ភាគ៣៤៖អេតាស៊ីវិល

3K 125 1
                                    

     ព្រឹកថ្ងៃថ្មី
     ភូមិគ្រឹះគីម
     «ម៉ាក់យាយ..» ហាជូន ឧទានដង្ហោយហៅស្ត្រីចំណាស់ ដោយទឹកមុខក្រមិចក្រមើមគួរឱ្យស្រឡាញ់ ស្របពេលព្យាយាមដើរឈានប្រអប់ជើងដេញតាមលោកស្រី ដារីរ៉ា ចូលមករកបន្ទប់ទទួលភ្ញៀវ។
     «មកញ៉ាំអាហារពេលព្រឹក!» គាត់ស្រវាបានចានបាយស្រូបជាមួយទឹកស៊ុបលើកដួសផ្លុំៗបន្ថយកម្តៅឱ្យត្រជាក់ចាប់បញ្ចុកចៅប្រុស។
     «ខំប្រឹងញ៉ាំបាយទៅកុំរឹងរូសដូចម៉ែឯងខ្លាំងពេក!»
     «ម៉ាក់យាយស្តីឱ្យចៅរហូត..អត់ដូចម៉ាក់យាយជូរីទេ អត់ចេះស្តីបន្ទោសថាឱ្យចៅផង!»
     «តែម៉ែឯងយើងជេរតាំងតែពីអាយុប៉ុណ្ណឹងទៅហើយ ថាអស់ក្មេងមកអំពុលទុក្ខលែងមានអាក្មេងណាមកតមាត់យើងចាស់ ផុតពីក្បាលវា បង្កើតកូនវាមកឱ្យតមាត់យើងឯងទៀត!»
     «ហិហិ!!» ហាជូន សើចកក្អឹកសម្លឹងមុខលោកយាយដោយកែវភ្នែកធ្មេចៗញាប់ស្អេក។
     «សើចអី?»
     «សើចមុខម៉ាក់យាយ!»
     «ម៉េចបានសើច..»
     «មកពីតុបប៉ាលីតូចចង់សើចហាហា!»
     «សើចក៏សើចទៅ តែត្រូវញ៉ាំបាយនេះឱ្យអស់ បើមិនអ៊ីចឹងទេវាយឯងបែកកំប៉េះគូទហើយ!» ហាជូន ហាបបូរមាត់ធំៗទទួលយកបាយលោកយាយបញ្ចុកញ៉ាំយ៉ាងចំណាប់ទៀតផង ទំពារលេបៗឡើងសាច់ក្បាលពោះកំពីងៗក្រមឹមៗគួរឱ្យក្នាញ់ខ្លាំងណាស់។
     «កាម៉ាប់!» ដូជុន ឈានជើងរន្ថាន់រត់ចុះតាមកាំជណ្តើរស្ទុះមកចាប់ក្រញិចថើបថ្ពាល់ ហាជូន ពីបីខ្សឺត។
     «ម៉េចបានតាតាហៅតុបប៉ាលីតូចថាកាម៉ាប់អ៊ីចឹង?» អាល្អិតខឹងស្រែកក្រហមមុខងាំង លើកដៃក្តិចខ្ញាំលើដៃ ដូជុន ដោយអារម្មណ៍មួម៉ៅ។
     «បើកាម៉ាប់មែននោះមិនឱ្យគេថា?»
     «តែតិចទៀតរាងកាយតុបប៉ាលីតូចស្អាតដូច Mummy គេអ៊ីចឹងហើយ!»
     «អូហ៍ បង្អាប់ហៅកាម៉ាប់មិនបានទៀត? ហើយអ្នកណាដាក់ឈ្មោះតុបប៉ាលីតូចហ្នឹងឱ្យបានន័យថាយ៉ាងម៉េចអាឈ្មោះហ្នឹង?»
     «វាដាក់ឈ្មោះខ្លួនវាហ្នឹង ហៅថាស្ត្របឺរីតូច តែនិយាយមិនច្បាស់ ទៅជាចេញតុបប៉ាលីតូចរដិបរដុបអញបកប្រែសឹងតែមិនត្រូវ!» ដូជុន ស្តាប់ឮសូរបងស្រីនិយាយហើយ សើចហោះៗហាមាត់ធ្លុង ចំអកឱ្យអាល្អិតតូចសម្លក់មុខខ្លួនជាមួយកែវភ្នែកបើកសស្គូសស្រឡើឡើងថ្មែ។
     «ហ្អឺ..តុបប៉ាលីតូចមុខដូចត្រីឆ្លូញ អេ..ហ្អេ..កាម៉ាប់!»
