ថេហ្យុងបានភ្ញាក់នៅម៉ោងបួនរសៀលនៅពេលនេះថេហ្យុងបានជាស្រួលបួលហើយ នាយតូចងើបដើររកជុងហ្គុកពេញផ្ទះតែមិនឃើញនាយនោះទេ។
" នេះជុងហ្គុកបាត់ទៅណា៎ទៅ " ថេហ្យុងក៏បានដើរចេញមកខាងក្រៅផ្ទះរកមើលនាយឃើញថាកំពុងតែឈរនិយាយជាមួយនឹងហារីន។
" ជុងហ្គុក! " ថេហ្យុងបានស្រែកហៅនាយជុងហ្គុកក៏ងាកទៅព្រមទាំងហារីនផងដែរ ថេហ្យុងបានដើរមកក្បែរជុងហ្គុក។
" ខានស្អែកនេះកុំភ្លេចផ្ដល់ចម្លើយឱ្យអូនផងណា៎ អូនចាំនៅមាត់ស្រះទឹក " ហារីននិយាយហើយក៏ងាកទៅញញឹមឌឺដាក់ថេហ្យុងមួយមុននឹងដើរចេញទៅទាំងភាពជឿជាក់។
" បងនិយាយអីជាមួយនាង? ហើយផ្ដល់ចម្លើយអី? "
" វាមិនសំខាន់ទេកុំចង់ដឹងអី "
" នាងសុំស្រឡាញ់បងហើយខានស្អែកនេះបងនឹងទៅផ្ដល់ចម្លើយឱ្យនាងមែនទេ? "
" ហីយ៉ា!កុំខ្វល់ពីរឿងហ្នឹងអី? "
" មិនឱ្យខ្វល់យ៉ាងម៉េច ចុះបើបងឆ្លើយយល់ព្រមជាមួយនាងហើយបោះបង់អូនចោល អូនមិនត្រូវគ្រាំចិត្តដល់ស្លាប់ហើយទេហ្ហេស " ថេហ្យុងនិយាយទាំងទឹកភ្នែករលីងរលោង នាយឃើញហើយក៏មិនសប្បាយចិត្តដែរនៅពេលដែលឃើញទឹកភ្នែកថេហ្យុងបែបនេះ។
" មែន!អ្វីដែលអូននិយាយវាត្រូវ " ថេហ្យុងឮហើយក៏កាន់តែយំ នាយតូចពិតជាខូចចិត្តខ្លាំងណាស់ តែមិនបានចាប់អារម្មណ៍នូវពាក្យដែលនាយហៅខ្លួនថាអូននោះទេ
" អញ្ចឹងបងនឹងយល់ព្រមជាមួយនាងព្រោះបងស្រឡាញ់នាង បងឈប់ស្រឡាញ់អូនហើយមែនទេ? "
" កាន់តែវែងឆ្ងាយហើយ "
" ក្រែងបងថាអ្វីដែលអូននិយាយសុទ្ធតែត្រូវនោះអី "
" និយាយត្រូវត្រង់ថានាងសុំស្រឡាញ់បងនឹងឱ្យបងផ្ដល់ចម្លើយឱ្យនាងនៅថ្ងៃខានស្អែក តែមិនមែនត្រូវត្រង់ថាបងយល់ព្រមហើយបោះបង់អូនចោលឈប់ស្រឡាញ់អូននោះទេ " ថេហ្យុងឮហើយក៏ភាំងនឹងពាក្យសម្ដីរបស់នាយព្រមទាំងសព្វនាមដែលហៅផងដែរ។
" នេះបងលើកលែងទោសឱ្យអូនហើយមែនទេ? " ថេហ្យុងសួរដោយមានសង្ឃឹមក្នុងចិត្ត ឯជុងហ្គុកក៏ញញឹមហើយងក់ក្បាលដែលជាហេតុធ្វើឱ្យបេះដូងថេហ្យុងពេលនេះរីកស្គុះស្គាយហើយក៏ហក់ឱបទៅជុងហ្គុកមួយទំហឹង ឯជុងហ្គុកក៏បានលើកដៃឱបថេហ្យុងវិញដែរ។
" អូនមិននឹកស្មានថាបងលើកលែងទោសឱ្យអូនឆាប់បែបនេះសោះ " ថេហ្យុងនិយាយទាំងរលីងរលោងព្រោះតែរំភើបចិត្តពេក។
" បងមិនដាច់ចិត្តឃើញអូនគ្រាំចិត្តដោយសារតែទង្វើរដ៏ឆ្កួតឡប់របស់បងទេបងទ្រាំមិនបាន "
" អូនសប្បាយចិត្តណាស់ដែលបងលើកលែងទោសឱ្យអូន " ថេហ្យុងរឹតតែឱបជុងហ្គុកកាន់តែខ្លាំង ព្រោះនាយតូចនឹកអើយសែននឹក នឹកក្នុងការស្ថិតនៅក្នុងទ្រូងនិងរង្វង់ដៃដ៏កក់ក្ដៅរបស់ជុងហ្គុកបែបនេះ។។
" ទោះបងលើកលែងទោសឱ្យអូន មិនបានន័យថាពួកយើងក្លាយជាសង្សារនឹងគ្នាដូចដើមទេ "
" ហេតុអីទៅ? " ឮអញ្ចឹងក៏ប្រលែងពីការឱបសម្លឹងមើលមុខនាយទាំងចងចិញ្ចើមឆ្ងល់
" ក្រែងអូនថាមកសុំបងត្រូវគ្នាវិញនោះអី ឥឡូវសុំបងត្រូវវិញមក "
