ថេហ្យុងនៅពេលឮសម្ដីជុងហ្គុកនិយាយហើយក៏រំភើបចិត្តដែលនាយគិតគូពីខ្លួនហើយងក់ក្បាលយល់ព្រមថានិងមិនដបិសេធនូវអ្វីដែលជុងហ្គុកទិញឱ្យខ្លួនទៀតនោះទេ។
" អុស៎!ភ្លេច!តើបងត្រូវការកុម្ម៉ង់អ្វីញ៉ាំទៅ? " រវល់តែសប្បាយចិត្តនូវកាដូដែលជុងហ្គុកឱ្យពេកក៏ប៉ិសតែភ្លេចទៅហើយថាខ្លួនត្រូវមកទទួលកុម៉្មង់អាហារពីជុងហ្គុក។
" អ្វីក៏បានដែរ ហើយកុំភ្លេចមកអង្គុយញ៉ាំអាហារជាមួយបងដូចថ្ងៃមិញនេះផងណា៎ " ជុងហ្គុក
" មិនបានទេអូនត្រូវធ្វើការ " ថេហ្យុង
" អូនហៅមេការឱ្យមកជួបបងមកចាំបងនិយាយជាមួយមេការអូនឱ្យ " ជុងហ្គុក
" អូនថាកុំអីល្អជាង " ថេហ្យុង
" ហេតុអ្វី? " ជុងហ្គុក
" អូនខ្លាចគាត់ឆ្ងល់និងសង្ស័យចំពោះពួកយើង " ថេហ្យុង
" ហេតុអ្វីត្រូវខ្លាចបើពួកយើងក្លាយជាសង្សារនឹងគ្នាហើយនោះ " ជុងហ្គយកស្រាប់តែបង្ហាញនូវទឹកមុខមិនសប្បាយចិត្តនៅពេលដែលថេហ្យុងខ្លាចគេដឹងអំពីទំនាក់ទំនងរបស់ពួកគេ។
" ពួកយើងទើបតែទាក់ទងគ្នាប៉ុណ្ណោះបង្ហាញឱ្យអ្នកផ្សេងដឹងវាដូចជាលឿនពេកហើយ អូនយល់ថាចាំទាក់ទងមួយរយ:ធំសិនចុះ បងចង់បង្ហាញឱ្យអ្នកណាដឹងក៏អូនមិនថាអ្វីដែរ " ថេហ្យុង
" Ok បងតាមអូន " ជុងហ្គុក ក៏យល់ស្របតាមថេហ្យុងដោយយល់ថាភ្លាមៗថេហ្យុងអាចមិនទាន់ត្រៀមក្នុងការបើកបង្ហាញទំនាក់ទំនងរបស់ពួកគេទៅកាន់អ្នកដទៃឱ្យបានដឹងនោះ។
" អញ្ចឹងអូនទៅសិនហើយ " ថេហ្យុង
" អ្ហឹម! " ជុងហ្គុកងក់ក្បាលហើយថេហ្យុងក៏បានដើរចេញទៅវិញ។
ក្រោយអាហារបានបញ្ចប់ជុងហ្គុកក៏បានត្រឡប់មកផ្ទះវិញដោយស្នាមញញឹមដែលលោកស្រីចនឃើញហើយអត់ឆ្ងល់មិនបាន។
" មានរឿងអ្វីសប្បាយចិត្តមែនទេបានជាញញឹមតាំងពីមាត់ទ្វារចូលមកនោះ " លោកស្រីចន
" គ្រាន់តែញញឹមធម្មតាប៉ុណ្ណោះម៉ាក់ " ជុងហ្គុក
" ប្រាកដទេ? " លោកស្រីចនមិនជឿមិនមែនសុខមកញញឹមគ្មានហេតុផលនោះទេវាចម្លែកណាស់។
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romansទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...