មេឃបើកថ្ងៃស្រឡះចែស ខ្យល់ធ្លាក់សន្សឹមៗ ប៉ះត្រូវផ្ទៃមុខសង្ហាភ្លឺសម៉ដ្ឋរលោង។ នៅយ៉ខាងក្រៅទីធ្លាអាផាតមីន៍ យើងឃើញប្រុសកំលោះឈរលើកដុំដែកហាត់ប្រាណកម្តៅសាច់ដុំទាំងព្រឹកព្រលឹម មិនដឹងភ្ញាក់តាំងតែពីថ្មើរមាណ ចំជាមនុស្សឧស្សាហ៍ទាំងការងារ និងពូកែមើលថែទាំសុខភាពខ្លួនឯងទៀត។ នាយស្លៀកត្រឹមខោលើជង្គង់បន្តិច អាវយឺតវាលក្លៀក បញ្ចេញសាច់ដុំណែនក្តន់ ញ៉ាំងឱ្យដំណក់ញើសហូរកាត់ផែនថ្ពាល់និងថ្ងាស់ចុះមកសស្រាក់ ខណៈសំឡេងខ្យល់ដកដង្ហើមបន្លឺញាប់រដឹកជាប់គ្នា ដោយសារតែនឿយហត់ចំពោះការហាត់ប្រាណអស់រយៈពេល ៣០ នាទីបានកន្លងផុតទៅ។
«ហ្អឹម!» ថេយ៉ុង ភ្ញាក់ឡើងគេងននៀលរាលពេញពូក មុននឹងស្ទុះក្រោកពត់ពេនខ្នងសម្រួលសរសៃយ៉ាងខ្ជិលច្រអូសក្រោកឡើងសម្លឹងមើលទៅកាន់កញ្ចក់ជញ្ជាំងអាផាតមីន៍ទើបឃើញបុរសរាងខ្ពស់ស្រឡះនៅតែឈរហាត់ប្រាណយ៉ាងសកម្មមិនទាន់បញ្ចប់ទៀត។
«បងពេទ្យ!!!» កែវភ្នែកខ្មៅនិលសម្លឹងមើលរាងកាយដ៏ឡូយឆាយមួយនោះដោយក្តីរំភើប អារម្មណ៍រសាត់អណ្តែតមិនដឹងឡើងឋានសួគ៌ដល់ជាន់ទីប៉ុន្មាន ក្រោយពេលបានឃើញរូបរាងដ៏ល្អឥតខ្ចោះ មានសម្រស់ស្រស់សង្ហាព្រមទាំងរាងកាយមាំមួនដែលខ្លួនតែងតែប្រថ្នាចង់ប៉ះពាល់ក្នុងសុបិន ពេលនេះបានឃើញហើយ ទោះបីវាស្ថិតក្នុងឈុតក្រណាត់បិទបាំងភាពអាក្រាតកាយរបស់នាយ តែក៏អាចឱ្យគេប៉ាន់ស្មានដឹងពីស្តង់ដាររាងកាយបុរសនោះសង្ហាខ្លាំងដូចម្តេចដែរ។
«ភ្ញាក់ហើយអ្ហេះ?» ជុងហ្គុក រុញទ្វារជាប់ជញ្ជាំងកញ្ចក់នោះដើរចូលមកកាត់ផ្តាច់ចង្វាក់អារម្មណ៍រាងតូចឱ្យភ្ញាក់កន្ទ្រាក់ស្មារតីឡើងប្រៀបដូចជាត្រូវបានគេជះទឹកមួយកន្ធន់ចំកណ្តាលមុខយ៉ាងអ៊ីចឹង។
«បាទភ្ញាក់ហើយ!»
«ថេយ៍ ឆាប់ទៅងូតទឹកស្លៀកពាក់ទៅនិងអាលបានចេញទៅញ៉ាំអាហារពេលព្រឹកខាងក្រៅ!»
«ហើយចុះបងនោះ?»
