ភាគ37 : អ្នកណាថា? ខ្ញុំឈប់ស្រឡាញ់ហើយ

1.1K 54 4
                                    

     ថេហ្យុងដើរចូលបន្ទប់ឃើញនាយគេងនៅលើគ្រែ ថេហ្យុងក៏បានចូលទៅងូតទឹកក្រោយពីរួចរាល់ក៏មកទម្លាក់ខ្លួនគេងក្បែរជុងហ្គុក។
    " ធ្វើអី? " ជុងហ្គុកបើកភ្នែកសួរនៅពេលដែលថេហ្យុងមកឱបខ្លួន
    " គឺគេងឱបបងដើម្បីទទួលបានភាពកក់ក្ដៅនោះអី "
    " កុំមកឱប!ស្អុះស្អាប់ណាស់ " ជុងហ្គុកក៏ទាញដៃថេហ្យុងចេញហើយខិតចេញទៅបន្តិចថេហ្យុងក៏ខិតទៅតាមនាយដែរដើម្បីបានឱប។
    " ប្រាប់ថាកុំឱបស្ដាប់មិនបានទេឬ " ជុងហ្គុករាងកំហគបន្តិចស្ដីថាឱ្យថេហ្យុងទាំងមិនពេញចិត្ត ថេហ្យុងនៅពេលដែលឮហើយក៏អន់ចិត្តដកដៃចេគពីនាយឈប់ឱបនឹងខិតចេញពីនាយបន្តិច។
    " មិនឱបក៏បាន " ថាហើយក៏គេងបែរខ្នងដាក់ជុងហ្គុក ឯជុងហ្គុកឃើញអញ្ចឹងក៏គេងបែរខ្នងដាក់នាយតូចវិញ។
     ថេហ្យុងបានលួចសម្រក់ទឹកភ្នែកតែម្នាក់ឯងទាំងអន់ចិត្ត តែក៏ព្យាយាមរឹងមាំទោះបេះដូងកំពុងតែឈឺផ្សារក៏ដោយ។ ជុងហ្គុកក៏ទទួលបានដឹងថាថេហ្យុងកំពុងតែយំធ្វើឱ្យនាយមិនស្រណុកក្នុងចិត្តនោះទេតែក៏ព្យាយាមធ្វើជាមិនដឹងមិនឮនឹងសម្ងំគេងតែគេងមិនលក់។ ថេហ្យុងបានយំរហូតទាល់តែគេងលក់ ជុងហ្គុកក៏ងាកនិងអើតមើលឃើញថាថេហ្យុងបានគេងលក់ហើយទាំងទឹកភ្នែកដាមថ្ពាល់នាយក៏បានក្រឡេកខ្លួនមកវិញហើយក៏គេងលក់នៅប៉ុន្មាននាទីបន្ទាប់។

     _ព្រឹកថ្ងៃថ្មី
     ព្រឹកប្រលឹមស្រាងៗពន្លឺរស្មីបានចែងចាំងជះតាមបង្អួចចូលមកក្នុងបន្ទប់ ក៏ឃើញថាអ្នកដែលបានគេងបែរខ្នងដាក់គ្នាកាលពីយប់មិញក៏បានគេងឱបគ្នាយ៉ាងស្អិតរមួត។ ថេហ្យុងបានភ្ញាក់មុនហើយក៏បានឃើញថាខ្លួនស្ថិតនៅក្នុងរង្វង់ដៃរបស់ជុងហ្គុកនិងបានឃើញផ្ទៃមុខដ៏សង្ហារបស់ជុងហ្គុកជិតបែបនេះ ធ្វើឱ្យថេហ្យុងមានអារម្មណ៍ថាសប្បាយចិត្តនិងកក់ក្ដៅ។ ថេហ្យុងបានលបថើបមាត់ជុងហ្គុកមួយខ្សឺតទាំងនឹករលឹក នៅពេលនោះជុងហ្គុកក៏ចាប់ផ្ដើមកម្រើកហាក់ដូចជាចង់ភ្ញាក់ ថេហ្យុងឃើញអញ្ចឹងក៏ប្រញាប់បិទភ្នែកធ្វើពុតជាគេងលក់។
