិច។
    «ពិធីបញ្ចប់ហើយតោះកូនទៅផ្ទះ!»
    «មិនទាន់ទៅឥឡូវបានអត់ម៉ាក់ កូនចង់នៅជាមួយបងពេទ្យសិន!»
    ថេយ៉ុង សុំអនុញ្ញាតពីម្តាយភ្លាម ងាកវឹងទៅចាប់ឱបដើមដៃ ជុងហ្គុក យ៉ាងជាប់ខ្លាចតែម្តាយចាប់អូសកទៅផ្ទះអ៊ីចឹង។
    «បងពេទ្យរវល់ហើយដឹងកូន!»
    «បងពេទ្យរវល់អត់?» រាងតូចក្រឡេកទៅសម្លឹងមុខនាយកំលោះភ្លាមប្រុសសង្ហាស្រាប់តែញញិមគ្រវីក្បាលតិចៗ។
    «អត់ទេ ! មិនអីទេ បងស្រីឱ្យគេនៅជាមួយខ្ញុំបាន!» ជុងហ្គុក ទទួលយកការមើលថែ ថេយ៉ុង ពីម្តាយរបស់គេភ្លាម ដោយគ្មានការរុញរា ចំណែកឯ លោកស្រី ដារីរ៉ា ក៏មិនមានសេចក្តីហាមឃាត់ចំពោះការស្នើសុំរបស់កូនដែរ។
    «អ៊ីចឹងបងផ្ញើផងណា!»
    «បាទ!»
    «បងពេទ្យ ចេញពីពិធីបងទៅធ្វើការមែនទេ?»
    «បងទៅអាផាតមីន៍ រៀបចំរបាយការណ៍ការងារ!»
    «អ៊ីចឹង ថេយ៍ ទៅលេងទីនោះដែរណា!»
    «បាទ!»
    «អាកូននេះគ្មានខ្លាចគេរំលោភ គេលូកស្ទាបអីសោះ គ្រាន់តែឃើញគេភ្លាម ហាច់ហើរតាមគេឱ្យដូចស្រមោចចោមរោមស្ករ!» លោកស្រី ដារីរ៉ា និយាយរងូវៗម្នាក់ឯងដើរចេញមកដល់ចំណតឡានដកដង្ហើមធំៗសម្លឹងទៅឃើញឡានអតីតស្វាមីគាត់ជិះឆ្លងកាត់ទីនេះដែរ មិនភ្លេចលាន់មាត់ជេរប្រទេចឱ្យកាកោក។
    «បើអាឪវានេះ ងប់ ស្រី ស្រា ល្បែង អាចោរកើតប្រមេះទឹកបាយ!»
    ង៉ឺត!!
    «លោកស្រីអញ្ជើញឡើងឡាន..» អ្នកបើកឡាន ដើរចេញមកចាប់បើកទ្វាររង់ចាំ ខណៈស្ត្រីចំណាស់រហ័សចូលទៅអង្គុយក្នុងឡានដោយសេចក្តីខឹងគ្រោតគ្រាតចំពោះអតីតស្វាមីម្នាក់នោះមិនទាន់សាបរលាបដដែល។
   
