#មួយអាទិត្យក្រោយ
ជីមីនពិតជាចូលមកធ្វើការពិតមែន ចូលធ្វើការដំបូងជុងហ្គុកឱ្យជីមីនធ្វើជាបុគ្គលិកធម្មតាសិននៅពេលជីមីនមានបទពិសោធន៍គ្រប់គ្រាន់ហើយនាយនឹងតំឡើងតំណែងជាប្រធានផ្នែកណាមួយ។ ហើយជីមីនក៏មិនបានធ្វើការនៅជាន់ជាមួយនឹងជុងហ្គុកដែរគឺនៅជាន់ខាងក្រោមខុសគ្នាពីរនាក់ពីគ្នា ដោយបុគ្គលិកធ្វើការនៅជាន់នេះគ្មានអ្នកណាស្គាល់ជីមីនទេថាជាប្អូនជីដូនមួយរបស់ជុងហ្គុក នោះមានតែអ្នកធ្វើការនៅជាន់ជាមួយជុងហ្គុកនិងជាន់ផ្ទាល់ដីប៉ុណ្ណោះដែលស្គាល់។
" ជាបុគ្គលិកថ្មីមែនទេ? " នាងបានដើរមកឈរក្បែរជីមីនដែលកំពុងតែធ្វើការ។
" បាទ! " ជីមីនតបទាំងស្នាមញញឹមតែវាក៏រលុបទៅវិញភ្លាមៗនៅពេលដែលឃើញថាអ្នកមកសួរនោះជាអ្នកណា នាងគឺជាយេរីសង្សារចាស់យ៉ុនហ្គីសោះ។
" ធ្វើការឱ្យបានល្អណាស់ ខ្ញុំជាមេក្រុមរបស់ឯងដូច្នេះកុំធ្វើឱ្យខ្ញុំទាស់ចិត្តឱ្យសោះ " យេរីក៏បានដើរចេញទាំងស្នាមញញឹម ខុសតែពីជីមីនដែលមានទឹកមុខក្រញូវនិងជ្រេញរឹកពាររបស់នាងជាខ្លាំង ពិតជាគួរឱ្យខឹងមែនមនុស្សកំពុងតែស្អប់ផងមកជួបមុខទាល់តែបាន សំខាន់ត្រូវជួបរាល់ថ្ងៃទៀតមិននឹកស្មានសោះ។
" កុំស្មានតែយើងមិនដឹងពីចិត្តគំនិតរបស់នាងដែលមកចង់ធ្វើបាបយើងនោះ តែហ៊ាននាងដឹងគ្នាជាមួយយើងមិនខាន " ជីមីនអាចដឹងពីចិត្តគំនិតដ៏អាក្រក់របស់នាងថានាងនឹងប្រើតួនាទីជាមេក្រុមមកធ្វើបាបខ្លួនមិនខាន នាងអាចនឹងសកសឹកខ្លួនដោយវិធីនេះ ព្រោះអ្នកទាំងពីរពេលនេះជាសត្រូវនឹងគ្នាហើយ ដោយកាលពីប៉ុន្មានថ្ងៃមុននាងនៅមុខក្រាស់ទៅរកយ៉ុនហ្គីទៀត ដោយអ្នកទាំងពីរបានឈ្លោះគ្នាដោយសារនាងហ៊ានថើបថ្ពាល់របស់យ៉ុនហ្គីនៅមុខខ្លួន ហើយនាងក៏បានដឹងថាជីមីនជាសង្សារថ្មីរបស់យ៉ុនហ្គីដូវគ្នា ដូច្នេះនាងមិនសុខចិត្តទេដែលជីមីនមកដណ្ដើមមនុស្សរបស់នាង ឯជីមីនក៏មិនសុខចិត្តដែរ ដែលមកថើបសង្សារគេនោះ ឈ្លោះសិនហើយគ្មានទុកទេ។
នៅម៉ោងប្រាំបួនព្រឹកនេះជុងហ្គុកមានការណាត់ជួបជាមួយនឹងដៃគូសហការថ្មីដែលនឹងមកជួបនាយនៅក្នុងក្រុមហ៊ុននេះតែម្ដង។
