បុគ្គលិកគ្រប់គ្នាគេចេញពីធ្វើការអស់ហើយនៅឡើយតែជីមីនត្រូវធ្វើការថែមម៉ោងតែម្នាក់ឯង ជីមីនធ្វើវាទាំងមុខស្អុយអាត្រូវដល់ម៉ោងទៅបានជួបសង្សារហើយបែរជាត្រូវមកអង្គុយធ្វើការទៅវិញខឹងចិត្តណាស់។
ជុងហ្គុកក៏បានដើរចូលមកកន្លែងធ្វើការរបស់ជីមីនព្រោះឮចំណិតប្រាប់ថាជីមីនត្រូវបានធ្វើការថែមម៉ោងនៅថ្ងៃដំបូង ចង់មកមើលថាធ្វើការយ៉ាងម៉េចទៅហើយ។
" ជីមីន! " ជីមីនឮហើយក៏ងាកទៅពេបមាត់ដាក់បងប្រុសរបស់ខ្លួន ឯនាយឃើញហើយចង់តែសើចទេ។
" បងប្រុស!បុគ្គលិកបងគេធ្វើបាបខ្ញុំ ហ្ហឹកៗ " ជីមីនទូលពិតប្រាប់ជុងហ្គុកទាំងពេបមាត់យំមិនសុខចិត្តដែលខ្លួនត្រូវនាងធ្វើបាប តែយំអត់ចេញទឹកភ្នែកនោះទេ ។
" ថ្ងៃដំបូងគេឱ្យសាកល្បងធ្វើច្រើនអញ្ចឹងហើយ ពង្រឹងសមត្ថភាព "
" គ្មានទេ ម្នាក់ហ្នឹងគេចង់ធ្វើបាបខ្ញុំច្បាស់ណាស់ ព្រោះពួកយើងជាសត្រូវនឹងគ្នា "
" ហ្ហឹស!ធ្វើបន្តចុះបងទៅមុនហើយ " នាយក៏ដើរចេញទៅវិញឃើញបែបនេះជីមីនកាន់តែពេបមាត់ថែម។
" បងប្រុសគួរតែជួយធ្វើខ្ញុំ មិនមែនទុកខ្ញុំឱ្យធ្វើម្នាក់ឯងទេ បងក៏ដឹងថាខ្ញុំខ្លាច... " ឮអញ្ចឹងនាយក៏ងាកមិខមកឃើញថាជីមីនកំពុងតែបង្ហាញទឹកមុខមួយយ៉ាងភ័យខ្លាច
" អាណិតក្មេងជួយធ្វើឯងម្ដងចុះ " នាយដឹងចិត្តប្អូនថាខ្លាចអ្វីគឺខ្លាចខ្មោចនឹងឯង ណាមួយនាយក៏គ្មានបំណងថាមិនជួយដែរគ្រាន់តែចង់បន្លាចប្អូនឱ្យភ័យលេងប៉ុណ្ណោះ នាយមកគឺដើម្បីជួយស្រាប់ហើយ។
" បងប្រុសល្អជាងគេ " ជីមីនញញឹមស្ញេញឡើងលិបភ្នែកសប្បាយចិត្តដែលបងប្រុសរបស់ខ្លួនមកជួយខ្លួនបែបនេះ។ជុងហ្គុកត្រឡប់មកដល់ Apartment វិញនៅយប់បន្តិចនៅពេលដែលជួយការងារជីមីនរួច ថេហ្យុងដែលកំពុងអង្គុយចាំនាយនៅលើសាឡុងនោះក៏ងើបដើរមកទទួលនាយ។
" ចាំបងយូរដែរទេ? សឺត! " ជុងហ្គុកឱនមកថើបមាត់ថេហ្យុងមួយខ្សឺត។
" មិនយូរទេ បងទៅងូតទឹកប្ដូរខោអាវសិនទៅ អូនទៅកម្ដៅម្ហូបឱ្យបង " ថេហ្យុងក៏ដើរទៅផ្ទះបាយ ឯជុងហ្គុកក៏ដើរចូលទៅក្នុងបន្ទប់។
ក្រោយពីរួចរាល់ហើយអស់ហើយអ្នកទាំងពីរក៏បានមកអង្គុយញ៉ាំអាហារជាមួយគ្នា។
" ជីមីនទើបតែចូលធ្វើការថ្ងៃដំបូងសោះបែរជាត្រូវធ្វើឯកសារច្រើនច្បាប់បែបនេះ "
" ប្អូនបងថាមានគេចង់ធ្វើបាបទើបត្រូវមកឱ្យធ្វើឯកសារច្រើនច្បាប់បែបនេះ "
" ពិតមែនហ្ហេស?ចុះបងចង់ធ្វើបែបម៉េចបើគេមានបំណងធ្វើបាបប្អូនបងនោះ "
" ប៉ុណ្ណឹងបងមិនរករឿងទេ ទុកថាជាការសាកល្បងការងារថ្ងៃដំបូង តែបើសិនគេធ្វើលើសលោះជាងហ្នឹងបងនឹងមិនទុកទេ "
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Roman d'amourទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...