Chapter 67

100 2 0
                                    

#ក្រុមហ៊ុនគ្រួសារត្រកូលKim

Namjoon : យើងសួរឯងតើវានៅឯណា??!

សម្លេងបង្កប់ដោយអំណាចក្រោមក្រសែភ្នែកកាចសាហាវដូចជាសត្វព្រៃ គេស្រែកសួរទៅអ្នកម្ខាងទៀតដែលអោបដៃអោនមុខចុះដោយភាពខ្លបខ្លាចនឹងអំណាចរបស់រាជសីមួយក្បាលនេះ

Namjoon : ឯងឮយើងសួរឯងទេ?!
Boy : គឺ..គឺមិនទាន់បានទទួលដំណឹងទេលោកម្ចាស់
Namjoon : មិនទាន់បានដំណឹង!?មិនទាន់បានដំណឹងឯងមកជួបយើងធ្វើអី?!

ផាំងៗ!!!...សម្លេងកាំភ្លើងបាញ់រះក្បែររាងកាយអ្នកក្រោមបង្គាប់ជាច្រើនគ្រាប់ ភាពក្រេវក្រោធបង្ខាំជាប់នឹងមុខពោរពេញដោយកំហឹងពេញខ្លួន គេទ្រាំមិនបាន..ទ្រាំមិនបានដែលពេលនេះហើយនៅតែរកប្អូនស្រីរបស់ខ្លួនមិនឃើញទៀត ចំជាអត់បានការ!!
នេះជាពាក្យដែលគេជេរប្រទេចខ្លួនឯងជាប្រចាំរាល់ថ្ងៃនេះ ហេតុអីប្អូនស្រីតែមួយរបស់ខ្លួនក៏ការពារមិនបាន គិតៗទៅពិតជាសង្វេគខ្លួនឯង !!

Taehyung : hyung!!! ប៉ុន្នឹងបានហើយដាក់កាំភ្លើងចុះទៅ!!

រាងក្រាស់ស្ទុះចូលមកចាប់កាំភ្លើងពីដៃរឹងមាំហើយស្រែកបញ្ជាអោយកូនចៅម្នាក់នោះចេញទៅ

Namjoon : ចំជាចង្រៃយ៍!!!ចង្រៃយ៍ៗ!!

Namjoonខាំថ្គាមទាំងទំហឹងហើយក្ដាប់ដៃដាល់ជញ្ជាំងជាច្រើនដៃរហូតធ្វើអោយប្រអប់ដៃរឹងមាំរងរបួសទៅតាមកម្លាំងប៉ះទង្គិច

Taehyung : Hyungឈប់ទៅប៉ុន្នឹងបានហើយ!!ធ្វើហើយនឹងបានប្រយោជន៍ស្អីមកវិញ?!

អ្នកជាប្អូនរហ័សចូលទៅរារាំងតែវាអត់ប្រយោជន៍ព្រោះចិត្តគេពេលនេះវាតានតឹង វាវេទនា គេត្រូវការដំណឹងរបស់YeonEyតែម្យ៉ាងគត់ មិនចឹងគេប្រាកដជាមិនស្ងប់ចិត្ត...Taehyungគ្រវីក្បាលនឹងសភាពខឹងខាតគ្មានសតិរបស់បងប្រុសមុននឹងដើរទៅយកប្រអប់ថ្នាំមកលាងរបួសអោយគេ

Taehyung : វាគ្មានប្រយោជន៍ទេដែលhyungធ្វើបែបនេះ ពេលនេះមិនថាបងធំឬhyungឬក៏ខ្ញុំពួកយើងសុទ្ធតែវេទនាចិត្តបារម្ភពីប្អូនដូចគ្នា ខ្ញុំបញ្ជូនមនុស្សទៅបន្ថែមហើយមិនយូរទេប្រាកដជាទទួលបានដំណឹង
Namjoon : ល្អហើយ..Jin hyungនៅឯណា?!
Taehyung : ទៅទទួលប៉ានឹងម៉ាក់..អ៊ុំប្រុសនឹងអ៊ុំស្រីក៏មកដែរ
Namjoon : ..អាចង្រៃយ៍នោះ!!...យើងមិនសម្លាប់វាគឺមិនបានពិតមែន ដំបូងយើងយល់មុខដល់ត្រកូលJeonទើបគ្រាន់តែមានគំនិតអោយវារស់នៅយ៉ាងវេទនា តែពេលនេះយើង..នឹងសម្លាប់វា!!!
Taehyung : អាម្សៀតនេះបែរជាប៉ះពាល់ដល់កូនស្រី ត្រកូលKim ទោះhyungមិនសម្លាប់វា ក៏ខ្ញុំសម្លាប់វាដែរ

« WEDDING DRESS OF BLOOD »Where stories live. Discover now