«បងងូតនៅបន្ទប់ទឹកផ្សេងទៀត!» ជុងហ្គុក ញញិមលើកកន្សែងជូតសម្អាតញើស រួចចាប់ដោះអាវផ្សើមទៅដោយដំណក់ញើសទុកទៅលើកៅអី បង្ហាញរាងកាយអាក្រាតមួយល្វែងខាងលើ មើលចុះស្មាបើកធំរីកក្រអាញ ចង្កេះតូចល្មមឱបជុំរង្វង់ដៃ សម្បុរសស្គូស មុខមាត់សិចស៊ី សរសៃសក់រលាស់រលោង អមដោយក្បាលពោះសម្បូរទៅដោយសាច់ដុំកង់ៗធំៗនោះទៀត កាន់តែបញ្ឆេះចិត្តរាងតូចឱ្យឆេះឆួលញ័រទទ្រើកពេញខ្លួនប្រាណ។
«សង្ហាណាស់!» ថេយ៉ុង ខាំបបូរមាត់អៀនប្រៀនក្រហមថ្ពាល់ទាំងព្រលឹមប្រញាប់ប្រញាល់ស្ទុះស្ទារទៅរកងូតទឹកសម្អាតខ្លួន បន្តិចទៀតនិងឆាប់បានចេញទៅញ៉ាំអាហារខាងក្រៅជាមួយបងពេទ្យតែពីរនាក់ផង។
ហាងអាហារកូរ៉េ
នៅពេលមកដល់ហាងអាហាររួចភ្លាម អ្នកទាំងពីររៀបចំកុម្មង់ហៅអាហារមកញ៉ាំចម្អែតក្រពះជាច្រើនមុខ ច្រើនប្រភេទណាស់ សូម្បីតែបង្អែមលាងមាត់ក៏មិនលើកលែងដែរ។
«បងពេទ្យ ញ៉ាំអាហាររួចជូន ថេយ៍ ត្រលប់ទៅផ្ទះវិញមែនទេ?»
«អ៊ឹម ព្រោះបងត្រូវចូលធ្វើការនៅថ្ងៃនេះដែរ!»
«អូហ៍ ស្តាយណាស់!»
«យ៉ាងម៉េចហះ?»
«ចង់នៅជាមួយបងពេទ្យឱ្យបានយូរ!»
«នៅប៉ុណ្ណឹងហើយមិនយូរទៀតអ្ហេះ?»
«យូរស្ទើរ!» ថេយ៉ុង សើចកាច់កកាច់ខ្លួន ឱនឈ្ងោកញ៉ាំបាយយ៉ាងឆ្ងាញ់មាត់ ជុងហ្គុក ឯណោះក្នាញ់ស្ទើរតែចាប់គ្រញិច ថេយ៉ុង ឱ្យបាក់ឆ្អឹង។
«បងពេទ្យ បើថ្ងៃណាមួយ ថេយ៍ មានសង្សា បងគិតចង់ឱ្យ ថេយ៍ សេពគប់មនុស្សបែបណា?»
«ចេះស្រលាញ់នរណាហើយអ្ហេះ នៅក្មេងចឹង?»
«ខ្ញុំគ្រាន់តែសួរបង!»
«សង្សាស្អី រៀនឱ្យចប់ៗសិនមើល អាយុមិនទាន់គ្រប់ ១៨ ឆ្នាំផង ចង់បានសង្សាទៅណា?» រាល់ដងគេមិនសូវរញ៉ាំរញ៉ូវនិយាយគំហកៗ មានតែនិយាយស្តីចូលចិត្តតែប្រើប្រាស់ពាក្យសម្តី ផ្អែមល្ហែម មិនដែលទ្រគោះបោះបោករករឿងដូច្នេះទេ។
«បងពេទ្យមិនពេញចិត្តសំណួរទាំងនេះមែនទេ?» ថេយ៉ុង ចាប់ផ្តើមមានអារម្មណ៍មិនសូវកក់ក្តៅ កាលបើឃើញ ជុងហ្គុក ស្រាប់តែមួម៉ៅដាក់ខ្លួនមួយប៉ប្រិចភ្នែក។
«បងជិតដល់ម៉ោងទៅធ្វើការហើយប្រញាប់ញ៉ាំឱ្យលឿនទៅ!» គេមិនផ្លាស់ប្តូរទម្ងន់សំឡេងនិងទឹកមុខមាំទាំដដែល ហើយនិយាយស្តីកំបុតៗដូចមនុស្សមានកំហឹងមកពីណាណាស់អ៊ីចឹង។
ថេយ៉ុង ស្ងាត់លែងរពឹសមាត់សួរនាំ ខំញ៉ាំអាហារទាល់តែអស់និងបានឡើងជិះឡានដែលបងពេទ្យត្រូវជូនត្រលប់ទៅផ្ទះវិញ។
ភូមិគ្រឹះ គីម
ង៉ឺត!
