+ប៊ូសាន
ចនជុងហ្គុកគឺជា Ceo វ័យក្មេងនៃក្រុមហ៊ុនមួយនៅដែលនាយគឺជាមនុស្សដែលមានសមត្ថភាពមានរូបរាងសង្ហាមានកិត្តិយសកេរ្តិ៍ឈ្មោះក៏ល្បីល្បាញមិនធម្មតាថែមទាំងនៅលីវទៀតផងដូច្នេះហើយនាយគឺជាទីចាប់អារម្មណ៍របស់មនុស្សស្រីគ្រប់រូបតែងតែចង់បាននាយធ្វើជាគូអនាគត។
ស្រាប់តែថ្ងៃមួយនាយបានជួបគ្រោះថ្នាក់ចរាចរណ៍មានរបួសធ្ងន់ធ្ងររហូតទាល់តែពិការភ្នែកដែលមិនអាចមើលឃើញបាន ហើយក៏គ្មានកែវភ្នែកសម្រាប់យកមកធ្វើការវះកាត់ប្ដូរសម្រាប់នាយដែរដូច្នេះនាយត្រូវរស់នៅក្នុងស្ថានភាពដែលមិនអាចមើលឃើញបាន។
ដំបូងៗនាយពិតជាពិបាកទទួលយកណាស់មនុស្សធ្លាប់តែអាចមើលឃើញគ្រប់យ៉ាងស្រាប់តែមកឱ្យពិភារភ្នែកបែបនេះពិតជាពិបាកណាស់ចុះការងារនាយគិតយ៉ាងម៉េច?ទាំងដែលការងារនាយគឺកំពុងតែរីកចម្រើនជោគជ័យផង។
" ហេតុអ្វីទៅក៏ខ្ញុំត្រូវមកពិការភ្នែកបែបនេះ?ហេតុអ្វី? " នាយស្រែកខ្លាំងៗថែមទាំងដើរបោករបស់របរដែលនៅជុំវិញបន្ទប់ខ្លួននោះឡើងរញ៉ែរញ៉ៃពេញបន្ទប់ ដែលជាហេតុបង្កសម្លេងក្ដុងក្ដាំងឮដល់ខាងក្រៅ។
" ជុងហ្គុកកូន! " អ្នកជាម្ដាយបែកទ្វារចូលមកព្រមជាមួយឪពុក ដោយអ្នកជាឪពុកបានចូលមកហាមឃាត់ជុងហ្គុកកុំឱ្យនាយធ្វើបែបនេះទៀត។
" ហឹកៗ " ជុងហ្គុកក៏យំហើយក៏ស្ងៀមរួចទម្លាក់ខ្លួនអង្គុយចុះក្នុងរង្វង់ដៃឪពុក ឯលោកទាំងពីរឃើញបែបនេះហើយពួកគាត់ពិតជាពិបាកចិត្តខ្លាំងណាស់កូនប្រុសតែម្នាក់របស់គាត់មិនគួរមកជួបនឹងរឿងបែបនេះនោះទេ។
" កូនកុំយំកូនកុំយំអី " លោកចននិយាយលួងលោមព្រមទាំងលើកដៃអង្អែលក្បាលនាយថ្នមដោយក្ដីអាណិត ឯលោកស្រីចនកូនក៏យំអាណិតកូនដូចគ្នា។
ពួកគាត់បានលួងលោមឱ្យនាយគេងលក់បើមិនអញ្ចឹងទេនាយនឹងមិនស្ងប់ចិត្តនោះទេដូចអម្បិញមិញអញ្ចឹងព្រោះនាយនៅមិនទាន់អាចទទួលយករឿងដែលនាយត្រូវមកពិការភ្នែកនោះទេ។
" អូនអាណិតកូនណាស់បង " លោកស្រីចនសម្លឹងមើលទៅកូនប្រុសដែលគេងលង់លក់ដោយក្ដីអាណិតដែលគាត់មិនអាចជួយឱ្យកូនគាត់អាចមើលឃើញវិញបាន។
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...