#ភោជនីយដ្ឋាន
អ្នកទាំងបីកំពុងតែអង្គុយទទួលទានអាហារដែលមានពាសពេញតុ ដោយជុងហ្គុកគិតតែពីចាប់ម្ហូបនេះម្ហូបនោះឱ្យទៅថេហ្យុង ឯជេហ៊ីឃើញហើយមានអារម្មណ៍ខ្លួនឯងដូចជាចំណែកលើសដូចជាគ្មានអវត្តមាននៅទីនេះដឹងអញ្ចឹងនាងមិនបបួលថេហ្យុងមកជាមួយដែរទេ។
" មិននឹកស្មានថាលោក take care សង្សារលោកដល់ថ្នាក់នេះសោះ សង្សាររបស់លោកសំណាងដ៏ហើយ " នាងនិយាយទាំងស្នាមញញឹមសម្លឹងមើលទៅមុខជុងហ្គុក។
" ខ្ញុំយល់ថាខ្ញុំទេដែលសំណាងដែលបានគាត់ធ្វើជាសង្សារនោះ " នាងឮអញ្ចឹងហើយក៏ចងចិញ្ចើមឆ្ងល់
" ហេតុអ្វីទៅ? "
" មកពីខ្ញុំជាអ្នកលង់ស្រឡាញ់មុនទើបយល់ថាខ្លួនឯងសំណាងដែលបាន Crush ធ្វើជាសង្សារ " ជេហ៊ីនាងក៏ទម្លាក់ទឹកមុខចុះហើយសម្លឹងមើលទៅថេហ្យុងដោយក្រសែភ្នែកមិនពេញចិត្ត។
ក្រោយពីអាហារពេលថ្ងៃត្រង់បានបញ្ចប់ថេហ្យុងនិងជុងហ្គុកក៏បានចេញទៅមុន ដោយជេហ៊ីនាងនៅសម្លឹងមើលឡានដែលបើកចេញទៅនោះពីក្រោយ។
" មនុស្សដែលយើងពេញចិត្តតែងតែបានទៅលើឯង តែលើកនេះយើងមិនព្រមប្រលែងងាយៗនោះទេ " នាងញញឹមចុងមាត់យ៉ាងពឹសពុលពាសពេញដោយល្បិចកលហាក់ចិត្តគំនិតមានបំណងមិនល្អនោះទេ។
៊ កាលពីពេលថេហ្យុងនិងជុងវ៉ូទាក់ទងនឹងថេហ្យុងដំបូងៗ នាងបានស៊ើបដឹងអំពីទំនាក់ទំនងរបស់អ្នកទាំងពីរ ដោយមូលហេតុនៃការស៊ើបនាងគ្រាន់តែចង់ដឹងថាជុងវ៉ូនាយយ៉ាងម៉េចហើយក្រោយបែកខានជួបគ្នាអស់រយ:ពេលជាច្រើនឆ្នាំដោយចិត្តនៅស្រឡាញ់តិចៗ តែក៏បែរជាដឹងថាពួកគេទាក់ទងគ្នាទៅវិញ មុនដំបូងនាងក៏រៀងខកចិត្តបន្តិចដែរ តែពេលក្រឡេកមើលពីស្ថានភាពនាងនិងជុងវ៉ូឃើញថាវាខុសគ្នាឆ្ងាយណាស់ ដូច្នេះនាងក៏កាត់ចិត្តលែងស្រឡាញ់ចង់បានជុងវ៉ូទៀតទៅ។
ជុងហ្គុកមិនបានជូនថេហ្យុងទៅ Apartment វិញនោះទេគឺនាំមកក្រុមហ៊ុនវិញដោយថ្ងៃនេះនាយចង់ឱ្យថេហ្យុងនៅជាមួយនាយមួយល្ងាចចាំដល់ម៉ោងចេញពីធ្វើការចាំត្រឡប់ទៅវិញជាមួយគ្នា។
" អូនមកអង្គុយបែបនេះ រំខានដល់ការងារបងទេដឹង? " ថេហ្យុងដើរមកអង្គុយលើសាឡុងដោយមានជុងហ្គុកដើរមកអង្គុយតាមពីក្រោយ។