ហ្វ្រាំងរថយន្តជាន់បង្អូសសំឡេង បន្លឺស្ទើរតែធ្វើឱ្យរាងតូចភ្ញាក់បះដៃបះជើងច្រងាងឡើង។
«អរគុណបង..បងពេ..បងពេទ្យ!» ថេយ៉ុង ប្រកបឡើងនិយាយញ័របបូរមាត់ត្រដិត ហាក់ដូចជាខ្លាចចរិត ជុងហ្គុក កំឡុងពេលដែលនាយបញ្ចេញអារម្មណ៍ខឹងនិងការពុំពេញចិត្ត ព្រមទាំងព្យាយាមដោះខ្សែក្រវាត់យ៉ាងញញីញញ័រដៃផងទៀត។
«បងពេទ្យជាប់..» ជុងហ្គុក មិនមាត់ងាកទៅចាប់ជួយដោះខ្សែក្រវាត់ឡានចេញពីចង្កេះ ថេយ៉ុង រាងតូចឃើញហើយរន្ថាន់ញាប់ល្បឿនជើងចុះចេញពីក្នុងឡានភ្លាមៗ។
«អរគុណបងពេទ្យច្រើនណាស់!» ថេយ៉ុង និយាយដូចតែរាល់ដង រួចក៏រហ័សបែរខ្នងដើរចូលទៅក្នុងផ្ទះវឹង ខណៈជុងហ្គុក ឯណេះចាប់បញ្ឆេះម៉ាស៊ីនឡានបើកចេញទៅទ្រុយលឿនស្លេវញ៉ាំងឱ្យសំឡេងរថយន្តបន្លឺប្រៀបដូចជាហោះបណ្តាលឱ្យព្រលឹងប្រលះអាល្អិតរំជួលចិត្តភ័យស្លេកមុខដូចមាន់ស្ងោរទៅហើយ។
«នរណាអីក៏បើកឡានលឿនសម្បើមម្លេ៉ះ?» លោកស្រី ដារីរ៉ា ស្ទុះស្ទាររត់ចេញមកសួរដោយកែវភ្នែកបើកសក្បុស។
«ហ៊ឹកៗ..ម៉ាក់ៗ..បងពេទ្យខឹងកូន!» ថេយ៉ុង ស្រែកយំគគ្រូកឮៗឥតមូលហេតុរត់យ៉ាងត្របាញ់ជើងឡើងទៅខាងលើបន្ទប់គេងបាត់។
«គេណោះវាមានការងារធ្វើ មួយថ្ងៃៗទៅតាមតែក្រវែលគេឱ្យដូចជាស្រមោលអន្ទោលតាមប្រាណអ៊ីចឹង រឿងអីគេមិនធុញ មិនស៊ាំចិត្ត ឥឡូវរត់មកយំនៅផ្ទះទាល់តែបានហ៊ើយ..អាកូននេះម៉ែប្រាប់ មិនព្រមស្តាប់តាមសោះ!»
«រអ៊ូអីបង?» ដូជុន ស្លៀកពាក់ស្អាតបាត ដើរចុះមកដល់ជាន់ខាងក្រោមភ្លាមមិនភ្លេចសួរបងស្រីដែលឈររអ៊ូរងូវៗម្នាក់ឯង មានទឹកមុខពុំសូវសប្បាយចិត្ត។
«ក្មួយសំណព្វចិត្តឯងហ្នឹង!» ស្ត្រីចំណាស់តបទាំងទ្រាន់ចិត្ត។
«មានរឿងអី?» គេសួរបញ្ជាក់មិនភ្លេចចងចិញ្ចើមឡើង។
«រឿងវាទៅតាមរំខានប្អូនជុង មិនដឹងថាទៅធ្វើអ្វីឱ្យគេឃ្នើសចិត្ត មកដល់ផ្ទះក៏មានរឿងខឹងចំពោះគ្នាឥឡូវយំស្រែកដង្ហក់ទៀតហើយ!»
