" ម៉េចក៏សុខៗទៅដោះអាវចេញ? " ថេហ្យុងសួរទាំងទឹកមុខខឹងប្រចណ្ឌជាមួយនាយ
" មកពីអាវវាប្រលាក់ពេលញ៉ាំបាយមុននេះ ទើបត្រូវដូរវាចេញ " ជុងហ្គុកតាមឆ្លើយតាមការពិតតែមើលទៅទឹកមុខរបស់ថេហ្យុងមិនជឿនាយនោះទេ
" មិនមែនមានចេតនាដោយសារតែដឹងថានាងមកទេដឹង "
" ខ្ញុំទៅធ្វើបែបនោះធ្វើអី? " ជុងហ្គុកនិយាយទាំងចងចិញ្ចើមដាក់ថេហ្យុង
" ឆើស! " ថេហ្យុងមិនតបក៏ដើរទៅទាំងងក់ងរទៅអង្គុយលើគ្រែឱបដៃបែបមុខចេញ។ ជុងហ្គុកនៅពេលឃើញរឹកពារប្រចណ្ឌរបស់ថេហ្យុងហើយក៏លួចអស់សំណើចក្នុងចិត្ត នូវភាពគួរឱ្យស្រឡាញ់នៃការប្រចណ្ឌរបស់ថេហ្យុងលើកទីមួយហើយដែលនាយឃើញបែបនេះ។
" គ្រាន់តែរឿងអញ្ចឹងក៏ប្រចណ្ឌដែរ " នាយក្រវីក្បាលហួសចិត្ត ហើយក៏ដើរទៅបើកទូរយកអាវមកពាក់វិញ។
" ត្រូវប្រចណ្ឌចឹងហើយបងជាសង្សាររបស់អូន សាកអូនទៅបង្ហាញសាច់ឱ្យគេដូចបងមើល៎ មិនស្រួលប្រចណ្ឌជាងហ្នឹងផង "
" ជឿជាក់ម្លេស... "
" ជឿជាក់អញ្ចឹង "
" កុំប៉ិនពេក ខ្ញុំមិនទៅប្រចណ្ឌជាមួយទេ "
" ប្រច័ណ្ឌមិនប្រចណ្ឌចាំក៏ហីទៅ "
នៅម៉ោងបីរសៀលជុងហ្គុកបានដើរចេញទៅណាមិនដឹងដោយមានថេហ្យុងដើរតាមពីក្រោយ។
" បងទៅណា? " នាយមិនឆ្លើយគិតតែពីដើរទៅមុខ ឯថេហ្យុងមានការក្រឺតខ្នាញ់ជាខ្លាំងតាមចិត្តចង់តែហាក់គួកនាយទេ ពូកែណាស់អាខាងសួរមិនឆ្លើយហ្នឹង។
ដើរបានឆ្ងាយហើយក៏មកដល់កន្លែងមួយដែលមានវាស្រះទឹកដោយជុំវិញស្រះនោះអមព័ទ្ធទៅដោយផ្កាចម្រុះវាមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។
" ស្អាតណាស់ បងស្គាល់ទីនេះបានយ៉ាងម៉េច? "
" អ៊ីនហេនាំមកឱ្យស្គាល់ " ឮឈ្មោះអ៊ីនហេហើយថេហ្យុងក៏ទម្លាក់ទឹកមុខចុះទាំងមិនពេញចិត្ត
" បងជុងហ្គុក! " ហារីនបានស្រែកហៅជុងហ្គុកពីចម្ងាយដែលថេហ្យុងឮហើយមានការធុញទ្រាន់នឹងនាងជាខ្លាំង។
" ខ្ញុំដឹងថាបងប្រាកដជាមកទីនេះ " ហារីននាងបានឱបដៃជុងហ្គុកទាំងស្នាមញញឹម។
" ហើយហារីនមករកខ្ញុំមានការមែនទេ? "
" គឺគ្មានការអីធំដុំទេ គ្រាន់តែនឹកព្រោះម្សិលមិញរវល់ទៅក្នុងក្រុង មិនបានមកជួបបងមួយថ្ងៃនឹកអើយសែនចិត្ត " នាងនិយាយដោយបង្ហាញកាយវិការម្ញ៉ិកម៉្ញក់ហើយផ្អែកក្បាលដាក់លើស្មានាយដែលថេហ្យុងឃើញហើយមានការពេបមាត់ជ្រេញនឹងនាងជាខ្លាំង។
