ដោយហេតុតែចង់ដឹងថាជាចនជុងហ្គុកដូចអ្វីដែលខ្លួនបានគិតឬអត់ថេហ្យុងប្រុងផ្ញើសារសួរបញ្ជាក់ទៅហើយតែក៏ផ្អាកវិញ។
" ម៉េចនឹងអាចជាគេនោះវាមិនសមហេតុផលថាមនុស្សដូចជាគេអាចផ្ញើសារមកខ្ញុំនោះទេ អាចជាអ្នកផ្សេងដែលមានឈ្មោះដូចក៏ថាបាន " ថេហ្យុង
" តែបើមិនសាកម៉េចនឹងដឹងនោះ បើជាគេមែននោះវាពិតជាប្រសើរណាស់ " ថេហ្យុងក៏សម្រេចចិត្តថាផ្ញើសារសួរទៅជុងហ្គុកបញ្ជាក់ដើម្បីចង់ដឹងកាន់តែច្បាស់ដើម្បីកុំឱ្យក្នុងចិត្តមានមន្ទិលសង្ស័យច្រើន។
#ក្នុងសារ
[ ជុងហ្គុក?ជាចនជុងហ្គុកត្រូវទេ?ព្រោះឈ្មោះមើលទៅវាគឺដូចគ្នា ] ថេហ្យុង
[ នេះស្គាល់ចនជុងហ្គុកដែរហ្អេស? ] ជុងហ្គុក
[ គាត់ក៏ជាមនុស្សម្នាក់ដែលល្បីក្នុងសង្គមនេះដែររឿងអីដែលមិនស្គាល់គាត់នោះ ] ថេហ្យុង
[ ស្មានតែមិនស្គាល់ហើយ មែនហើយខ្ញុំគឺជាចនជុងហ្គុក ] ជុងហ្គុក
ថេហ្យុងអានសារហើយមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងការគិតរបស់នាយតូចគឺមិនខុសនោះទេតែក៏ឆ្ងល់ណាថាហេតុអ្វីក៏ជុងហ្គុកផ្ញើសារមកខ្លួនទាំងដែលខ្លួនត្រឹមជាមនុស្សសាមញ្ញធម្មតាម្នាកទោះបើចង់រាប់អានមិត្តក៏គួរតែរកអ្នកដែលមានឋាន:ខ្ពស់ជាងខ្លួនដែរ។
#ក្នុងសារ
[ មិននឹកស្មានសោះថាមនុស្សដែលមានឋាន:ខ្ពង់ខ្ពស់ដូចជាលោកផ្ញើសារមកកាន់ខ្ញុំ តើលោកមានបំណងអ្វីឱ្យប្រាកដទៅ? ] ថេហ្យុង
[ តាមពិតទៅបំណងរបស់ខ្ញុំមិនមែនគ្រាន់តែចង់រាប់អានថេហ្យុងនោះទេ គឺខ្ញុំមានបំណងផ្សេងទៅវិញទេ ] ជុងហ្គុក
[ អ្វីទៅ? ] ថេហ្យុង
[ បើចថេហ្យុងចង់ដឹងខ្ញុំនឹងប្រាប់ស្អែកនេះ អញ្ចឹងស្អែកនេះជួបគ្នា! ]
ថេហ្យុងអានសារហើយក៏ញញឹមសប្បាយហាក់មានសង្ឃឹមក្នុងចិត្តនិងសង្ឃឹមថាអ្វីៗដែលខ្លួនគិតវាអាចនឹងទៅរួចទៅចុះ។
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...