«ខ្ញុំថាណា..បើអាពេទ្យវាខឹងដល់ថ្នាក់នេះទៅហើយ មិនមែនវាពីមុនទេបង វាទាល់តែរឿងទាំងអស់ហ្នឹងប៉ះពាល់ដល់ផ្លូវចិត្តខ្លាំង ទើបបានជាវាខឹងខ្លាំងដល់ថ្នាក់នេះ!» ដូជុន ពោលចប់គ្រវីក្បាលញាប់ស្អេកគេស្គាល់ ជុងហ្គុក ច្បាស់ចែសដូចថ្ងៃអ៊ីចឹង មិត្តរៀនជាមួយគ្នា ចាប់តាំងតែពីថ្នាក់តូចមក ជុងហ្គុក មិនងាយខឹង មិនឆាប់អន់ចិត្តជាមួយនរណាម្នាក់ទេ វាទាល់តែមានរឿងប៉ះពារធ្ងន់ធ្ងរដូចទៅនឹងសម្តីដែលនាយបានលើកឡើងអម្បាញ់មិញនោះអ៊ីចឹង។
«ហ៊ឹកៗ..ហ៊ឺៗៗ...» សំឡេងយំចាប់ផ្តើមស្រែកឮខ្លាំងទៅៗ ទាំងបង ទាំងប្អូន នាំគ្នាឈរសម្លឹងមើលមុខគ្នា តាមទៅដោយអារម្មណ៍ឈឺក្បាលវិលមុខមិនរសាយ ច្រើនដងហើយដែល ថេយ៉ុង នៅតែជាក្មេងមិនព្រមធំធាត់ទៅណាសោះ នៅតែឡិរឡក់យំរម្ងាស់ រករឿង ទម្រើស គ្រប់សព្វបែបយ៉ាងតាមតែចិត្តខ្លួនឯងនឹកឃើញតែប៉ុណ្ណោះ។
មន្ទីពេទ្យ Sejeong
ដល់ម៉ោងសម្រាកពីការងារ ជុងហ្គុក នៅតែបន្តអង្គុយប្រចាំការក្នុងការិយាល័យមិនព្រមចេញទៅណាសោះ ថ្ងៃនេះក៏មានសំបុត្រថ្មីៗចូលមកច្រើនច្បាប់ដែរ តែគេនៅមួម៉ៅក្តៅក្រហាយរឿងក្មេងនោះសួរមិនទាន់បាត់ សុខៗទៅជាមានអារម្មណ៍ជំទើសចិត្តមួយរំពេច មិនដឹងត្រូវនិយាយវាចេញមកបែបណាឱ្យសម ដើមទ្រូងវាដូចជាណែនថប់ៗស្ទះដង្ហើមម្តងៗ សូម្បីតែអារម្មណ៍ធ្វើការក៏មិនមាននៅនឹងខ្លួនគេដែរ គួរឱ្យធុញទ្រាន់ចិត្តពិតមែន។
ក្រាក!!!
«ទំនេរអត់ហា?» ដូជុន រុញទ្វារចូលមកទាញយកចំណាប់អារម្មណ៍បុរសពូកែខឹងនោះឱ្យងាកមកកង្វល់ចិត្តចំពោះសម្តីខ្លួន។
«គ្មានអារម្មណ៍និយាយអីទេ!» ជុងហ្គុក ឆ្លើយយ៉ាងគ្មានជាតិចូវ ធ្វើមុខងាប់ ងាប់យកតែមែនទេន។
«ផ្ញើក្មួយឱ្យនៅជាមួយតែមួយយប់សោះ ទៅបានរឿងឈ្លោះគ្នាមកវាយ៉ាងម៉េចទាំងពីរនាក់ហ្នឹងហះ?»
«ឯងជាពូគេរបៀបណា ក្មួយខូច ក្មួយទម្រើស គិតថាវាជារឿងធម្មតាខ្លាំងឬ ដែលត្រូវឱ្យគេធ្វើខ្លួនបែបនៀក?» ជុងហ្គុក ស្ទុះក្រោកនិយាយតតាំងនិង ដូជុន បង្ហាញអាកប្បកិរិយាមិនស្រួលឡើងមកភ្លាមថែមទាំងបានតឹងសរសៃ.កចំពោះនាយទៀត។
«ក៏ព្រោះតែយើងស្រលាញ់ក្មួយយើងខ្លាំងពេកនោះអី?»
