ភាគ30:ព្រោះថាយប់មិញបងក៏បញ្ចេញកម្លាំងច្រើនណាស់ដែរ

772 39 4
                                    

     ព្រឹកឡើងក៏ឃើញអ្នកទាំងពីរគេងឱបគ្នាយ៉ាងស្អិតរមួលដោយគ្មានសម្លៀកបំពាក់មានត្រឹមតែភួយដែលដណ្ដប់ពីលើឯសម្លៀកបំពាក់ក៏រាយប៉ាយនៅខាងក្រោម ក្រឡេកទៅលើករបស់អ្នកទាំងពីរក៏ឃើញមានស្នាមជាំដុំៗច្រើនដែរមិនដឹងថាយប់មិញនេះពួកគេទាំងពីរធ្វើវាខ្លាំងដៃប៉ុន្មានទេ។
     ជុងហ្គុកក៏បានភ្ញាក់មុនហើយសម្លឹងមើលទៅកាន់មុខថេហ្យុងដែលគេងលង់លក់យ៉ាងស្កប់ស្កល់ទាំងស្នាមញញឹម រឿងយប់មិញនេះធ្វើឱ្យនាយមានអារម្មណ៍ល្អខ្លាំងណាស់។ នាយបានឱនថើបថ្ពាល់ថេហ្យុងមួយខ្សឺតរួចក៏ងើបដើរចូលទៅក្នុងបន្ទប់ទឹកបាត់។
     ប្រហែលជាមួយសន្ទុះថេហ្យុងក៏បានភ្ញាក់ទាំងមានអារម្មណ៍ថាឈឺស្ពឹកពេញខ្លួនទៅហើយ បើកភ្នែកមកមិនឃើញជុងហ្គុកទៀតក៏មួម៉ៅតែម្ដង។
     " ធ្វើឱ្យគេឈឺហើយក៏ទុកគេចោល " នាយតូចរអ៊ូទាំងមុខក្រញូវ នៅពេលដែលឈឺខ្លួនហើយត្រូវគេទុកចោលទៀតពិតជាគួរឱ្យខឹងមែន។
     នាយតូចក៏បានងើបអង្គុយទាំងឈឺពេញខ្លួនពិសេសអាផ្នែកខាងក្រោមនឹងតែម្ដង ស្របពេលនោះជុងហ្គុកក៏បានដើរចេញមកពីបន្ទប់ទឹកដោយស្លៀកកន្សែងត្រឹមចង្កេះឃើញបែបនេះអារម្មណ៍ដែលខឹងមុននេះក៏រលាយវិញស្មានតែនាយទៅធ្វើការទុកខ្លួនចោលហើយតើ។
    " បងមិនទៅធ្វើការទេហ្ហេស? " នាយក៏បានដើរមកអង្គុយជិតថេហ្យុង
    " អត់នោះទេម៉ោងដប់ព្រឹកទៅហើយបើទៅក៏គ្មានអ្វីធ្វើច្រើនដែរសម្រាកមួយថ្ងៃមិនជាបញ្ហាទេ បងអាចឱ្យជំនួយការបងមើលខុសត្រូវបាន " នាយតូចឮអញ្ចឹងក៏ញញឹមឡើងមកសប្បាយចិត្តដែលថ្ងៃនេះនាយមិនទៅធ្វើការ។
    " បង!អូនដូចជាឃ្លានហើយ " នាយតូចពេបមាត់អង្អែលលើពោះខ្លួនឯងថ្នមៗ ជុងហ្គុកឃើញអញ្ចឹងក៏សើចដើមកបន្តិច។
    " ចាំបងធ្វើម្ហូបឱ្យអូនញ៉ាំ ចំណែកអូនចាំបងបីអូនទៅងូតទឹក " នាយនិយាយចប់ក៏ទាញភួយចេញដើម្បីបីថេហ្យុងចូលទៅងូតទឹកតែថេហ្យុងចាប់ភួយជាប់មិនប្រលែងនោះទេ។
    " បងប្រុងបីអូនចូលទៅបែបហ្នឹងហ្ហេសមិនយកកន្សែងឱ្យអូនរុំសិនទេឬ? "
    " រុំធ្វើអីប្រវែងនឹងសោះ "
    " ប្រវែងនឹងក៏ដោយ អូនខ្មាស់ណា៎ "
    " ខ្មាសអីទេស!ឃើញគ្នាយប់មិញអស់រលីងហើយ ម៉ោះ! " នាយចាប់ទាញភួយចេញមួយទំហឹងដែលធ្វើឱ្យថេហ្យុងចាប់មិនជាប់នោះទេធ្វើឱ្យរបូតចេញឃើញរាងកាយស្រាតននលគោកអស់ដោយបែបនេះថេហ្យុងក៏យកដៃខ្ចប់ទ្រូងនិងផ្នែកខាងក្រោម។