     «ហ៊ឹកៗ..តាតាមុខដូចប៉ាគួយ!!!» ហាជូន ទំពារបាយបណ្តើរ យំខឹងចិត្តបណ្តើរ លើកដៃចង្អុលមុខ ដូជុន ដោយឫកពាខឹងដាច់ក្បាលដាច់កន្ទុយយ៉ាងគឃ្លើន។
     «អេ..មុខដូចបង្គួយ..ហាហា..អាកាម៉ាប់តូច..អ៊ុកៗៗ..អាជ្រូកកកក!»
     «ទៅធ្វើការទៅនៅញ៉ោះចៅនៅហ្នឹងហើយឯង!» លោកស្រី ដារីរ៉ា អត់មិនបានចាប់ទាញរំពាត់ទុកក្បែរដៃលើកបម្រុងនិងវាយទៅលើ ដូជុន ខណៈនាយក៏ស្ទុះទៅចាប់អាល្អិតទាញមកថើបថ្ពាល់មួយខ្សឺតបន្ថែមទើបចេញទៅបាត់។
     «ម៉ោះៗចៅមកញ៉ាំបាយ!»
     «ហ៊ឹកៗ..ម៉ាក់យាយ..!»
     «អ្ហាម៉ោះ កុំរំអួយពេក!»
     «ម៉ាក់យាយញ៉ាំបាយរួចជូនតុបប៉ាលីទៅផ្ទះ Mummy វិញណា!»
     «បើនៅជាមួយយាយវាយ៉ាងម៉េច?»
     «អត់ទេ ទៅលេង..គូសរូបក្នុងសៀវភៅផាត់ពណ៌ដែល Daddy ទើបតែបានទិញឱ្យចៅ!»
     «ទៅរៀនអក្សរដែរហ៎?»
     «បាទ!»
     «ខំរៀនទៅចៅធំឡើងប្រឹងរកលុយចិញ្ចឹម...»
     «ប្រុស!»
     «អស់ពីមួយចូលមួយ អញអើយ!»
     «ចិញ្ចឹម Daddy ចិញ្ចឹម Mummy!»
     «អើរអ៊ីចឹងបានគេហៅថាកូនល្អ អើរនោះ..មិនបាច់និយាយច្រើនទេ ប៉ាម៉ាក់ឯងមកយកល្មម!» លោកស្រី ដារីរ៉ា ថ្លែងរៀបរាប់ចប់ ជុងហ្គុក និង ថេយ៉ុង ក៏ស្រាប់តែដើរចូលមកខាងក្នុងភូមិគ្រឹះ សម្លឹងមើលមុខគាត់ជាមួយការឱនគំនាបគោរពចំពោះម្តាយយ៉ាងគួរសមបំផុត។
     «មកដល់ហើយ..ទៅ..ទៅរៀបចំខ្លួនទៅផ្ទះ ទារម៉ាក់ត្រលប់ទៅវិញអស់មួយព្រឹកហើយ!» គាត់និយាយទៅកាន់ ថេយ៉ុង ខណៈ ជុងហ្គុក ស្រាប់តែសើចញឹមៗបន្តិចទើបដើរចូលទៅចាប់លើកពរអាល្អិតឡើង។
     «យប់មិញមានរំខានម៉ាក់ទេ?» ថេយ៉ុង ចោលសំណួរទៅកាន់គាត់ជាមួយនិងទឹកមុខស្រស់បស់។
     «អត់ទេ បញ្ចុកបាយឱ្យញ៉ាំឆ្អែត ក៏នាំមើលទូរទស្សន៍សំងំគេងលក់បាត់មិនយំកិកកុករករឿងម៉ាក់ទេ!»
     «អូហ៍ឡានលោកតានោះ Mummy!» ហាជូន ចំណាំរថយន្តរបស់លោក យ៉ុងជុន បានទើបបានជាគេស្រែកឮៗដោយការភ្ញាក់ផ្អើល នៅពេលដែលឃើញថាវត្តមានលោកតាខ្លួនក៏បានធ្វើដំណើរមកកាន់ទីនេះផងដែរ។
     «ម៉ាក់!» ថេយ៉ុង ដង្ហោយហៅអ្នកម្តាយដែលបានដើរបែរខ្លួនចូលទៅខាងក្នុងផ្ទះបាត់ ឫកពាបីដូចជាមិនចង់ទទួលស្វាគមន៍អតីតស្វាមីសោះឡើយ។
     «ថេយ៍ មកលេងម៉ាក់ឬកូន?» លោក យ៉ុងជុន បន្លឺសំណួរ ខណៈ ជុងហ្គុក ខាងណេះរហ័សឱនគំនាបគោរពចំពោះគាត់។
     «ជម្រាបសួរប៉ាក្មេក!»