" ប៊ែក! " ថេហ្យុងធ្វើសម្លេងដូចជាចង់ឆ្កួតព្រោះតែជ្រេញរឹកនាងពេក នៅពេលដែលនាងឮហើយក៏ងាកទៅសម្លក់ថេហ្យុង។
" បងជុងហ្គុកហា៎ ថ្ងៃនេះនាពេលល្ងាចមានពិធីបុណ្យភូមិ តើបងទៅជាមួយខ្ញុំទេ? "
" បុណ្យភូមិ?គួរឱ្យចាប់អារម្មណ៍ ហារីនល្ងាចនេះកុំភ្លេចមកបបួលខ្ញុំទៅផងណា៎ "
" ចាសបងជុងហ្គុក " ហារីនក៏បានងាកទៅញញឹមឌឺដាក់ថេហ្យុង ហើយថេហ្យុងក៏សម្លក់ជុងហ្គុកនិងហារីនឆ្លាស់គ្នា។
នៅពេលល្ងាចជុងហ្គុក ថេហ្យុង ហារីនព្រមទាំងអ៊ីនហេដែរកំពុងតែដើរមើលនៅក្នុងពិធីបុណ្យភូមិដែលមានលក់ចំណីអាហារនិងរបស់របរជាច្រើន ព្រមទាំងមានល្បែងកំសាន្តផងដែរ។ ហារីននាងបានដើរឱបដៃជុងហ្គុកធ្វើមើលតែជាសង្សារនឹងគ្នា ជុងហ្គុកក៏អញ្ចឹងទៀតបានស្រីឱបនិយាយថាពីនៅស្ងៀមតែម្ដង។ ថេហ្យុងឃើញហើយមានការខឹងក្រឺតក្នាញ់ជាខ្លាំងមិនព្រមឱ្យនាងធ្វើខ្លួនដូចជាសង្សាររបស់ជុងហ្គុកនោះទេក៏ដើរចូលទៅប្រជៀតអ្នកទាំងពីរដោយថេហ្យុងឈរនៅកណ្ដាល។
" មាជ្រែក " ហារីនថាឱ្យថេហ្យុងទាំងសម្លក់សម្លង់ឯថេហ្យុងមិនខ្វល់ទេ ក៏ឱបដៃជុងហ្គុកហើយងាកមកញាក់ចិញ្ចើមឌឺដាក់នាងមួយ។
" អូនហារីន " ពេលនោះស្រាប់តែលេចនូវកម្លោះរូបស្រស់សង្ហាម្នាក់តែសង្ហាចាញ់ជុងហ្គុកបានដើរសំដៅមកហារីនទាំងស្នាមញញឹម។
" ស្អីឯង!អាដូយ៉ុន " នៅពេលដែលឃើញដូយ៉ុនហើយនាងក៏បង្ហាញទឹកមុខមិនពេញចិត្តឡើងមក ព្រោះនាយម្នាក់នេះតាមមករំខានខ្លួនរហូត តាមព្រោះស្រឡាញ់។
" មិននឹកស្មានថាអូនហារីនមក ដឹងទេម្សិលមិញនេះពេលអូនមិននៅ បងនឹកអើយសែននឹក "
" ន៎ែ!កុំមកហៅយើងអូនៗពេញមាត់ពេក "
" ហេតុអ្វីក៏ហៅមិនបាន បងស្រឡាញ់អូនទើបចង់ហៅបែបនេះ "
" តែយើងមិនបានស្រឡាញ់ឯងទេ "
" ព្រោះតែអាប៉ិនេះមែនទេ? " ដូយ៉ុនក៏ងាកទៅសម្លក់ជុងហ្គុកទាំងទឹកមុខមិនពេញចិត្តដែលនាយជាដើមហេតុធ្វើឱ្យហារីនមិនស្រឡាញ់ខ្លួន ទាំងដែលមុនជុងហ្គុកមកនាយញ៉ែហារីនជិតបានសម្រេចទៅហើយ។
" ជុងហ្គុកហា៎ អូនដូចជារាងឃ្លានហើយយើងទៅរកអីញ៉ាំទៅ " ថេហ្យុងនិយាយហើយក៏អូសដៃជុងហ្គុកចេញទៅ អ៊ីនហេក៏ដើរទៅតាមដែរ។
