ភាគ20:អាចមកពីមានទម្រង់មុខដែលមើលពីចំហៀងដូចគ្នាទេដឹង

746 39 0
                                    

     រាងយប់បន្តិចជុងហ្គុកក៏បានត្រឡប់មកវិញ ចូលមកដល់ក្នុងក៏ឃើញថេហ្យុងអង្គុយមើលទូរទស្សន៍ដូចជាកំពុងតែរង់ចាំនាយ។
     " បងមកហើយ? " ថេហ្យុងងើបចេញពីសាឡុងដើរមកឈរក្បែរជុងហ្គុក
     " អ្ហឹម! នេះអូននៅចាំបងហ្ហេស? "
     " ត្រូវហើយ អូននៅចាំបង "
     " អូនគួរតែចូលគេងមុន មិនគួរមកអង្គុយចាំបងសោះ " ជុងហ្គុកនិយាយដោយលើកដៃវែកសក់ថេហ្យុងថើៗ
     " ឱ្យអូនគេងយ៉ាងម៉េចកើត គ្មានបងអូនគេងមិនលក់ទេ "
     " អញ្ចឹងបងទៅងូតទឹកសិន អាងបានចូលគេងទាំងអស់គ្នា "
    " អ្ហឹម! " អ្នកទាំងពីរក៏ដើរសំដៅទៅបន្ទប់គេង ។
     ក្រោយពីងូតទឹករួចជុងហ្គុកក៏បិទភ្លើងឡើងមកគេងឱបថេហ្យុងមុននឹងបិទភ្នែកគេងក៏ឆ្លៀតថើបថ្ងាសថេហ្យុងមួយខ្សឺតដែលជាទម្លាប់មុនពេលចូលគេងរបស់ជុងហ្គុកវាក៏ដូចជាស្នាមថើបផ្ដល់ក្ដីស្រឡាញ់ដល់ថេហ្យុងផងដែរ រួចហើយក៏គេងឱបគ្នាយ៉ាងស្អិតរមួលដែលជាការផ្ដល់ភាពកក់ក្ដៅឱ្យគ្នាទៅវិញទៅមក។

     #ថ្ងៃថ្មី
     នៅពេលដែលជុងហ្គយកចេញទៅធ្វើការបាត់ថេហ្យុងក៏មានការត្រូវចេញទៅខាងក្រៅដូចគ្នា ដោយថេហ្យុងបានចូលទិញផ្កានៅហាងមួយក្រោយពីទិញរួចហើយក៏ឡើងជិះឡានតាក់ស៊ីចេញទៅ។
     ថេហ្យុងបានមកកន្លែងមួយដែលជាកន្លែងតម្កល់ធាតុរួមគឺថេហ្យុងមកលេងនិងសួរសុខទុក្ខដល់ជុងវ៉ូដែលខ្លួនខានមកអស់ពេលជាយូរ។
     " អូនសូមទោសណា៎ ដែលអូនខានមកលេងបងយូរហើយ សង្ឃឹមថាបងនឹងមិនខឹងអូន " ថេហ្យុងបានដាក់ផ្កាមួយនោះនៅមុខផ្លាកព្រលឹងរបស់ជុងវ៉ូ ។
     " អូនខានមកលេងបងយូរបែបនេះបងប្រាកដជាអផ្សុកមិនខាន តើត្រូវទេ? "
     " មកពីអូនយល់ថាបងតែងតែនៅក្បែរអូន ទើបអូនមិនបានមកលេងបងបែបនេះ "
     " តែក៏ពិតតើត្រូវទេ?គឺបងតែងតែនៅក្បែរអូន គឺនៅក្បែរអូនជានិច្ចគ្រាន់តែ... " ថេហ្យុងនិយាយដល់ត្រឹមនេះទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ហូរមកព្រមទាំងលើកដៃទៅអង្អែលលើរូបថតផ្លាកព្រលឹងរបស់ជុងវ៉ូនោះតិចៗ
     " គ្រាន់តែបងសល់ត្រឹមតែកែវភ្នែក ក្រៅពីនឹងមិនមែនជាបងទេ " ទឹកភ្នែកកាន់តែស្រក់ហូរបន្ថែមទៀត ថេហ្យុងនៅតែខូចចិត្តចំពោះរឿងនេះមិនអាចកាត់ចិត្តបាននោះទេ ទោះខ្លួនព្យាយាមចាត់ទុកជុងហ្គុកជាជុងវ៉ូយ៉ាងណាក៏ដោយក៏មិនអាចទៅរួច ជុងហ្គុកគឺជុងហ្គុក ជុងវ៉ូគឺជុងវ៉ូទោះបីជាជុងហ្គុកមានកែវភ្នែករបស់ជុងវ៉ូក៏ដោយវាមិនអាចផ្លាស់ប្ដូរឱ្យជុងហ្គុកប្រែទៅជាជុងវ៉ូបាននោះទេ។

តើអូនស្រឡាញ់បងទេ?(ចប់✔︎)Where stories live. Discover now