    អាផាតមីន៍/ Apartment
    ក្រាក!!!
    «អូហ៍ ! អាផាតមីន៍បងពេទ្យរៀបចំបានស្អាតខ្លាំងណាស់!»
    «ហ្អឹម!!» ជុងហ្គុក គ្រហឹមនាំ ថេយ៉ុង ដើរចូលទៅខាងក្នុងបន្ទប់ដ៏ត្រជាក់ល្ហឹម ខណៈរាងតូចក៏តាមទៅដាក់អង្គុយចុះលើសាឡុងធំៗសម្លឹងមើលរបៀបរៀបរយត្រឹមត្រូវក្នុងបន្ទប់ស្នាក់នៅបងពេទ្យដោយអារម្មណ៍ប្លែកចិត្តមុននឹងវាចាសួរ៖
    «ហេតុអីបងពេទ្យមិននៅផ្ទះ?»
    «នៅទីនោះឆ្ងាយពីកន្លែងធ្វើការរបស់បងពេក ទើបបងប្តូរមកស្នាក់នៅអាផាតមីន៍វិញ ងាយស្រួលធ្វើដំណើរទៅមក ញ៉ាំទឹកក្រូចសិនទៅ!» គេហុចកែវទឹកក្រូចឱ្យទៅ ថេយ៉ុង រួចងាកទៅរកបើកទូរសម្លៀកបំពាក់ផ្លាស់ប្តូរខោអាវឈុតសាមញ្ញវិញម្តង។
    «បងពេទ្យជាមនុស្សតស៊ូណាស់ ចេញមកនៅខាងក្រៅតែម្នាក់ឯង នៅទៅធ្វើការដល់យប់ៗជ្រៅទៀត មិនពិបាកខ្លះទេឬ?»
    «វាមិនអីទេ ព្រោះបងស៉ាំចំពោះជីវិតបែបនេះអស់ទៅហើយណាមួយអាយុច្រើនហើយ ត្រូវរស់នៅពឹងផ្អែកលើកម្លាំងកំហែងរបស់ខ្លួនឯង មិនអាចទាមទារសេចក្តីត្រូវការពីឪពុកម្តាយតែរហូតនោះទេ!»
    «ស្រីណាបានបងធ្វើប្តីសំណាងណាស់ ព្រោះបងមិនមែនពូកែតែរឿងការងារមួយមុខគត់នោះទេ បងនៅមានអ្វីៗគ្រប់យ៉ាងទៀត..» និយាយដល់ត្រឹមណេះ ថេយ៉ុង ទម្លាក់ទឹកមុខចុះភ្លាម បើ ជុងហ្គុក ដាច់ចិត្តយកប្រពន្ធពិតមែន គេអស់សង្ឃឹម អស់ទំនុកចិត្ត ខូចចិត្តស្លាប់ហើយ។
    «ចង់ឱ្យបងយកប្រពន្ធឬ?» ជុងហ្គុក ស្រាប់តែសួរពីរឿងនេះញ៉ាំងឱ្យរាងតូចធ្មេចភ្នែកញាប់ស្អេក ខណៈសំណើមហៀបតែនិងធ្លាយចេញមកទៅហើយ។
    «ចុះចិត្តបងពេទ្យវិញនោះ?» ថេយ៉ុង សួរត្រលប់ទៅវិញ សម្លឹងមុខគេទាំងកែវភ្នែកក្រហមងូវ។
    «បងមិនដឹងទេ គូរព្រេងបងមិនដឹងនៅឯណាផង!»
    «អ៊ីចឹងបងពេទ្យចាប់អារម្មណ៍ពីរឿងរៀបការទេ?»
    «គិតដែរ តែរង់ចាំអនាគតប្រពន្ធបងធំពេញវ័យសិន!»
    «នរណាគេ? បងមានមនុស្សក្នុងចិត្តហើយមែនទេ?»
    «មាន..គ្រាន់តែមិនទាន់ដល់ពេល!»
    «បងពេទ្យប្រាប់ឈ្មោះគេដល់ខ្ញុំបានអត់?»
    «ឈ្មោះគេចាប់ផ្តើមពីអក្សរ T រាប់ទៅក៏ឃើញថាមាន ៨ តួអក្សរ!»
    ថេយ៉ុង ស្ងាត់លែងសួរ ហើយបែរជាមានអារម្មណ៍ស្រងាកចិត្ត ជួនពេលដែល ជុងហ្គុក លួចចោលក្រសែភ្នែកសម្លឹងមើលមកកាន់ឫកពាក្មេងប្រុសទាំងស្នាមញញិមស្ងប់ស្ងាត់។
    «បងពេទ្យប្រហែលជាស្រលាញ់អ្នកដែលមាននិស្ស័យល្អ រៀនពូកែ ពូកែទាំងការងារ ទាំងសម្តីពិរោះ មិនរឹងរូស មិនចចេស នោះទេ!»
    «ហើយចុះបើវាអ៊ីចឹងពិតមែននោះ ថេយ៍ និងសប្បាយចិត្តទេ?»
