យប់ដដែល
ម៉ោងសម្រាក..
«មកណេះ Mummy សួរកូន!» ថេយ៉ុង ចាប់អូសដៃ ហាជូន មកអង្គុយកៀកក្បែរខ្លួន រួចលើកដៃទាំងគូក្តោបលើស្មាតូចច្រមិចៗ។
«សួរមក Mummy!»
«ហេតុអីទើបកូនខ្វាច Daddy?»
«Daddy ស្រែកដាក់កូនមុនតើស!»
«គ្រាន់តែស្រែកអត់បានដែរ Daddy ខំធ្វើការព្រឹកល្ងាចៗយកលុយមកចិញ្ចឹមកូនហេតុអី្វគ្មានសិទ្ធស្រែកដាក់កូន?»
«ស្រែកដាក់កូន កូនខូចចិត្ត!»
«ខូចចិត្តមើលតែឯងប្តីប្រពន្ធហើយ!»
«ហូៗ..Mummy អត់អាណិតកូន Mummy កាន់ជើង Daddy ខ្លាច Daddy អត់ស្រលាញ់មែនហះ?» ហាជូន ស្រែកគំហកលូកដៃទៅចាប់ច្របាច់បបូរមាត់ ថេយ៉ុង យ៉ាងរហ័ស។
«ន៎ែកុំខ្ញាំណាប្រយ័ត្នវាយបាក់កដៃ!» ថេយ៉ុង ចាប់បេះម្រាមដៃកូនប្រុសចេញ រួចកញ្ឆក់ទាញអាល្អិតចាប់លើកអុកលើពូកតិចៗ ស្រាប់តែសំឡេងឧទានអូសបន្លាយយ៉ាងវែងបានបន្លឺឡើង។
«អូនកុំវាយកូន!»
«ខូចណាស់មកច្របាច់មាត់អូននៀក!»
«ហាជូន កុំតមាត់កូនប្រយ័ត្ន Mummy វាយ!» ហាជូន ងើបឈរឡើងបម្រុងនិងដើរគេចចេញខណៈ ថេយ៉ុង ក៏ចាប់ក្រសោបចង្កេះតូចឱបយ៉ាងណែនរួចផ្តិតស្នាមថើបទៅលើថ្ពាល់ដែលផ្សើមទឹកភ្នែកខ្សឺតៗ លួងលោមកូនសំណព្វចិត្ត ដែលមានចិត្តងាយខឹង ពូកែងរង៉ក់ មកឱបក្រសោបពេញក្នុងរង្វង់ដៃយ៉ាងណែន។
«Mummy សូមទោសណា ថ្ងៃក្រោយកុំធ្វើអ៊ីចឹងទៀតឮនៅ?»
«បាទ!» ហាជូន ងក់ក្បាលស្តាប់សម្តីឱ្យតែនិយាយផ្អែមល្ហែមចំពោះគេទោះបីជាហាស្តីពាក្យទូន្មានប្រៀនប្រដៅហាមឃាត់យ៉ាងណាក៏គេពេញចិត្តស្តាប់បង្គាប់តាមដែរ។
«Mummy បើកូនជាទើយ Mummy នៅស្រលាញ់កូនទេ?»
«ប្រាកដជាស្រលាញ់ហើយ កូនមានតែមួយគ្រាប់បើមិនស្រលាញ់ ឱ្យស្រលាញ់កូនអ្នកណា? ទោះបីកូនក្លាយទៅជាយ៉ាងណាក៏នៅតែជាកូនរបស់ Mummy ដដែល!»
«កូនខ្លាច Mummy, Daddy ខ្មាសគេ!»
«ខ្មាសអ្នកណាហះកូន?» ជុងហ្គុក ដើរចូលទៅចាប់លើក ហាជូន មកដាក់លើភ្លៅខ្លួនលើកដៃអង្អែលសក់ក្បាលទន់ល្មើយថ្នមៗរួចឱនថើបថ្នមៗលើថ្ពាល់ទន់ល្មើយដោយក្តីស្រលាញ់។
«កូនចេះតែគិតៗទៅ!»
