ភាគ 41 : គឺអូនជាអ្នកជួយបង!

886 49 0
                                    

     _ក្រុមហ៊ុន

     ជុងហ្គុកបានត្រឡប់មកធ្វើការវិញក្រោយឈប់អស់ពេលជាយូរ ត្រឡប់មកធ្វើការទាំងស្នមាញញឹមនិងរីករាយ។ កំពុងតែធ្វើការលេខាអេម៉ាក៏ប្រាប់ថាជេហ៊ីបានមករកនាយ ជុងហ្គុកក៏បានអនុញ្ញាតឱ្យនាងចូល។ នាងបានដើរចូលមកទាំងស្នាមញញឹមយ៉ាងស្រស់ដើរមកអង្គុយលើកៅទល់មុខនាយ។

    " លោកបាត់ឡើងច្រើនសប្ដាហ៍រកតែខ្ញុំណាត់ជួបលោកនិយាយរឿងការងារមិនបាន " នាងច្រត់ចង្ការនិយាយសម្លឹងមើលទៅមុខជុងហ្គុកយ៉ាងទាក់ទាញដូចជាចង់ដាក់ស្នេហ៍ជុងហ្គុក តែនាយមិនចាប់អារម្មណ៍។

    " សូមទោសផង! ព្រោះតែខ្ញុំមានបញ្ហាផ្ទាល់ខ្លួនទើបឈប់មួយរយ: "

    " ព្រោះតែរឿងថ្ងៃនោះនៅផ្សារទំនើបមែនទេ? ខ្ញុំពិតជាឈឺចិត្តជំនួសលោកខ្លាំងណាស់នៅពេលដែលដឹងថាមនុស្សដែលខ្លួនស្រឡាញ់បែរក្បត់ចិត្តបែបនេះ តើលោកពិតជាអចាកាត់ចិត្តបានហើយមែនទេ? " នាងរៀបរាបទាំងធ្វើមុខដូចជាអាណិតជុងហ្គុក ទាំងក្នុងចិត្តកំពុងតែសប្បាយចិត្តទៅវិញទេ។

    " អត់នោះទេ "

    " លោកប្រហែលជាស្រឡាញ់ថេហ្យុងខ្លាំងណាស់ហើយ ទើបគេធ្វើបាបចិត្តលោកប៉ុណ្ណឹងហើយលោកនៅមិនទាន់កាត់ចិត្តបានពីគេទៀត "

    " មែនហើយខ្ញុំពិតជាស្រឡាញ់ថេហ្យុងខ្លាំងណាស់ ដល់ថ្នាក់អាចលើកលែងទោសឱ្យ ហើយពេលនេះពួកយើងក៏បានដោះស្រាយនិងផ្សះផ្សាជាមួយគ្នាវិញ "

    " ហាស! " ជេហ៊ីនាងមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឮថាអ្នកទាំងពីរបានត្រូវគ្នាវិញ ការស្រែករបស់នាងបានធ្វើឱ្យជុងហ្គុកចង់ភ្ញាក់តាមទៅហើយ។ នាងក៏បានឮថានៅថ្ងៃនោះជុងហ្គុកបានសុំបែកថេហ្យុង នាងពិតជាសប្បាយចិត្តណាស់ នាងចាំឱកាសតែចូលក្បែរជុងហ្គុកនោះទេ ប៉ុន្ដែនាយក៏បាត់មិនបង្ហាញខ្លួនមិនដឹងថាទៅណា ក៏ចាំពេលដែលនាយត្រឡប់មកវិញខ្លួននឹងឆក់ឱកាសចូលក្បែរនាយទាក់យក តែបែរជាមកមិនទាន់ទាំងចាប់ផ្ដើមផងក៏ត្រូវគ្នាវិញហើយនាងពិតជាខកបំណងខ្លាំងណាស់។

  " អ្នកនាងមានបញ្ហាអ្វីមែនទេ? " នាយសូរដែលធ្វើឱ្យនាងក៏សម្រួលឥរិយាយបទធម្មតាមកវិញ ។

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now