     «ល្អហើយកូន!» គាត់សើចញឹមៗសម្លឹងមើលមុខកូនបង្កើតដោយខ្សែភ្នែកបង្កប់ទុក្ខព្រួយបន្តិចបន្តួច។
     «ខ្ញុំមកយកកូនទៅផ្ទះណាប៉ា ចៃដន្យយប់មិញយកគេមកផ្ញើជាមួយម៉ាក់មួយយប់ ហើយចុះប៉ាមានរឿងមកពិភាក្សាជាមួយម៉ាក់ទៀតហើយមែនទេ?»
     «ហ្អឹម..តែប្រហែលមិនបានការដូចតែរាល់ដងហ្នឹងកូន!» ថេយ៉ុង ងាកសម្លឹងមើលមុខ ជុងហ្គុក បន្តិច គិតសព្វៗនឹកអាណិតម្តាយផង ឪពុកផងតែក្នុងនាមជាកូនមានអាយុខ្ចីជាងចាស់ទុំ គេមិនហ៊ានលូកមាត់ក្នុងរឿងមនុស្សចាស់សន្ទនាគ្នានោះទេ។
     «មករាល់ដង ម៉ាក់តែងតែគេចមុខពីប៉ាបែបនេះតើមែនទេ?»
     «អ៊ឹម!!» គាត់គ្រាន់តែងក់ក្បាលផ្ងក់ៗទំនងមកពីបែបនេះហើយ ទើបរឿងរ៉ាវទាំងអស់នៅតែមិនទាន់អាចដោះស្រាយអ្វីបាននៅឡើយពេលដឹងហើយគេបានត្រឹមតែដកដង្ហើមបន្លឺសូរធំៗនិងសម្រេចចិត្តថាជួយគាត់នៅក្នុងរឿងមួយនេះបើទោះបីត្រូវយល់ថាឪពុកម្តាយច្បាស់ជាបានគិតថាគេជាក្មេងពុំស័ក្តិសមក្នុងការនិយាយស្តីពីអ្វី ប៉ុន្តែយ៉ាងណាក្នុងនាមគេជាកូនម្នាក់ក៏មិនអាចឈរឱបដៃសម្លឹងមើលបញ្ហាទាំងអស់នេះបន្តទៅមុខទាំងរហូតអ៊ីចឹងដែរ។
    
     បន្ទប់ទទួលភ្ញៀវ
     គ្រប់គ្នាអង្គុយជួបជុំក្នុងបន្ទប់ទទួលភ្ញៀវដោយម្នាក់ៗ តែងមានភាពតានតឹងក្នុងចិត្តរៀងៗខ្លួនជាពិសេសនោះគឺ ថេយ៉ុង ដែលមានអារម្មណ៍ច្របូកច្របល់ខ្លាំងជាងនរណាៗទាំងអស់ទៅទៀត។ ខ្សែភ្នែកដ៏សោកសៅរបស់អ្នកម្តាយបានរំលេចឱ្យគេសង្កេតឃើញក្នុងអារម្មណ៍តក់ជាប់ពេញខួរក្បាលគឺជាការអាណិត។ ចិត្តអាណិតដែលមានចំពោះម្តាយគេមិនអាចថ្លឹងថ្លែងរៀបរាប់អស់នោះទេ ព្រោះពេលកន្លងមក ការលំបាកនិងការឈឺចាប់ដែលខ្លួនតែងតែសម្លឹងមើលឃើញគឺទឹកភ្នែកដែលហូរស្រក់ចុះមករាប់រយលានដំណក់ពុំដែលរីងស្ងួតរាល់ពេលគាត់ពិបាកចិត្ត។ ជីវិតដៃគូប្តីប្រពន្ធដែលគាត់ប្រថ្នាចង់បាននោះ រួមមានសុភមង្គល ការមើលថែនិងការយកចិត្តទុកដាក់។ ប៉ុន្តែចំពោះអ្វីដែលគាត់តែងតែទទួលបានរយៈពេលកន្លងមកតែមួយមុខគត់ វាជាការឈឺចាប់ដែលស្ទើរតែអាចសម្លាប់គាត់ទាំងរស់បាន។