«យើងរស់នៅផ្ទះយើង គេរស់នៅផ្ទះគេ រឿងអីយើងត្រូវឈឺក្បាលនិងរឿងគ្មានការបានទៅ? យើងមិនទៅបំផ្លាញសុភមង្គលក្នុងគ្រួសារគេ មិនបានធ្វើឱ្យនរណាម្នាក់ក្តៅក្រហាយផង កូនកុំយកចិត្តទុកដាក់អី!» ពេលនេះគេមិនគិតពីអ្វីទាំងអស់ បើអាចជ្រើសរើសបាន ក៏មិនចង់រើសជ្រើសឬបង្គាប់បង្ខំឱ្យកូនធ្វើអ្វីតាមតែចិត្តខ្លួនក្នុងនាមជាម្តាយឪពុកដែរ កើតមកយកអ្វីមកបានប៉ុណ្ណាគឺទទួលបានប៉ុណ្ណោះ គេមិនដែល ខកចិត្ត អន់ចិត្ត តូចចិត្ត ដែលបង្កើតកូនមកឱ្យក្លាយខ្លួនទៅមនុស្សមានភេទផ្ទុយខុសពីភេទដទៃទេ។
«បើគេជេរកូនអាខ្ទើយ កូនខឹងគេទេ?» ថេយ៉ុង ធ្វើជាសាកសួររួចសើចក្អឹកៗសម្លឹងមើលមុខតូចច្រម៉ក់ដោយខ្សែភ្នែកញញ៉េះញញ៉ោះ។
«ខឹងអីទេ បើទើយមែន..ទើយជាអ្នកមាន អត់បានសុំបាយអាណាស៊ីទាំងអស់!» ហាជូន ឆ្លើយតបព្រមទាំងធ្វើទឹកមុខក្រអឺតក្រទមយ៉ាងឡូយ បង្អួតកែវភ្នែកម្តាយឪពុកឱ្យនាំគ្នាបង្ហើបសូរសំឡេងសើចហៀរទឹកភ្នែកទាំងពីរនាក់។
«ចុម!»
«ទើយមានម៉ែឪស្រលាញ់ ទើយមានម៉ែឪចិញ្ចឹម ទើយមានលុយ អត់ខ្វល់!»
«ឡូយណាស់កូនហ្ន៎!»
«ឡូយមាំហះ!»
«អ្ហា..យប់ជ្រៅហើយនាំគ្នាចូលគេងទៅ ស្អែកបងត្រូវទៅមន្ទីពេទ្យពីព្រលឹមដែរ!» ជុងហ្គុក ក្រឡេកទៅសម្លឹងមើលម៉ោង ក៏ឃើញថាចរត្រឹមម៉ោង ៩:៣២នាទីទៅហើយ ទើបនាយរហ័សក្រោកឡើងទៅចាប់ចុចបិទកុងតាក់អំពូលភ្លើងពន្លត់ពន្លឺឱ្យងងឹតសូន្យសុង។
ព្រឹកស្អែក
មន្ទីពេទ្យ Sejeong
មកដល់ការិយាល័យការងារភ្លាម សំឡេងឆោឡោក៏ស្រាប់តែបានស្រែកបន្លឺឡើងជាហេតុដែលបានធ្វើឱ្យលោកដុកទ័រធំប្រញាប់ប្រញាល់ដើរចូលទៅក្នុងបន្ទប់វះកាត់សង្គ្រោះបន្ទាន់ដើម្បីប្រណិប័តន៍ការងារដោយឥតរង់ចាំយូរឡើយ។
នៅខាងក្នុងបន្ទប់ ICU ដ៏មមាញឹក សំឡេងដង្ហោយហៅស្អកស្អារពីលោកដុកទ័របានញ៉ាំងឱ្យគ្រូពេទ្យតាំងនាមជាកូនកាំបិតរហ័សហុចនូវសម្ភារៈឧបករណ៍សម្រាប់វះកាត់ក្នុងការជួយសង្គ្រោះជាមួយនិងទឹកមុខដ៏តានតឹងអំពីអាការៈជំងឺត្រូវវះកាត់យកដុំសាច់ដុះពកក្នុងខួរក្បាលយ៉ាងសកម្មនិងត្រូវតែប្រុងប្រយ័ត្នប្រយែងឱ្យបានខ្ពស់បំផុត។
