ភាគទី14:អូនពិតជាគិតគូពីបងដ៏ហើយ

844 39 2
                                    

ជុងហ្គុកកំពុងធ្វើការនៅក្នុងក្រុមហ៊ុន ស្របពេលនោះលេខាក៏បានចូលមកដោយប្រាប់ថាមានមនុស្សដោយប្រាប់ថាជាអ្នក ណា ក្រោយពីដឹងហើយនាយក៏អនុញ្ញាតហើយម្នាក់នោះគឺជីមីនហ្នឹងឯងដែលបានដើរចូលមក។

" ជីមីនមករកបងមកដល់ក្រុមហ៊ុនមានការអ្វីទៅ? " ជុងហ្គុក

" គ្មានអ្វីធំដុំទេ គ្រាន់តែចង់មកលេងនិងចង់សួរនាំបងនិង Crush របស់បងដ៏ណា៎ដល់ណីទៅហើយ " ជីមីនក៏ដើរមកអង្គុយនៅកៅអីទល់មុខតុធ្វើការបស់ជុងហ្គុក។

" ហឹស! បងក្លាយជាសង្សារនឹងគ្នាហើយ " ជុងហ្គុកប្រាប់ទៅជីមីនទាំងស្នាមញញឹមឯជីមីនឮហើយមានការភ្ញាក់ផ្អើលជាខ្លាំង។

" តាំងពីពេលណា? " ជីមីន

" មួយអាទិត្យហើយ " ជុងហ្គុក

" នេះបងមិនប្រាប់ខ្ញុំសោះ បើខ្ញុំមិនសួរប្រហែលជាមិនប្រាប់ទេមើលទៅ " ជីមីន

" ប្រហែលហើយ តែសូមកុំប្រាប់រឿងនេះទៅកាន់អ្នកណាទាំងអស់សូម្បីតែប៉ាម៉ាក់បងនិងប៉ាម៉ាក់ឯងដូចគ្នា " ជុងហ្គុក

" ហេតុអី? " ជីមីន

" បងចង់ឱ្យទំនាក់ពួកយើងច្បាស់លាស់និងរឹងមាំជាងសិនចាំប្រាប់ទៅពួកគាត់តាមក្រោយ ណាមួយថេក៏មិនទាន់ចង់ប្រាប់ឱ្យអ្នកណាដឹងដូចគ្នា " ជុងហ្គុក

" ចុះហេតុអ្វីក៏ប្រាប់ប្អូនដ៏គួរឱ្យស្រឡាញ់ម្នាក់នេះ? " ជីមីនធ្វើមុខគួរឱ្យស្រឡាញ់ដាក់ជុងហ្គុក

" ព្រោះឯងបានជួយបងឱ្យមានលេខរបស់ថេនោះអី " ជុងហ្គុក

" ចុះសង្សារបងឈ្មោះអី?ឮហៅតែថេថេ " ជីមីន

" គឺឈ្មោះថេហ្យុង " ជុងហ្គុក

" ឈ្មោះពិរោះដែរតើ ជិតដល់ម៉ោងបាយថ្ងៃត្រង់ហើយគិតចង់ទៅញ៉ាំអាហារនៅភោជនីយដ្ឋានបងថ្លៃធ្វើការ បងទៅទេ? " ជីមីន

" អត់ទេ " ជុងហ្គុក

" ហេតុអីក៏បងមិនទៅ? " ជីមីន

" បើថេឈប់ធ្វើការនៅទីនោះបាត់ទៅហើយ បងទៅធ្វើអី " ជុងហ្គុក

" អូ!ចុះពេលនេះបងថ្លៃនៅឯណាទៅ? " ជីមីន

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now