៩ ខែបន្ទាប់..
ចំពោះរឿងសុខភាពរបស់ ថេយ៉ុង ហើយនិងកូនគឺល្អប្រសើរច្រើនណាស់ដោយសារតែ ជុងហ្គុក បានមើលថែពួកគេទាំងពីរនាក់យ៉ាងដិតដល់មែនទេនមិនខុសប្លែកកាលពីទទួលបានកូនទីមួយនោះទេហើយវាក៏កៀកជិតដល់ថ្ងៃខែដែលត្រូវសម្រាលកូនម្តងទៀតហើយ។
«Mummy ឈឺក្នុងពោះហ្នឹងអត់?» ហាជូន ចោលសំណួរទៅកាន់ ថេយ៉ុង រួចជួយយួរកន្ត្រកកំប៉ុងទឹកដោះគោ ដើរចូលទៅក្នុងមន្ទីពេទ្យដោយបង្ហាញទឹកមុខបារម្ភចំពោះម្តាយយ៉ាងខ្លាំង។
«ឈឺតើសកូន!»
«ឈឺដូចពេលមានកូនដែរមែន?»
«ហ្នឹងហើយ!» ថេយ៉ុង គ្រាន់តែងក់ក្បាលផ្ងក់ៗ ស្របនិងពេលដុកទ័របានរុញរទេះបញ្ចូនគេចូលទៅក្នុងបន្ទប់វះកាត់ជាថ្មីម្តងទៀត។
«Daddy ភ័យអត់?» ហាជូន ចាប់ប្រអប់ដៃ ជុងហ្គុក លើកក្រសោបឡើងតិចៗសម្លឹងមើលមុខឪពុកជាមួយកែវភ្នែកខ្មៅនិល។
«មិនអីទេកូន!» ជុងហ្គុក ឆ្លើយដោយទឹកមុខនៅតានតឹង កុំសួរគេបែបនេះ គេរឹតតែភ័យសរសន់អង្គុយសឹងតែមិនជាប់កៅអីទៅហើយ ព្រោះថា ថេយ៉ុង បានលះបង់ដើម្បីគេច្រើនណាស់ មិនថាស្នេហា ឬ ពេលវេលា រូបរាង និងការពរពោះកូន គេយល់ដឹងនិងស្គាល់អំពីទុក្ខលំបាកដែលភរិយាបានចួបកន្លងមកទាំងអស់គ្មានខ្វះចន្លោះប្រហោងណាឡើយ។
«Daddy កុំភ័យ Mummy មិនអីទេ!»
«កូនឯងចេះមកពីណា ថ្ងៃប្អូនសម្រាលចេះដូចមនុស្សធំអ៊ីចឹង!»
ជុងហ្គុក ចាប់ទាញ ហាជូន មកឱបឃើញកូនចេះយកចិត្តទុកដាក់និយាយលើកទឹកចិត្តមានអារម្មណ៍ថាកក់ក្តៅនិងសប្បាយចិត្តរកពាក្យអី្វមកថ្លាថ្លែងពុំរួចសោះឡើយ។
«កើតហើយនៅ?» លោកស្រី ជូរី ឯណេះទទួលវេនមកកំដរចៅជំនួសលោកស្រី ដារីរ៉ា ម្តងដោយសារតែម្តាយ ថេយ៉ុង ជាប់មានទុក្ខធុរៈនៅឯផ្ទះជាបន្ទាន់ខ្លាំងពេក ទើបមិនអាចឈានជើងឆ្លៀតពេលមកមួយភ្លែតមិនបានប្រហែលជាត្រូវកើតហើយទើបគាត់មកសួរសុខទុក្ខ។
«នៅទេម៉ាក់ ទើបតែបានបញ្ចូនចូលទៅក្នុងបន្ទប់វះកាត់មុននេះបន្តិច!»
«អើរ..ម៉ាក់ខំម្នីម្នាមកតាំងពីព្រឹក គិតថាមកឱ្យទាន់បានឃើញមុខចៅ តែបើនៅក៏មិនអីដែរ ហកណេះ..ហាជូន មកញ៉ាំនំមកចៅ យាយទិញយកមកផ្ញើដែរ!» គាត់ដកនំកញ្ចប់ចេញមកបង្ហាញឡើង មុននឹងហែកបញ្ចុកចៅប្រុសសំណព្វចិត្ត មើលទៅពួកគាត់ស្រលាញ់ថ្នាក់ថ្នមកូនចៅណាស់ បើទោះបីជានឿយហត់ពិបាករឿងសុខភាពយ៉ាងណាក៏តស៊ូមកមើលចៅកើតឱ្យបានដល់មន្ទីពេទ្យដែរ។
«ពេទ្យគេវះតែបន្តិចរួចហើយ ឯងទៅគិតច្រើនអី ធ្វើដូចមិនធ្លាប់មានកូនកើតអ៊ីចឹង!»