ជុងហ្គុកកំពុងរង់ចាំក្នុងបន្ទប់ណាត់ជួបដៃគូសហការមក រង់ចាំបន្តិចក្រោយមកទ្វារក៏បានបើកដោយនារីស្រស់សោភាម្នាក់បានដើរចូលមកដែលនាងគឺជាដៃគូសហការថ្មីរបស់ក្រុមហ៊ុនជុងហ្គុក។
" សួស្ដី! "
" សួស្ដី! " អ្នកទាំងពីរបានចាប់ដៃបង្ហាញការស្វាគមន៍គ្នាទៅវិញទៅមកញញឹមយ៉ាងរាក់ទាក់។
" នេះខ្ញុំមកយឺតបន្តិចហើយសូមទោស "
" បាទមិនជាបញ្ហាអ្វីនោះទេ អញ្ចឹងអង្គុយបាទ " អ្នកទាំងពីរក៏បានអង្គុយចុះទល់មុខគ្នា ហើយក៏ចាប់ផ្ដើមនិយាយអំពីគម្រោងក្នុងការសហការជាមួយគ្នា។ ក្រោយនិយាយអស់មួយសន្ទុះធំនាងក៏ងក់ក្បាលទាំងស្នាមញញឹមបញ្ជាក់ថានាងពេញចិត្តនូវគម្រោងមួយនេះ។
" ខ្ញុំពេញចិត្តណាស់ ដូច្នេះក្រុមហ៊ុនរបស់ខ្ញុំនឹងសហការជាមួយនឹងក្រុមហ៊ុនលោក "
" បាទ!អរគុណអ្នកនាងណាស់ដែលយល់ព្រមសហការជាមួយក្រុមហ៊ុនរបស់ខ្ញុំ "
" លោកពិតជាសង្ហាណាស់ មានម្ចាស់ចិត្តរួចហើយឬនៅ? " នាងសួរបែបនេះណាព្រោះនាងពេញចិត្ត នៅពេលដែលបានឃើញដំបូងភ្លាម នាយសង្ហាត្រូវចិត្តនាងណាស់។
" គឺមានហើយបាទ! " ឮហើយក៏ទម្លាក់ស្នាមញញឹមចុះបន្តិច
" គួរឱ្យស្ដាយណាស់ ខ្ញុំមកយឺតបន្តិចហើយ " វាគួរឱ្យស្ដាយពិតមែនបានជួបមនុស្សត្រូវចិត្តហើយបែរជាមានម្ចាស់រូចទៅហើយ នាងស្ដាយអើយសែនស្ដាយ។
" បាទ " ជុងហ្គុកក៏ញញឹមបន្តិច
នៅពេលដែលចុះកិច្ចព្រមព្រៀងសហការជាមួយគ្នាបានរួចរាល់ នាងក៏លាត្រឡប់ទៅវិញព្រោះមានការប្រញាប់ ដើរមកដល់មុខជណ្ដើរយន្តនាងក៏ឈរចាំវាឡើងមកដល់ ក្រឡេកមើលម៉ោងក៏ឃើញថាម៉ោងជិតដប់មួយទៅហើយ។ នៅពេលដែលប្រអប់ទ្វារជណ្ដើរយន្តបានបើកក៏បង្ហាញឱ្យឃើញថាជាថេហ្យុង នាងឃើញហើយក៏ស្គាល់ថាជាអ្នកណាតែមិនច្បាស់មួយរយភាគទេព្រោះខានជួបគ្នាយូរមកហើយ។
" ថេហ្យុងមែនទេ? " នៅពេលដែលថេហ្យុងដើរចេញផុតពីប្រអប់ជណ្ដើរយន្តបានបន្តិចនាងក៏ស្រែកសួរ ។
" បាទ!ហើយចុះអ្នកនាងជាអ្នកណាពួកយើងស្គាល់គ្នាដែរ? " ថេហ្យុងងាកសួរដោយចងចិញ្ចើមឆ្ងល់ព្រោះខ្លួនពិតជាមិនស្គាល់នាងពិតមែន ។