      ជុងហ្គុកបានភ្ញាក់ឃើញផ្ទៃមុខដ៏ស្រស់ស្អាតរបស់ថេហ្យុងដែលគេងលង់លក់ នាយបានសម្លឹងមើលបន្តិចហើយក៏លើកដៃទៅអង្អែលលើថ្ពាល់របស់ថេហ្យុងថ្នមៗដោយពោលពាក្យនៅក្នុងចិត្តថា៖
    « បងពិតជាចង់លើកលែងទោសឱ្យអូននិងត្រូវគ្នាជាមួយអូនវិញណាស់ តែបងបំភ្លេចរឿងដែលដឹងឮនៅថ្ងៃនោះមិនទាន់បាន វាឈឺចាប់និងពិបាកទទួលយកណាស់ បងពិតជាខឹងនិងអន់ចិត្តជាមួយអូនខ្លាំងណាស់ »ជុងហ្គុកក៏បានដកដៃចេញហើយក៏ងើបដើរចូលទៅបន្ទប់ទឹកបាត់ទៅ នៅពេលនោះថេហ្យុងក៏បានបើកភ្នែកឡើងមកវិញ
    " អូនដឹងថាបងនៅស្រឡាញ់អូន គ្រាន់តែបងនៅខឹងអូនប៉ុណ្ណោះ អូននឹងធ្វើឱ្យបងឆាប់ទន់ចិត្តលើកលែងទោសនិងត្រូវគ្នាជាមួយអូនវិញឱ្យបានឆាប់បំផុត " ថេហ្យុងពោលឡើងមកតិចៗ ហើយក៏បិទភ្នែកសម្ងំគេងបន្តព្រោះដូចជានៅងងុយនៅឡើយ។
     ជុងហ្គុកនៅពេលដែលងូតទឹកហើយក៏ដើរមកមើលថេហ្យុងឃើញថានៅគេងមិនទាន់ភ្ញាក់នៅឡើយនាយក៏មិនបានដាស់ហើយដើរចេញទៅក្រៅបាត់។ ជុងហ្គុកបានដើរមកផ្ទះបាយដើម្បីធ្វើអាហារពេលព្រឹកតាមទម្លាប់របស់ខ្លួន។ ធ្វើបានពាក់កណ្ដាលក៏មានអ្នកគោះទ្វារនាយក៏បានដើរទៅបើកឃើញថាជាអ៊ីនហេ។
    " អរុណសួស្តីបងប្រុស! "
    " អរុណសួស្ដី! "
    " ខ្ញុំបានយកទឹកសណ្ដែកមកឱ្យបងប្រុស " អ៊ីនហេបានហុចដបទឹកសណ្ដែកយ៉ាងធំឱ្យទៅជុងហ្គុកនាយក៏ទទួលវាទាំងស្នាមញញឹម។
    " អរគុណណាស់អ៊ីនហេសម្រាប់ទឹកសណ្ដែកមួយដបនេះ "
    " ចាស!ចុះថ្ងៃនេះបងប្រុសចង់ទៅមើលផ្កាទៀតទេ? "
    " ប្រាកដជាចង់ "
    " ចាំខ្ញុំមកទទួលបងប្រុស អញ្ចឹងសុំលាទៅវិញហើយ "
    " បាទ " អ៊ីនហេក៏បានដើរត្រឡប់ទៅវិញ ផ្ទះដែលនាងរស់នៅ នៅមិនឆ្ងាយពីផ្ទះនេះប៉ុន្មានទេ ដើរផុតពីចម្ការនេះទៅក៏ដល់ផ្ទះដែលនាងបានស្នាក់នៅជាមួយអ៊ំរបស់នាង។ ជុងហ្គុកក៏បានដើរចូលមកក្នុងផ្ទះយកទឹកសណ្ដែកទៅក្លេសសេនិងចាប់ផ្ដើមធ្វើម្ហូបបន្ត។ នៅពេលម្ហូបឆ្អិនក៏រៀបចំដាក់លើតុ ឯថេហ្យុងក៏បានដើរមកល្មម។
