ដំបូងគិតថានឹងរត់ផុតទៅហើយ...ប៉ុន្តែចុងក្រោយនាងដូចជាសត្វសេកក្នុងទ្រុង ទោះមានស្លាបហើរបានឆ្ងាយប៉ុណ្ណាក៏ត្រូវត្រលប់មកនៅក្នុងទ្រុងវិញដដែល....Jeongguk : លើកទីមួយនាងមិនចាំនៅព្រហើនចង់រត់ពីខ្ញុំជាលើកទីពីរទៀត!
YeonEy : បើខ្ញុំមិនហ៊ាន ខ្ញុំនឹងសល់ដង្ហើមដកទេ!? ហឹកខ្ញុំចង់រស់លោកមិនអាចមេត្តាដល់ជីវិតខ្ញុំបានយ៉ាងម៉េចJeon Jeongguk!!
Jeongguk : Shhh ជុជុ...រាងក្រាសលើកដៃសង្កត់បបូរមាត់តូចស្ដើងកុំអោយបន្តតវ៉ាមុននឹងស្រដីបន្ត
Jeongguk : បើខ្ញុំមិនមេត្តានាង ព្រលឹងនាងប្រហែលទៅដល់ឋាននរកបាត់ទៅហើយនាងតូចរបស់ខ្ញុំ
YeonEy : មេត្តាដោយរបៀបណាទៅ!? ហឹកហឹកធ្វើបាបខ្ញុំរាល់ថ្ងៃបែបនេះមែនទេ!?បេះដូងខ្ញុំជាសាច់មិនមែនដុំឥដ្ឋដូចលោកទេ ខ្ញុំចេះឈឺ!!ហឹកហឹកលោកឮទេថាខ្ញុំឈឺ!?រាងតូចច្រលឹងក្ដាប់ដៃយ៉ាងណែនស្ទើតែស្រក់ឈាមហើយសម្លឹងទៅរាងរឹងមាំដែលឈរនៅនឹងមុខដោយទឹកភ្នែកស្រក់សឹងនឹងក្លាយជាឈាម..
Jeongguk : ឮ...តែវាសប្បាយ...ដូច្នេះខ្ញុំចូលចិត្ត...
YeonEy : សប្បាយ!?ហុឹសហុឹស.. សប្បាយណាស់ចឹងហ្អេស?!
Jeongguk : ត្រូវ!! នាងដូចជាកញ្ជ្រោងដែលត្រូវសឹង្ហជាប់ក្បាលកប់ជាប់នឹងដីដល់រើមិនរួច ហើយក៏ស្រែកសុំការមេត្តា...សម្លេងស្រួចស្រេះនឹងទឹកភ្នែករបស់នាងនៀក...ស្ដាប់ហើយគួរអោយចង់ស្ដាប់ទៀត...គ្រប់យ៉ាងលើខ្លួននាងអោយតែមានស្លាកស្នាម ទោះតែបន្តិចក៏ខ្ញុំយល់ថាមានក្ដីសុខដែរ...សំខាន់គឺនាងបានឈឺ...នាងសម្លឹងមើលទៅគេដោយទឹកភ្នែកនៅប្រៀបថ្ពាល់ក្រពុំតែអ្វីដែលគេតបមកនាងវិញវាគឺជាស្នាមញញឹម...ស្នាមញញឹមដ៏មានក្ដីសុខដោយការជាន់លើនាងទាំងស្រុង....
រាងច្រលឹងងើបឈរឡើងស្រែកតវ៉ានឹងគេម្ដងទៀតពេលដែលគេហៀបនឹងដើរចេញទៅហើយYeonEy : ថ្នាំនោះគឺខ្ញុំមិនបានដាក់ទេ..ខ្ញុំមិនបានធ្វើ...ខ្ញុំមិនបានសម្លាប់នាងខ្ញុំមិនដឹងថានាងស្លាប់ដោយរបៀបម៉េចទេ ហឹកហឹកខ្ញុំមិនដឹងពិតមែន!!
Jeongguk : ចឹងអ្នកណាអ្នកធ្វើ!? បើមិនមែននាងតើជាអ្នកណា!?
YeonEy : ខ្ញុំមិនដឹង!!
Jeongguk : ចឹងនាងឆ្លើយម៉ោថាអាកញ្ជប់ថ្នាំនឹងវាទៅនៅក្នុងខោអាវនឹងបានដោយរបៀបម៉េច!? ឆ្លើយម៉ោ!!
YeonEy : ហ្អាយ~!!ហឹកហឹកខ្ញុំ...ខ្ញុំ..
YOU ARE READING
« WEDDING DRESS OF BLOOD »
Fanfiction« នាងនឹងសងខ្ញុំ .. ដោយទឹកភ្នែកលាយឈាមស្រស់ » JEON JEONGGUK x KIM YEONEY ________ Anyway, please enjoy my story with a cup of your favorite drink ♡'・ᴗ・'♡ ________ ueyzatuan's creature no 03 Story by: ueyzatuan Written by: ueyzatuan Written on: 11t...