ជុងហ្គុកប្រុងដើរចូលទៅជួយថេហ្យុងទៅហើយតែជេហ៊ីមកភ្ជុងកាំភ្លើងដាក់នាយមិនឱ្យនាយចូលមកជួយបានឡើយ។
" ហេតុអ្វីក៏មកបាន? " នាងសួរទាំងខឹងនិងភ័យព្រមគ្នានៅពេលដែលនាយមកឃើញពីភាពអាក្រក់របស់ខ្លួន។
" មកតាម GPS ដែលមាននៅក្នុងទូរស័ព្ទរបស់ថេហ្យុង " ជុងហ្គុក
នាងឮហើយមានការខឹងនឹងខ្លួនឯងណាស់មិនគួរណាធ្វេសប្រហែលរឿងទូរស័ព្ទនេះសោះ គិតថាទូរស័ព្ទមួយនេះមិនបានដាក់ GPS នោះទេ។
" ជុងហ្គុក! " ថេហ្យុងស្រែកហៅជុងហ្គុកទាំងភ័យខ្លាចនិងបារម្ភចំពោះនាយផងដែរ ជុងហ្គុកបានមើលទៅថេហ្យុងដោយក្ដីបារម្ភនិងអាណិតដែលថេហ្យុងត្រូវចងដៃដូចជាសត្វធាតុ។
" ហេតុអ្វីក៏នាងធ្វើបែបនេះ? " ជុងហ្គុក
" ធ្វើព្រោះខ្ញុំស្រឡាញ់លោកជុងហ្គុក " ជេហ៊ី
" នាងគិតថានាងធ្វើហើយខ្ញុំនឹងស្រឡាញ់នាងមែនទេ? " ជុងហ្គុក
" ប្រាកដជាស្រឡាញ់ហើយ " ជេហ៊ីមាងឡើងជឿជាក់តែម្ដងព្រោះនាងគិតថានាងស្អាត
" ខ្ញុំមិនស្រឡាញ់មនុស្សស្រី ពិសេសមនុស្សស្រីដូចជានាង " ជុងហ្គុក
នាងឮហើយឈឺចិត្តខ្លាំងណាស់នៅពេលដែលមនុស្សដែលខ្លួនខំស្រឡាញ់ពោលពាក្យដូច្នោះ ហើយក៏ធ្វើឱ្យនាងខឹងនិងស្អប់ច្រណែនថេហ្យុងកាន់តែខ្លាំង
" ស្រឡាញ់ណាស់ហ្ហេស បើលោកមិនស្រឡាញ់ខ្លួន ខ្ញុំក៏មិនទុកវាដែរ " ជេហ៊ីមកភ្ជុងកាំភ្លើងកាំភ្លើងដាក់ថេហ្យុងប្រុងនឹងបាញ់
" អត់ទេ.... " ជុងហ្គុកក៏បានរត់ទៅឱបពាំងថេហ្យុងយ៉ាងលឿនធ្វើឱ្យគ្រាប់កាំភ្លើងបានចាញ់ត្រូវខ្នងជុងហ្គុក ទាំងជេហ៊ីនិងថេហ្យុងមានការតក់ស្លុងនិងភ័យខ្លាវជាខ្លាំង។
" អត់ទេ!ខ្ញុំមិនបានតាំងចិត្តទេ ខ្ញុំគ្មានចេតនាបាញ់លោកទេ " នាងទម្លាក់កាំភ្លើងចុះ និយាយក្រវីក្បាលទទាត់ដូចជាមនុស្សបាត់បង់សតិ។
" ជុងហ្គុក!ហឹកៗ បង...ហឹក! " ថេហ្យុងស្ទើរតែគាំងទៅហើយនៅពេលនាយត្រូវគ្រាប់ហើយមុខក៏ចាប់ផ្ដើមស្លេកហើយក៏ឃើញខ្នងនាយមានចេញឈាមយ៉ាងច្រើនផងដែរ។
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...