" អេ! " ហារីននាងប្រុងទៅតាមដែរ តែដូយ៉ុនចាប់ឃាត់
" ដើរជាមួយបងសប្បាយជាងណាអូនហារីន " ថាហើយនាយក៏អូននាងទៅដើរមើលនៅកន្លែងផ្សេង។
" អ៊ីនហេចង់ញ៉ាំអី? " មកដល់កន្លែងលក់ចំណីអាហារជុងហ្គុកក៏បានងាកទៅសួរនាំអ៊ីនហេមិនសួរថេហ្យុងដែលថេហ្យុងឃើញហើយមានការអន់ចិត្តជាមួយនាយជាខ្លាំង។
" អីក៏បានដែរ? " ជុងហ្គុកក៏បានកុម្ម៉ង់អីញ៉ាំ បន្តិចក្រោយមកក៏កុម្ម៉ង់ហើយឃើញមានពីរមួយហុចទៅឱ្យអ៊ីនហេមួយសម្រាប់នាយ។
" ចុះឯណារបស់អូន? "
" កុម្ម៉ង់ញ៉ាំខ្លួនឯងទៅ " ថាហើយជុងហ្គុកឈរញ៉ាំជាមួយអ៊ីនហេ ថេហ្យុងគេអន់ចិត្តឡើងចង់យំទៅហើយតែក៏ទប់ព្រោះនៅទីនេះមានមនុស្សច្រើនណាស់ហើយក៏អស់អារម្មណ៍លែងឃ្លានទៀតដែរ។
ក្នុងដំណើរដើរលេងក្នុងពិធីបុណ្យភូមិថេហ្យុងមានភាពស្រងូតស្រងាត់ណាស់ ដែលជុងហ្គុកមិនខ្វល់ខ្វាយពីខ្លួន នៅពេលក្រឡេកមើលទៅជុងហ្គុកគឺមានអ៊ីនហេនិងហារីនដែលទើបតែរត់គេចពីដូយ៉ុនដើរអមសងខាងដោយទុកខ្លួនចោលដើរតាមក្រោយនាយ។
យប់បន្តិចគ្រប់គ្នាក៏បានត្រឡប់មកវិញដោយជុងហ្គុកដើរនៅខាងមុខដោយមានហារីននិងអ៊ីនហេដើរអមដដែល ឯខ្លួនដើរតាមពីក្រោយទាំងអន់ចិត្ត។
រវល់តែស្រងូតស្រងាត់អន់ចិត្តជាមួយនឹងជុងហ្គុកធ្វើឱ្យថេហ្យុងដើររាងយឺតជាងអ្នកខាងមុខ ដើរមកដល់ផ្លូវត្រូវបែកគ្នាហារីននិងអ៊ីនហេក៏បានលាជុងហ្គុកដើរទៅផ្ទះ ហើយពួកគេក៏បំបែកគ្នា។ ក្នុងដំណើរដើរត្រឡប់មកផ្ទះវិញថេហ្យុងនៅតែដើរពីក្រោយនាយដោយរក្សាកម្លាតរាងឆ្ងាយពីនាយបន្តិច។
នៅពេលដែលដើរជិតដល់ផ្ទះទៅហើយមេឃស្រាប់តែបង្អល់ភ្លៀងចុះមកយ៉ាងខ្លាំងរកតែអ្នកទាំងពីរត្រៀមខ្លួនមិនទាន់ជុងហ្គុកនិងថេហ្យុងក៏រត់ប្រញាប់ចូលមកក្នុងផ្ទះទាំងសើមជោគជាំ។
ថេហ្យុងក៏បានរៀបចំចូលទៅងូតទឹកមុនហើយជុងហ្គុកងូតទឹកតាមក្រោយ។ ជុងហ្គុកនៅពេលដែលដើរចេញពីបន្ទប់មកថេហ្យុងគេងបែរខ្នងដាក់ហើយនាយក៏បិទភ្លើងដើរទៅទម្លាក់ខ្លួនគេងក្បែរថេហ្យុង។