ជុងហ្គុក ខិតខំព្យាយាមបម្រើការងារយ៉ាងយកចិត្តទុកដាក់ បើទោះបីជាសុខភាពរបស់ខ្លួនមិនសូវល្អសម្រាប់ថ្ងៃនេះក៏ដោយ ខណៈ ដូជុន ចេះតែក្រឡេកតាមសម្លឹងមើលអាការៈរបស់ ជុងហ្គុក តាមដោយខ្សែភ្នែកបារម្ភឥតឈប់ឈរមួយវិនាទីណានោះសោះ។
«គិតធ្វើយ៉ាងម៉េច?» គ្រូពេទ្យដទៃនិយាយខ្សឹបៗសម្លឹងមើលអុកស៊ីហ្សែន (Oxygen) ដែលវិះតែនិងដាច់ចង្វាក់ម្តងៗរាល់ដង ជុងហ្គុក ធ្វើការពុំដែលថ្លោះធ្លោយយ៉ាងនេះនោះទេចុះហេតុម្តេចថ្ងៃនេះគេហាក់បីដូចជាតានតឹងខ្លាំងដល់ថ្នាក់នេះទៅវិញ។
«អាពេទ្យទៅរួចទេ?» ដូជុន សួរដោយការបារម្ភយ៉ាងខ្លាំង។
«រួច!» ជុងហ្គុក តបតដោយសំឡេងញាប់ញ័រត្រដិត រួចក៏ព្យាយាមបន្តការងារទៅមុខឥតឈប់ឈរបណ្តោយឱ្យដំណក់ញើសស្រក់ហូរចុះមកតក់ៗ ផ្សើមជ្រាបពេញខ្លួនប្រាណខ្លាំងបែបណា ក៏នាយពុំព្រលែងការងារមួយនេះចោលពីដៃដែរ។
«បើទៅមិនរួចប្តូរដុកទ័រទៅ!» មើលទៅស្ថានភាពកាន់តែតឹងតែងខ្លាំងណាស់ ខណៈ ជុងហ្គុក ក៏បានព្យាយាមក្តោបក្តាប់ស្ថានភាពទាំងអស់នេះឱ្យអស់ពីលទ្ធភាពបន្ថែមដែរ។
«មិនអីទេ រួចរាល់ឥឡូវហើយ!» បន្ទាប់ពីបានវះកាត់យកសាច់កាចមួយនោះចេញមកបានសម្រេច នាយក៏ចាត់ចែងការងារបន្តទៅតាមជំនាញដ៏ប៉ិនប្រសប់យ៉ាងយកចិត្តទុកដាក់។
«ជោគជ័យហើយ!» គ្រប់គ្នាចាប់ដកដង្ហើមធំៗបន្ធូរអារម្មណ៍ភិតភ័យទៅអស់គ្មានសេសសល់រួចក៏ទះដៃបន្លឺសូរសំឡេងជាការបញ្ចប់កិច្ចការងារ។
«ថ្ងៃនេះឯងកើតអី?» ដូជុន ធ្វើជាសួរឡើង ដើរទៅចាប់លើកដៃទះតិចៗលើខ្នង ជុងហ្គុក។
«មិនដឹងទេ..អ៊ួក!!»
«ហ្អឺ? បែបឈឺរោគក្រពះទេដឹង? ឧស្សាហ៍ដាស់តឿនគេឱ្យញ៉ាំអាហារទៀងទាត់ គេងគ្រប់គ្រាន់តែខ្លួនឯងវិញបែរជាចង្អោររកក្អួត!»
