ដើរបានឆ្ងាយបន្តិចក៏ឃើញមានតូបលក្ខណ:ជាឡានលក់អាហារតាមចិញ្ចផ្លូវហើយថេហ្យុងក៏អូសដៃជុងហ្គុកចូលទៅកន្លែងលក់នោះ។
ថេហ្យុងបានកុម្ម៉ង់ Cheesy Rabokki និង tteokbokki អង្គុយរងចាំមិនយូរប៉ុន្មានអ្នកលក់ក៏បានលើកវាយកមកដាក់លើតុរបស់ពួកគេ។
" ទំនងណាស់ ខានញ៉ាំវាយូរហើយ " ថេហ្យុងមិនចាំយូរក៏ចាប់ផ្ដើមញ៉ាំតែម្ដងឯជុងហ្គុកនៅមិនទាន់ញ៉ាំទេនៅសម្លឹងមើលថេហ្យុងញ៉ាំ មើលទៅនាយតូចញ៉ាំដូចជាមានក្ដីសុខដ៏ហើយមានក្ដីសុខជាងញ៉ាំអាហារនៅភោជនីដ្ឋានធំៗដែលនាយធ្លាប់នាំទៅ។
ថេហ្យុងកំពុងតែញ៉ាំនោះក៏ងើបមុខមើលជុងហ្គុកដែលមិនព្រមញ៉ាំគិតតែពីសម្លឹងមើលខ្លួនរហូតនោះ។
" បងមិនញ៉ាំទេហ្ហេស?ប្រយ័ត្នអូនញ៉ាំអស់ទៅ " និយាយប្រាប់ជុងហ្គុកទាំងអាហារទំពារពេញមាត់នៅឡើយ។
" ហ្ហឹស!បងញ៉ាំហើយ " ជុងហ្គុកក៏ចាប់ផ្ដើមញ៉ាំ ឯថេហ្យុងក៏ឱនមុខញ៉ាំបន្តទៀត
" អ្ហឹម...ឆ្ងាញ់ណាស់ " ថេហ្យុងបន្លឺឡើងដោយអាហារនៅពេញមាត់ បានញ៉ាំមិនខ្វល់ពីជុងហ្គុកសោះ ។
ក្រោយញ៉ាំហើយជុងហ្គុកប្រុងនាំថេហ្យុងទៅដើរលេងកន្លែងផ្សេងបន្ត ឯថេហ្យុងបដិសេធដោយចង់អង្គុយលេងនៅមាត់ទន្លេវិញណាមួយទិដ្ឋភាពនៅទីនេះនៅពេលយប់ក៏ស្អាតណាស់ដែរ ដោយពេលនេះអ្នកទាំងពីរកំពុងតែអង្គុយលើបង់អង្គុយសាធារណ:ស្រូបយកខ្យល់អាកាសនិងសម្លឹងមើលទិដ្ឋភាពនៃដងមាត់ទន្លេ។
" សប្បាយចិត្តទេដែលមកទីនេះ? "
" គឺសប្បាយចិត្តណាស់ "
" ស្អែកបងនឹងនាំអូនទៅកន្លែងដែលអូនឃើញហើយពិតជាភ្ញាក់ផ្អើល " ថេហ្យុងឮហើយក៏បានចាប់អារម្មណ៍ចង់ដឹងតើវាភ្ញាក់ផ្អើលដល់កម្រិតណាទៅ
" កន្លែងណាទៅ?បងអាចបង្ហើបប្រាប់អូនបានទេ? "
" មិនអាចទេ បងទុក Suprise អូន "#សណ្ឋាគារ
#ម៉ោង9យប់
ជុងហ្គុកនិងក៏បានដើរចូលមកក្នុងបន្ទប់ថេហ្យុងក៏ដើរទៅអង្គុយលើពូក។
" ដើរតែប៉ុន្មានម៉ោងអស់មានអារម្មណ៍ថាហត់ដ៏ហើយ " ថេហ្យុងដោះស្បែកជើងខ្លួនចេញហើយក៏ញីម៉ាស្សាបាតជើងនិហកំភួនជើងព្រោះជើងថេហ្យុងពេលនេះគឺឈឺណាស់ ។
" ឈឺជើងមែនទេ?ចាំបងម៉ាស្សាឱ្យ " ជុងហ្គុកបន្ទន់ជង្គង់ច្រត់ជើងម្ខាងចាប់ជើងថេហ្យុងដាក់លើភ្លៅរបស់ខ្លួនដោយម៉ាស្សាបាតជើងនិងកំភួនជើងតិចៗ
" មិនបាច់ទេ!បងទៅងូតទឹកចុះអូនអាចធ្វើវាដោយខ្លួនបាន " ថេហ្យុងប្រកែកដោយដកជើងចេគពីភ្លៅជុងហ្គុកទៅហើយតែជុងហ្គុកចាប់មកដាក់វិញ
" បងធ្វើអាចនឹងឆាប់បាត់ជាងឱ្យបងធ្វើទៅ " ជុងហ្គុកដោយដៃនៅតែធ្វើការម៉ាស្សាឱ្យថេហ្យុង ដោយសកម្មភាពមួយនេះធ្វើឱ្យថេហ្យុងសម្លឹងមើលទៅជុងហ្គុកទាំងភ្លឹកៗដោយស្នាមញញឹមសន្សឹមៗ មើលទៅនាយជាមនុស្សល្អណាស់ ល្អហួសពីការគិតរបស់ថេហ្យុងគិតទៅទៀតទាំងការថ្នាក់ថ្នមមើលថែខ្វាយខ្វល់ទាំងក្ដីស្រឡាញ់ភាពកក់ក្ដៅជុងហ្គុកតែងតែផ្ដល់ឱ្យថេហ្យុងរៀងរាល់ថ្ងៃ ពេលខ្លះក៏រំភើបចិត្តនូវអំពើទាំងនេះរបស់នាយដែរ។
ធ្វើអស់មួយសន្ទុះថេហ្យុងក៏មានអារម្មណ៍ថាជើងលែងឈឺវាបានប្រសើរឡើងមកវិញហើយ។
" អូនលែងអីហើយ បងទៅងូតទឹកមុនចុះ " ថេហ្យុងប្រាប់ដោយដកជើងចេញពីលើភ្លៅជុងហ្គុក ឯនាយក៏ងើបឈរមកវិញ។
" អញ្ចឹងបងទៅងូតទឹកហើយ " និយាយហើយក៏ដើរទៅយកខោអាវសម្រាប់ប្ដូរដែលបានរៀបចំទុកដាក់នៅក្នុងទូនិងយកកន្សែងយកមកហើយក៏ដើរចូលទៅបន្ទប់ទឹកបាត់ទៅ។
" ហ្ហឹម...បងល្អដាក់អូនយ៉ាងនេះតែហេតុក៏អូនមិនអាចបំភ្លេចជុងវ៉ូហើយមកស្រឡាញ់បងបាន " ពេលខ្លះថេហ្យុងក៏ចង់ដាក់ចិត្តស្រឡាញ់ជុងហ្គុកវិញដែរ តែដោយសារតែមិនទន់បំភ្លេចជុងវ៉ូមិនបានទើបថេហ្យយងចេះតែស្ទាក់ស្ទើរក្នុងការមកស្រឡាញ់ជុងហ្គុកវិញទាំងដែលនាយល្អគ្រប់យ៉ាងហើយនោះ។
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...