    " ឆ្ងុយណាស់ ដូចជាខានញ៉ាំស្នាដៃបងយូរដែរហើយ " ថេហ្យុងក៏ចូលអង្គុយនិងស្រង់ក្លិននៃអាហារទាំងនោះ ជុងហ្គុកមិននិយាយអ្វីក៏ចាប់ផ្ដើមញ៉ាំអាហារពេលព្រឹក។
    " បាយមានតែមួយចានទេឬ? " ថេហ្យុងប្រុងនឹងញ៉ាំទៅហើយតែមើលទៅមិនឃើញមានចានបាយសម្រាប់ខ្លួននោះទេ។
" បើចង់ញ៉ាំក៏ទៅដួសខ្លួនឯងទៅ " ថាហើយក៏ញ៉ាំបន្ត ថេហ្យុងមិននិយាយអ្វីច្រើនក៏ដើរទៅដួសបាយហើយក៏ត្រឡប់មកអង្គុយញ៉ាំអាហារពេលព្រឹកជាមួយគ្នា។
     ក្រោយពីញ៉ាំហើយជុងហ្គុកក៏បានដើរទៅចម្ហារទៅជាមួយនឹងអ៊ីនហេដោយមានថេហ្យុងដើរតាមពីក្រោយ។ ក្នុងដំណើរនោះជុងហ្គុកនិងអ៊ីនហេបានដើរទន្ទឹមគ្នាដោយជជែកគ្នាយ៉ាងសប្បាយរីករាយ ថេហ្យុងដែលដើរតាមពីក្រោយឃើញសកម្មភាពនេះហើយមានការប្រចណ្ឌនាយជាមួយអ៊ីនហេជាខ្លាំង។
     រវល់តែសម្លឹងមើលទៅកាន់អ្នកទាំងពីរដោយក្ដីប្រចណ្ឌថេហ្យុងមិនបានចាប់អារម្មណ៍ទេខ្លួនថាខ្លួនបានដើរមកដល់កន្លែងដែលជុំវិញខ្លួនព័ទ្ធដោយផ្កាជាច្រើន បន្តិចក្រោយមកទើបចាប់អារម្មណ៍ងាកមើលឃើញហើយធ្វើឱ្យថេហ្យុងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះវាស្អាតខ្លាំងណាស់ ស្អាតជាងសួនផ្កាដែលខ្លួនបានធ្លាប់ទៅលើកមុនទៅទៀត។ ម្សិលមិញក៏មិនបានចាប់អារម្មណ៍មើលដែរក៏ព្រោះតែរវល់រំភើបចិត្តដែលបានជួបនឹងជុងហ្គុក។
    " ស្អាតណាស់ " ថេហ្យុងក៏ភ្លឹកសម្លឹងមើលផ្កាទាំងនោះ ហើយក៏មានកម្មករប៉ុន្មាននាក់ដែលមើលចាំថៃទាំផ្កាទាំងនោះ។
     តែនៅពេលក្រឡេកឃើញជុងហ្គុកនិងអ៊ីនហេវិញធ្វើឱ្យអារម្មណ៍ល្អអម្បិញមិញក៏រលាយបាត់ហើយថេហ្យុងក៏បានដើរទៅជិតទាំងពីរដោយប្រជ្រែតចូលទៅប្រលេះកណ្ដាល។
    " អញ្ចឹងខ្ញុំសូមទៅធ្វើការងាររបស់ខ្ញុំសិនហើយ " អ៊ីនហេក៏បានដកខ្លួនដើរចេញទៅធ្វើការរបស់នាង ឯជុងហ្គុកក៏ដើរសម្លឹងមើលផ្កាទាំងនោះដោយអារម្មណ៍ស្រស់ស្រាយ។
    " មើលទៅបងនិងនាងដូចជាស្និទ្ធស្នាលគ្នាណាស់ "
