ភាគ13:អូនពិតជានឹករង្វង់ដៃដ៏កក់ក្ដៅរបស់បងខ្លាំងណាស់ជុងវ៉ូ

888 44 1
                                    

ក្រោយពីងូតទឹករួចថេហ្យុងក៏ដើរចេញពីបន្ទប់ទឹកទាំងមានអារម្មណ៍នៅខ្មាសអៀនចំពោះជុងហ្គុកដដែល ដោយជុងហ្គុកបានស្លៀកពាក់រៀបចំខ្លួនរួចហើយ ហើយនាយក៏បានងាកទៅមើលថេហ្យុង។

" អូនលែងអីហើយមែនទេ? " ជុងហ្គុក

" អូនលែងអីហើយ " ថេហ្យុងឆ្លើយតបទាំងញឹមតិចៗហើយក៏ដើរសំដៅទៅទូររកសម្លៀកបំពាក់ម្ដងទៀតយកខោអាវផ្សេងព្រោះអម្បិញយកប្រញាប់ពេកមិនបានមើលក៏យកចាំខោវអាវខុស។

" បងរៀបចំខ្លួនហើយមែនទេ? "

" អ្អឹម!បងរួចហើយ "

" អញ្ចឹងបងអាចទៅអង្គុយចាំនៅខាងក្រៅបានទេ? អូនចង់ប្ដូរខោអាវនេះចេញព្រោះអម្បិញមិញអូនយកខុស "

" ហិហិ!!បានបងចេញទៅចាំនៅខាងក្រៅ " ជុងហ្គុកនិយាយហើយក៏ដើរចេញពីបន្ទប់ឯថេហ្យុងក៏ចាប់ផ្ដើមប្ដូរខោអាវសារជាថ្មី ហើយមិនយូរប៉ុន្មានថេហ្យុងក៏បានប្ដូររួចរាល់នឹងដើរចេញទៅរកជុងហ្គុក។

" អូនរាល់ហើយ " ជុងហ្គុកក៏បានងើបឈរដើរមកក្បែរថេហ្យុងនិងសម្លឹងមើលថេហ្យុងពីក្បាលដល់ចុងជើងមើលការស្លៀកពាក់របស់ថេហ្យុងមើលទៅគឺសាមញ្ញាធម្មតាៗណាស់។

" មានអីហ្ហេស?ឬវាមិនស្អាត? "

" អត់ទេ!អូនស្អាតហើយ តស់!យើងទៅ "

_____

ជុងហ្គុកប្រាប់ថានាំថេហ្យុងទៅដើរលេងតែបែរជានាំថេហ្យុងមកហាងខោអាវមួយទៅវិញដែលហាងនោះមើលទៅវាទំនើបនឹងទាន់សម័យណាស់ដែលជាហេតុធ្វើឱ្យថេហ្យុងឆ្ងល់។

" ក្រែងបងថានាំអូនដើរលេងនោះអី?ហេតុអីក៏... " ថេហ្យុង

" មុននឹងដើរលេងបងចង់ទិញខោអាវឱ្យអូនសិន "

" សូមស្វាគមន៍! " នៅពេលដលរចូលដល់ក្នុងហាងក៏មានបុគ្គលិកស្រីម្នាក់ចេញមកស្វាគមន៍ទៅកាន់អ្នកទាំងពីរទាំងស្នាមញញឹម។

" អូនស្រឡាញ់មួយណា៎រើសយកមួយនោះចុះ ហើយសូមជួយណែនាំផង " ជុងហ្គុក

" ចាស!លោកសូមមកតាមខ្ញុំមក " បុគ្គលិកស្រីនោះក៏បាននាំផ្លូវថេហ្យុងទៅរើសសម្លៀកបំពាក់ដោយជុងហ្គុកដើរទៅអង្គុយចាំថេហ្យុង។

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now