«ស្អុយមាត់ឯងហ្នឹង..អ៊ួក!» ជុងហ្គុក លើកប្រអប់ដៃខ្ទប់បបូរមាត់ដើរចេញធ្វើដូចជាក្អួតចង្អោរ ហាក់បីមានអាការៈងងឹតមុខណាស់ដែរ ទើបដើរទៅរកកន្លែងសម្រាកខ្លះ ស្របនឹងពេល ដូជុន ឯណេះធ្វើជាលើកដៃខ្ទប់មាត់ មានអារម្មណ៍ថាមាត់ខ្លួនឯង មិនសូវស្អុយជះក្លិនអី្វណាស់ណាអាក្រក់ខ្លាំងឯណា។
«ម្តេចក៏បែបនេះ?» ជុងហ្គុក សំងំក្នុងបន្ទប់ លើកដៃអង្អែលកញ្ចឹងកខ្លួនឯងសុខៗស្រាប់តែមានអារម្មណ៍ងងឹតងងុលមុខនិងរកតែក្អួតចង្អោរមិនឈប់មានពេលខ្លះធំក្លិនអ្វីរៀងភាយចំហេះខ្លាំងបន្តិចក៏មិនបានដែរ។
ក្រាក!!
«មើលទៅទំនងជាឯងមិនបានញ៉ាំអ្វីគ្រប់គ្រាន់យើងទិញស៊ុបមកប៉ូវកម្លាំងឯងថែមដែរ!» ដូជុន យួរស្បោងដាក់ប្រអប់អាហារចូលទៅរក ជុងហ្គុក មុននឹងដាក់វាទៅលើតុការងារនាយ។
«អ៊ួក..យកចេញ!»
«យីអានេះ គ្រាន់តែធំក្លិនអាហារសោះចង្អោរធ្វើដូចអ្នកចាញ់កូន!»
«ថាឱ្យយកចេញទៅ យើងក្អួតបែកប្រមាត់ស្លាប់ឥឡូវហើយ!»
«បើអ៊ីចឹងឯងចង់ស៊ីអីវិញ?» ដូជុន ចងចិញ្ចើមឡើង ខណៈ ជុងហ្គុក ឯណេះក៏ប្រឹងដកដង្ហើមដង្ហក់ញាប់ស្អេកយកតែមែនទេន។
«នៅខាងក្រោមអាគារមន្ទីពេទ្យមានហាងលក់ទឹកម្នាស់ស្រស់ដែរឯងទៅទិញឱ្យយើងបន្តិចមក!»
«អើរ..បាន..ចាំមួយភ្លែតទៅអ៊ីចឹង!» នាយកំលោះថាចប់ដើរចេញទៅវឹង ចំណែក ជុងហ្គុក ឯណេះរហ័សក្រោកដើរទៅ បើកហឹបទូរដកយកកំប៉ុកថ្នាំមកមូលគម្រប ចាក់លេបគ្រាន់បំបាត់អាការៈក្អួតចង្អោរខ្លះ។
៧ នាទីក្រោយមក..
បន្ទាប់ពីបានទិញទឹកម្នាស់រួច ដូជុន បានវិលត្រលប់មករក ជុងហ្គុក ម្តងទៀតនិងបានហុចជូនទឹកម្នាស់ស្រស់ៗ មួយកែវធំទៅឱ្យនាយបានផឹក។
ជុងហ្គុក ចាប់កែវទឹកម្នាស់ស្រស់មកលើកផឹកក្រេបតិចៗ រស់ជាតិជូរជ្រេញណាស់តែគេអាចញ៉ាំបាននិងបន្តផឹករហូតទាល់តែអស់ ដល់ថ្នាក់ធ្វើឱ្យមិត្តសំឡាញ់ឈរសម្លឹង ដកក.រហង់ចំហមាត់ដូចភ្ញាក់ផ្អើលណាស់ណាអ៊ីចឹង។
«តិចរាគអាចម៍អាពេទ្យ?»
«អូយ..មិនដែលអ៊ីចឹងពីមុនមកទេ ធ្វើការមិនកើតទេ ទៅផ្ទះដេកមុនហើយ មើលកន្លែងឱ្យផងពូថ្លៃ..» ជុងហ្គុក គ្រាន់តែនិយាយចប់ភ្លាមៗប្រញាប់ស្រវេស្រវាសម្ភារៈប្រមូលទុកដាក់ក្នុងកាបូបជាបន្ទាន់។
«កើតអី..បើថាមិនស្រួលខ្លួនខ្លាំងដេកផ្ទះពីបីថ្ងៃទៅ យើងមកប្រចាំការជំនួសក៏បានដែរ!» ដូជុន យល់ព្រមទទួលការងារមកធ្វើជំនួសដោយសារតែយល់ដល់សុខភាព ជុងហ្គុក ជាចម្បងដែរ។
«បើអ៊ីចឹងផ្ញើផងណា!»