«មុខកាំបិតតើសម៉ាក់មិនឱ្យខ្ញុំគិតច្រើនម្តេចនិងបានធ្វើជាគ្រូពេទ្យម្នាក់ដែរ ខ្ញុំយល់ដឹងពីស្ថានភាពនៅក្នុងបន្ទប់មួយនោះតែទាំងអស់ហ្នឹង!» ជុងហ្គុក មិនចង់គិតច្រើនទេ តែគេខ្លាចថាមានការថ្លោះធ្លោយកើតឡើង ណាមួយជីវិតភរិយាជាទីស្រលាញ់អស់ពីដួងចិត្តរបស់គេពិតជាសំខាន់ណាស់ បើហាមគេមិនឱ្យគិតច្រើនដូចបង្ខំឱ្យនាយលេបដុំគ្រោះទាំងរស់អ៊ីចឹង។ ក្រៅពីការអង្គុយរង់ចាំយ៉ាងអន្ទះសារ គេនៅតែបន្តបួងសួងរហូតដល់ពេលបានឮសូរដំណឹងថាការវះកាត់បានជោគជ័យហើយ ទើបនាយអាចស្រឡះក្នុងចិត្តធូរស្បើយក្នុងអារម្មណ៍បាន មិនដូច្នោះទេគេបន្តគិតច្រើនគ្មានពេលបានស្រាក់ស្រាន្តដដែល។
«អត់ទោសចាស៎..អ្នកជំងឺឆ្លងកាត់វះកាត់បានជោគជ័យហើយ!»
គ្រាន់តែបានឮសូរសម្តីនេះភ្លាមដូចបានដកបន្លាចេញពីដើមទ្រូងដូច្នេះ។
ជុងហ្គុក ក្រោកឈរអស់មួយទំហឹងក្នុងដើមទ្រូងពេញប្រៀបទៅដោយចិត្តរំភើបញាប់ញ័រវាដូចជារំជើបរំជួលហើយសប្បាយចិត្តខ្លាំងដល់ថ្នាក់កែវភ្នែកក៏ស្រាប់តែរលីងរលោងហាក់បីដូចជាកលចង់ស្រក់ទឹកភ្នែក ប៉ុន្តែនាយខិតខំព្យាយាមទប់ណាស់ ព្រោះមិនចង់បង្ហាញភាពទន់ជ្រាយឱ្យនរណាម្នាក់បានឃើញនោះទេ។ ឥឡូវនេះពួកគេស្ថិតនៅខាងក្នុងបន្ទប់សម្រាកព្យាបាលធម្មតាទូទៅ មានគ្រូពេទ្យជាប្រចាំចេញចូលមកមើលថែយកចិត្តទុកដាក់ចំពោះសុខភាព ថេយ៉ុង មិនដកឃ្លា ទៀតសោតក៏ទទួលបានការមើលថែពី ជុងហ្គុក ម្នាក់ទៀតក្នុងនាមជាលោកដុកទ័រដ៏ជំនាញមួយរូបផងដែរ។
«អាតូចក្រោយនេះដូចឯងណាស់ ជុងហ្គុក!» លោកស្រី ជូរី បីបមក្រសោបថ្នាក់ថ្នមចៅប្រុសតូចច្រម៉ក់ៗ សម្បុរស.ក្រហមរងាលដើរសំដៅចូលមករកកូនប្រុសដែលឈរទន្ទឹងរង់ចាំផ្លូវជាមួយនិងទឹកមុខដ៏រំភើបទទួលយកកូនពីដៃរបស់គាត់មកបីសម្លឹងមើលម្តង ហើយចាប់វែកកន្សែងចេញទើបឃើញថាកូនបន្ទាប់នេះមានមុខមាត់ដូចទៅនឹងគេបេះដាក់ខ្លាំងយ៉ាងណាដែរ ឃើញហើយនាយសប្បាយចិត្តទាល់តែយំស្រក់ទឹកភ្នែកចេញមកសស្រាក់។
«ហេតុអីក៏ឯងយំចេញមកហះ?» ចិញ្ចឹមកូនចាប់តាំងពីតូចក្រូចឆ្មាមកលោកស្រី ជូរី កម្រឃើញ ជុងហ្គុក យំណាស់ចុះហេតុម្តេចថ្ងៃនេះហេតុអ្វីបានជាគេអាចយំសម្រក់ទឹកភ្នែកឱ្យគាត់បានឃើញទៅរួចដែរ។
