#night
រាងតូចអង្គុយអោបជង្គងលើគ្រែយ៉ាងស្ងៀមស្ងាត់នាងមិនឃើញគេតាំងតែពីព្រឹក...មិនឃើញបែបនេះក៏ល្អហើយ បើគេនៅនាងប្រាកដជាពិបាកនឹងដកដង្ហើម...
ផាំង!!! ទ្វាបន្ទប់ស្រាប់តែរបើកដោយកម្លាំងដៃដ៏រឹងមាំរបស់រាងក្រាស់ធ្វើអោយអ្នកដែលនៅខាងក្នុងភ្ញាក់ឡើងពីគំនិត វែងឆ្ងាយរបស់ខ្លួន...រាងតូចរហ័សថយខ្លួនទៅក្រោយយឺតៗស្របពេលដែលរាងក្រាស់បោះជំហានចូលមកជិតនាងកាន់តែកៀកទៅៗ...
Jeongguk : ថយធ្វើអី??!
នាងតូចគ្រវីក្បាលក្រាញខ្លួនមិនចង់ចូលជិតគេធ្វើអោយគេកាន់តើទាញនាងមករកកាន់តែខ្លាំង...
YeonEy : លែងខ្ញុំ...ខ្ញុំឈឺលែង!!
នាងតូចក្រាញននៀលគេចចេញពីរង្វង់ដៃរាងក្រាស់ធ្វើអោយអ្នកម្ខាងទៀតកាន់តែសង្កត់នាងកាន់តែខ្លាំង..
Jeongguk : មិនបាច់មកលេងខ្លួនទេស្រីកញ្ជ្រោងដូចនាងទោះលេងខ្លួនកម្រិតណាក៏វានៅតែជាសម្រាមក្នុងកែវភ្នែកខ្ញុំដដែលទេ!!
YeonEy : ចឹងកុំប៉ះពាល់ខ្លួនខ្ញុំល្អជាង
Jeongguk : មិនប៉ះមិនប៉ានទេព្រោះបើខ្ញុំប៉ះ នាងនឹងស្រែកថាឈឺ...ដឹងទេថាកាន់តែធ្វើអោយខ្ញុំចង់ប៉ះនាងកាន់តែខ្លាំង
YeonEy : លោកឆ្គួតហើយ...ហ៊ឹកហ៊ឹកហេតុអីក៏អាក្រក់ដាក់ខ្ញុំយ៉ាងនេះ??!
Jeongguk : នាងសួរខ្លួនឯងទៅថានាងធ្វើស្អីដាក់ខ្ញុំខ្លះ??!គេស្រែកសួរនាងដោយភ្ជាប់ជាមួយកែវភ្នែកមួយគួរដែលសម្លក់មកនាងស្ទើរតែស្រក់ឈាម
YeonEy : ខ្ញុំមិនបានធ្វើទេ...ហឹកហឹកមិនមែនខ្ញុំទេ..
នាងលើកដៃតូចៗរបស់នាងមកខ្ទប់ត្រចៀករបស់ខ្លួន..នាងទទួលយកមិនបាន...នាងទទួលយកវាមិនបានថានាងសម្លាប់មនុស្ស..
Jeongguk : ឈប់សម្ដែងទៅKim YeonEy !! នាងជាឃាតករ!!
រាងក្រាស់អង្រួនខ្លួននាងខ្លាំងធ្វើអោយរាងតូចដួលបោកទៅនឹងពួកមួយទំហឹង...
Jeongguk : និយាយស្វាគមន៍ទៅកាន់នរករបស់នាងទៅKim YeonEy! កុំសង្ឃឹមអោយសោះថានាងនឹងរត់រួចពីដៃខ្ញុំ!ខ្ញុំមិនអោយនាងស្លាប់ទេគ្រាន់តែអោយនាងរស់វេទនាបន្តិចតែប៉ុណ្ណោះ
YOU ARE READING
« WEDDING DRESS OF BLOOD »
Fanfiction« នាងនឹងសងខ្ញុំ .. ដោយទឹកភ្នែកលាយឈាមស្រស់ » JEON JEONGGUK x KIM YEONEY ________ Anyway, please enjoy my story with a cup of your favorite drink ♡'・ᴗ・'♡ ________ ueyzatuan's creature no 03 Story by: ueyzatuan Written by: ueyzatuan Written on: 11t...