    «បើវាជាការសម្រេចចិត្តរបស់បង ថេយ៍ និងគោរពតាមគោលគំនិតរបស់បង!» ជុងហ្គុក ក្រោកងើបចេញពីតុការងារ ដើរសំដៅមករករាងតូចមុននឹងដាក់ខ្លួនអង្គុយចុះក្បែរគេ លូកដៃទៅអង្អែលខ្នងតូចស្រឡូនមិនភ្លេចនិយាយដាស់តឿនគេបន្ថែម។
    «ខិតខំរៀនបន្ថែមណា កុំគិតរឿងអ៊ីចឹងច្រើនពេក បងខ្លាចប៉ះពាល់ដល់ការសិក្សារបស់ ថេយ៍ ខ្លាំងណាស់ មិនអាចធ្វើខ្លួនមិនរវីរវល់ចំពោះរឿងរៀនសូត្របាននោះទេ!»
    «បងពេទ្យ..បងពេទ្យ ធ្លាប់គិតថាខ្ញុំមានចំណុចល្អខ្លះឬអត់?» ថេយ៉ុង ងាកទៅចាប់ប្រអប់ដៃ ជុងហ្គុក ទាញមកកាន់ក្រសោបយ៉ាងក្លាហាន។
    «ថេយ៍ ជាក្មេងវៃឆ្លាតណាស់តើស!»
    «មិនមែនរឿងនេះទេ តែជារឿងផ្សេងទៀតណាបងពេទ្យ!» ជុងហ្គុក ចាប់ចង្កា ថេយ៉ុង ផ្ងើយឡើង សម្លឹងកែវភ្នែកខ្មៅនិលគួរឱ្យអាណិតយ៉ាងជ្រៅមុននឹងចាប់ក្រសោបទាញរាងតូចមកឱបជាប់ដើមទ្រូង។
    «កុំអ៊ីចឹងអី?»
    «ខ្ញុំបងសួរពិតមែន..ហេតុអីបងមិនឆ្លើយ?»
    «ព្រោះបងរង់ចាំឱ្យពេលវេលាជាអ្នកបង្រៀន ថេយ៍ ដោយខ្លួនឯង!»
    «ពេលណា?» ថេយ៉ុង បង្ហាញទឹកមុខក្រៀមក្រំស្រពោនលើកដៃប៉ះអង្អែលលើដើមទ្រូងមាំធំទូលាយសើរៗ។
    «នៅពេលដែល ថេយ៍ យល់ថាពិភពលោកមួយនេះមានរឿងជាច្រើនទៀត ដែលបង្រៀន ថេយ៍ ឱ្យយល់ដឹងពីការរស់នៅក្នុងសង្គម មានទាំងលំបាក មានទាំងការសប្បាយ ភាពនឿយហត់ សេចក្តីសុខ សុភមង្គល និងការខិតខំប្រឹងប្រែងរស់នៅដោយខ្លួនឯង ចួបមនុស្សល្អនិងអាក្រក់ កសាងស្នេហា ឬស្គាល់មិត្តភាពថ្មីៗ ដែលផ្តល់បទពិសោធន៍ដ៏មានន័យបំផុតនៅក្នុងជីវិត ដល់ពេលនោះ ថេយ៍ និងយល់ហើយថា ការរស់នៅរបៀបមនុស្សធំ ទទួលបានមេរៀនបែបណាខ្លះ ជុំវិញខ្លួនឯងដែលស្ថិតក្នុងជំនួបសង្គមទាំងអស់នោះ!» ការព្យាយាមជីកកកាយសំណួររបស់គេក្លាយទៅជាការផ្តល់ចម្លើយដ៏វែងអន្លាយមួយប្រយោគសម្រាប់ដាស់តឿនសតិបញ្ញាវ័យជំទង់ឱ្យមានអារម្មណ៍ជ្រាបដឹងអំពីកត្តាសំខាន់ៗនៅក្នុងសង្គម តាមរយៈការរៀបរាប់ខាងលើ ក៏បានធ្វើឱ្យគេលែងនឹកឆ្ងល់មួយកម្រិត ដូច្នេះហើយអ្វីដែលគេរំពឹងលើភាពយល់ដឹងបន្ថែម គឺរង់ចាំឱ្យពេលវេលាជាអ្នកបង្រៀនគេនិងចង្អុលបង្ហាញប្រាប់ចម្លើយដ៏ពិតប្រាកដមួយដែលគេចង់ដឹងខ្លាំងតែប៉ុណ្ណោះ។
    «ថេយ៍!» ជុងហ្គុក ស្រដីចប់ព្រមទាំងចាប់អង្រួនស្មាតូច សុខៗក៏ស្ងាត់បាត់មាត់ឈឹង ធ្វើឱ្យគេងឿងឆ្ងល់ខ្លាំងពេកទើបឱនសម្លឹងមើលក៏ឃើញថា ថេយ៉ុង គេងលុងលក់បាត់ទៅហើយ នាយញញិមមិនបំភ្លេចគ្រវីក្បាលញាប់ឆ្មេ រួចលើកក្រសោបបីរាងកាយរង់សម្ពាធក្តៅគគុកដាក់ទៅលើគ្រែដ៏ប្រណីត មិនភ្លេចទាញភួយយកមកគ្របដណ្តប់លើខ្លួនរាងតូចហើយបិទបន្ថយសីតុណ្ហភាពម៉ាស៊ីនត្រជាក់បន្ថែមដែរ។
   