ជុងហ្គុកបានងាកមើលទៅថេហ្យុងដែលគេងបែរខ្នងដាក់ខ្លួនទាំងមានអារម្មណ៍ថាខុសនៅពេលដែលធ្វើរឹកពារសោះអង្គើយមិនខ្វល់ជាមួយថេហ្យុងដែលធ្វើឱ្យថេហ្យុងអន់ចិត្ត ព្រោះតែនាយនៅប្រកាន់ខឹងចំពោះរឿងនោះទើបចេះតែធ្វើរឹកពារបែបនោះដាក់ថេហ្យុង។ ជុងហ្គុកក៏មានការបារម្ភចំពោះថេហ្យុងដោយនាយដឹងថាថេហ្យុងនៅមិនទាន់ញ៉ាំអីនោះទេហើយនៅត្រូវទឹកភ្លៀងទៀតនាយខ្លាចតែព្រឹកឡើងថេហ្យុងឈឺនោះទេ។ បារម្ភមិនត្រឹមបារម្ភហើយជុងហ្គុកក៏បិទភ្នែកសម្ងំគេងទៅ។
នៅពេលព្រឹកជុងហ្គុកបានភ្ញាក់មុនថេហ្យុងហើយក៏ប្រញាប់ចុះទៅក្រោមរៀបចំអាហារពេលព្រឹកឱ្យថេហ្យុងញ៉ាំ។ នៅពេលដែលធ្វើអាហារពេលព្រឹករួចហើយជុងហ្គុកក៏ដើរទៅមើលថេហ្យុងនៅក្នុងបន្ទប់ ឃើញថាថេហ្យុងនៅមិនទាន់ភ្ញាក់នោះទេ។
" ងើបឡើងព្រឹកហើយ " ជុងហ្គុកបានដាស់ថេហ្យុងឱ្យភ្ញាក់តែថេហ្យុងមិនភ្ញាក់នោះទេ នាយបានសាកស្ទាបក្បាលនិងករបស់ថេហ្យុងដឹងថាមានកម្ដៅក្ដៅ។
" នេះក្ដៅខ្លួនមែនទេ? " នាយមានការព្រួយបារម្ភចំពោះថេហ្យុងហើយក៏បានដើរចេញទៅហើយមកវិញដោយមានចានដែកដែលមានទឹកនិងកន្សែងមកអង្គុយក្បែរថេហ្យុងហើយក៏បានជ្រលក់កន្សែងជូតខ្លួនជូតហើយក៏ដាក់កន្សែងសើមស្អំលើកថ្ងាសរបស់ថេហ្យុង។
" ហ្ហើយ! " នាយបានដកដង្ហើមធំនៅពេលដែលឃើញថេហ្យុងឈឺ ទោះមាត់និងទង្វើបង្ហាញថានាយមិនខ្វល់ខ្វាយចំពោះថេហ្យុងតែធាតុពិតគឺនៅតែបារម្ភនិងស្រឡាញ់គ្រាន់តែមិនចង់បង្ហាញព្រោះតែមានចិត្តខឹងចំពោះរឿងនោះ។
" តើខ្ញុំគួរតែលើកលែងទោសឈប់ខឹងនិងបំភ្លេចចោលនូវរឿងទាំងនោះហើយត្រូវគ្នាជាមួយថេហ្យុងវិញមែនទេ? " នាយពោលសួរមកកាន់ខ្លួនឯងតិចៗទាំងគិតពិចារណា ស្របពេលនោះថេហ្យុងក៏ចាប់កម្រើកទាំងមមើល។
" ជុងហ្គុក!ហឹកៗអូនសូមទោស លើកលែងទោសឱ្យអូនទៅណា៎ អូនពិតជាស្រឡាញ់បងពិតមែន " ថេហ្យុងនិយាយមមើលទាំងទឹកភ្នែកតាមកន្ទុយភ្នែកដែលជុងហ្គុកក៏មានការទន់ចិត្តនិងព្រួយបារម្ភចំពោះថេហ្យុង នាយក៏បានចាប់ដៃថេហ្យុងនិងលើកដៃទៅអង្អែលលើសក់ថេហ្យុងថ្នមៗ។
" បងនឹងលើកលែងទោសឱ្យអូនគ្រប់យ៉ាងហើយពួកយើងនឹងត្រូវគ្នាវិញ បងស្រឡាញ់អូនណាស់ " ជុងហ្គុកនិយាយហើយក៏ឱនថើបថ្ពាល់ថេហ្យុងមួយខ្សឺតទាំងក្ដីស្រឡាញ់ ទាំហថេហ្យុងក៏ឈប់មមើលហើយក៏គេងវិញ។