«អ៊ឹម!!»
ភូមិគ្រឹះ ចន
ម៉ោងចរត្រឹម ១១:២០នាទី
ថេយ៉ុង គេងសម្លឹងមើលផែនខ្នង ជុងហ្គុក ជានិច្ច ថ្ងៃនេះនាយគេងបែរខ្នងមិនសូវមាត់ចូលខ្លួនសោះ ទើបចាប់មានអារម្មណ៍ប្លែកៗក្នុងចិត្តណាមួយក៏គិតថាស្វាមីប្រហែលជាមកពីធ្វើការនឿយហត់ខ្លាំងពេកហើយ។
«អូនហា!»
«ហ្អឹម??» ថេយ៉ុង គ្រហឹមឡើងភ្ញាក់និងសម្តីស្វាមីឧទាន។
ជុងហ្គុក បែរខ្លួនមកសម្លឹងមុខភរិយា សឹមចាប់ទាញកូនឱ្យដេកម្ខាងគ្រែ រួចខ្លួនក៏ស្រវាក្រោកឡើងទៅគេងប្រឡោះកណ្តាលលូកដៃទៅចាប់ឱបក្រសោបចង្កេះរាងតូចយ៉ាងណែន។
«បងវិលមុខណាស់!»
«ចាំអូនញីក្បាលឱ្យបង!» ថេយ៉ុង តបព្រមទាំងចាប់ញីក្បាលឱ្យនាយថ្នមៗ ជុងហ្គុក សំងំក្បែរដើមទ្រូងរាងតូចរហូតដល់បានមានអារម្មណ៍ធូរស្បើយជាងមុនបន្តិច។
«ក្លិនរបស់អូនក្រអូបណាស់!»
«មកពីអូនប្តូរម៉ាកទឹកអ៊ប់!» ជុងហ្គុក សើចខិតទៅជិតផ្អឹបផ្ទៃមុខសង្ហាត្រដុសញីញក់ដើមទ្រូងស្រស់ស្អាតពីបីដងដោយអារម្មណ៍ពេញចិត្តចំពោះក្លិនភរិយា ហាក់បានជួយសម្រួលដល់ភាពក្អួតចង្អោរដែលនាយកំពុងតែបានចួបប្រទះដែរ។
«បងស្រួលខ្លួនវិញហើយឬនៅ?»
«បានប្រសើរឡើងខ្លះៗហើយ!»
«បងញ៉ាំអ្វីខុសឬ? ទើបបានជាឈឺបែបនេះ រាល់ដងសុខភាពបងរឹងមាំខ្លាំងណាស់!» ថេយ៉ុង ជ្រួញចិញ្ចើមឡើងពេលដឹងអំពីភាពយ៉ាប់យឺនដែលទន្ទូរទន្ទេញក្នុងខ្លួនស្វាមីមិនបាត់សោះ។
«បងមិនដឹងដែរ សុខៗក៏មានអារម្មណ៍វិលមុខ ងងឹតមុខ ចេះតែរកក្អួតចង្អោររហូត!» នៅពេលដែលនាយបានប្រាប់អំពីអាការៈរួច ថេយ៉ុង លែងនឹកឆ្ងល់ទៀតហើយ ទើបបែរទៅចាប់បើកភ្លើងគោមឡើងបំភ្លឺពន្លឺផ្លុងៗបញ្ឆេះឱ្យមានរស្មីបន្តិច ទើបក្រោកដើរទៅចាប់ទាញបើកទូរដកយកឧបករណ៍ពិនិត្យធ្វើតេស្តចេញមកនិងដើរចូលទៅក្នុងបន្ទប់ទឹកបាត់។ ជុងហ្គុក ឯណេះឆ្ងល់ណាស់ក្រោកឡើងអង្គុយទល់ខ្នងផ្អែកក្បែរក្បាលគ្រែសម្លឹងមើលទៅកាន់មាត់ទ្វារបន្ទប់ចំពេលដែលរាងតូចក៏បានដើរចេញមកវិញល្មម។
«ក្រោកធ្វើអីម្តេចក៏បងមិនព្រមគេងទៅ?» ថេយ៉ុង សួរចប់ភ្លាមដាក់គូទអង្គុយចុះដោយក្នុងដៃមានកាន់ឧបករណ៍នោះយ៉ាងជាប់។
«អូនពិនិត្យទឹកនោមធ្វើអី?»