    យប់...
    ម៉ោង ៨:៤១ នាទី
    ទឺត!!!!
    ទូរស័ព្ទដៃរោទ៍បន្លឺសំឡេងមិនស្ងប់ត្រចៀក រាងខ្ពស់ស្រឡះរហ័សដើរចូលមកចាប់លើកទទួលដោយភាពរួសរាន់ជាប្រញាប់៖
    «មានការអី ដូជុន?»
    (ថេយ៍ នៅជាមួយឯងអ្ហេះ?)
    «គេគេងលក់ហើយ!»
    (ហើយឯងជូនគេមកផ្ទះកើតទេ?)
    ជុងហ្គុក ឮអ៊ីចឹងអើតមើលប្រឡោះបង្អួចបន្តិច រួចវាចា..
    «ទៅមិនកើតទេ ខាងក្រៅភ្លៀងធ្លាក់រដឹកជាប់គ្នាណាស់!»
    (អ៊ីចឹងរំខានឯងហើយ ជួយមើលថែទាំគេផង បើមកមិនបាន មិនចាំបាច់មកទេ ខ្លាចមានបញ្ហា..)
    «ហ្អឹម!» ជុងហ្គុក គ្រហឹមចុចបិទទូរស័ព្ទ បែរទៅសម្លឹងអ្នកដែលគេងលក់ពាក់អាវធំរលុងៗហួសមាឌ តាមពិតគេងភ្ញាក់ឡើងមកម្តងហើយតែត្រូវញ៉ាំបាយនិងងូតទឹកផ្លាស់ឈុតដែល ជុងហ្គុក ឱ្យស្លៀកទើបល្វើយបែរទៅគ្រែគេងវិញ ម្យ៉ាងវិញទៀតខ្យល់បក់ខ្លាំងៗ ភ្លៀងធ្លាក់ស្ទើរមើលផ្លូវមិនឃើញ ទើបត្រូវផ្ញើខ្លួនប្រាណគេងនៅនឹងផ្ទះបងពេទ្យមួយរាត្រីសិន។
    «លក់ស្រួលណាស់!» គេសើចតិចៗនៅដើមក លូកដៃទៅចាប់ទាញភួយបង្អូសឡើងដល់ត្រឹម.កស្រឡូន មុននឹងបែរទៅរកសាឡុងជាប់ក្បែរបង្អួច ទម្លាក់ខ្លួនគេងនៅទីនោះ មិនហ៊ានគេងគ្រែតែមួយរួមជាមួយ ថេយ៉ុង នោះទេ ដ្បិតតែមានភេទដូចគ្នា តែ ចិត្ត គំនិត បេះដូង របស់ពួកគេ មិនមែនដូចគ្នាទាំងស្រុងនោះឡើយ។
    នៅពេលនេះមេឃខ្មៅងងឹត យប់ជ្រៅទៅហើយ អំពូលភ្លើងអគ្គិសនីក៏ត្រូវបានបិទពន្លត់ឈឹប នៅសល់តែពន្លឺអំពូលភ្លើងរាត្រីផ្លុងៗ ដែលបើកបំភ្លឺឡើង មើលឃើញបែបព្រាលៗតែប៉ុណ្ណោះ បន្សល់ត្រឹមសូរដកដង្ហើមខ្សាវៗ រវាងមនុស្សពីរនាក់ដែលគេងលុងលក់យ៉ាងស្ងប់សុខក្រោមរាត្រីដំណក់ទឹកភ្លៀងធ្លាក់ស្រិចៗផ្សើមដីជោក។
   
   
   
   
   
  
   
   
   
   
   

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now