" យើងគឺជេហ៊ីនោះអីចាំបានទេ? " នាងឆ្លើយប្រាប់ឈ្មោះទាំងស្នាមញញឹមចុងមាត់ ដែលថេហ្យុងឮឈ្មោះហើយក៏ព្យាយាមរកនឹកថានាងជាជេហ៊ីណា ហើយក៏រកនឹកឃើញថានាងគឺជាអ្នកដែលធ្លាប់រស់នៅមណ្ឌលកុមារកំព្រាជាមួយគ្នាកាលពីក្មេងៗ តែនៅពេលនាងមានអាយុដប់ឆ្នាំនាងមានសំណាងមានគ្រួសារអ្នកមានយកទៅចិញ្ចឹម តាំងពីពេលនោះមកក៏មិនដែលបានជួបគ្នាដែរ។
" ខ្ញុំចាំហើយ ស្អាតប្លែកខុសពីកាលនៅក្មេងឡើងខ្ញុំមើលមិនចង់ស្គាល់ " ជេហ៊ីសម្រស់នាងឥឡូវខុសឆ្ងាយកាលពីនៅក្មេងខ្លាំងណាស់ កាលពីក្មេងនាងមានសម្បុរស្រអែមសក់រួញមុខមិនស្អាតខុសពីពេលនេះដាច់ស្បែកនាងសស្អាត សក់ត្រង់រលោង មុខមាត់ក៏ស្រស់ស្អាតប្រៀបដូចជាទេពធីតាយ៉ាងអញ្ចឹង។
" ត្រូវហើយព្រោះខ្ញុំជាកូនអ្នកមាន ដូច្នេះសម្រស់វាក៏ស្អាតទៅតាមឋាន: មិនដូចជាថេហ្យុងដែលនៅតែដដែលមិនខុសពីកាលនៅក្មេងប៉ុន្មានទេ " នាងនិយាយមកហាក់ដូចជាចម្អកថេហ្យុងអញ្ចឹង ណាមួយតាំងពីដើមមកនាងមិនដែលចូលចិត្តថេហ្យុងស្រាប់ហើយ ហេតុផលកាលពីក្មេងនាងច្រណែនដែលថេហ្យុងត្រូវបានស្និទ្ធស្នាលជាមួយនឹងជុងវ៉ូ កាលនោះនាងក៏ចូលចិត្តជុងវ៉ូខ្លាំងណាស់ មានតែជុងវ៉ូទេដែលនិយាយល្អជាមួយនាង និយាយសរសើរនាងថាស្អាតខុសពីក្មេងដទៃទៀតដែលនិយាយមើលងាយរូបសម្រស់របស់នាង។
" ត្រូវហើយ " នាយតូចដឹងថានាងចម្អកតែក៏មិនបានជាប្រកាន់អ្វីបានត្រឹមតែញឹមៗប៉ុណ្ណោះ នាងនិយាយក៏ខុសម្យ៉ាងដែរ។
" ជាអ្នកដឹងអាហារមែនទេ? "
" មិន- "
" មើលក៏ដឹង មិនបាច់ប្រកែក ធ្វើការឱ្យបានល្អទៅណា បើមានឱកាសក្រោយបានជួបគ្នាទៀត ខ្ញុំនឹងប៉ាវបាយមួយពេល ហ្ហឹស! " និយាយចប់ក៏ដើរចូលទៅក្នុងប្រអប់ជណ្ដើរយន្ត ឯថេហ្យុងក៏ចង់ខឹងដែរនៅពេលដែលត្រូវនាងមើលងាយខ្លួនបែបនេះ តែក៏មិនអាចខឹងបាន ទោះបីជាពេលនេះមានជុងហ្គុកជាសង្សារយ៉ាងណាក៏ដោយក៏ឋាន:របស់ខ្លួនវាក៏មិនបានជាខ្ពង់ខ្ពស់អ្វីដែរ គេមើលងាយក៏សមហើយ។
ថេហ្យុងដើរចូលមកក្នុងបន្ទប់ធ្វើការរបស់ជុងហ្គុកទាំងមុខមិនរីកហើយឱនមុខចុះ ជុងហ្គុកឃើញបែបនេះអត់បារម្ភមិនបាន។
