ភាគ32 :ចៃដន្យព្រោះនិស្ស័យ

651 35 8
                                    

     ថេហ្យុងក៏បានដើរចេញពីហាងហើយជិះតាក់ស៊ីមកកន្លែងមួយដែលជាកន្លែងតម្កល់ធាតុរបស់ជុងវ៉ូ។
    " ខានមកលេងបងយូរហើយ បងសុខសប្បាយទេ ចំណែកអូនសុខសប្បាយណាស់ ទំនាក់ទំនងរវាងអូននិងជុងហ្គុកក៏ល្អប្រសើរឡើងដែរ " ថេហ្យុងនិយាយដោយបោះធូលីដីចេញតិចៗពីផ្លាកព្រលឹងរបស់ជុងវ៉ូ។
    " បងដឹងទេថាមួយរយ:នេះអូនបានជួបនឹងមនុស្សម្នាក់គេមានមុខដូចបងណាស់ ប្រៀបដូចជាបងមានកូនភ្លោះយ៉ាងអញ្ចឹង អូនមានអារម្មណ៍គេគឺជាបងទាំងដែលតាមការពិតមិនមែននោះទេ " ថេហ្យុងក៏ទម្លាក់ទឹកមុខចុះបន្តិច
    " អូនស្រាប់តែមានអារម្មណ៍ថាអូនលង់ស្រឡាញ់គេយ៉ាងម៉េចមិនដឹងទេ ព្រោះអូនយល់ថាគេជាបងបើបែបនោះមែនអូនមិនធ្វើខុសចំពោះជុងហ្គុកទៅហើយទេឬ? " ថេហ្យុងបានដកដង្ហើមធំទាំងតានតឹងក្នុងចិត្ត
     " តែគេពិតជាដូចបងណាស់ អូនមិនដឹងថាអាចហាមចិត្តខ្លួនឯងនោះទេប្រសិនបើអូនបានជួបគេម្ដងទៀត " នាយតូចសម្លឹងមើលទៅផ្លាកព្រលឹងរបស់ជុងវ៉ូដោយទឹកមុខស្រពោនបន្តិចព្រោះក្នុងចិត្តរបស់ថេហ្យុងពេលនេះគឺច្របូកច្របល់ខ្លាំងណាស់ មិនដឹងថាគួរធ្វើចិត្តបែបណានោះទេ។

     ថេហ្យុងក៏បានត្រឡប់មក Apartment វិញមកដល់ក៏ដើរទៅបន្ទប់ដើម្បីរកទូរស័ព្ទចាស់របស់ខ្លួនដែលបានទុកចោលក្រោយពីជុងហ្គុកបានទិញទូរស័ព្ទថ្មីឱ្យ។ ក្រោយពីរកឃើញហើយក៏យកវាមកអង្គុយលើគ្រែបើកថតរូបថតចាស់ៗជាមួយជុងវ៉ូ។
    " ដូចណាស់! " មើលរូបពីមួយសន្លឹកទៅមួយសន្លឹកមើលចុះពិតជាដូចគ្នាណាស់ តែក៏ឆ្ងល់ថាហេតុអ្វីក៏គេម្នាក់នោះមានមុខដូចជាជុងវ៉ូយ៉ាងនេះ។
    " អាចថាចៃដន្យដែលអ្នកទាំងពីរមានមុខដូចគ្នាប៉ុណ្ណោះ " ថេហ្យុងនៅមើលបន្តិចហើយក៏យកវាទៅទុកវិញដើរចេញពីបន្ទប់ក៏ឃើញថាជុងហ្គុកត្រឡប់មកវិញល្មម។
    " បងមកហ្ហេស?អូនមិនទាន់បានធ្វើម្ហូបនោះទេ "
   " មិនអីទេ!ណាមួយបងមិនទាន់ជាសូវឃ្លានដែរ  "
    " អឹម!អញ្ចឹងអូនប្រញាប់ទៅធ្វើម្ហូបហើយ " ថេហ្យុងក៏ដើរទៅផ្ទះបាយដផមកបីធ្វើម្ហូប ឯជុងហ្គុកក៏ដើរទៅក្នុងបន្ទប់ងូតទឹកប្ដូរខោអាវចេញ។
     អាហារពេលល្ងាចក៏បានរួចរាល់អ្នកទាំងពីរក៏កំពុងតែអង្គុយញ៉ាំអាហារជាមួយគ្នា។
    " ទូរស័ព្ទយកមកវិញបានហើយមែនទេ? "
    " យកបានហើយ មកពីទូរស័ព្ទដូចគ្នាពេកទើបយកច្រឡំបែបនេះ "
    " អឹម! ថ្ងៃអាទិត្យសប្តាហ៍នេះបងសម្រេចចិត្តថានាំអូនទៅជួបប៉ាម៉ាក់បងហើយ "
    " ពិតមែនហ្ហេស?ដូចមិនទាន់ត្រៀមខ្លួនសោះ  "
    " មិនដឹងត្រៀមខ្លួនដល់ពេលណាទេ ទៅជួបតែម្ដងទៅបើគង់តែជួបដដែលហ្នឹង ឬអូនមិនចង់ទៅ? " នាយនិយាយទម្លាក់សម្លេងដោយទឹកមុខអន់ចិត្តរាល់ពេលដែលនាយបបួលទៅជួបប៉ាម៉ាក់ខ្លួនថេហ្យុងតែងនិយាយបែបនេះ ប្រហែលជានាយតូចមិនចង់ទៅទេមើលទៅ នាយតូចមើលដឹងថានាយអន់ចិត្តក៏ប្រញាប់និយាយបែកស្រាយ
   " អត់ទេ!អូនមិនមានន័យអញ្ចឹងទេ អូនគ្រាន់តែភ័យខ្លាចនិងមិនដឹងថាគួរត្រៀមអំណាយអ្វីសម្រាប់ជូនដល់ពួកគាត់ក្នុងការជួបគ្នាលើកដំបូង "
    " ជាលះទេដឹង " ទោះស្ដាប់ការបកស្រាយរបស់នាយតូចហើយក៏ដោយក៏នាយនៅតែមិនជឿបង្ហាញទឹកមុខអន់ចិត្តដដែល
   " អត់ទេ!អូននិយាយមែនណាា៎ ជឿអូនទៅណា៎! អូនយល់ព្រមទៅហើយ ឈប់អន់ចិត្តទៅ " ថេហ្យុងចាប់ដៃជុងហ្គុកនិយាយទាំងបង្ហាញភាពគួរឱ្យស្រឡាញ់ដាក់នាយ ដើម្បីឱ្យនាយទន់ចិត្តឈប់អន់ចិត្តជាមួយខ្លួន ឯនាយក៏ញញឹមយ៉ាងរីករាយឡើងមកហលយក៏ងក់ក្បាលតិចៗ ឃើញនាយញញឹមហើយនាយតូចក៏សប្បាយចិត្តដែលនាយឈប់អន់ចិត្តជាមួយខ្លួន។

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now