ភាគ22:ជាបងប្អូនល្អនឹងគ្នា

668 39 0
                                    

     #មួយសប្ដាហ៍ក្រោយមក
     នៅពេលចេញពីធ្វើការជុងហ្គុកបាននាំថេហ្យុងមកផ្សារទំនើប គឺនាំមកញ៉ាំអាហារពេលល្ងាចនៅហាងមួយដ៏ល្បីថាអាហារឆ្ងាញ់ ដោយពេលនេះអ្នកទាំងពីរកំពុងតែអង្គុយនៅក្នុងហាងមួយនេះដោយមានម្ហូបពាសពេញតុ ហើយក៏កំពុងតែត្រៀមញ៉ាំភ្លក់ម្ហូបទាំងអស់នោះដែរ។
    " មានមនុស្សម្នាក់បាននិយាយថាហាងនៅទីនេះអាហារមានរសជាតិឆ្ងាញ់ណាស់ ទើបបងនាំអូនមកសាកញ៉ាំនៅទីនេះ តើអូនយល់ថាយ៉ាងម៉េចដែរ? ឆ្ងាញ់ទេ? " នាយសួរនៅពេលដែលមាត់ថេហ្យុងកំពុងតែទំពារទទួលយករសជាតិនៃម្ហូប
    " អ្ហឹម!ពិតជាឆ្ងាញ់ណាស់ តើអ្នកណាជាអ្នកប្រាប់បងទៅ? "
    " គឺជាអ្នកស្គាល់គ្នាជាអ្នកប្រាប់បង នេះញ៉ាំឱ្យច្រើនៗទៅ " ជុងហ្គុកក៏បានចាប់ម្ហូបឱ្យថេហ្យុងបន្ថែម នាយមិនមែនចាប់ឱ្យតែមួយមុខទេគឺចាប់ច្រើនមុខ
    " បងចាប់ឱ្យអូនច្រើនយ៉ាងនេះ អូនញ៉ាំម៉េចនឹងអស់ទៅ " នាយតូចបានហាមឃាត់ជុងហ្គុកកុំចាប់អាហារឱ្យខ្លួនទៀត ព្រោះវាច្រើនពេកហើយ។
    " ទោះញ៉ាំមិនអស់ក៏ត្រូវតែញ៉ាំ អូនស្គមយ៉ាងនេះគួរតែញ៉ាំឱ្យបានច្រើន " នាយនៅតែចាប់ម្ហូបឱ្យនាយតូចបន្ថែមទៀត ។
    ស៊ូជីននាងក៏បានមកហាងអាហារមួយនេះដែរដោយនាងបានមកជាមួយនឹងមិត្តរបស់នាង នៅពេលដែលដើរចូលមកស៊ូជីននាងក៏បានក្រឡេកឃើញជុងហ្គុកនិងថេហ្យុងដែលកំពុងតែញ៉ាំអាហារជាគ្នាមើលទៅស្និទ្ធស្នាលគ្នាណាស់ក៏បង្កើតជាចម្ងល់ដល់ស៊ូជីនជាខ្លាំងថានាយមកជាមួយអ្នកណា? ជាមិត្តឬជាអ្វី?
    " ឯងមើលអ្នកណាស៊ូជីន? " អ្នកជាមិត្តក៏សួរនៅពេលដែលឃើញនាងងាកសម្លឹងមើលទៅនរណាម្នាក់
    " គ្មានទេ តស់!ទៅរកកន្លែងអង្គុយទៅ " ស៊ូជីននិងមិត្តក៏បានដើរទៅរកកន្លែងអង្គុយ ក្រឡេកមកជុងហ្គុកនិងថេហ្យុងវិញដែលកំពុងតែញ៉ាំអាហារជាមួយគ្នា ថេហ្យុងក៏បានចាប់ម្ហូបខ្លះឱ្យជុងហ្គុកផងដែរ។
    " បងក៏គួរតែញ៉ាំឱ្យច្រើនៗដូចគ្នា កុំគិតតែពីអូនពេក "
    " បាទ! " នាយញញឹមហើយក៏ញ៉ាំម្ហូបដែលនាយតូចចាប់ឱ្យខ្លួននោះ។
      ស៊ូជីននៅពេលរកបានកន្លែងនាងក៏បានកុម្ម៉ង់អាហារ ជាមិត្តនាងហើយរួចរាល់ ដោយកំពុងរង់ចាំនោះស៊ូជីននាងបានក្រឡេកមើលទៅកាន់ជុងហ្គុករហូត នាងមើលទៅនាយដោយមានទឹកមុខហាក់ដូចជាអន់ចិត្តជាមួយនឹងនាយ ព្រោះអ្វីដឹងទេ?កាលពីថ្ងៃនាងមានការទៅក្រុមហ៊ុនរបស់ជុងហ្គុកហើយនាងក៏បានណែនាំហាងអាហារមួយនេះព្រមទាំងបានបបួលនាយមកសាកញ៉ាំអាហារនៅហាងមួយនេះផងដែរ តែនាយបែរជាបដិសេធដោយប្រាប់ថារវល់ ទើបនាងបបួលមិត្តនាងមកជាមួយជំនួសវិញ តែនៅពេលដែលនាងមកបែរជាមកឃើញបែបនេះវិញនាងរៀងអន់ចិត្តដែរ ទាំងដែលមិនមានឋាន:ជាអ្វីនឹងគ្នាសោះ ហើយក៏ចង់ដឹងដែរថាថេហ្យុងជាអ្នកណាបានជាមើលទៅជុងហ្គុកមើលទៅដូចជាយកចិត្តទុកដាក់ចំពោះថេហ្យុងម្ល៉េស ហើយក៏មានអារម្មណ៍ថាប្រហែលមុខដែរគ្រាន់តែមិនចាំថាបានធ្លាប់ជួបធ្លាប់ឃើញនៅកន្លែងណា។

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now