" សឺត!សំខានអីទៅបងយល់ថាល្អទៅវិញនៅពេលដែលបានអូនមកអង្គុយកំដរបងធ្វើការនោះ "
" បើអញ្ចឹងអូនប្រហែលជាត្រូវមកនៅរាល់ថ្ងៃហើយ "
" វាកាន់តែល្អប្រសិនអូនមកអង្គុយកំដរបងធ្វើការរាល់ថ្ងៃនោះ សឺតៗៗៗ " ជុងហ្គុកឱនមកថើបមាត់នាយតូចយ៉ាងច្រើនខ្សឺតឡើងថេហ្យុងអៀនរឹងខ្លួនអស់ហើយ។
" ថើបអូនច្រើនដងអញ្ចឹងមិនធុញទេហ្ហេស? "
" មិនធុញទេ មាត់អូនផ្អែមទាក់ទងគួរឱ្យចង់ថើបបែបនេះ ថើបច្រើនដងយ៉ាងណាក៏មិនធុញដែរ "
" មើលនិយាយចុះ " នាយតូចអៀនថ្ពាល់ឡើងក្រហមទៅហើយ
" សឺតៗ " ជុងហ្គុកក៏ឱនមកថើបមាត់ថេហ្យុងប៉ុន្មានខ្សឺតថែមទៀត។(តាំងពីបានថើបមាត់អូនមកដូចជាញាមដ៏ហើយថើបរហូត... )
នៅពេលដល់ម៉ោងចេញពីធ្វើការជុងហ្គុកបាននាំថេហ្យុងមកញ៉ាំសាច់អាំងនៅហាងមួយកន្លែងដោយក៏បានបបួលជីមីនទៅជាមួយដែរឯជីមីនក៏បបួលយ៉ុនហ្គីទៅដូចគ្នា។
" សង្សារខ្ញុំយ៉ាងម៉េចដែរបងប្រុស? " ជីមីនសួរទៅកាន់ជុងហ្គុកក្រោយពីបានណែនាំអ្នកជាសង្សារឱ្យនាយបានស្គាល់។
" មានទៅអន់អីសង្សារសង្ហាគ្រាន់បើ " នាយក៏និយាយសរសើរនៅពេលដែលសង្កេតមើលយ៉ុនហ្គីអស់ពេលជាយូរ។
" ខ្ញុំពូកែរកសង្សារអញ្ចឹងហើយ "
" ស្គាល់គ្នាតាមណា? "
" គឺស្គាល់តាមរយ:ការទិញផ្កា បងយ៉ុនគាត់គឺជាម្ចាស់ហាងផ្កា ថ្ងៃមួយខ្ញុំបានទៅដើរលេង ចៃដន្យអីក៏ដើរកាត់ចង់ទិញផ្កា ទើបបានជួបបានស្គាល់ហើយទាក់ទងគ្នាបែបនេះ "
" ជានិស្ស័យពិតៗ " ថេហ្យុង
" ពិតៗមែនហើយបងថេហ្យុង ព្រោះអីដឹងទេ?ខ្ញុំបានដើរកាត់ហាងផ្កាអស់ជាច្រើនដែរមុននឹងដើរទៅដល់ហាងបងយ៉ុនហ្គី "
" មិនមែនក្រឡេកឃើញម្ចាស់ហាងផ្កាសង្ហារទេដឹង? "
" អត់ទេ!គឺមានអារម្មណ៍មួយថាចង់ទិញផ្កានៅពេលដែលដល់ហាងផ្កាមួយនោះ "
" អាចជានិស្ស័យពិតមែន ឃើញដំបូងក៏មានអារម្មណ៍ថាពេញចិត្តទៅហើយ ដោយអូនមីនមកសុំធ្វើសង្សារទៀតក៏យល់ព្រមតែម្ដងទៅ " យ៉ុនហ្គីនិយាយទាំងអារម្មណ៍ថាខ្មាសអៀននៅពេលដែលនិយាយរំលឹកដល់កាលនោះ។
" ហេយ៉ា...សុទ្ធតែទៅសុំកូនកម្លោះគេធ្វើសង្សារទៀត " ជុងហ្គុកក៏ញ៉ោះជីមីន