    «ម៉ាក់!» ថេយ៉ុង ងាកទៅចាប់ក្រសោបប្រអប់ដៃម្តាយមកកាន់រលាក់យ៉ាងណែនក្នុងប្រអប់ដៃឃើញគាត់ទួញយំសោកជាថ្មីម្តងទៀត អារម្មណ៍របស់គេក៏មិនអាចនឹងថឹងក្នុងកិច្ចការចរចារក្នុងពេលនេះដែរ។
    «ម៉ាក់អាចធ្វើចិត្តឱ្យរឹងមាំជាងនេះបន្តិចបានទេ?» លោកស្រី ដារីរ៉ា ខំព្យាយាមហាមឃាត់ទឹកភ្នែកជាមួយសភាពអួលដើមកពីខាងក្នុងមក រួចក្រឡេកទៅសម្លឹងមើលទឹកមុខដឹងកំហុសរបស់បុរសជាអតីតស្វាមីដោយសេចក្តីឈឺចាប់បំផុតដដែល។
    «លោកមកដឹងកំហុសស្អីនៅពេលនេះ?» សំណួរបូករួមទាំងទម្ងន់សំឡេងហាក់បានចង្អុលបង្ហាញឱ្យឃើញថាលោកស្រីពិតជាមិនអាចទទួលយកការសុំអភ័យទោសពីស្វាមីក្នុងសេចក្តីទាមទារណាមួយឡើយ គាត់នៅធ្វើចិត្តមិនទាន់បាន គាត់នៅតែឈឺចាប់រាល់ពេលនឹកឃើញដល់រឿងអតីតកាលចាស់ៗ។ មានអ្នកខ្លះហៅគាត់ថាជាស្ត្រីមិនល្អគ្មានកិរិយាមាយាទក្នុងនាមជាប្រពន្ធដែលបម្រើប្រណិប័តន៍មើលថែទាំស្វាមីមិនបានល្អទើបឈានទៅដល់ការលែងលះ។
    ប៉ុន្តែបើសម័យកាលនេះ ស្ត្រីនៅតែជាមនុស្សស្រីទន់ជ្រាយគ្រប់សព្វបែបយ៉ាង តើសង្គមអាចនិងដាក់គំនាប ឬបានផ្តល់លទ្ធផលដ៏អាក្រក់ជាការជិះជាន់លើតម្លៃស្ត្រី មិនបានផ្តល់សិទ្ធស្មើភាព រវាងស្រ្តីនិងបុរសដល់ពេលណាទៀត។
    «បងមកនិយាយជាមួយអូនព្រោះបងក៏ទទួលស្គាល់យល់ដឹងអំពីកំហុសរបស់ខ្លួន!» លោក យ៉ុងជុន ខំប្រឹងនិយាយដោយបង្ហាញអំពីកែវភ្នែកឈឺចាប់និងភាពអស់សង្ឃឹម។
    «លោកមកចំពេលនេះក៏មិនអាចកែខៃអ្វីបានដែរ លោកទៅវិញទៅខ្ញុំមិនព្រមលើកលែងទោសឱ្យលោកចំពោះរឿងអ្វីទាំងអស់!» ត្រលប់មកគិតសារឡើងវិញ បើសួរថាគាត់ឈឺចាប់ខ្លាំងប៉ុណ្ណា? គឺឈឺចាប់ក្បែរស្លាប់ ហើយបើសិនជាសួរទៀតថាគាត់អាចរស់នៅដោយការបៀមទុក្ខជាប់ការឈឺចាប់ស្ទើរអស់ពេលពេញមួយជីវិតបានដោយរបៀបណាគាត់ប្រាកដជាឆ្លើយថាដើម្បីកូននិងដើម្បីខ្លួនឯង។
    «ម៉ាក់..ម៉ាក់គួរតែស្តាប់សម្តីប៉ាខ្លះក៏បានដែរណា!»
