ភាគ17:គឺខ្ញុំស្រឡាញ់លោក អាចធ្វើជាសង្សាររបស់ខ្ញុំបានទេ?

862 34 0
                                    

     នៅថ្ងៃដែលត្រូវឡើងមកសេអ៊ូលនោះក៏បានមកដល់ ដោយពួកគេបានចេញដំណើរតាំងពីព្រឹកព្រលឹមព្រោះការងាររបស់ជុងហ្គុកគឺនៅពេលរសៀល។
     ចេញដំណើរបានឆ្ងាយគួរសមក្រឡេកទៅមើលមុខរបស់ថេហ្យុងហាក់ស្លេកស្លាំងដូចជាមិនស្រួលខ្លួននោះទេជុងហ្គុកក៏បានចាប់អារម្មណ៍និងសួរនាំថេហ្យុងដោយក្ដីបារម្ភ៖
     " អូនកើតអី?មិនស្រួលខ្លួន? "
     " អូនមានអារម្មណ៍ថាវិលមុខដូចជាចង់ក្អួត សង្ស័យតែពុលឡានហើយព្រោះតាំងពីដើមអូនមិនដែលជិះឡានធ្វើដំណើរផ្លូវឆ្ងាយបែបនេះពីមុនមកទេ " ជុងហ្គុកកាន់តែបារម្ភនៅពេលឮបែបនេះហើយក៏ក្រឡេកមើលស្វែងរកម៉ាតក្រែងឡ៎វាមាននៅម្ដុំនោះ។
      ជិះរាងឆ្ងាយមកមុខបន្តិចទៀតក៏បានឃើញម៉ាតនាយក៏បត់ចូលទៅហើយក៏ឈប់រួចនាយចុះដើរចូលទៅក្នុងម៉ាតបាត់ដោយទុកឱ្យថេហ្យុងអង្គុយនៅក្នុងឡាន។
     ក្រោយពីទិញរួចហើយក៏ដើរចេញពីម៉ាតចូលមកក្នុងឡានវិញដោយឥវ៉ាន់មួយថង់។
     " នេះថ្នាំអូនលេបទៅវានឹងបានធូរ " ជុងហ្គុកហុចថ្នាំនិងផឹកឱ្យថេហ្យុង ថេហ្យុងក៏យកវាមកលេប។
     " អូនសម្រាកសិនចុះ ទម្រាំដល់ស៊េអូលនៅច្រើនម៉ោងទៀត ហើយបើអូនឃ្លានអាចញ៉ាំរបស់ទាំងនេះបាន " ជុងហ្គុកមិនត្រឹមតែទិញថ្នាំនោះទេនៅទិញចំណីអាហារមកទៀតទុកពេលដែលថេហ្យុងឃ្លាន
     " អ្ហឹម! " នាយតូចងក់ក្បាលហើយក៏បិទភ្នែកគេង ជុងហ្គុកមិនទាន់បើកឡានចេញទៅភ្លាមៗទេនៅឈប់រយ:ពេលដប់ប្រាំនាទីសិនទើបបើកឡានចេញទៅ។

     #ទីក្រុងស៊េអូល
     បើកឡានអស់រយ:ពេលច្រើនម៉ោងដែរហើយទម្រាំមកដល់ហើយក៏ដល់ម៉ោងបាយថ្ងៃត្រង់ល្មមដូច្នេះក៏នាំគ្នាចូលញ៉ាំបាយនៅភោជនីយដ្ឋានមួយកន្លែងសិន។
     ក្រោយពីបាយរួចរាល់ក៏មកសណ្ឋាគារដែលជុងហ្គុកបានកក់បន្ទប់ទុកគ្រាន់តែចូលមកដល់បន្ទប់ភា្លមថេហ្យុងក៏ទម្លាក់ខ្លួនគេងលើពូកតែម្ដងព្រោះនៅមិនទាន់ស្រួលខ្លួននៅឡើយ។
     " បើបងដឹងថាអូនពុលឡានអញ្ចឹងបងជិះរថភ្លើងវិញ " ជុងហ្គុកដើរមកអង្គុយលើពូកជិតថេហ្យុង បើសិនជាជិះរថភ្លើងប្រហែលថេហ្យុងមិនអីទេណាមួយវាក៏លឿនជាងឡានដែរមិនចំណាយពេលយូរ។
     " ទោះជិះអីក៏អូននៅតែពុលដែរ អាចថាអូនមិនទម្លាប់ធ្វើដំណើរផ្លូវឆ្ងាយ "
     " អញ្ចឹងបងនឹងឧស្សាហ៍នាំអូនដើរលេងកន្លែងឆ្ងាយៗដើម្បីឱ្យទម្លាប់ហើយ "
    " ហ្ហឹសៗ "
    " គេងសម្រាកចុះ បងទៅងូតទឹកសម្អាតខ្លួនសិនណាមួយក៏ជិតដល់ម៉ោងហើយដែរ "
    " អ្ហឹម! " នាយតូចងក់ក្បាលហើយក៏បិទភ្នែកគេង ឯនាយក្រាស់ក៏ងើបដើរចេញទៅបន្ទប់ទឹក។

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now