" កើតអីបានជាមុខមិនរីកបែបនេះ " នាយបានដើរមកជិតថេហ្យុង នាយតូចងើបមើលមុខរបស់ជុងហ្គុកហើយក៏ចូលទៅឱបនាយ។
" កើតអីហ្ហឹម? " ជុងហ្គុកឱបអង្អែលខ្នងថេហ្យុងថ្នមៗ
" មានកើតអីឯណា អូនគ្រាន់តែចង់ឱបបងព្រោះតែនឹក " ថេហ្យុងនិយាយវាមកទាំងស្នាមញញឹមយ៉ាងគួរឱ្យស្រឡាញ់ដាក់នាយ ជុងហ្គុកឃើញហើយអត់មិនក្នាញ់មិនបានក៏ឱនមកថើបមាត់ថេហ្យុងមួយខ្សឺត។
" បងខំបារម្ភស្មានតែអូនមិនសប្បាយចិត្តរឿងអី "
" ហិហិ " ថេហ្យុងក៏សើចបន្តិចបង្កើនភាពរីករាយជាមួយគ្នា
តាំងពីថ្ងៃបានយល់សព្វឃើញជុងវ៉ូនោះមក នាយតូចក៏បានតាំងចិត្តថានឹងស្រឡាញ់ជុងហ្គុកយ៉ាងពិតប្រាកដ ទោះមិនដឹងថាថ្ងៃខាងមុនអសចឬមិនអាចក៏ដោយក៏ព្យាយាមជុងហ្គុកល្អយ៉ាងនេះមិនសមខ្លួនមិនស្រឡាញ់នោះទេ។ ពេលនេះចរិកថេហ្យុងក៏បានប្ដូរបន្តិចដែរ ដោយពីមុនមានតែភាពស្ងប់ស្ងាត់មិននិយាយលេងសើចច្រើនបានត្រឹមតែញញឹម ក៏មិនដែលបង្ហាញកាយវិការគួរឱ្យស្រឡាញ់នោះដែរ ហើយក៏ប្ដូរមកជានិយាយលេងសើចច្រើន និងតែងបង្ហាញភាពគួរឱ្យស្រឡាញ់របស់ខ្លួនទៅកាន់ជុងហ្គុក ដំបូងនាយក៏ចម្លែកចិត្តដែរ តែក៏យល់ថាល្អដែលថេហ្យុងសនរាប់តែគួរឱ្យស្រឡាញ់បែបនេះនាយរឹតតែស្រឡាញ់ថេហ្យុងខ្លាំងលើសដើម។" នេះឯកសារដែលត្រូវធ្វើ ធ្វើឱ្យហើយថ្ងៃនេះ " យេរីបានយកឯកសារជាច្រើនច្បាប់ដាក់មកឱ្យជីមីនធ្វើ ជីមីនឃើញឡើងចំហមាត់ធ្លុងហួចចិត្តដែលនាងប្រុងឱ្យធ្វើឯកសារទាំងនេះហើយមួយថ្ងៃ សំខាន់ថ្ងៃចូលធ្វើការដំបូងផង ដូចជាហួសហេតុពេកដែរ។
" ច្រើនយ៉ាងនេះខ្ញុំធ្វើម៉េចនឹងហើយ ណាមួយវាក៏ម៉ោងបីជាងទៅហើយ " ជីមីនសម្លក់នាងទាំងខឹង ចង់ធ្វើបាបខ្លួនដោយវិធីនេះផង។
" មិនខ្វល់ទេ យ៉ាងណាក៏ត្រូវធ្វើឱ្យហើយបើមិនហើយប្រយ័ត្នយើងដេញចេញ "
" នាងមានសិទ្ធស្អី! "
" សិទ្ធជាមេក្រុមនោះអី ហាហា!! " នាងដើរចេញទៅទាំងសើចសប្បាយ ខុសពីជីមីនដែលមុខក្រញូវខឹងនាងចង់តែប្ដឹងឱ្យជុងហ្គុកដេញនាងចេញទេ។សូមរងចាំអាននៅភាគបន្ត☻︎
សរសេរដោយ អាយវី ♡︎
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...