«បើស្រលាញ់ជួយនិយាយប្រដែប្រដៅឱ្យស្តាប់តាមផង កុំឱ្យឈ្លើយខ្លាំងពេក ចិត្តទំនើង ចិត្តភ្លើង យើងមិនចូលចិត្ត!»
«ទេ! អានេះយូរៗមកជាខឹងក្តៅក្រហាយរករឿងក្មួយអាយុ 14-15 ឆ្នាំយ៉ាងម៉េចហះ? បើវាចេះគិតជ្រៅជ្រះគំនិតចាស់ទុំ វាមិនមកធ្វើឱ្យឯងថ្នាក់ថ្នល់ចិត្តមួយរំពេចអ៊ីចឹងទេ!»
«មកពីការអប់រំ ខ្វះការអប់រំ ទើបទៅជាបែបហ្នឹង!»
«ហ៊ើយ..អានេះយូរៗមកឈ្លោះជាមួយក្មេង..ទៅៗយើងសូមទោសជំនួសវាក៏បានដែរ ឈប់ខឹងនិងវាទៀតទៅ តែបន្តិចទៀតធំឡើងវាចេះគិតគូរហើយ!»
«ក្មេងមិនទាន់ទាំងធំស្រួលបួលផង ងាកសួរៗពីរឿងស្នេហា ចង់បានសង្សាស្អីនៅតូចប៉ុណ្ណឹងរៀនក៏មិនទាន់ចប់ គិតតែពីរឿងស្នេហា!»
«ស្អីហាក្តៅក្រហាយជាងយើងពូវាទៀត ហើយបើវាមានសង្សាទៅវាយ៉ាងម៉េចក្នុងខ្លួនឯង? ក្មួយយើងវាធំណាស់ណាទៅហើយតើស មិនមែនកូនង៉ែត កូនង៉ា ឯណា!» ដូជុន ស្រដីយ៉ាងហួសចិត្ត កាលបើឃើញថា ជុងហ្គុក បង្ហាញអាកប្បកិរិយាខឹងគ្រោតគ្រាតដូចខ្មោចចូលនិងយល់ពីបំណងរបស់គេច្បាស់ហើយ ថាគេកំពុងតែខឹងកើតចិត្តក្តៅក្រហាយក៏ដោយសារតែមកពីមូលហេតុអ្វីដែរ។
«ចេញទៅកុំឱ្យយើងខ្មោចចូលឈ្លោះជាមួយឯងម្នាក់ទៀត!»
«ហ្អឺ..សុខៗទៅជាអ៊ីចឹង យកកម្ម យកពៀរ គ្នាសម្បើមម្លេ៉ះ ក្មេងពូកែឆ្ងល់ ចង់ស្គាល់ ចង់យល់ ចង់ដឹង តែប៉ុណ្ណឹងចរិតធម្មជាតិក្មេង ម្តេចគេហៅថាក្មេងបានទៅ ឯងនេះចាស់ជាងវា មិននិយាយណែនាំវាឱ្យស្រួលបួលទេ ទៅជាខឹង ដាច់ក្បាល ដាច់កន្ទុយ ទៅកើតដែរ ឯងមករដូវឬយ៉ាងម៉េច?»
«ក្មួយឯងមករដូវដែរដឹង បានមកសួរយើងអ៊ីចឹង?»
«ហួងហែងក្មួយយើង ស្រលាញ់វាហី?»
«តាឯងស្អី!»
«តាយើងទទួលអនិច្ចកម្មជាយូរណាស់មកហើយ!»
«អាតាប៉ែ ប្រាប់ថាដល់ម៉ោងធ្វើការហើយនៅតាប៉ែ..ម៉ាអាស៊ាំតាប៉ែ!» ជុងហ្គុក ជ្រួញចិញ្ចើមឡើងកោងចូរគ្នា រួចស្រែកបណ្តេញ ដូជុន ចេញពីបន្ទប់ការងារ មិនភ្លេចលើកជើងធាក់មិត្តខ្លួនទៀត។
«ស្រលាញ់ក្មួយអញ ប្រចណ្ឌក្មួយអញ ក្មួយអញអត់ទាន់គ្រប់អាយុទេណា ប្រយ័ត្នគុកវ្ហើយ ន៎ែអញផ្តាំ!»