    «ឱ្យម៉ាក់ទ្រាំស្តាប់បានយ៉ាងម៉េច?គ្រាម៉ាក់តាមអង្វរករសុំគេមិនឱ្យចាកចេញទៅ ចុងក្រោយគេនៅតែជ្រើសរើសផ្លូវទៅដដែល ទាំងដែលបានដឹងហើយថា ម៉ាក់ក៏មានកូន ត្រូវចិញ្ចឹមកូនតែម្នាក់ឯង បើគេចេះគិតយល់ដល់ម៉ាក់ គេក៏មិនទៅធ្វើខ្លួនអបលក្ខណ៍បែបនោះជាមួយនិងស្រីផ្សេងដែរ!» ស្តាប់ដល់ត្រឹមណេះទើបដឹងថាគាត់ពិបាករស់នៅខ្លាំងបំផុតយ៉ាងណា នៅមានរឿងជាច្រើនទៀត ដែលគាត់ពុំទាន់បានថ្លែងរៀបរាប់អស់នៅឡើយ។
    «ដឹងថាការដើរលេង ផឹកស៊ីសប្បាយហ៊ឺហារ គឺជារឿងចាំបាច់របស់មនុស្សប្រុសគ្មានសមត្ថភាពមើលថែប្រពន្ធកូនដូចជាគេ ប៉ុន្តែម៉ាក់នេះរស់នៅក្នុងពិភពលោកចង្អៀតចង្អល់រ៉ាប់រង់ចំពោះរឿងឈឺចាប់តែម្នាក់ឯងមកអស់ចិត្តអស់ចង់រួចទៅហើយ ទោះបីដឹងថា..រស់នៅត្រូវចំណាយលើមាត់ញាតិនិន្ទាជាស្រីមេម៉ាយប្តីលែង តែគេធ្លាប់បានសួរម៉ាក់ម្តងទេថា ម៉ាក់រស់នៅឈឺចាប់យ៉ាងណា ហត់នឿយខ្លាំងយ៉ាងណាខ្លះ?» មកដល់ចំណុចមួយនេះគាត់និយាយដំណាលនិងទឹកភ្នែកហូរស្រក់តក់ៗមិនដាច់កន្ទុយគ្នាដែលជាហេតុផលបង្ហាញឱ្យ ជុងហ្គុក បានដឹងនិងមើលឃើញអំពីមេរៀនជីវិតដ៏ឈឺចាប់របស់ភរិយាគ្រប់រូប តែងតែទទួលរង់ការឈឺចាប់ច្រំដែលមិនចេះចប់មិនចេះហើយពីស្វាមី ទោះបីជាមានពេលវេលាខ្លះទៀត ខ្លួនពុំបានប្រព្រឹត្ដទោសកំហុសអ្វីកើតឡើងមកក៏ដោយ។
    «បងគ្រាន់តែចង់តបស្នងចំពោះអូន ចំពោះរឿងខ្លះទៀត បើទោះបីជាអូនមិនអាចលើកលែងទោសឱ្យបងបានទាំងស្រុងក៏បងពេញចិត្តទទួលយកដែរ ឱ្យតែអូនអនុញ្ញាតឱ្យបងចេញចូលមកចួបមុខអូន ធ្វើរឿងមួយចំនួនដើម្បីអូននិងកូន ក្នុងនាមជាស្វាមីខ្លះក៏បងបានអស់ចិត្តដែរ មិនចាំបាច់លើកលែងទោសឱ្យបងបានគ្រប់យ៉ាងទាំងអស់នោះទេ បងគ្រាន់សុំពេលវេលាដែលនៅសេសសល់ទុកសម្រាប់មើលថែអូនហើយនិងកូនតែប៉ុណ្ណោះ!»
    «លោកមិនយល់ថាវាអាត្មានិយមខ្លាំងពេកទេមែនទេ?»
    «បងដឹង ទើបបងព្យាយាមសុំឱកាសជាលើកចុងក្រោយបង្អស់ពីអូនម្តងទៀត ដារីរ៉ា!» លោក យ៉ុងជុន សម្លឹងដំណក់ទឹកភ្នែកភរិយាកាត់យល់ពីអារម្មណ៍ដ៏ឈឺចាប់អួលណែនក្នុងដើមទ្រូងភរិយាគាត់ដោយទឹកមុខអស់សង្ឃឹមចំពោះខ្លួនឯងខ្លាំងបំផុត។
    «ខ្ញុំយល់ថាម៉ាក់ឈឺចាប់ ប៉ុន្តែមកទល់និងពេលនេះទៅហើយ ខ្ញុំមិនចង់បាត់បង់ភាពកក់ក្តៅពីប៉ាទៀតទេណាម៉ាក់!» ថេយ៉ុង ស្រាប់តែយំហ៊ោចេញមកសស្រាក់ តាមពិតគេក៏មានអារម្មណ៍ឯកោខ្លាំងណាស់ដែរ ដែលគ្មានប៉ាហៅរយៈអស់ពេលជាច្រើនឆ្នាំ អារម្មណ៍ឈឺចាប់មិនមែនមានតែគាត់ទេដែលទទួលបានសូម្បីតែគេក៏ក្រៀមក្រំរស់រង់ទុក្ខវេទនាឈឺចាប់ក៏មិនចាញ់អ្នកម្តាយដែរ។