ថេហ្យុងបានភ្ញាក់នៅពេលដែលមានអារម្មណ៍ថារាងធូរស្រាលបន្តិច ថេហ្យុងបានឃើញនៅលើក្បាលរបស់ខ្លួនមានកន្សែងដែលធ្វើឱ្យថេហ្យុងញញឹមសប្បាយចិត្តព្រោះដឹងថាជាស្នាដៃជុងហ្គុក។
ថេហ្យុងបានចេញពីបន្ទប់រកជុងហ្គុកដោយដើរមកបាយផ្ទះឃើញថាជុងហ្គុកកំពុងតែធ្វើបបរសម្រាប់ថេហ្យុង តាមមើលមេឃប្រហែលជាថ្ងៃត្រង់ទោហើយ។
ជុងហ្គុកបានងាកមកឃើញថេហ្យុងឈរមើលខ្លួននាយក៏បានដើរមកជិតថេហ្យុងដោយស្ទាបក្បាលចង់ដឹងថាអន់កម្ដៅហើយឬនៅ? ដែលថេហ្យុងក៏ភ្ញាក់នឹងសកម្មភាពមួយនេះបន្តិចដែរ
" អន់ក្ដៅបន្តិចហើយ មកអង្គុយសិនមកបបូរជិតឆ្អិនហើយ " ជុងហ្គុកបាននាំថេហ្យុងឱ្យមកអង្គុយ បន្តិចក្រោយមកបបរក៏ឆ្អិនហើយជុងហ្គុកក៏បានលើកវាមកឱ្យថេហ្យុង។
" ញ៉ាំទៅអាងលេបថ្នាំ " ថេហ្យុងក៏ញញឹមហើយញ៉ាំបបរទាំងមានក្ដីសុខ។
" បងឈប់ខឹងអូនហើយមែនទេ? "
" មិនដឹងទេ "
" ហឹស!អូនសប្បាយចិត្តណាស់ដែលបងយកចិត្តទុកដាក់នៅពេលដែលអូនឈឺបែបនេះ ស្មានតែបងទុកអូនចោលមិនខ្វល់ហើយតើ "
" អ្នកណាទៅដាច់ចិត្តទុកឱ្យមនុស្សឈឺចោលទៅ ព្រោះខ្ញុំមិនមែនជាមនុស្សអាក្រក់ទេ "
" ត្រូវហើយបងជាមនុស្សល្អ ល្អណាស់ ព្រោះតែភាពជាមនុស្សល្អរបស់បងទើបធ្វើឱ្យអូនស្រឡាញ់បង " ថេហ្យុងនិយាយទាំងស្នាមញញឹមដាក់ជុងហ្គុក ដែលនាយឮហើយក៏អៀនទាំងសប្បាយចិត្តតែមិនបង្ហាញឱ្យថេហ្យុងឃើញនោះទេ។
" ឈឺហើយកុំនិយាយច្រើនពេក ឆាប់ញ៉ាំបបរឱ្យអស់ទៅ "
" បាទបងសម្លាញ់ " ថេហ្យុងក៏ញ៉ាំបបរបន្តទៀត។
នៅពេលដែលញ៉ាំបបរហើយជុងហ្គុកក៏ឱ្យថេហ្យុងញ៉ាំថ្នាំនិងគេងសម្រាកបន្តដើម្បីឱ្យឆាប់ជាដាច់តែម្ដង។
" ទាល់តែអូនជាអ្នកនិយាយសុំបងត្រូវគ្នាវិញបានបងព្រម ព្រោះអូនជាអ្នកនិយាយដោយខ្លួនឯងទេ " ជុងហ្គុកនិយាយដាក់ថេហ្យុងដែលកំពុងតែគេងលក់។ ទោះនាយព្រមលើកលែងឱ្យទោសឱ្យថេហ្យុងនិងចង់ត្រូវគ្នាជាមួយថេហ្យុងវិញមែន តែទាល់តែថេហ្យុងជាអ្នកនិយាយសុំត្រូវទើបនាយព្រម ព្រោះថេហ្យុងមកលួងនាយអញ្ចឹងថេហ្យុងត្រូវតែជាអ្នកនិយាយទើបសម។_សូមរងចាំអាននៅភាគបន្ត☻︎
សរសេរដោយ អាយវី ♡︎អេតមីនសរសេរឱ្យឆាប់ត្រូវគ្នាវិញព្រោះមានរឿងរ៉ាវជាច្រើនទៀតដែលនឹងកើតឡើង☺️( ហេសហេសហេ😈)
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...