Chapter 47

89 2 0
                                    

Namjoonគ្រលាស់ដៃដាល់Jeonggukមួយទំហឹងធ្វើអោយគេត្រូវដួលទៅលើឥដ្ធទាំងជំហរ...រាងសង្ហាក្រោកឡើងហើយលើកដៃជូតឈាមដែលហូរជ្រាតនឹងគែមមាត់ចេញមុននឹងក្ដាប់ដៃដាល់Namjoonត្រលប់ទៅវិញមួយអស់ដៃដូចគ្នា...

Namjoonខាំថ្គាមសម្លក់ទៅរាងសង្ហារសឹងតែហក់ទៅសុីសាច់គេស្រស់ៗ...រាងក្រាស់សម្លឹងទៅរាងកាយតូចរបស់អ្នកជាប្អូនស្រីដែលដណ្តប់ក្រោមភួយក្រាស់ ច្បាស់ណាស់ថាអាចង្រៃយ៍នេះទើបតែធ្វើបាបនាងហើយ វាកាន់តែធ្វើអោយគេពុះកញ្ជ្រោលកាន់តែខ្លាំងចិត្តក៏ក្ដៅស្ទើតែបង្កាត់ភ្លើងបាន...

Namjoon : អាចង្រៃយ៍ឯងធ្វើស្អីខ្លះដាក់ប្អូនស្រីយើង!?

រាងក្រាស់មិនទុកឱកាសអោយJeonggukបាននិយាយសូម្បីបន្តិច គេស្ទុះចូលទៅវាយJeonggukហើយចាប់ក្របួចកអាវរាងសង្ហារចុះទៅខាងក្រោម

គេរុញJeonggukអោយដួលទៅលើឥដ្ធហើយបន្តដាល់មុខសង្ហាជាច្រើនដៃរហូតរាងសង្ហាគ្មានឱកាសបានតបត

Taehyungឃើញសភាពបែបនេះក៏ប្រញាប់រត់ឡើងទៅខាងលើជាបន្ទាន់...រាងក្រាស់រត់ចូលទៅក្នុងបន្ទប់នាងតូចយ៉ាងរហ័ស សភាពរាងកាយដែលទើបតែត្រូវគេធ្វើបាបហើយមិញៗនេះក្រោកឡើងហើយសម្លឹងទៅអ្នកជាបងទាំងទឹកភ្នែក...

YeonEy : ហឹកហឹកបងប្រុស....
Taehyung : Jeon Jeongguk!!

Taehyungស្ទុះចេញពីបន្ទប់នាងតូចហើយចុះទៅខាងក្រោមដោយក្នុងដៃមានកាន់ដបស្រាក្រហមមួយក្នុងដៃ
នាងតូចក៏រហ័សស្លៀកពាក់ហើយរត់ទៅតាមបងប្រុស

ប្រាវ!!! អំបែងដបស្រាក្រហមធ្លាក់រប៉ាត់រប៉ាយពេញផ្ទៃឥដ្ឋដោយហូរនាំមកជាមួយឈាមក្រហមច្រាល់ដែលហូរស្រក់ចេញពីក្បាលរាងសង្ហារ...

YeonEy : Jeongguk~~!!

YeonEyរត់ចូលទៅបម្រុងនឹងចូលទៅរកJeonggukតែក៏ត្រូវTaehyungចាប់ជាប់ហើយទាញនាងចេញឆ្ងាយពីគេ

Taehyung : Yeonអូនទៅរកវាធ្វើអី!?វាធ្វើអូន Yeonមិនចាំទេហ្អេសថាអូនជួបនឹងអ្វីខ្លះដោយសារវា!?

ប្រយោគសង្គត់ដំណើររបស់នាងតូចអោយឈរនៅនឹងទ្រឹងមួយកន្លែងដោយមិនអាចធ្វើអ្វីបានក្រៅពីសម្លឹងមើលបងប្រុសរបស់ខ្លួនវាយដំអ្នកដែលនាងគោរពស្រលាញ់ពីចម្ងាយដោយទឹកភ្នែកហូរសស្រាក់

YeonEy : ហឹកហឹកបងJoonយប់វៃគាត់ទៅ~..

