នាយហាក់ឆ្ងល់នៅពេលដែលថេហ្យុងសម្លឹងមើលមកកាន់ខ្លួនដោយក្រសែភ្នែកបែបនេះ។
" អត់ទោស!ពួកយើងស្គាល់គ្នាមែនទេ? " នាយក៏សម្រេចចិត្តថាសួរព្រោះមើលទៅថេហ្យុងហាក់ដូចជាស្គាល់ខ្លួនយ៉ាងម៉េចមិនដឹង។
" អត់ទេ!តើ..តើលោកឈ្មោះអី? "
" ឈ្មោះហានហ្គូល មកពីខ្ញុំមុខដូចជាអ្នកដែលលោកស្គាល់មែនទេបានជាសម្លឹងមើលមកនិងសួរឈ្មោះខ្ញុំបែបនេះ? "
" បាទត្រូវហើយលោកដូចជាអ្នកដែលខ្ញុំស្គាល់ ដូចខ្លាំងណាស់ " អ្នកទាំងពីរសន្ទនាគ្នាដោយមិនដឹងទេថាជុងហ្គុកមានទឹកមុខបែបនណាគឺមានការមិនពេញចិត្តជាខ្លាំង។
" អញ្ចឹងសោះ អាវនេះខ្ញុំទុកឱ្យលោកជាអ្នកយកទៅចុះ " នាយនិយាយទាំងស្នាមញញឹមហើយក៏ដើរចេញទៅមើលខោអាវនៅកន្លែងផ្សេងដោយថេហ្យុងនៅតាមសម្លឹងមើលនាយរហូត ជុងហ្គុកឃើញអញ្ចឹងកាន់តែមិនពេញចិត្តហើយក៏អន់ចិត្តនៅពេលដែលនាយតូចព្យាយាមសម្លឹងមើលអ្នកផ្សេង។
" បងថាពួកយើងទៅមើលខោអាវនៅហាងផ្សេងទៅ " ថេហ្យុងឮហើយក៏ងាកមើលទៅជុងហ្គុកដែលឃើញថានាយមានទឹកមុខមិនល្អនោះទេ ដូច្នេះហើយក៏ងក់ក្បាលយល់ព្រមជាមួយនាយដើរចេញទៅ ដោយដំណើរដើរចេញទៅរបស់អ្នកទាំងពីរត្រូវបានសម្លឹងមើលដោយហានហ្គូល។
មកដល់ហាងផ្សេងថេហ្យុងរើសអាវទាំងមិនមានអារម្មណ៍នៅក្នុងខ្លួននោះទេដូចជាភ្លឹកៗគិតរឿងអ្វីម្យ៉ាងដោយជុងហ្គុកក៏បានសង្កេតដឹងថាថេហ្យុងកំពុងតែគិតពីបុរសមុននេះ។
" បងថាអាវនេះសាកសមនឹងអូនណាស់ ប៉ាម៉ាក់បងឃើញហើយប្រាកដជាពេញចិត្តអូនមិនខាន " នាយបានលើកអាវមួយយ៉ាងស្អាតបង្ហាញដល់ថេហ្យុង តែមើលទៅថេហ្យុងដូចជាមិនចាប់អារម្មណ៍សោះនៅភ្លឹកៗដដែល។
" អូន!! " នាយបានហៅថេហ្យុងរៀងឮបន្តិចដើម្បីដាស់ពីការភ្លឹករបស់ថេហ្យុងហើយថេហ្យុងក៏បានភ្ញាក់ពីការភ្លឹកងាកមកមើលជុងហ្គុក។
" ហ្ហឹម? " នាយតូចចងចិញ្ចើមឆ្ងល់ថានាយចង់និយាយពីអ្វី
" បងថាអាវនេះសាកសមនឹងអូនណាស់ " នាយក៏បង្ហាញអាវមួយនោះដល់ថេហ្យុងម្ដងទៀត
" ពិតជាស្អាតណាស់ បងពូកែរើសមែន " ថេហ្យុងនិយាយទាំងស្នាមញញឹមយកអាវនោះមកមើលឱ្យជិតៗ
" បើប៉ាម៉ាក់បងបានឃើញអូនពាក់អាវនេះទៅជួបពួកគាត់ហើយប្រាកដជាពេញចិត្តអូនមិនខាន "
" មិននឹងអាចនោះ " នាយតូចញញឹមទាំងអឹមអៀន
" អញ្ចឹងសម្រេចថាយកអាវមួយនេះហើយ "
" អ្ហឹម!ទិញអាវតែមួយនឹងបានហើយ អូនមិនដឹងថាគួរទិញខោអាវម៉ូតអីទៀតទេ "
" បើមិនដឹងទេចាំបងឱ្យបុគ្គលិករៀបចំឱ្យ " នាយនិយាយហើយក៏បានដើរទៅយកអាវនោះទៅគិតលុយនិងប្រាប់បុគ្គលិកយកខោអាវប៉ុន្មានសម្រាប់ឱ្យថេហ្យុងបន្ថែមទៀត ថេហ្យុងហាមមិនបានមានតែបណ្ដោយនាយទៅ។
ក្នុងអំឡុងពេលរង់ចាំជុងហ្គុកគិតលុយនោះងាកមើលទៅខាងក្រៅហាងក៏ឃើញហានហ្គូលដើរកាត់ហាងនោះ ដោយថេហ្យុងតាមសម្លឹងមើលរហូតទាល់តែនាយដើរផុត។
" រួចហើយ " នាយក៏បានដើរមកជិតថេហ្យុងដោយក្នុងដៃសុទ្ធតែថង់ខោអាវឃើញថាច្រើនណាស់។
" ទិញច្រើនម្ល៉េះ មានទិញសម្រាប់ខ្លួនឯងឬអត់នឹង? " ថេហ្យុងក៏ជួយកាន់នាយខ្លះកុំឱ្យនាយពិបាកកាន់
" កុំភ័យបងក៏បានទិញសម្រាប់ខ្លួនឯងមួយឈុតដែរ "
" ស្មានតែទិញច្រើន តស់!ពួកយើងទៅវិញ "
" អូនមានចង់ទៅណា៎បន្តទេ? "
" អត់ទេ! " អ្នកទាំងពីរក៏បានដើរចេញពីហាងនោះទៅ។
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Любовные романыទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...