«ខ្ញុំសប្បាយចិត្តខ្លាំងពេកណាម៉ាក់..ខ្ញុំមិនដែលគិតថាជីវិតរបស់ខ្ញុំនិងបានសមប្រកបដូច្នេះទេ!» នៅពេលដែលបានបែកបាក់ស្នេហាជាលើកដំបូងនាយប្រហែលជាគិតថាលែងប៉ងប្រាថ្នាចួបគូស្នេហ៍បែបណាទៀតហើយព្រោះវាតែងតែបានផ្តល់មេរៀនឈឺចាប់ដល់រូបគេជានិច្ច។ ដ្បិតយល់ថាខ្លួនឯងក៏មាននិស្ស័យមិនល្អកម្សត់ក្នុងរឿងស្នេហា សេពគប់នរណាម្នាក់ក៏មិនសមប្រកបដែរ ប៉ុន្តែពេលនេះគេបានចួបហើយមនុស្សដែលស្រលាញ់គេពិតប្រាកដ មនុស្សដែលយកចិត្តទុកដាក់និងមើលថែទាំគេទាំងផ្លូវកាយនិងផ្លូវចិត្ត លះបង់អ្វីៗគ្រប់យ៉ាងដើម្បីគេ មិនថាទាំងជីវិតសេចក្តីស្រលាញ់ដ៏បរិសុទ្ធ ប្រគល់ជូនបេះដូងស្មោះស្ម័គ្រ មិនថានាយអាចធ្លាក់ខ្លួនស្ថិតក្នុងស្ថានភាពបែបណាក៏ ថេយ៉ុង នៅតែពេញចិត្តទទួលយកខ្លួនជានិច្ច។
«ម៉ាក់ក៏មិនដែលនឹកស្មានថាជីវិតរបស់កូនរុងរឿងដល់ម្លឹងដែរ ម៉ាក់តែងតែគិតថាកូនអាចរៀនរស់នៅប្រើជីវិតតែម្នាក់ឯងដោយមិនចាំបាច់មាននរណាម្នាក់ពឹងពាក់អាស្រ័យ ប៉ុន្តែម៉ាក់ក៏នៅតែមានចិត្តបារម្ភចំពោះកូន ព្រោះម៉ាក់មិនចង់ឃើញកូនរស់នៅប្រើជីវិតឯកោដូច្នេះទេ សំណាងហើយដែលកូនបានចួបមនុស្សល្អដូចជា ថេយ៉ុង គ្រួសាររបស់គេក៏ស្រលាញ់ពេញចិត្តទុកចិត្តចំពោះកូនដែរ រស់នៅជាមួយគ្មាមានក្តីសុខហើយត្រូវតែចេះមើលថែរក្សាគ្នាឱ្យបានល្អណាកូន!» ជុងហ្គុក ញញិមត្រេកអរចំពោះពាក្យជូនពរជ័យពីម្តាយ មួយជីវិតនេះគេរើសគូស្រករមិនខុសនោះទេ ស្នេហាមួយនេះធ្វើឱ្យគេមានសុភមង្គល មានសេចក្តីសុខខ្លាំងណាស់ ដូច្នេះហើយគេនិងនៅតែបន្តមើលថែរក្សាទុកដាក់ប្រពន្ធកូនឱ្យបានយ៉ាងល្អបំផុតតាមដែលអាចធ្វើទៅបាន។
«ខ្ញុំសូមអរគុណដល់ម៉ាក់ដូចគ្នាដែលមិនប្រកាន់ទោសអូសដំណើរ ចំពោះទំនាក់ទំនងស្នេហារវាងពួកខ្ញុំទាំងពីរនាក់ ខ្ញុំគិតថាខ្ញុំមានសំណាងខ្លាំងណាស់ដែលមានម្តាយឪពុកចេះយល់ចិត្តនិងផ្តល់ក្តីស្រលាញ់ព្រមទាំងភាពកក់ក្តៅមិនដែលជំទាស់ចិត្តខ្ញុំនោះទេ ពេលនេះខ្ញុំមានគ្រួសារមួយដ៏កក់ក្តៅរួចទៅហើយ ខ្ញុំសូមសន្យាថានិងប្រកាន់ភ្ជាប់ទំនួលខុសត្រូវ រួមជាមួយចំណេះដឹងដែលប៉ាម៉ាក់បានខិតខំផ្តល់ឱ្យខ្ញុំក្នុងនាមជាឪពុកដ៏ល្អម្នាក់!» លោកស្រី ជូរី រហ័សលើកដៃអង្អែលក្បាលកូនប្រុស មិនភ្លេចបង្ហាញស្នាមញញិមមានមោទនភាពចំពោះកូនប្រុសដោយក្តីរីករាយក្រៃលែង។
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomansJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់