ថេហ្យុងត្រឡប់ Apartment វិញទាំងអារម្មណ៍ញាប់ញ័រ រំភើប ទិដ្ឋភាពដែលហានហ្គូលបានឱនមកខ្សឹបខ្លួនទាំងពាក្យសម្ដីនិងស្នាមញញឹមយ៉ាងស្រស់របស់នាយបានស្ថិតជាប់ដក់នៅក្នុងខួរក្បាលថេហ្យុងមិនរលប់។
" ឈប់គិតៗកុំគិតពីគេឱ្យសោះ " ថេហ្យុងទះមុខខ្លួនតិចៗឱ្យស្វាងកុំឱ្យខ្លួនរវើយរវាយនឹកគិតដល់នាយម្នាក់នោះទៀត។ ហើយថេហ្យុងក៏បានទម្លាក់ខ្លួនអង្គុយលើសាឡុងដោយដកដង្ហើមធំ។
" ហេតុអ្វីក៏ជួបគ្នាញឹកញាប់ម្លេស បើនៅតែបន្តបែបនេះទៀតមិនកើតទេ " ទម្លាក់ខ្នងថយក្រោយប៉ះទៅនឹងសាឡុងដោយការគិត ស្របពេលនោះទូរស័ព្ទរបស់នាយតូចក៏បានលោតសម្លេងសារថេហ្យុងក៏បានចុចចូលមើល
[ សួស្ដី!ខ្ញុំគឺហានហ្គូល! ] អានហើយមានការភ្ញាក់ផ្អើលជាខ្លាំងមិនស្មានថាហានហ្គូបានផ្ញើសារមកខ្លួនសោះតាមរយ:លេខទូរស័ព្ទរបស់ខ្លួន។
[ សួស្ដី!តើលោកមានការអ្វីបានជាឆាតមកកាន់ខ្ញុំនោះ? ] ថេហ្យុងក៏ឆ្ងល់ថាម៉េចបានជាសុខៗនាយឆាតមកកាន់ខ្លួនបែបនេះពិតជាចម្លែកមែន។
[ ឆាតទៅព្រោះមានរឿងចង់ប្រាប់? ]
[ រឿងអ្វី? ] ថេហ្យុងមានការចង់ដឹងណាស់ថានាយមានរឿងអ្វីចង់ប្រាប់វាសំខាន់ដែរទេ?
[ គឺខ្ញុំចាប់អារម្មណ៍លោក ចាប់អារម្មណ៍តាំងពីថ្ងៃជួបដំបូង ] ថេហ្យុងអានសារចប់ហើយក៏គាំងហើយធ្លាក់ទូរស័ព្ទចុះពីលើដៃ បេះដូងវាក៏ចាប់ផ្ដើមលោតញាប់ញ័រក្ដីរំភើបក៏កាន់តែកើនមានឡើង ថេហ្យុងក៏សម្រួលអារម្មណ៍ដោយដកដង្ហើមចេញចូលមុននឹងរើសទូរស័ព្ទយកមកតបនាយវិញ។
[ តែខ្ញុំមានសង្សារហើយ ] ថេហ្យុងប្រាប់តាមត្រង់មិនលាក់លៀមនោះទេ
[ ខ្ញុំដឹង!តែខ្ញុំពិតជាពេញចិត្តលោកណាស់ បើអាចសុំត្រឹមធ្វើសង្សារមួយអាទិត្យក៏បានដែរ តើលោកព្រមទេ? ] អានសារមួយនេះហើយថេហ្យុងក៏គិត ថាគួរគិតបែបណាចំពោះសំណើរមួយនេះ បើព្រមប្រៀបដូចខ្លួនកំពុងតែក្បត់នឹងជុងហ្គុកយ៉ាងអញ្ចឹង ណាមួយខ្លួនក៏ចង់សាកទាក់ទងជាមួយនាយដែរចង់ដឹងអារម្មណ៍ខ្លួនឯងកាន់តែច្បាស់ថារវាងនាយនិងជុងហ្គុកខ្លួនស្រឡាញ់អ្នកណាជាង មួយមនុស្សដែលខ្លួនស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែជាមនុស្សដែលមានមុខមាត់ដូចជាជុងវ៉ូដែលធ្លាប់ស្រឡាញ់ខ្លាំង ត្រឹមរយ:ពេលមួយអាទិត្យវាមិនយូរហើយវាក៏គ្រប់គ្រាន់សម្រាប់ខ្លួនក្នុងការសាកល្បងផងដែរ។
[ Ok បានខ្ញុំយល់ព្រមតែត្រឹមតែរយ:ពេលមួយអាទិត្យប៉ុណ្ណោះ ] ថេហ្យុងក៏សម្រេចចិត្តយល់ព្រមដោយមិនស្ទាក់ស្ទើរក្នុងចិត្ត។
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...