    " ប្រាកដហើយព្រោះបាននាងហើយដែលនាំខ្ញុំមកដើរមើលផ្កានៅក្នុងចម្ហារនេះធ្វើឱ្យអារម្មណ៍ទុក្ខសោកទាំងប៉ុន្មានរលាយបាត់អស់ "
    " បងកុំស្និទ្ធស្នាលនឹងនាងពេកបានទេ ប្រយ័ត្ននាងលង់ស្រឡាញ់បងហើយយកបងចេញពីអូនបាត់ទៅ "
    " ចាំថាពួកយើងដូចជាបែកគ្នាហើយ ទោះនាងចង់ស្រឡាញ់ខ្ញុំយកខ្ញុំធ្វើជាសង្សារក៏វាគ្មានបញ្ហាអ្វីដែរ "
    " បងជាអ្នកសុំបែកតែអូនមិនទាន់ព្រម ដូច្នេះបងនៅតែជាសង្សាររបស់អូនដដែលនឹង "
    " អញ្ចឹងផង តែខ្ញុំមិនបានគិតអញ្ចឹងទេ " ថាហើយនាយក៏ដើរទៅមុខមើលផ្កាបន្តថេហ្យុងក៏ដើរទៅតាមនាយពីក្រោយ។
    " នៅទីនេះដាំតែផ្កាប៉ុណ្ណាប្រភេទទៅ? មានតែមួយប្រភេទឬច្រើន? " ជុងហ្គុកមិនឆ្លើយហើយក៏ដើរទៅមុខបន្ត
    " មិននឹកស្មានថានៅទីនេះវាស្រស់ស្អាតបែបនេះសោះ " ទោះថេហ្យុងនិយាយអ្វីសួរអ្វីក៏ជុងហ្គុកមិនឆ្លើយគឺគិតតែពីដើរទៅមុខឯថេហ្យុងក៏ចេះតែដើរទៅតាម។
    " បងជុងហ្គុក " កំពុងតែដើរសុខៗក៏ស្រាប់តែមានសម្លេងមួយស្រែកហៅនាយនៅពេលដែលអ្នកទាំងពីរងាកមើលក៏ឃើញមាននារីរូបស្រស់ស្អាតម្នាក់បានរត់មកទាំងស្នាមញញឹម នៅពេលដែលមកដល់ក៏មកឱបដើមដៃរបស់ជុងហ្គុកធ្វើមើលដូចជាស្និទ្ធស្នាលគ្នាយ៉ាងអញ្ចឹង ថេហ្យុងឃើញហើយក៏ចងចិញ្ចើមឆ្ងល់ដាក់នាយព្រមទាំងប្រចណ្ឌផងដែរ។
    " ជាអ្នកណា? " ថេហ្យុងសួរដោយទឹកមុខមិនពេញចិត្ត
    " ជាមនុស្សដែលបងជុងហ្គុកស្រឡាញ់ " ជុងហ្គុកមិនទាន់បានឆ្លើយផងនារីរូបស្រស់ដែលមានឈ្មោះថាកាងហារីន។
    " មិនមែនទេ ជាអ្នកស្គាល់គ្នាធម្មតាប៉ុណ្ណោះ ជាកូនស្រីរបស់អ៊ំកាង "
    " មុននឹងក្រោយគង់តែក្លាយជាសង្សារនឹងគ្នាទេ អូនឆ្លើយបែបនោះក៏មិនខុសដែរ " ជុងហ្គុកក៏បានដកដៃចេញពីនាងទាំងញញឹមសូវសម ។
    " ច្បាស់ម្ល៉េះថាអនាគតក្លាយជាសង្សារគាត់ "
    " រឿងអីថាមិនអាចមើលតែសម្រស់ខ្ញុំទៅដឹងហើយថាស្អាតខ្លាំងប៉ុន្មាន " នាងបង្ហាញរឹកពារជាស្រីស្អាតដាក់ថេហ្យុងដែលឃើញហើយមានការជ្រេញជាខ្លាំង។