" បងជាអ្នកសុំបែក បងត្រូវសុំអូនត្រូវគ្នាវិញបានត្រូវ "
" យ៉ាងណាក៏អូនត្រូវតែធ្វើវាព្រោះវាជាកំហុសអូនមិនមែនបង "
" ក៏បានៗអូនគ្រាន់តែញ៉ោះលេង ជុងហ្គុកហា៎ពួកយើងត្រូវគ្នាវិញទៅណា៎ ត្រូវគ្នាលើកនេះអូននឹងមិនសាងកំហុសទៀតទេគឺស្រឡាញ់តែបងម្នាក់គត់ ស្រឡាញ់បងគឺជាបងមិនមែនព្រោះតែហេតុផលមួយនោះទេ " នាយឮហើយក៏ញញឹមសប្បាយចិត្ត ហើយអ្នកទាំងពីរក៏បានឱបគ្នាម្ដងទៀតទាំងមានក្ដីសុខ។ អ្នកទាំងពីរក៏ប្រលែងពីការឱបវិញ ជុងហ្គុុកបានឱនមកថើបថេហ្យុងតែថេហ្យុងងាកមុុខចេញ។
" ហេតុអ្វី? " ជុងហ្គុកសួរដោយចងចិញ្ចើមឆ្ងល់ថាម៉េចក៏ថេហ្យុងបដិសេធមិនចង់ថើបខ្លួនអញ្ចឹង
" បងគិតថាថើបនៅទីនេះវាសមដែរហ្ហេស ចូលទៅក្នុងល្អជាង " ថេហ្យុងបង្ហាញស្នាមញញឹមនិងទឹកមុខដ៏ទាក់ទាញដាក់នាយហើយដើរសំដៅចូលទៅក្នុងផ្ទះមុន ឯជុងហ្គុកនាយយល់ហើយដើរទៅតាមថេហ្យុងពីក្រោយ។
មកដល់បន្ទប់ជុងហ្គុកក៏បានមកថើបមាត់របស់ថេហ្យុងទាំងនឹករលឹកជាពន់ពេក ថើបអស់មួយសន្ទុះក៏បានដកមាត់ចេញវិញ។
" បងនឹកអូនណាស់ដឹងទេ "
" អូនក៏នឹកបងដែរ នឹកស្ទើរតែឆ្កួតទៅហើយ "
" បងសូមទោសដែលធ្វើឱ្យអូនឈឺចាប់ "
" វាជាកំហុសរបស់អូនមិនមែនបង " ជុងហ្គុកក៏បានទម្លាក់បបូរមាត់មកថើបមាត់ថេហ្យុងម្ដងទៀត ជាការថើបមួយដែលពេញពេញដោយក្ដីស្រឡាញ់ដែលមិនអាចខ្វះគ្នាបាន ថើបមួយសន្ទុះក៏ប្ដូរជាការថើបមួយដ៏រោលរាលដោយក្ដីនឹករលឹកនិងក្ដីស្រឡាញ់ធ្វើឱ្យអ្នកទាំងពីរឈានដល់ការធ្វើរឿងដ៏ស៊ីជម្រៅជាមួយគ្នា។
_ព្រឹកថ្ងៃបន្ទាប់
ថេហ្យុងនិងជុងហ្គុកកំពុងតែឱបគ្នាយ៉ាងស្អិតរមួលក្រោយធ្វើរឿងស៊ីជម្រៅជាមួយគ្នាហើយអស់ជាច្រើនម៉ោងកាលពីម្សិលមិញ។ ហើយអ្នកទាំងពីរភ្ញាក់ព្រមគ្នាទាំងស្នាមញញឹមនិងមានក្ដីសុខជាខ្លាំងណាស់។
" បងគិតចង់ទៅវិញថ្ងៃណា? "
" បងមិនដឹងទេ បងចង់នៅទីនេះសិន "
" ហេតុអី?ឬក៏ពេញចិត្តក្រមុំៗនៅទីនេះ? " ថេហ្យយងសួរទាំងមិនពេញចិត្ត ឯជុងហ្គុកក៏ប្រញាប់បកស្រាយ។
" មិនមែនទេ បងយល់ថាចង់រំហែលអារម្មណ៍នៅទីនេះជាមួយអូនសិន អូនមិនចង់ទេហ្ហេស? "
" ចង់ក៏ចង់ដែរ តែមានអ្នករំខានរហូតដូចមិនសប្បាយសោះ "
" ចាំបងនាំអូនទៅកន្លែងមួយដែលស្អាតហើយមានតែយើងពីរនាក់ "
" កន្លែងណា? "
" គង់តែដឹងទេ "
" អូនដូចជាឃ្លានហើយ "
" ចាំបងទៅធ្វើអាហាារពេលព្រឹកឱ្យអូនញ៉ាំ " ជុងហ្គុកឱនមកថើបមាត់មួយខ្សឺតហើយក៏ងើបដើរទៅបន្ទប់ទឹក ថេហ្យុងក៏ញញឹមសប្បាយចិត្តដែលខ្លួននិងជុងហ្គុកបានត្រូវគ្នាវិញ។
YOU ARE READING
តើអូនស្រឡាញ់បងទេ?(ចប់✔︎)
Romanceទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត្តពេលដឹងរឿងហើយនោះ តើនាយនឹងត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាទៅ... សរសេរដោយ:អាយវី☻︎♡︎ _________________ ចាប់ផ្ដ...