«អូនគ្រាន់តែសង្ស័យក្នុងចិត្តហ្នឹងណាបង!»
«គិតថាអូនមានកូនទៀតឬ?» នាយហាក់សប្បាយចិត្តណាស់ កញ្ជ្រោលចូលទៅចាប់ឱបចង្កេះតូចស្រឡូនយ៉ាងណែន រួចផ្អឹបបបូរមាត់ថើបលើថ្ពាល់ទន់ល្មើយមួយខ្សឺត។
«អូនគ្រាន់តែសង្ស័យទេបង!»
«បងសូមផ្សង សូមឱ្យកូនទីពីរនេះមុខដូចបងម្តងផងទៅចុះ!»
«ហិហិបង..លេងអីបែបនេះហះ?» ថេយ៉ុង សើចតិចៗសម្លឹងឃើញស្វាមីឱនមកថើបក្បាលពោះខ្លួនខ្សឺតៗ។
«សូមឱ្យមុខដូចប៉ាណាកូន កាត់មករកប៉ាម្តងណា..»
«មើលចុះ..លេងអីរបស់បងទេនៀក បានហើយឆាប់គេងវិញទៅ!»
ថេយ៉ុង ទុកឧបករណ៍ទៅលើខ្នងតុវិញ រួចច្រាន ជុងហ្គុក ឱ្យទ្រេតខ្នងគេងថ្នមៗ ចំណែកឯខ្លួនខាងណោះ ដើរវាងទៅគេងលើគ្រែម្ខាងរុញកូនតូចច្រម៉ក់ឱ្យចូលគេងកណ្តាលគ្រែវិញ។
«បងគេងទៅនៅញញិមដាក់អូនធ្វើអី្វ?»
«ឱ្យអូនឧស្សាហ៍មើលមុខបង ព្រោះបន្តិចទៀតកូនយើងនិងកាត់មករកបងម្តងហើយ!»
«ព្រឹកចាំអូនមើលមុខបង ឥឡូវអូនងងុយគេងហើយ!»
«សឺត...»
«បងនេះ!» ថេយ៉ុង ភ្ញាក់ឱ្យព្រើត កាលបើរាងក្រាស់ស្ទុះអើតខ្លួនរំលងកូនតូចឈ្ងោកមកថើបញីញក់បបូរមាត់ខ្លួនយ៉ាងច្រឡឺម។
«Good night ណា!»
«លេងច្រើនណាស់ ចាស់ហើយហ្នឹង!»
«បើចាស់ហើយយ៉ាងម៉េច? លេងសើចជាមួយប្រពន្ធក្មេងរបស់បងមិនបានទៀតឬ?» ថេយ៉ុង សើចអឹមអៀនទាញភួយមកដណ្តប់ស្រវាចាប់កូនទាញមកឱបយ៉ាងណែន។
ព្រឹកស្អែក
ក្រោយពីបានរង់ចាំមើលលទ្ធផលអស់ពេលជាងមួយរាត្រីរួចមកហើយ ជុងហ្គុក ឯណេះគិតតែពីអង្គុយសំកុករង់ចាំមើលលទ្ធផលមួយនោះរហូតមិនព្រមចេញទៅណាសោះ បើទោះបីជាមានអារម្មណ៍ថាស្រងាកចិត្តបន្តិចប៉ុន្តែនាយមិនព្រមបោះបង់ក្តីសង្ឃឹមត្រឹមណេះនោះឡើយ។
«ម្តេចក៏មិនព្រមចេញទៀត..កូនប៉ាមកកើតនិងម៉ាក់កូនឬអត់នៀក?» នាយនិយាយបណ្តើរនិងដៃចាប់កាន់ឧបករណ៍នោះគោះឡើងពីបីដងជាប់គ្នាមិនព្រមឈប់។
«Daddy ធ្វើអី?»
