_ថ្ងៃថ្មី
ជុងហ្គុកយប់មិញពិតជាលេងធ្ងន់ដៃណាស់ឡើងថេហ្យុងអស់កម្លាំងរលីងពីខ្លួនព្រមទាំងឈឺស្ពឹកស្រពន់ពេញខ្លួនដល់ថ្នាក់ងើបមិនចង់រួចនោះទេ។ ពេលនេះម៉ោងបាយថ្ងៃត្រង់ដោយជុងហ្គុកជាអ្នកបញ្ចុកអាហារដល់ថេហ្យុង យប់មិញធ្ងន់ដៃដែរត្រូវតែថ្នមបន្តិចខ្លាចថាថ្ងៃក្រោយថេហ្យុងលែងឱ្យទៀត ហើយអាហារដែលជុងហ្គុកបានកុម្ម៉ង់សុទ្ធតែជាអាហារប៉ូវ។" បើធ្វើវាបែបនេះរាល់ថ្ងៃអូនសង្ស័យតែស្លាប់មុនអាយុទេ " ថេហ្យុងរអ៊ូដាក់ជុងហ្គុកទាំងងក់ងរដែលនាយមិនចេះថ្នមខ្លួន
" បើរាល់ថ្ងៃមែនបងថ្នមអូនហើយ តែដោយសារយូរៗអូនឱ្យបងម្ដងទើបធ្វើខ្លាំងៗទៅ " ជុងហ្គុក
" ធ្វើមើលតែអូនឱ្យបងបីខែម្ដង ទោះឱ្យរាល់ថ្ងៃក៏បងនៅតែមិនថ្នមអូនដដែលហ្នឹង " ថេហ្យុងនិយាយដោយសម្លក់ជុងហ្គុក កុំស្មានតែគេមិនដឹងពីចរិកនាយនោះ មុខនេះគ្មានចេះថ្នមស្អីទេ។
" សាកទៅដឹងហើយថាបងថ្នមឬមិនថ្នម " ជុងហ្គុក ញាក់ចិញ្ចើមដាក់ថេហ្យុងមួយ ហើយថេហ្យុងក៏កាន់តែសម្លក់សម្លក់
មួយថ្ងៃនេះអ្នកទាំងពីរមិនចេញទៅណាទេគឺនៅតែក្នុងសណ្ឋាគារ។ នាពេលយប់ជុងហ្គុកបានឱ្យថេហ្យុងតែងខ្លួនយ៉ាងស្រស់ស្អាតដោយឱ្យស្លៀកឈុតពណ៍សដែលខ្លួនបានរើសទិញឱ្យផ្ទាល់ដៃកាលពីម្សិលមិញ ថេហ្យុងក៏ស្លៀកតែងខ្លួនយ៉ាងស្រស់ស្អាតឯនាយក៏ពាក់អាវសដោយខោខ្មៅតែងខ្លួនយ៉ាងសង្ហាដែលអ្នកទាំងពីរមើលទៅគឺសមគ្នាណាស់។
កាលដែលជុងហ្គុកឱ្យថេហ្យុងតែងខ្លួនបែបនេះគឺចង់នាំមកញ៉ាំអាហារពេលល្ងាចនៅក្នុងសណ្ឋាគារនេះដោយកក់បន្ទប់ញ៉ាំអាហារជាលក្ខណ:ឯកជនតែពីរនាក់។
នៅពេលដែលដើរចូលមកក្នុងបន្ទប់សម្រាប់ញ៉ាំអាហារពេលល្ងាច ថេហ្យុងមានការភ្ញាក់ផ្អើលព្រោះក្នុងបន្ទប់មានការរៀបចំតុបតែងបន្ថែមមើលទៅវាស្អាតណាស់ មានទាំងភ្លេងកំដរនិងមានភ្លើងទានបំភ្លឺនៅលើតុមើលទៅវាពិតមែនទែនមេនទិចមែនទែន។
" បងឱ្យគេរៀបចំ? " ថេហ្យុង
" ត្រូវហើយ បងចង់មានពេលរ៉ូមេនទិចជាមួយអូនតែពីរនាក់ " ជុងហ្គុកនាំថេហ្យុងមកតុដោយទាញកៅអីឱ្យថេហ្យុងអង្គុយ ថេហ្យុងញញឹមក៏អង្គុយ ឯនាយក៏ដើរទៅអង្គុយកៅអីនៅទល់មុខថេហ្យុង។
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...