ជុងហ្គុកក៏បាននាំថេហ្យុងទៅផ្ទះអ៊ំកាងដោយជិះម៉ូតូអាគុយដែលនៅមិនឆ្ងាយប៉ុន្មាននោះទេ ជិះផុតពីផ្លូវចូលចម្ការតែប៉ុន្មាននាទីក៏ដល់ទៅហើយ។ មកដល់ហើយជុងហ្គុកក៏ទទួលបានស្វាគមន៍យ៉ាងរាក់ទាញ់ពីហារីនដោយនាងចូលទៅឱបដៃនាយយ៉ាងស្និទ្ធនាំទៅតុអង្គុយដែលថេហ្យុងឃើញហើយមានការមិនពេញចិត្តជាខ្លាំង តែមិនមាត់មិនចង់មានជម្លោះជាមួយ។
" បងជុងហ្គុកនេះសុទ្ធសឹងតែជាស្នាដៃរបស់អូនទាំងអស់ណា " ហារីនដែលអង្គុយក្បែរនាយក៏បានបង្ហាញប្រាប់ថាម្ហូបលើតុទាំងនេះជាស្នាដៃនាងធ្វើទាំងអស់។
" កុំជឿហារីនអី ទាំងនេះជាស្នាដៃរបស់អ៊ីនហេទេ " អ៊ំកាងនិយាយប្រាប់ការពិតដល់ជុងហ្គុកដែលហារីនមានការមិនសុខចិត្តជាខ្លាំង។
" ទំនងៗដ៏ហើយ "
" តស់!នាំគ្នាញ៉ាំទៅ " អ៊ំកាងនិយាយហើយក៏នាំគ្នាញ៉ាំ ដោយជុងហ្គុកបានចាប់អាហារឱ្យថេហ្យុង ឯហារីនក៏ចាប់អាហារឱ្យជុងហ្គុក។
" ឆ្ងាញ់ណាស់ " ជុងហ្គុកក៏និយាយសរសើរពីស្នាដៃរបស់អ៊ីនហេដែលធ្វើឱ្យនាងក្រមុំដែលអង្គុយក្បែរហារីនញញឹមឡើងមក ឯថេហ្យុងអង្គុយក្បែរនាយនៅម្ខាងទៀតក៏បង្ហាញទឹកមុខមិនពេញចិត្តដែលជុងហ្គុកសរសើរនាង។ ទទួលស្គាល់ថាស្នាដៃនាងពិតជាឆ្ងាញ់តែមិនគួរស្នាដៃនាងនៅមុខខ្លួនសោះគដឹងអត់គេប្រចណ្ឌ។
" បងជុងហ្គុកញ៉ាំអានេះទៅ " ហារីននៅតែបន្តចាប់ហើយឱ្យអាហារជុងហ្គុកនិងធ្វើខ្លួនស្និទ្ធស្នាលជាមួយនាយដែលថេហ្យុងឃើញហើយកាន់តែមិនពេញចិត្ត ក្នុងចិត្តចង់តែហក់ទៅគក់នាងទេ។
" ហេម...ហេម...ហារីន! " អ៊ំកាងក្រហែមហើយហៅឈ្មោះកូនស្រីរាងសង្កត់សម្លេងដោយប្រើទឹកមុខមាំសម្លឹងដាក់នាងបញ្ជាក់កុំឱ្យនាងធ្វើរឹកបែបនេះ ហារីននាងក៏រៀបរឹកឱ្យត្រឹមត្រូវវិញ។
ក្រោយអាហារពេលល្ងាចបានបញ្ចប់អ្នកទាំងពីរក៏បានជិះម៉ូតូអាគុយត្រឡប់មកវិញ ថេហ្យុងស្ងាត់មិននិយាយរកនាយនោះទេហើយក៏មិនឱបចង្កេះនាយដូចជាពេលមកដែរ នៅពេលជុងហ្គុករកចាប់កាន់ដៃថេហ្យុងឱ្យមកឱបចង្កេះខ្លួនតែថេហ្យុងបែរជាឱបដៃចូលគ្នា ឯជុងហ្គុកក៏ឆ្ងល់ថាថេហ្យុងកើតអី។
។
" អូនកើតអី? "
" គ្មានទេស! " ឆ្លើយដោយសង្កត់សម្លេងរាងធ្ងន់ដែលជុងហ្គុកនាយអាចដឹងថាថេហ្យុងប្រាកដជាប្រចណ្ឌមិនខាន។
" ប្រចណ្ឌមែនទេ? "
" .... " ថេហ្យុងមិនឆ្លើយតែទឹកមុខបញ្ជាក់យ៉ាងច្បាស់
" កុំប្រចណ្ឌអី បងមិនបានស្រឡាញ់អ្នកណាក្រៅពីអូនទេ "
" អូនចេះតែប្រចណ្ឌៗទៅ បើនាងចេញរឹកមកចង់បានបងបែបនេះ " ជុងហ្គុកក៏ឈប់ម៉ូតូអាគុយសិនហើយងាកមកនិយាយជាមួយថេហ្យុង
" កុំខឹងអីមិនល្អទេ សឺត " ជុងហ្គុកមកថើបមាត់ថេហ្យុងមួយខ្សឺត ថេហ្យុងក៏ញញឹមអៀនទាំងសប្បាយចិត្ត។
" ម៉ោះ!ឱបចង្កោះបងមក " ជុងហ្គុកក៏ចាប់ទាញដៃថេហ្យុងមកឱបចង្កេះខ្លួន ថេហ្យុងមិនប្រកែកទៀតទេក៏ឱបនាយយ៉ាងជាប់ទាំងស្នាមញញឹម ហើយជុងហ្គុកក៏ជិះគុយអាគុយទៅផ្ទះបន្ត។
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...