ថ្ងៃនេះនាពេលល្ងាចជុងហ្គុកបាននាំថេហ្យុងទៅលេងប៉ាម៉ាក់របស់ខ្លួនម្ដងទៀត ដោ។យពួកគាត់ទទួលស្វាគមន៍ថេហ្យុងយ៉ាងកក់ក្ដៅ។
" ប៉ាម៉ាក់សប្បាយចិត្តណាស់ដែលថ្ងៃនេះពួកកូនមកលេង " លោកស្រីចន
" កូនគួរតែឧស្សាហ៍នាំកូនប្រសារប៉ាមកលេងឱ្យបានញឹកញាប់មក ប៉ានិងម៉ាក់អផ្សុកណាស់ " លោកចនហៅថេហ្យុងកូនប្រសារធ្វើថេហ្យុងអឹមអៀននឹងសព្វនាមមួយនេះ។
" បាទ!កូននឹងឧស្សាហ៍នាំកូនប្រសារមកលេងឱ្យបានញឹកញាប់ " ជុងហ្គុកក៏ចឹងដឹងថាអូនពូកែអៀនហើយនៅមក ញ៉ោះខ្លួនទៀត។
" កុំបានតែនិយាយឱ្យសោះ " លោកចន
" កូនធានា ប៉ាម៉ាក់ហា៎កូនមានរឿងចង់ប្រាប់អ្នកទាំងពីរ " ជុងហ្គុក
" រឿងអីកូន? " លោកស្រីចន
" គឺកូនមានគម្រោងចង់រៀបការជាមួយថេយ៍ តើប៉ាម៉ាក់នឹងអនុញ្ញាតទេ " ជុងហ្គុកសួរទាំងខ្លាចចិត្ត ឯពួកមើលមុខគ្នាបន្តិចហើយក៏ញញឹមសម្លឹងមើលថេហ្យុងនិងជុងហ្គុក។
" ប៉ាម៉ាក់នឹងអនុញ្ញាតប្រសិនបើកូនទាំងពីរច្បាស់លាស់ " លោកស្រីចន
" មែនហើយ បើគ្រាន់តែជាអារម្មណ៍មួយឆាវកុំឱ្យសោះ ព្រោះអាចនឹងធ្វើឱ្យមានអ្នកឈឺចាប់ " លោកចន
" ពួកកូនប្រាកដចិត្តហើយប៉ា ពួកយើងស្រឡាញ់គ្នាណាស់ មិនអាចរស់នៅខ្វះគ្នាបានទេ " ជុងហ្គុក ចាប់ដៃថេហ្យុងបង្ហាញដល់អ្នកទាំងពីរ
" មែនហើយប៉ាម៉ាក់ ពួកកូនពិតជាស្រឡាញ់ ណាស់ សង្ឃឹមថាការសម្រេចចិត្តរបស់ពួកយើងនឹងមិនធ្វើឱ្យប៉ាម៉ាក់ទើសទាល់ " ថេហ្យុង
" ប៉ាម៉ាក់មិនទើសទាល់ទេ មានតែសប្បាយចិត្តដែលឃើញពួកកូនស្រឡាញ់គ្នាបែបនេះ " លោកស្រីចន
" អរគុណប៉ាម៉ាក់ " ថេហ្គុកនិយាយស្មើគ្នាទាំងស្នាមញញឹមសម្លឹងមើលពួកគាត់ទាំងពីរហើយក៏ងាកមកញញឹមដាក់គ្នាវិញទាំងមានសេចក្ដីសុខ។
គ្រប់គ្នាបានចំណាយពេកញ៉ាំអាហារជុំគ្នាយ៉ាងរីករាយបន្ទាប់ពីញ៉ាំអាហារពេលល្ងាចហើយក៏និយាយលេងជាមួយយ៉ាងសប្បាយរីករាយ ដោយជុងហ្គុកនិងថេហ្យុងបានសម្រេចថាគេងនៅទីនេះមួយយប់។ ក្រោយពីជជែកគ្នាលេងរាងយប់ជ្រៅគ្រប់គ្នាក៏បានបំបែកគ្នាឡើងទៅគេង។
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...