    «ម៉ាក់តែងតែដាស់តឿនកូន ផ្តល់នូវសេចក្តីស្រលាញ់ទាំងអស់ដល់កូន កូនដឹងហ៊ឹកៗ..ប៉ុន្តែឆ្នាំនេះប៉ាម៉ាក់កាន់តែចាស់អស់ហើយ កូនមិនចង់រស់នៅសោកស្តាយចំពោះខ្លួនឯងដែលកំសាក គ្មានសមត្ថភាពក្នុងការច្បិចយកពេលវេលាមើលថែប៉ាម៉ាក់នោះទេ កូនកាន់តែគិតច្រើនឡើងរាល់ថ្ងៃ ប្រសិនបើថ្ងៃណាមួយ ប៉ានិងម៉ាក់ក្នុងចំណោមអ្នកទាំងពីរមាននរណាម្នាក់ត្រូវចាកចេញទៅតើកូនត្រូវរស់នៅឱបក្រសោបការឈឺចាប់អស់ពេញមួយជីវិតតើមែនទេ? ហ៊ឹកៗ..ហ៊ឺៗ..កូនខ្លាចភាពឯកោខ្លាំងណាស់ កូនខ្លាចថាកូនបាត់បង់រាល់ឱកាសទាំងអស់សម្រាប់ការរស់នៅជួបជុំគ្រួសារទៀតណាស់!» សម្តីទាំងអម្បាលមាណរបស់ ថេយ៉ុង ហាក់បីវាយប្រហារជម្រៅចិត្តម្តាយឪពុកជាខ្លាំង តាមពិតគេខ្វះភាពកក់ក្តៅមកអស់ពេលជាច្រើនឆ្នាំមកហើយ បើរាប់ចាប់តាំងពីវ័យកុមារភាពមក សម្លឹងឃើញក្មេងដទៃមានឪពុកបីបមថ្នាក់ថ្នម គេពិតជាចង់មានឱកាសទាំងនេះដូចទៅនឹងក្មេងដទៃទៀតណាស់ អារម្មណ៍ឯកោ ខ្វះការយល់ចិត្ត ខ្វះការមើលថែទាំពីឪពុក គឺជារឿងដ៏ឈឺចាប់បំផុតដែលកូនៗគ្រប់រូបមិនចង់ទទួលបានឡើយ។
    មកទល់និងពេលនេះទៅហើយបើទោះបីជារូបរាងរបស់គេអាចផ្លាស់ប្តូរបានច្រើន គេមានផ្លូវចិត្តរឹងមាំល្អប្រសើរជាងមុន អាចតបតប្រឆាំងចំពោះឧបសគ្គនានា ខិតខំប្រឹងប្រែងរិះរកដំណោះស្រាយចំពោះបញ្ហាគ្រប់យ៉ាងបាន។ ប៉ុន្តែនៅពីក្រោយនៃភាពរឹងមាំត្រឹមតែសំបកកាយខាងក្រៅមួយនេះក៏មានលាក់ទុកនៅរាល់ទុក្ខសោកទាំងឡាយដែលខ្លួនបានខិតខំព្យាយាមលាក់បាំងគេចវេសពីកែវភ្នែកមនុស្សគ្រប់គ្នាផងដែរ។
    «ម៉ាក់ផ្តល់ឱកាសឱ្យប៉ាជាលើកចុងក្រោយផងទៅ ប៉ាក៏ដូចគ្នាបើមានឱកាសក្នុងដៃហើយសូមប៉ាកុំបំផ្លិចបំផ្លាញវាទៀតអី កូនមិនចង់ធ្វើខ្លួនធំជាងឪពុកម្តាយហើយក្លាយខ្លួនទៅជាអ្នកផ្តល់ដំបូន្មានដ៏ឥតស័ក្តិសមម្នាក់នោះទេប៉ុន្តែទាំងនេះវាជាការសំណូមពរដែលកូនចង់បានក្នុងនាមជាកូនម្នាក់ដែលរស់នៅខ្វះការយល់ចិត្តនិងភាពកក់ក្តៅពីឪពុកម្តាយ..ហ៊ឹកៗ!!» ថេយ៉ុង បង្ហាញរាល់ការឈឺចាប់ចេញមកទាំងអស់ ហើយក៏សូមសំណូមពរដល់ឪពុកម្តាយ ដោយបង្ហាញពីការចង់បានខ្លាំងបំផុតក្នុងនាមជាកូនម្នាក់យ៉ាងសំខាន់ដែរ។
    «ម៉ាក់!» ថេយ៉ុង ចាប់ដៃលោកស្រី ដារីរ៉ា ដែលខាំបបូរមាត់យំសម្រក់ទឹកភ្នែកសម្លឹងមុខកូនជាមួយកែវភ្នែកដ៏សោកសង្រេង រួចខិតទៅជិតគាត់ ចាប់ក្រសោបខ្លួនប្រាណម្តាយមកឱបយ៉ាងណែនជាប់នឹងដើមទ្រូង។
    «បន្តិចទៀតអស់អីហើយណាម៉ាក់..បន្តិចទៀតម៉ាក់លែងខូចចិត្តហើយ!»
