Chapter 49

115 2 0
                                    


@ភូមិគ្រិះKim

រឿងរ៉ាវរំលងទៅប្រហែលជាពីរថ្ងៃបន្ទាប់ គ្រប់គ្នាក្នុងផ្ទះប្រកាន់ខ្ជាប់តែសភាពតាងតឹងជាពិសេសគឺរាងតូចច្រលឹងដែលជាអ្នកឆ្លងកាត់ផ្ទាល់ បើនិយាយដល់ពាក្យថាវេទនាប្រហែលជាគ្មានអ្នកណាវេទនាដល់នាងទេមើលទៅ....

Namjoon : អោយវាលែងលះជាមួយYeonទៅ
Taehyung : តែបុិននឹងទេហ្អេស!? ខ្ញុំមិនព្រមទេបងJoon វាធ្វើបាបប្អូនយើងសឹងតែលែងមានដង្ហើមដក បងគ្រាន់តែអោយវាលែងលះប៉ុន្នឹងទេហ្អេស!?
Jin : Tae...បងសង្ឃឹមថាវាបានចប់ទៅ Yeonឈឺចាប់គ្រប់គ្រាន់ណាស់ហើយ រួចរាល់រឿងនេះបងនឹងនាំYeonទៅប៉ារីសជាមួយបងសង្ឃឹមថាប្អូននឹងបានបំភ្លេចការចងចាំមិនល្អទាំងប៉ុណ្ណាននៅទីនោះ
Namjoon : hyungអាចនឹងចង់បញ្ជប់ទៅស្រួលៗបែបនេះ តែខ្ញុំនឹងអាTaeមិនដូចhyungទេ
Taehyung : មែន!! មិនស្គាល់រាក់ជ្រៅបែរជាធ្វើខ្លួនមិនល្អដាក់Yeon
Namjoon : មិនប្រមាណខ្លួនមិនស្គាល់ទីទាបទីខ្ពស់ ចាំមើលមើលថាយើងនឹងចាត់ការឯងរបៀបម៉េច!?

«ដៃម្ខាងណាដែលