ប៉ុន្មានថ្ងៃក្រោយមកអ្នកទាំងពីរក៏បានត្រឡប់មកវិញក្រោយពីចំណាយពេលដើរលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ។
" ត្រឡប់មកវិញហើយ នឹកបន្ទប់ណាស់ " ថេហ្យុងមកដល់បន្ទប់ក៏ទុកវ៉ាលីចោលសិនហើយដើរមកទម្លាក់ខ្លួនគេងនៅលើគ្រែ ឯជុងហ្គុកក៏បានដើរមកទម្លាក់ខ្លួនគេងលើគ្រែមកឱបថេហ្យុង។
" ធ្វើដំណើរផ្លូវឆ្ងាយមានអារម្មណ៍ថាល្វើយណាស់ សុំគេងឱបបែបនេះសិន " ជុងហ្គុកនិយាយដោយបិទភ្នែកគេងឱបថេហ្យុង។
" អញ្ចឹងគេងទៅ " ថេហ្យុងក៏បិទភ្នែកគេងឱបជុងហ្គុកវិញ គឺគេងឱបគ្នាលង់លក់ទាំងពីរនាក់។មួយខែក្រោយមក
ក្នុងរយ:មួយខែមកនេះទំនាក់ទំនងរបស់ពួកគេកាន់តែល្អប្រកបដោយសុភមង្គល ហើយថេហ្យុងនិងជុងហ្គុកបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នារួចហើយ តាំងពីអាទិត្យមុនមកម្ល៉េះដោយមានការចូលរួមពីអ្នកជិតដិតប៉ុណ្ណោះ ចាំរៀបការចាំហៅភ្ញៀវសរុបដែលមានគម្រោងរៀបការនៅឆ្នាំក្រោយដោយថេហ្យុងជាអ្នកសុំតាមចិត្តជុងហ្គុកចង់តែរៀបការនៅខែក្រោយទេតែត្រូវតាមចិត្តអូនសិន។
ពេលនេះថេហ្យុងកំពុងតែមកលេងផ្ទះអនាគតម៉ាក់ក្មេកដោយកំពុងតែរៀបចំធ្វើអាហារពេលល្ងាចជាមួយលោកស្រីចន ដោយគាត់បានបង្រៀនពីមុខម្ហូបដែលជុងហ្គុកចូលចិត្តបំផុតដែលថេហ្យុងមិនចេះធ្វើនិងមិនដឹងនោះទេ។
" ទុកវាមួយពុះមួយសន្ទុះឆ្អិតហើយ " លោកស្រីចន និយាយពេលដែលថេហ្យុងដាក់ចម្អិនរង់ចាំតែពេលឆ្អិនប៉ុណ្ណោះ
" មិនស្មានសោះថាបងចូលចិត្តម្ហូបមួយនេះខ្លាំង " ថេហ្យុង
" ជុងហ្គុកមិនប្រាប់កូនទេហ្ហេស? " លោកស្រីចន
" អត់ទេ តែបងធ្លាប់សួរថាចេះធ្វើទេកូនក៏ឆ្លើយថាអត់ ប្រហែលជាបងដឹងថាកូនមិនចេះធ្វើទើបមិនប្រាប់ " ថេហ្យុង
" មកពីជុងហ្គុកជាមនុស្សដែលមិនសូវជាទាមទារច្រើន ប៉ុន្ដែពេលនេះកូនចេះហើយអាចធ្វើឱ្យជុងហ្គុកញ៉ាំបាន " លោកស្រីចន
" កូននឹងធ្វើឱ្យបងញ៉ាំរួចថ្ងៃតែម្ដង " អ្នកទាំងពីរក៏អស់សំណើចជាមួយគ្នា។
អាហារបានឆ្អិនរួចរាល់អ្នកបម្រើក៏បានរៀបចំបាយម្ហូបដាក់លើតុ ហើយអ្នកគ្រប់គ្នាក៏បានចូលមកអង្គុយ។
" ថ្ងៃនេះកូនសំណាងណាស់ដឹងទេ បានញ៉ាំម្ហូបដែលកូនចូលចិត្តបំផុតដែលជាស្នាដៃកូនថេយ៍ " លោកស្រីចននិយាយដែលជុងហ្គុកឮហើយក៏សប្បាយនិងងាកទៅមើលថេហ្យុងទាំងញញឹម។
" បានញ៉ាំស្នាដៃអូនហើយ " ជុងហ្គុកនិយាយហើយថេហ្យុងក៏ញញឹម ហើយអ្នកបម្រើក៏ដួសបាយដាក់ឱ្យម្ដងម្នាក់ៗ
" តស់!នាំគ្នាញ៉ាំទៅ " លោកចននិយាយហើយគ្រប់គ្នាក៏ចាប់ផ្ដើមញ៉ាំ ដោយជុងហ្គុកដួសម្ហូបដែលខ្លួនចូលចិត្តបំផុតនិងជាស្នាដៃថេហ្យុងមុនគេ។
" អឹម...ឆ្ងាញ់ណាស់ " ជុងហ្គុកលាន់មាត់សរសើរព្រោះវាឆ្ងាញ់ពិតមែន មិនមែនបញ្ជោរទេ ។
" បានអ្នកម៉ាក់បង្រៀនទេ កុំអីក៏មិនបានឆ្ងាញ់បែបនេះដែរ " ថេហ្យុង
" នេះ! " ជុងហ្គុកដួសម្ហូបឱ្យថេហ្យុងដែរ គ្រប់គ្នាញ៉ាំអាហារជុំគ្នាយ៉ាងរីករាយ។
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...