    «ហ៊ឹកៗ!!!»
    «ម៉ាក់កុំយំទៀតអីណា!»
    «ថេយ៍!!!!»
    «លែងអីហើយណាម៉ាក់!» ពួកគាត់ស្ងៀមស្ងាត់រៀងខ្លួនគ្មាននរណាម្នាក់តឹងសរសៃ.កចំពោះគ្នាទៀតឡើយ ខណៈលោកស្រី ដារីរ៉ា ក៏បានយល់ព្រមបើកចិត្ត បើកឱកាសឱ្យអតីតស្វាមីកែប្រែខ្លួន បន្ទាប់ពីបានបដិសេចលោក យ៉ុងជុន អស់ពេលជាច្រើនដង នៅទីបំផុតគាត់ក៏បានផ្តល់ឱកាសជាលើកចុងក្រោយ តាមអ្វីដែលកូនប្រុសសំណព្វចិត្តបានស្នើសុំ។
   
    នៅតាមផ្លូវ
    កំឡុងពេលបើកឡាន ជុងហ្គុក តែងក្រឡេកទៅសម្លឹងសកម្មភាព ថេយ៉ុង ជារឿយៗ ឃើញគេស្ងប់ស្ងាត់ខ្លួនឯងឯណេះក៏ពុំសូវមានអារម្មណ៍នឹងធឹងក្នុងចិត្តអ្វីប៉ុន្មានដែរ។
    «Mummy!»
    «អ្ហឹម?» ថេយ៉ុង បន្លឺសំឡេងគ្រហឹមឆ្លើយតបនិងសម្តីកូនតូចល្អិត។
    «កូនឃើញម៉ាក់យាយយំ..ម៉ាក់យាយយំដោយសារលោកតាមានស្រីមែនទេ?»
    «កុំសួររឿងបែបហ្នឹងអីកូន វាមិនល្អទេ!»
    «កូនខ្លាច Mummy យំ កូនខ្លាច Daddy ធ្វើបែបហ្នឹងដាក់ Mummy ដែរ..កូនខ្លាច!» ហាជូន និយាយបណ្តើរបង្ហាញកែវភ្នែករលីងរលោងឡើងមកបណ្តើរ។
    «ប៉ាគ្មានថ្ងៃធ្វើបែបហ្នឹងទេកូន កុំគិតច្រើនអី!» ជុងហ្គុក និយាយដោយការផ្តល់ស្នាមញញិមយ៉ាងមានទំនុកចិត្តចំពោះប្រពន្ធកូន ឃើញម្តាយក្មេកឈឺចាប់គេក៏ខ្លាចថា ថេយ៉ុង អាចនិងចួបរឿងឈឺចាប់ដូច្នោះដែរ។
    «ទៅដល់ផ្ទះបងមានរបស់មួយចង់ឱ្យអូនបានឃើញ!» ថេយ៉ុង ងើបមុខឡើង សម្លឹងកែវភ្នែកស្វាមីជាមួយអារម្មណ៍ភ្ញាក់ម្តងទៀត។
    «របស់អីទៅបង?»
    «ទៅដល់ផ្ទះអូនគង់តែនិងដឹងទេ!» នាយញញិមងាកមកចាប់បន្ទាន់ល្បឿនរថយន្តឱ្យកាន់តែលឿនជាងមុនបន្ថែមទៀត។
   
    ភូមិគ្រឹះ ចន
    «អី្វហ្នឹង Daddy?» ហាជូន ឈរញញិមញញែមសួរទៅកាន់ ជុងហ្គុក ដោយខ្សែភ្នែករំភើបញាប់ញ័រ។
    «អេតាស៊ីវិលហ្នឹងណាកូន!»