«យាយឯង!»
«យាយអញស្លាប់ អង្កាល់តាស្លាប់មួយអាទិត្យក្រោយដែរទេ..»
«អាឆ្កែ!»
«អា...អាឆ្មារ!»
គ្រាំង!!!
«ចាំមើលណាតែក្មួយយើងយំដាច់ខ្យល់ស្លាប់យើងមកច្របាច់កឯងមុនគេហើយ!» ដូជុន ស្រែកពីខាងក្រៅបន្ទប់ មុននឹងដើរចាកចេញទៅដោយមិននៅរង់ចាំយូរ ខណៈអ្នកធ្វើការក្នុងបន្ទប់ខំបន្លប់អារម្មណ៍តានតឹងឯណេះបែរជាមានអារម្មណ៍តឹងណែនដើមទ្រូងមួយប៉ប្រិចភ្នែកទៀត ពេលដឹងថា ថេយ៉ុង បានយំក៏ព្រោះតែខ្លួនឯងទៀតហើយ។
ល្ងាចដដែល
ម៉ោង ៥:៣៤ នាទី..
ថេយ៉ុង គេងញ័រខ្លួនសសឹក ក្តៅខ្លួនគគុក មិនដឹងកើតអីទៅជាចាញ់គ្រុនញ៉ាក់មួយរំពេចអ៊ីចឹងឡើងមក។ លោកស្រី ដារីរ៉ា បារម្ភពីកូនខ្លាំងពេក ខំទាញកន្ធន់ដាក់ទឹក ជ្រលក់កន្សែងយកមកជូតខ្លួនកូនអារម្មណ៍ភិតភ័យ ខ្លាចតែគេកើតអីធ្ងន់ធ្ងរ ព្រោះមើលទៅអាការៈដូចជាមិនសូវស្រួលអ្វីប៉ុន្មានសោះ ទើបគាត់ព្យាយាមរិះរកមធ្យោបាយខលទៅតាម ដូជុន មកផ្ទះ ខណៈអ្នកខាងណោះកំពុងតែជាប់រវល់ធ្វើការវះកាត់ឱ្យអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ដូចគ្នាដែរ។
«ម្សិលមិញបែបត្រូវទឹកភ្លៀងហើយ ទើបឈឺអ៊ីចឹងមើលចុះក្តៅខ្លួនឱ្យគគុក!»
«ម៉ាក់!»
«ចាស!» គាត់ឆ្លើយយ៉ាងពិរោះឱនទៅជិតកូនប្រុស លូកដៃកាន់អង្អែលថ្ពាល់ក្តៅគគុកដោយចិត្តបារម្ភ។
«ម៉ាក់ម៉ាក់ ហៅបងពេទ្យ មកបានមើលកូនជា!»
«ខុសពីពេទ្យ ជុង និងមើលកូនឯងមិនជាមែនទេ?»
«បាទ..ម្ជុលគាត់ចាក់កូនអត់ឈឺទេ ថេយ៍ សំងំនៅស្ងៀម!»
«ហ៊ើយ..» គាត់លើកដៃតប់គក់ដើមទ្រូង មួយថ្ងៃៗនឹកនាតែបងពេទ្យ ជ្រុលជាកូនវក់វីយ៉ាងនេះទៅហើយ គាត់លែងហាម លែងឃាត់អ្វីទាំងអស់។
មួយសន្ទុះធំក្រោយមក បន្ទាប់ពីបានធ្វើការខលហៅ ជុងហ្គុក តាមរយៈទូរស័ព្ទរួចមកហើយ ស្ត្រីចំណាស់នៅបន្តឈរទន្ទឹងរង់ចាំមើលផ្លូវលោកដុកទ័រពូកែព្យាបាលម្នាក់នោះបង្ហាញខ្លួនឡើងមក។
ង៉ឺត!!
រថយន្តទំនើបបានបរចូលមកដល់ហើយ រាងក្រាស់ក្នុងទឹកមុខញញិមបង្ហាញឡើងទៅកាន់ស្ត្រីចំណាស់កំពុងតែឈររង់ចាំទទួលរួចជាស្រេច។
«សួស្តីបងស្រី!»