    " ហ៊ឹស!របស់មានម្ចាស់ហើយទោះនាងព្យាយាមប៉ុណ្ណាក៏មិនអាចដែរ "
    " របស់មានម្ចាស់ស្អី? "
    " គឺជុងហ្គុកមានម្ចាស់ហើយ ហើយម្នាក់នោះគឺជាខ្ញុំនេះឯង " ថេហ្យុងនិយាយប្រាប់ទៅនាងទាំងស្នាមញញឹមឌឺដាក់នាង។
    " ឆ្កួតទេដឹង ស្រឡាញ់ជុងហ្គុកតែឯងទេដឹងបានជាមកប្រឌិតរឿងឆ្កួតឡប់បែបនេះ មនុស្សដូចបងជុងហ្គុកនឹងហ្ហេសស្រឡាញ់ប្រុសដូចគ្នានោះ "
    " យ៉ាងណាក៏ខ្ញុំមិនបានស្រមើស្រមៃទាំងថ្ងៃដូចនាង "
    " យើស!ហ៊ានថាយើងស្រមើស្រមៃទាំងថ្ងៃផង " នាងបានដើរទៅជិតថេហ្យុងដោយរុញស្មារបស់ថេហ្យុងបន្តិច។
    " បានហើយឈប់ប្រកែកគ្នាទៅ " ឃើញស្ថានការណ៍មិនស្រួលជុងហ្គុកក៏ចូលសម្រួល
    " គឺគេចង់មករករឿងខ្ញុំមុន " នាងទូពិតប្រាប់ជុងហ្គុកទាំងពេបមាត់កំសត់ដាក់នាយ
    " គ្រាន់តែនិយាយការពិតមិនបានរករឿង " ថេហ្យុងមានការជ្រេករឹកជានាងជាខ្លាំង
    " ឈប់បានហើយ តស់!ទៅវិញ " ថាហើយជុងហ្គុកក៏អូសដៃថេហ្យុងដើរចេញទៅ ក្រោមក្រសែឆ្ងល់និងមិនពេញចិត្តរបស់នាង។
    ដើរចេញបានឆ្ងាយបន្តិចជុងហ្គុកក៏ប្រលែងដៃចេញពីថេហ្យុងហើយងាកទៅថេហ្យុងទាំងទឹកមុខមិនពេញចិត្ត។
    " ហេតុអ្វីក៏និយាយប្រាប់នាងបែបនោះ? "
    " ប្រាប់ថាអូនជាម្ចាស់បេះដូងបងមែនទេ អូននិយាយប្រាប់ការពិតតើ មានខុសត្រង់ណា៎ "
    " តែពួកបានបែកគ្នាហើយ "
    " បែកតែឯងហ្នឹង ហើយពួកយើងក៏មិនទាន់បានឈប់ស្រឡាញ់គ្នាដែរ "
    " អ្នកណាថា?ខ្ញុំឈប់ស្រឡាញ់ហើយ "
    " មិនបាច់មកកុហសទេ ត្រឹមរយ:ពេលពីរសប្ដាហ៍សោះកាត់ចិត្តបានលឿនយ៉ាងនេះ "
    " មិនជឿស្រេចចិត្ត មិនបានអង្វរមកឱ្យជឿទេ " ថាហើយក៏ដើរចេញទៅចោលថេហ្យុងបាត់ ហើយថេហ្យុងក៏ដើរទៅតាមនាយទៀត។
     _ពេលថ្ងៃ
     ថេហ្យុងបានរៀបចំអាហារដែលបានចម្អិតរួចរាល់នៅលើតុ ហើយជុងហ្គុកក៏ដើរកាត់នោះដូចជាប្រុងចេញទៅក្រៅ។
    " ម្ហូបឆ្អិនហើយមកញ៉ាំជាមួយគ្នាមក " ថេហ្យុងស្រែកហៅអាក់ដំណើរនាយ ងាកមកនិយាយជាមួយថេហ្យុង
