ភាគ35: អូនមករកបងហើយជុងហ្គុក

915 54 4
                                    

     #ពេលព្រឹក
     ថេហ្យុងដែលបានគេងលក់នៅលើគ្រែតាំងពីយប់ក៏បានភ្ញាក់ឡើងហើយក៏ក្រឡេកមើលជុំវិញខ្លួនមិនឃើញមានអ្នកណានោះទេ ខំងើបដើរទៅបន្ទប់ទឹក បន្ទប់គេងផ្សេង បន្ទប់ទទួលភ្ញៀវ ខំដើររកមើលជុំវិញ Apartment នេះហើយមិនឃើញជុងហ្គុកនោះទេ។
    " នេះបងមិនមកវិញទេឬ?បងដាច់ចិត្តណាស់ " ថេហ្យុងក៏យំចេញមកម្ដងទៀតនៅពេលដែលនាយនៅតែមិនព្រមមកវិញដោយទុកខ្លួនចោលនៅតែម្នាក់ឯងនាយតូចពិតជាខូចចិត្តណាស់។ យំមួយសន្ទុះក៏ឈប់យំរួវជូតទឹកភ្នែកចេញឱ្យស្អាតហើយក៏រៀបចំងូតសម្អាតប្ដូរសម្លៀកបំពាក់ចេញ។
     ក្រោយពីរួចរាល់ថេហ្យុងបានចេញពី Apartment ហើយបានហៅឡានតាក់ស៊ីជិះចេញទៅ។ ឡានតាក់ស៊ីបានបើកមកដល់ភូមិគ្រឹះមួយដែលជាភូមិគ្រឹះរបស់ប៉ាម៉ាក់ជុងហ្គុកហ្នឹងឯង។ ថេហ្យុងក៏បានដើរចូលមកក្នុងផ្ទះដោយមានអ្នកបម្រើអ្នកនាំចូលមកឃើញលោកចននិងលោកស្រីចនកំពុងអង្គុយលើសាឡុង។
    " ជម្រាបសួរអ៊ំប្រុសអ៊ំស្រី " ថេហ្យុងឱនគំនាបដាក់ពួកគាត់ទាំងពីរ។
    " អ៎!ក្មួយថេយ៍ នឹកណាស់ " លោកស្រីចនក៏បានងើបពីសាឡុងដើរចូលមកឱបថេហ្យុងបន្តិចរួចក៏ប្រលែងវិញ
    " ចុះកូនជុងហ្គុកមិនមកជាមួយទេឬ? " ឮសំណួរលោកស្រីចនហើយថេហ្យុងស្រងាកចិត្តតែម្ដង ថាខំមកទីនេះដើម្បីបានជួបនាយចុងក្រោយអត់ដដែល។ចុះពេលនេះជុងហ្គុកនៅឯណាទៅ?
    " គឺគាត់រវល់ធ្វើការមិនបានមកជាមួយទេ ទើបខ្ញុំមកលេងនឹងអ៊ំប្រុសអ៊ំស្រីតែម្នាក់ឯងបែបនេះ " ថេហ្យុងនិយាយទាំងកុហកព្រោះមិនចង់ឱ្យពួកគាត់ដឹងអំពីបញ្ហារបស់ពួកគេ ខ្លាចថាដឹងហើយគាត់អាចនឹងខឹងស្អប់ខ្លួនឈប់ឱ្យខ្លួនមករវីរវល់ជាមួយនឹងកូនប្រុសពួកគាត់ក៏ថាបាន។
    " ភ្លេចទៅថាថ្ងៃនេះជុងហ្គុកគេធ្វើការ ម៉ោះមកអង្គុយជជែកលេងជាមួយអ៊ំមក " លោកស្រីចនអូនដៃថេហ្យុងមកអង្គុយលើសាឡុងជាមួយនឹងគាត់ហើយក៏ចាប់ផ្ដើមជជែកជាមួយលេងគ្នា។ ទោះពេលនេះថេហ្យុងកំពុងតែខូចចិត្តក៏ដោយក៏នៅតែព្យាយាមបញ្ចេញស្នាមញញឹមជជែកគ្នាលេងជាមួយនឹងពួកគេដែរ។
     រំលងទៅអស់រយ:ពេលពីរម៉ោងថេហ្យុងក៏បានត្រឡប់មក Apartment វិញទាំងទឹកមុខអស់សង្ឃឹម ព្រោះមិនបានជួបនាយហើយក៏ដើរមកអង្គុយនៅលើសាឡុងទាំងពិបាកចិត្ត។
    " នេះបងព្យាយាមគេចពីអូនមែនទេ? បងស្អប់អូនដល់ថ្នាក់នឹងផងឬ? " និយាយដល់ត្រឹមនេះថេហ្យុងក៏ស្រក់ទឹកភ្នែកយំចេញ នៅពេលដឹងថាព្យាយាមគេចពីខ្លួនមិនចង់ជួបខ្លួន ជុងហ្គុកប្រាកដជាស្អប់ខ្លួនខឹងណាស់ហើយបានជាធ្វើបែបនេះ។

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now