«ចាសសួស្តី! បងហៅ ជុងហ្គុក មកនេះ គឺឱ្យជួយមកពិនិត្យមើលអាការៈរបស់ ថេយ៉ុង ល្ងាចនេះក្តៅខ្លួនខ្លាំងប្លែកខុសធម្មតាបងបារម្ភពីគេណាស់!» ជុងហ្គុក សម្លឹងទឹកមុខញ័រភ័យស្លេកស្លាំងលោកស្រី ដារីរ៉ា រួចទើបដើរបង្ហួសចូលទៅបើកទ្វារបន្ទប់ សម្លឹងទៅមើលផែនខ្នងដ៏ស្រឡូនគេងបន្លឺសំឡេងក្អកឃុងៗជាមួយសភាពញ័រញាក់ទទ្រើក។
«ថេយ៍ បងមកដល់ហើយកូន!» ថេយ៉ុង គ្រាន់តែឮសូរបែបនេះភ្លាមងាកទៅសម្លឹងមើលនាយកំលោះស្ពាយកាបូបដាក់ឧបករណ៍បរិក្ខារពេទ្យជាមួយទឹកមុខស្លេកស្ងួត។
ជុងហ្គុក ដើរចូលទៅដាក់ខ្លួនអង្គុយក្បែររាងតូច លូកដៃទៅស្ទាបអង្អែលថ្ងាស់ក្តៅគគុក ពេលសម្លឹងទៅចំកែវភ្នែកក្រហមរងាលគួរឱ្យខ្លោចចិត្តអាណិត រឹតតែធ្វើឱ្យគេរៀងបាត់ខឹងរឿងកាលពីព្រឹកមិញមួយចំណែកដែរ។
«ព្រឹកមិញសុខភាពធម្មតាសោះឥឡូវកើតអីបានក្តៅខ្លួន?»
«មិនដឹងដែរ ថេយ៍ រងារ ក្អក ក្តៅខ្លួន វិលមុខ និងក្រោកដើរមិនរួច មិនជឿបងពេទ្យសួរម៉ាក់ទៅដឹងហើយ!»
«រសៀលមិញបងចូលមកក្នុងបន្ទប់ យកទឹកដោះគោមកឱ្យកូនញ៉ាំដូចរាល់ដងតែថ្ងៃនេះគេហាក់មានអាការៈប្លែក សុខៗក៏រងារញ៉ាក់ញ័រសាច់មួយរំពេច!»
«ញ៉ាំបាយរួចសឹមលេបថ្នាំ សម្រាកឱ្យបានច្រើនទៅបានហើយ!»
«បងពេទ្យ! បងពេទ្យប្រញាប់ទៅវិញណាស់មែនទេ?»
«ត្រូវហើយ បងប្រញាប់ទៅវិញ!» ថេយ៉ុង ខំប្រឹងក្រោកអង្គុយបង្ហូរទឹកភ្នែកក្តៅឧណ្ហៗបង្ហូរចុះមកសស្រាក់សស្រាំ។
«បងពេទ្យឈប់ខឹងនិង ថេយ៍ បានទេ?»
«បងមានខឹងឯណា?» ជុងហ្គុក ឆ្លើយដូចគ្មានបញ្ហាអីទាំងដែលអ្នកម្ខាងទៀតយំហើមត្របក់ភ្នែកប៉ោងស្ពល់ៗ។
«ថេយ៍ ដឹងបងខឹង ព្រោះបងមិនចូលចិត្តឱ្យ ថេយ៍ សួរសំណួរគ្មានបានការ ថេយ៍ សូមទោសណា..សូមទោសបង!» ប្រអប់ដៃស្រឡូនលូកចូលទៅចាប់ក្រសោបឱបចង្កេះមាំទាំផ្អឹមក្បាលកើយកលលើដើមទ្រូងធំទូលាយសម្រក់ទឹកភ្នែកហូរផ្សើមក្រណាត់អាវរាងក្រាស់តក់ៗ។
«សម្រាកទៅ!» ជុងហ្គុក ចាប់បេះបោចដៃ ថេយ៉ុង ចេញពីចង្កេះទាញភួយដណ្តប់លើខ្លួនប្រាណរាងតូច មុននឹងដើរបង្ហួសទៅចាប់យកកាបូបបរិក្ខារមកស្ពាយនិងស្មាវិញ។
«បងពេទ្យ!»
«បងប្រញាប់!»
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់