ភាគ44 : ខឹងបងហ្ហេស?

832 40 0
                                    

     មួយខែក្រោយមក

    ជុងហ្គុកបានជាសះស្បាយនិងបានត្រឡប់ទៅធ្វើវិញវិញតាំងពីបីសប្ដាហ៍មុន ដោយពេលនេះជុងហ្គុកត្រូវបានថេហ្យុងអង្គុយបញ្ចុកអាហារថ្ងៃត្រង់។

    " អាលែងតែបញ្ចុកបង ណេះបងបញ្ចុកម្ដង " ជុងហ្គុកក៏បញ្ចុកអាហារឱ្យថេហ្យុង ដោយថេហ្យុងក៏ហាមាត់ញ៉ាំទាំងស្នាមញញឹម។

    ក្រាក...ទ្វារបានបើកដោយស្នាដៃជីមីនដើរមកក្បែរអ្នកទាំងពីរកាត់ភាពផ្អែមល្ហែមអស់។

    " មករកអី ដាច់ស្វិតបងអស់ហើយ " ជុងហ្គុកក៏សម្លក់ជីមីនបន្តិច

    " សូមទោសដែលប្អូនម្នាក់នេះចូលរករំខាន ហើយកាលដែលមកគឺចង់សុំច្បាប់ឈប់សម្រាក " ជីមីននិយាយដោយហុចក្រដាសច្បាប់ឱ្យទៅជុងហ្គុក

    " គ្រាន់តែសុំច្បាប់ឈប់ ចាំបាច់មករកបងដែរ? " ជុងហ្គុកទទួលក្រដាសចាប់ទាំងចងចិញ្ចើម

    " ខ្ញុំសុំច្បាប់មួយខែឯណោះ ខ្លាចគេមិនដាក់ឱ្យទើបមកសុំបងទៅ " ជីមីន

    " ហើយឈប់ទៅណាដល់មួយខែ " ជុងហ្គុក

    " គឺទៅដើរលេងនៅប៉ែកអឺរ៉ុបជាមួយបងយ៉ុនហ្គី "  ជីមីននិយាយទាំងញញឹមសប្បាយចិត្ត នឹកគិតដល់ថ្ងៃដែលបានទៅដើរលេងជាមួយសង្សារសំណព្វចិត្តហើយសែនរំភើបអើយរំភើប។

    " មានលុយដើរដែរ? " ជុងហ្គុក

    " ចុម!មើលងាយប្អូនម្នាក់នេះមិនមែនក្រឯណា ឥឡូវសម្រេចថាឱ្យឈប់អត់? " ជីមីន

    " ទៅចាំបងឱ្យឈប់ " ជុងហ្គុក

    " ស្រឡាញ់បងជាងគេ លាហើយបន្តស្វីតបន្តទៀតចុះ " ជីមីនសែនសប្បយចិត្តនៅពេលដែលជុងហ្គុកអនុញ្ញាតហើយជីមីនក៏បានដើរចេញទៅវិញ។

    " ចង់ទៅដើរលេងនៅអឺរ៉ុបទៀត? " ជុងហ្គុកក៏ងាកមកសួរថេហ្យុង

    " បាទ? " ថេហ្យុងឡេឡឺនៅពេលដែលជុងហ្គុកសួរបែបនេះហើយក៏លួចសប្បាយចិត្តបន្តិចដែរ

    " បងសួរចង់ដើរលេងនៅអឺរ៉ុបទេ? បងនាំទៅ " ជុងហ្គុក

    " ក៏...ចង់ដែរ " ថេហ្យុងនិយាយទាំងញញឹមឱនមុខចុះរំភើចតិចៗ

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now