" បើមិនធ្វើអញ្ចឹងស្មានតែបានគាត់យកមកធ្វើសង្សារហេ្ហស កាត់តាមបងឯងហ្នឹង " គ្រប់គ្នាក៏អស់សំណើចនៅពេលដែលឮបែបនេះ
" តស់ៗសាច់ឆ្អិនហើយ ឆាប់នាំគ្នាញ៉ាំទៅ " ថេហ្យុង
ជុងហ្គុកបានចាប់សាច់អាំងដាក់ឱ្យទៅថេហ្យុង នាយតូចក៏បានចាប់សាច់ដាក់ឱ្យនាយវិញដូចគ្នា ឯយ៉ុនហ្គីក៏ចាប់សាច់អាំងឱ្យទៅជីមីនដូចគ្នា គ្រប់គ្នាញ៉ាំសាច់អាំងបណ្ដើរដោយមានការជជែកគ្នាបណ្ដើរ ព្រមទាំងការ Take care សង្សារសំណព្វចិត្តរៀងៗខ្លួនផងដែរ។
ថេហ្យុងនិងជុងហ្គុកក៏បានត្រឡប់មកវិញក្រោយពីបានញ៉ាំសាច់អាំងព្រមទាំងជុងហ្គុកឆ្លៀតនាំថេហ្យុងដើរលេងបន្តិចដែរ។
អ្នកទាំងពីរបានរៀបចំងូតទឹកផ្លាស់ខោអាវក្រោយពីរួចរាល់ក៏នាំគ្នាចូលគេងឱបគ្នាយ៉ាងកក់ក្ដៅ។#មួយខែក្រោយមក
ទំនាក់ទំនងរបស់អ្នកទាំងពីរក្នុងរយ:ពេលមួយខែនេះកាន់តែជិតស្និទ្ធជាងមុន ថេហ្យុងក៏ប្ដូរច្រើនជាងមុនមិនដូចពីកាលទាក់ទងគ្នាដំបូងៗនោះទេ ដែលសោះកក្រោះមិននិយាយលេងច្រើន មិនសើចច្រើនមកជាថេហ្យុងដែលតែងតែរីករាយជានិច្ច។
" បងមើលមកអូនស្អាតអត់? " ថ្ងៃនេះជាថ្ងៃឈប់សម្រាកថេហ្យុងបានស្លៀកពាក់តែងខ្លួនយ៉ាងស្រស់ស្អាតព្រោះជុងហ្គុកនឹងនាំថេហ្យុងទៅដើរលេងនៅសួនផ្កាម្ដង។
" អូនស្អាតណាស់ សឺត! " ជុងហ្គុកងើបដើរមកថើបមាត់របស់ថេហ្យុងមួយខ្សឺត។
" ថើបមាត់អូនរហូត " ថេហ្យុងក៏ញញឹមអឹមអៀនទោះនាយតែងតែឧស្សាហ៍ថើបមាត់នាយតូចក៏ដោយក៏មានអារម្មណ៍ថាចេះតែអៀនដែរ។
" បើមិនឱ្យបងថើបមាត់ឱ្យបងថើបអីវិញចុះ " នាយឱនមកជិតមុខរបស់ថេហ្យុងធ្វើមុខយ៉ាងច្រឡើមដាក់នាយតូច។
" ថើបថ្ពាល់ ហិហិ! " ថេហ្យុងយកដៃចង្អុលលើថ្ពាល់ព្រមទាំងសើចចេញមកតិចៗបែបគួរឱ្យស្រឡាញ់ ធ្វើឱ្យជុងហ្គុកហាក់ក្រឺតក្នាញ់ជាងខ្លាំង។
" ឥឡូវនេះអូនគួរឱ្យស្រឡាញ់ណាស់ដឹងទេ? " នាយច្បិចថ្ពាល់នាយតូចទាំងក្រឺតក្នាញ់។
" ចុះបងចូលចិត្តអត់? "
" បងចូលចិត្តណាស់ "_____
សូមរងចាំអាននៅភាគបន្ត☻︎
សរសេរដោយ អាយវី ♡︎ភាគនេះរៀងខ្លីបន្តិតហើយក៏រៀងឆ្គងផងដែរ🌚🙏🏻
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...