    «អេតាស៊ីវិល?» ថេយ៉ុង ចំហមាត់ធ្លុងសម្លឹងមើលមុខ ជុងហ្គុក ម្តងទៀតទាំងអារម្មណ៍ហោះហើរមិននៅនឹងខ្លួន។
    «បងគិតថាប្រាប់អូនចាប់តាំងពីបានទៅផ្ទះម៉ាក់ក្មេកជុំគ្នាដែរ ក៏ប៉ុន្តែមានរឿងត្រូវដោះស្រាយនៅផ្ទះគាត់បន្ទាន់ពេក ទើបបងប្តូរបរិយាកាសមកនិយាយគ្នានៅផ្ទះយើងវិញ!» រាងតូចស្ទុះវឹងទៅហក់ឱប.កស្វាមី ខណៈអាល្អិតតូចក៏សើចឮៗកញ្ជ្រោលចូលទៅឱបជើងម្តាយឪពុកដែរ។
    «អូនសប្បាយចិត្តណាស់បង..ហ៊ឹកៗ..អូនសប្បាយចិត្តខ្លាំងណាស់ ជុងហ្គុក អូនមិននឹកស្មានថាបងស្រលាញ់អូនដល់ថ្នាក់នេះនោះទេ ប្តីសំឡាញ់!»
    «ម្តេចក៏មិនដែលនឹកស្មានដល់? បងស្រលាញ់អូនស្មើជីវិតរបស់បងណា ថេយ៍!» ជុងហ្គុក សារភាពអារម្មណ៍ពិតក្នុងចិត្ត រួចលើកប្រអប់ដៃក្រសោបលើក្បាលរាងតូចញីអង្អែលសរសៃរលាស់រលោងថ្នមៗបន្ថែម។
    «បងគិតត្រូវហើយហ៎? ដែលយកក្មេងឡិរឡក់ដូចជាអូន ធ្វើជាប្រពន្ធបងស្របច្បាប់នោះ?» ថេយ៉ុង យំអណ្តឺតអណ្តក់បង្ហាញអត្តចរិតដូចកូនក្មេងអាយុ ១៥ ឆ្នាំយ៉ាងអ៊ីចឹង។
    «ឡិរឡក់អីអូន? ពូកែរកស៊ី ពូកែចិញ្ចឹមកូន អូនពូកែគ្រប់សព្វបែបយ៉ាងតែទាំងអស់ហ្នឹង មានពេលខ្លះបងក៏មានអារម្មណ៍ស្ញប់ស្ញែងចំពោះអូនខ្លាំងណាស់ដែរសំណព្វចិត្តបង!» ជុងហ្គុក ថាចប់ចាប់លើករាងកាយ ថេយ៉ុង ពរដាក់លើចង្កេះខាងស្តាំម្ខាងក្រោយមកក៏ចាប់លើក ហាជូន មកពរដាក់លើចង្កេះខាងឆ្វេងម្ខាងទៀត។
    «ហិហិ Daddy!!!» អាល្អិតសើចយ៉ាងកក្អឹកសម្លឹងមុខ ថេយ៉ុង ដោយភាពរីករាយបំផុត។
    «សុខៗបងត្រូវចិញ្ចឹមកូនភ្លោះដល់ទៅពីរនាក់ទៅហើយនៀក!»
    «ចិញ្ចឹមអូននិងកូនជាតួនាទីរបស់បងហ្នឹងហើយ!» ថេយ៉ុង ឈ្ងោកថើបថ្ពាល់ ជុងហ្គុក មួយខ្សឺត ខណៈ ហាជូន ក៏ឈ្ងោកថើបថ្ពាល់ ជុងហ្គុក មួយខ្សឺតតាមក្រោយដែរ។
    «ហ្អេ..ម៉េចបានថើបប្តីគេអ៊ីចឹង?» ថេយ៉ុង ស្រែកឮៗខាំបបូរមាត់ក្តាប់ដាក់ ហាជូន។
    «ថើប Daddy កូនតើស?» ហាជូន តបទាំងកែវភ្នែកស្រឡើ។
    «ក្មេងគេមិនឱ្យតមាត់ចាស់ទេព្រោះវាមានបាប!»
    «ចុះម៉េច Mummy តមាត់ Daddy, Daddy ចាស់ដែរតើ!»
    «មនុស្សគាត់ខូច តមាត់អ៊ីចឹង!»
    «Mummy ក៏ខូចកូនតមាត់អ៊ីចឹងហើយ!»
    «អ្ហាហា..កុំឈ្លោះគ្នាៗ Daddy ស្រលាញ់កូនភ្លោះស្មើៗគ្នាហ្នឹង!»
    «លោកប្តីស្រលាញ់អូនជាង!!»
    «Daddy ស្រលាញ់កូនជាង!»
    «កើតមកដណ្តើមប្តីគេ!»
    «រំលោភគ្នាបង្កើតបានគេចេញមក!»
    «ហាហា!!!»















ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now