ភាគ4:ជុងវ៉ូអូននឹកបងណាស់

1.2K 52 1
                                    

#មួយឆ្នាំក្រោយមក

ជុងហ្គុកក្រោយពីទទួលបានធ្វើការវះកាត់ប្ដូរភ្នែកថ្មីក្រោយមកជុងហ្គុកក៏អាចមើលឃើញឡើងវិញនាយពិតជាសប្បាយចិត្តខ្លាំងណាស់។ហើយជុងហ្គុកកក៏បានចូលមកធ្វើការរបស់ខ្លួនវិញ ដោយនាយបានប្រឹងប្រែងធ្វើការងាររហូតការងារទទួលបានជោគជ័យជាងមុន។

ហើយថ្ងៃនេះជុងហ្គុកបានមកណាត់ជួបអតិថិជនរបស់ខ្លួននៅក្នុងភោជនីយដ្ឋានមួយកន្លែង។ ក្រោយពីនិយាយការងារបានជោគជ័យហើយ ជុងហ្គុកក៏បានប៉ាវអតិថិជនមួយពេលទុកជាការអរគុណដែលអតិថិជនយល់ព្រមសហការនឹងក្រុមហ៊ុននាយ។

អាហារដែលបានកុម្ម៉ង់បានមកដល់ មានបុគ្គលិកពីរនាក់បានរុញតុដាក់អាហារចូលមក ដោយក្នុងចំណោមបុគ្គលិកពីរនាក់នោះក៏មានថេហ្យុងក្នុងនោះដែរ។

នៅពេលដែលថេហ្យុងលើកអាហារដាក់លើតុ ជុងហ្គុកតាមមើលថេហ្យុង នាយមើលដោយមានអារម្មណ៍ថាដូចជាមាននិស្ស័យយ៉ាងម៉េចមិនដឹងទេ ។

នៅពេលដែលថេហ្យុងបានលើកអាហារឱ្យរួចរាល់ក៏បានក្រឡេកមើលទៅជុងហ្គុកមួយភ្លេចសម្លឹងមើលចំកែវភ្នែករបស់ជុងហ្គុក ថេហ្យុងស្រាប់តែមានអារម្មណ៍ថានឹកកែវភ្នែកនេះណាស់ វាកែវភ្នែកដែលគេខានឃើញអស់រយ:ពេលជាយូរ ជាហេតុធ្វើឱ្យគេនឹកទៅដល់ជុងវ៉ូរបស់គេភ្លាម។

ថេហ្យុងក៏ងាកចេញវិញហើយប្រញាប់ដើរចេញទៅវិញជាមួយបុគ្គលិកដែលមកជាមួយនោះ ឯជុងហ្គុកក៏ចាប់ផ្ដើមញ៉ាំអាហារជាមួយអតិថិជន ។

នៅពេលដែលចេញមកវិញថេហ្យុងបានដើរមកបន្ទប់ ដើម្បីសម្រួលអារម្មណ៍រាល់ពេលដែលនឹកឃើញដល់ជុងវ៉ូពេលណាគេតែងតែយំពេលនោះ នេះជាម៉ោងការងារដូច្នេះគេមិនអាចយំបាននោះទេ។

" ហេតុអ្វីពេលដែលខ្ញុំមើលទៅកាន់កែវភ្នែកគាត់ម្នាក់នោះ មានអារម្មណ៍ថាដូចជាបានឃើញជុងវ៉ូអញ្ចឹង ជុងវ៉ូអូននឹកបងណាស់ " ថេហ្យុងនិយាយដោយចង់អួលដើមកឯភ្នែកក៏ក្រហមចង់យំក្នុងរយ:ពេលមួយឆ្នាំមកនេះថេហ្យុងនៅមិនទាន់កាត់ចិត្តបានអំពីជុងវ៉ូនោះទេគេនៅតែស្រឡាញ់នៅតែនឹក។

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now