    " អីយ៉ា...បងធ្វើអីហ្នឹង?ឱ្យភួយអូនវិញ " ថេហ្យុងប្រឹងចាប់ទាញភួយដោយដៃម្ខាងមកវិញតែនាយក៏បោះភួយនោះទម្លាក់ចុះក្រោមហើយក៏ចូលទៅបីថេហ្យុងឡើងមក។
    " អេ!បង! " ថេហ្យុងអៀនឡើងមុខក្រហមអស់ទៅហើយនៅពេលដែលនាយមកបីខ្លួនទាំងននលគោកឯនាយក៏មានតែកន្សែងត្រឹមចង្កេះនោះ ឯនាយក៏អស់សំណើចនឹងថេហ្យុងដែរ ឃើញគ្នាអស់ហើយមកអៀនអីទៀត។
     បីចូលមកក្នុងបន្ទប់ទឹកក៏ទម្លាក់នាយតូចយឺតៗចូលទៅក្នុងអាងទឹកដែលមានលាយទឹកក្ដៅអ៊ុនៗស្រាប់។
    " អា៎...ស្រួលខ្លួនណាស់ " បានអង្គុយក្នុងអាងទឹកក្ដៅអ៊ុនៗហើយមានអារម្មណ៍ថាស្រួលខ្លួនធ្វើឱ្យការឈឺចាប់ផ្នែកខាងក្រោមបាត់ឈឺម្ដងបន្តិចៗ។ នាយដាក់នាយតូចហើយក៏ដើរចេញទៅក្រៅបន្តិចក្រោយមកនាយក៏ចូលមកវិញដោយមានខោអាវមួយសម្រាប់និងកន្សែងមួយផងដែរ។
    " នេះរបស់អូនបងទុកនៅទីនេះហើយ អញ្ចឹងបងទៅធ្វើម្ហូបសិន "
    " អ្ហឹម " ជុងហ្គុកក៏បានដើរចេញពីបន្ទប់ទឹក ឯនាយតូចក៏សម្ងំនៅក្នុងអាងទឹកក្ដៅអ៊ុនៗយ៉ាងស្រួលខ្លួន។
     ជុងហ្គុកចេញមកស្លៀកពាក់ ស្លៀកពាក់រួចក៏ដើរចេញពីបន្ទប់ទៅធ្វើម្ហូប។
     ថេហ្យុងសម្ងំត្រាំទឹកនៅក្នុងអាងមួយសន្ទុះធំដែរក្រោយពេលដែលមានអារម្មណ៍ថាផ្នែកខាងក្រោមរៀងធូរស្រាលលែងសូវឈឺ ទើបងូតទឹកសម្អាតខ្លួនស្លៀកពាក់ ក្រោយពីរួចរាល់ក៏ដើរចេញមកមើលនាយថានាយធ្វើម្ហូបដល់ណាហើយ។
     នាយតូចដើរដោយដំណើរសើកៗព្រោះតែនៅឈឺតិចៗមិនទាន់ជាបាត់ទាំងស្រុងនោះទេ ដើរមកក៏ឃើញថានាយនៅធ្វើម្ហូបមិនទាន់រួចរាល់ទាំងស្រុងនោះទេនៅលើតុឃើញមានអាហារប៉ុន្មានមុខដែរ នាយតូចក៏បានដើរមកក្រោយខ្នងជុងហ្គុកសម្លឹងមើលទៅឆ្នាំងសម្លឃើញថានាយកំពុងតែរំងាស់ស៊ុប។
    " មានស៊ុបទៀតហ្ហេស?កំពុងតែឃ្លានស៊ុបផង " នាយតូចនិយាយនៅពីខ្នងក្រោយជុងហ្គុកធ្វើឱ្យនាយភ្ញាក់បន្តិចដែររួចងាកបែរទៅរកថេហ្យុង។
    " ត្រូវហើយបងដឹងថាអូនហត់នឿយអស់កម្លាំងប្រាកដជាឃ្លានស៊ុបទើបបងធ្វើវា ញ៉ាឱ្យមានកម្លាំងមកវិញ "
    " ចុះបងមិនឃ្លានស៊ុបទេឬ?ព្រោះថាយប់មិញបងក៏បញ្ចេញកម្លាំងច្រើនណាស់ដែរ ប្រាកដជាអស់កម្លាំងដូចគ្នា " នាយតូចនិយាយទាំងអឹមអៀន នឹកឃើញដល់រឿងយប់មិញជុងហ្គុកពិតជាមិនធម្មតាឡើយ ឃើញសុភាពៗអញ្ចឹងទេតែកម្លាំងខ្លាំងសម្បើមណាស់សម្រុកយកៗឡើងខ្លួននេះទប់មិនចង់រួចទៅហើយ។
    " បងក៏ឃ្លានដែរ តែបងចង់ប៉ូវអូនច្រើនជាង " នាយក៏ទម្លាក់ថ្ងាសទល់ជាមួយនឹងថ្ងាសរបស់ថេហ្យុងទាំងស្នាមញញឹមឯនាយតូចក៏ញញឹមដូចគ្នា។

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now