Namjoonដាល់រាងសង្ហាពីមួយដៃទៅមួយដៃជាបន្តបន្ទាប់ មុខមាត់សង្ហាត្រូវប្រតាកដោយឈាមទាំងមាត់ទាំងថ្ពាល់ទាំងខ្ទង់ច្រមុះគឺសុទ្ធតែដាចដោយស្នាមឈាម ដំណក់ឈាមក្រហមស្រស់ហូរជ្រាតពេញជើងធ្មេញដែលរំលេចឡើងដោយស្នាមញញឹមនឹងសម្លេងសើចដូចជាមានក្ដីសុខណាស់
គេទៅខ្វល់អីត្រឹមឈឺសាច់ប៉ុណ្ណឹងព្រោះយ៉ាងណាគេក៏កំពុងមើលទៅរាងតូចដែលកំពុងឈរយំនៅចំពោះមុខគេ

YeonEy : ហឹកហឹកបងប្រុសឈប់ទៅ~
Taehyung : YeonទៅហាមបងJoonធ្វើអី!?អោយវាស្លាប់ទៅ!!
YeonEy : ហឹកYeonមិនចង់បានបែបនេះទេបងប្រុស!!ឈប់ទៅ~
រាងកាយតូចស្ដើងស្រែកឡើងទាំងទឹកភ្នែកអង្វរអោយអ្នកជាបងដោះលែងរាងក្រាស់អោយចេញទៅប៉ុន្តែTaehyungក៏ចាប់អោបនាងជាប់មិនអោយនាងរត់ចូលទៅហាមNamjoon... នាងស្អប់គេតែក៏បែរជាទ្រាំមើលគេឈឺនៅមុខនាងមិនបាន....
Namjoon : ឯងធ្វើបាបប្អូនយើងធ្វើស្អី!?ឯងធ្វើបានរបៀបម៉េចអាចង្រៃយ៍!?
ដឹបៗៗ!! សម្លេងប្រតាយប្រតបទៅលើរាងសង្ហាដែលដេកដួលលើដីបន្តឡើងកាន់តែខ្លាំងឡើងៗ ទាំងទាត់ទាំងធាក់នឹងជើងទាំងដាល់មួយទំហឹងៗដៃ ប៉ុន្តែប៉ុណ្ណឹងបើប្រៀបនឹងចិត្តឈឺរបស់បងប្រុសវានៅមិនទាន់ស្គៀបជើងធ្មេញនៅឡើយផង
Namjoon : Yeonទៅធ្វើស្អីឯងបានជាឯងធ្វើបែបនេះដាក់Yeon!?
Jeongguk : គឺនាងសម្លាប់កូនខ្ញុំ!!នាងសម្លាប់ប្រពន្ធខ្ញុំ!!
Namjoon : កុហក!!ប្អូនយើងមិនដែលមានគំនិតបីសាចបែបនឹងគឺមានតែឯងទេអាថោកទាប!!

Namjoonដាល់Jeonggukមួយដៃចុងក្រោយហើយក៏ទាត់គេមួយជើងទាំងទំហឹងមុននឹងស្ទុះឡើងទៅបន្ទប់ ប៉ុន្នាននាទីបន្ទាប់គេក៏ត្រលប់មកវិញជាមួយកាំភ្លើងមួយដើមក្នុងដៃ....

Namjoon : លាផែនដីអោយហើយទៅអាចង្រៃយ៍ !!
YeonEy : អត់ទេ!! អត់ទេបងប្រុស~~

រាងតូចស្រែកពីចម្ងាយទាំងទឹកភ្នែកហូរសស្រាក់ស្របពេលដែលTaehyungព្យាយាមអោបក្រសោបនាងជាប់នឹងដៃមិនអោយនាងរត់ទៅរកJeongguk

Jeongguk : ខ្ញុំមិនដែលស្ដាយក្រោយ...ក៏ទោះជាខ្ញុំស្លាប់...ក៏ខ្ញុំនៅតែជ្រើសជាន់ឈ្លីនាង!!

ប្រយោគបង្កប់ដោយភាពឃោឃៅវាបានបន្លឺឡើងពីបបូរមាត់ក្រាស់បំផុសឡើងអោយឃើញពីសណ្ដានព្រៃផ្សៃដែលដកជាប់ក្នុងឈាមរាងក្រាស់ ប៉ុន្តែវាក៏ធ្វើអោយអ្នកម្ខាងទៀតកញ្ជ្រោលឡើងខ្លាំងរហូតត្រៀមនឹងកិះកៃបាញ់បំបែកក្បាលរបស់គេដូចគ្នា..

Mr.Kim : មានរឿងស្អីនឹង!!?
TaeJoonYeon : ប៉ា!?...ម៉ាក់!?..!!

« WEDDING DRESS OF BLOOD »Where stories live. Discover now