    " អត់ទេ!ទៅញ៉ាំនៅរោងអាហារកម្មករវិញ "
    " ម្ហូបនៅទីនេះមានច្រើនហើយ បងទៅញ៉ាំនៅទីនោះធ្វើអី ឆាប់មកញ៉ាំជាមួយគ្នាមក អូនញ៉ាំមិនអស់ទេ " ថេហ្យុងទាញជុងហ្គុកមកឱ្យអង្គុយដោយនាយមានទឹកមុខទឹកធុញទ្រាន់។
    " ញ៉ាំទៅ " អ្នកទាំងពីរក៏ញ៉ាំបាយជាមួយគ្នាដោយថេហ្យុងមានតែស្នាមញញឹមជាប់ជានិច្ច។
     នៅពេលញ៉ាំរួចរាល់ថេហ្យុងក៏រៀបចំប្រមូលចានយកទៅលាង ឯជុងហ្គុកក៏ចូលទៅក្នុងបន្ទប់។
     តុកៗ នៅពេលឮសម្លេងគោះទ្វារហើយថេហ្យុងក៏ផ្អាកលាងចានហើយដើរទៅបើកទ្វារឃើញថាជាហារីនសោះ។
    " ឯណាបងជុងហ្គុក?ខ្ញុំចង់ជួបគាត់ "
    " គាត់នៅក្នុងបន្ទប់កំពុងសម្រាក នាងត្រឡប់ទៅវិញទៅ "
    " ខ្ញុំថាគាត់មិនទាន់សម្រាកទេ មើល៎!ជៀស! " នាងបានដើរប្រជៀសថេហ្យុងដើរចូលទៅឯថេហ្យុងមានការហួសចិត្តជាមួយនាងជាខ្លាំងដែលអសីលធម៍ដើរចូលមកក្នុងផ្ទះទាំងខ្លួនមិនទាន់បានអនុញ្ញាត។
    " បងជុងហ្គុកហា៎ម៉េចក៏បងមិនទៅចាំបាយនៅរោងអាហារអញ្ចឹង អូនខំចាំនៅរោង-អួយ! " នាងបានបើកទ្វារចូលមកឃើញជុងហ្គុកកំពុងតែដោះអាវចេញបង្ហាញរាងកាយមាំមួនសាច់ដុំធំៗនាងឃើញហើយមានការជ្រួលជ្រើមជាខ្លាំង មើលឡើងចំហមាត់ ថេហ្យុងដែលទើបតែមកដល់ឃើញបែបនេះក៏រុញនាងចេញយ៉ាងលឿនហើយបិទទ្វារចាក់សោរពីខាងក្នុងមិនឱ្យនាងចូលបានទៀតនោះទេ។
    " នែ៎!បើកទ្វារមកចាក់សោរធ្វើអី ប្រុងធ្វើអីជុងហ្គុករបស់ខ្ញុំមែនទេ? " នាងស្រែកផងគោះទ្វារផងមិនសុខចិត្តដែើថេហ្យុងមករុញនាងចេញហើយចាក់ទ្វារមិនឱ្យនាងចូលបែបនេះ។
    " ត្រឡប់ទៅវិញទៅ! ចង់នាងគោះឬស្រែកយ៉ាងណាក៏មិនបើកឱ្យដែរ " នាយតូចស្រែកថាឱ្យនាង ឯនាងក៏សម្រេចចិត្តថាត្រឡប់ទៅវិញទាំងមិនសុខចិត្ត។ ថេហ្យុងបានងាកទៅសម្លក់ជុងហ្គុកដែលមិនទាន់ពាក់អាវវិញនៅឡើយ។


_សូមរងចាំអាននៅភាគបន្ត☻︎
  សរសេរដោយ អាយវី ♡︎

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now