«មើលប្អូនកូនហ្នឹងហា!» ហាជូន ឮសូរអ៊ីចឹងហើយលូកដៃទៅចាប់កញ្ឆក់ឧបករណ៍ពីដៃ ជុងហ្គុក មកកាន់សម្លឹងមើលម្តង។
«អាអូនឯណានៅក្នុងហ្នឹងហ៎?»
«គេហៅថាការធ្វើតេស្តសាកល្បងកូន!»
«ចឹងអាក្រហមៗពីរឆ្នូតហ្នឹងអាអូនមែន?»
«ហះ?» ជុងហ្គុក ស្រែកភ្លាត់បបូរមាត់ងាកទៅសម្លឹងមុខ ហាជូន ក្រោយពីបានស្តាប់សម្តីកូនចប់។
«នៀកពណ៌ក្រហមៗពីរហា Daddy!» ហាជូន ឆ្លើយតបទាំងលើកម្រាមដៃពីរធ្វើជាសញ្ញា ជុងហ្គុក បែរដើរមកកញ្ឆក់យកឧបករណ៍នោះមកសម្លឹងមើល ទើបស្រែកលោតកញ្ឆេងភ្ញាក់ដល់កូនល្អិតឱ្យឈរញ័រជើងតតាត់តាម។
«យេ..អូនសំឡាញ់ អូនមានកូនទៀតហើយ!!!!» រាងក្រាស់ឆោឡោស្រែកអស់ៗសំឡេងរត់ចេញវឹងទៅចាប់ឱបក្រសោបរាងតូចដែលឈរចម្អិនអាហារក្នុងផ្ទះបាយស្ទើរតែហឹងត្រចៀក។
«ជុងហ្គុក ប្រយ័ត្នខ្លោចម្ហូបអូនអស់!»
«ព្រោះបងសប្បាយចិត្តខ្លាំងពេក!»
«បងសប្បាយចិត្តរឿងអី?»
«គឺអូនមានកូនទៀតនោះអី!!» ថេយ៉ុង ញញិមខ្ជឹបបបូរមាត់ស្តាប់ឮសូរសម្តីស្វាមីបានដឹងអំពីលទ្ធផលពិនិត្យរួច ក្រោយពីការមិនបានដេកលក់បក់ក៏មិនល្ហើយរួចមកហើយនៅពេលនេះបំណងដែលនាយបានប៉ងប្រាថ្នាចង់បានវាសម្រេចជោគជ័យរួចទៅហើយ។
«បងសប្បាយចិត្តខ្លាំងទេ?»
«សប្បាយចិត្តខ្លាំងណាស់ សប្បាយចិត្តដូចពេលអូនមាន ហាជូន ឱ្យបងអ៊ីចឹង!»
«ហ៊ឹកៗ..Mummy Daddy ឈប់ស្រលាញ់កូនហើយមែន?»
«អត់ទេកូន Daddy នៅស្រលាញ់ ហាជូន រហូត!» ជុងហ្គុក បែរទៅចាប់លើក ហាជូន មកពរថើបខ្លាំងៗទៅលើថ្ពាល់កូនប្រុសដែលយំសស្រិកសស្រាក់ដ្បិតខ្លាចថាឪពុកម្តាយលែងស្រលាញ់ខ្លួន។
«ហាជូន មានប្អូនហើយសប្បាយចិត្តទេកូន?»
«សប្បាយចិត្ត!»
«ខ្លាំងទេ?»
«អត់ខ្លាំងទេ? ម៉េចបាន Mummy មានអាអូន Daddy ធ្វើអី Mummy ហះ? កូនអត់សុខចិត្តទេ..ហ៊ឹកៗ..ហ៊ឺៗ..Daddy រំលោភ Mummy មានអាអូន!!!!»
![](https://img.wattpad.com/cover/353303483-288-k285949.jpg)
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់