ភាគ29:ព្រោះថាអារម្មណ៍របស់អូនគឺដូចបងអញ្ចឹងត្រូវការធ្វើវា!អឹម!

776 35 0
                                    

     នៅពេលចប់ម៉ោងសម្រាកបាយថ្ងៃត្រង់ហើយថេហ្យុងក៏មិនទាន់ត្រឡប់ទៅវិញដែរគឺនៅអង្គុយសម្លឹងមើលមុខជុងហ្គុកដែលកំពុងឱនមុខធ្វើការដោយទឹកមុខមិនស្រស់នោះទេ នាយប្រហែលជានៅអន់ចិត្តមិនខាន មិនហ៊ានដើរទៅរំខាននាយទេចាំពេលនាយធ្វើការហើយចាំនិយាយជាមួយនាយម្ដងទៀត សភាពក្នុងបន្ទប់មានភាពស្ងៀមស្ងាត់មិនមានអ្នកណាម្នាក់និយាយអ្វីនោះទេ។
     មិនប៉ុន្មានម៉ោងជុងហ្គុកក៏បានធ្វើការហើយក្រឡេកមើលទៅថេហ្យុងឃើញថាគេងលក់លើសាឡុងបាត់ហើយគេងលក់យ៉ាងស្កប់ស្កល់ នាយបានងើបដើរចេញមកឈរក្បែរថេហ្យុងសម្លឹងមើលមុខដោយដៃអង្អែលលើសក់ថេហ្យុងថើៗរួចក៏ដោះអាវក្រៅដណ្ដប់ឱ្យថេហ្យុង។
    " បងស្រឡាញ់អូន " ជុងហ្គុកក៏បានឱនមុខទៅយឺតៗថើបទៅលើសក់ថេហ្យុងមួយខ្សឺត រួចក៏ងើបដើរទៅអង្គុយត្រួតពិនិត្យមើលការងារម្ដង។
     រំលងអស់ទៅប៉ុន្មានម៉ោងទៀតថេហ្យុងក៏បានភ្ញាក់ក្រឡេកមើលទៅតុធ្វើការរបស់ជុងហ្គុកមិនឃើញនាយនោះទេមិនដឹងថានាយបាត់ទៅណា ឃើញបែបនេះថេហ្យុងក៏ងើបអង្គុយយ៉ាងលឿនឃើញនៅលើខ្លួនមានអាវក្រៅរបស់នាយផងដែរ នាយតូចឆ្ងល់ណាស់ថានាយបាត់ទៅណា ដោយបែបនេះក៏សម្រេចចិត្តដើរទៅរកនាយតែដើរមកដល់មុខទ្វារជុងហ្គុកក៏បានបើកទ្វារចូលមកល្មម។
    " បងទើបតែមកពីណា? "
    " បងមកពីបន្ទប់ទឹក "
    " អូនស្មានតែបងទៅផ្ទះចោលអូនហើយតើ " នាយតូចក៏ទម្លាក់ទឹកមុខចុះ ដឹងទេនៅពេលដែលងើបមកមិនឃើញនាយខ្លួនភ័យណាស់ខ្លាចតែនាយនៅគិតនៅអន់ចិត្តហើយទុកខ្លួនចោលនោះទេ
    " បងម៉េចនឹងអាចទៅចោលសំណព្វចិត្តរបស់បងបាននោះ " នាយនិយាយដោយអង្អែលក្បាលថេហ្យុងថើៗ
    " អូនខ្លាចថាបងនៅខឹងនៅអន់ចិត្តចំពោះរឿងនោះ "
    " បងមិនអីទេ ណាមួយអូនបានបកស្រាយប្រាប់បងហើយតើកុំគិតច្រើនអី ដល់ម៉ោងចេញពីធ្វើការហើយ តស់ទៅផ្ទះ " នាយបង្ហាញស្នាមញញឹមយ៉ាងស្រស់បង្ហាញថានាយមិនបានគិតពីវាទៀតទេ ថេហ្យុងឃើញអញ្ចឹងក៏ញញឹមសប្បាយចិត្តឡើងមកវិញ។
    " អ្ហឹម! " ថេហ្យុងងក់ក្បាលហើយអ្នកទាំងពីរក៏បានដើរចេញពីបន្ទប់ធ្វើការបាត់ទៅ។
     ក្រឡេកមកមើលជីមីនដែលកំពុងតែធ្វើការឯណោះវិញក្នុងរយ:ពេលដែលខ្លួនបានធ្វើការនៅទីនេះកុំគិតថាយេរីនាងមិនធ្វើបាបនោះ តែជាមួយជីមីននេះនាយតូចមិនព្រមឱ្យនាងធ្វើបានបាបខ្លួនងាយៗនោះទេបានតឬម្ដងប៉ុណ្ណោះ នាយតូចនៅស្ងៀមឱ្យនាងមកធ្វើបានងាយៗទេ។
    " ណេះ!យកគម្រោងនេះទៅធ្វើផងព្រឹកស្អែកត្រូវធ្វើឱ្យហើយយកមកឱ្យយើង " នាងបានបោះឯកសារនោះទៅលើតុរបស់ជីមីន។
    " លេងសើចមែនទេមួយថ្ងៃអ្នកណាធ្វើហើយនោះ "
    " មិនដឹងទេ បើប៉ុណ្ណឹងធ្វើមិនបានអន់ណាស់ "
    " បើពូកែណាស់ធ្វើខ្លួនឯងទៅ ហើយធ្វើឱ្យហើយនៅព្រឹកស្អែកនេះទៅអ្នកពូកែ ខ្ញុំមិនពូកែមិនអាចធ្វើឱ្យបាននោះទេ ហ្ហឹម...ដល់ម៉ោងចេញពីធ្វើការហើយ " ជីមីនមើលម៉ោងក៏ឃើញថាដល់ម៉ោងចេញពីធ្វើការហើយក៏រៀបចំអីវ៉ាន់រួចក៏ងើបដើរចេញពីតុធ្វើការទៅយ៉ាងខ្មើតដោយមិនខ្វល់ពីសម្លេងសម្រែករបស់យេរីនោះទេ។
    " ន៎ែ!មកវិញមកធ្វើគម្រោងនេះភ្លាម! " នាងបានស្រែកខ្លាំងៗយ៉ាងណាក៏ជីមីនមិនខ្វល់ដែរ ដើរចេញរហូតទាល់តែផុត ឃើញរឹកពារនាយតូចបែបនេះធ្វើឱ្យនាងខឹងចិត្តតែម្ដងដែលខ្លួនធ្វើបាបជីមីនបាន។

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now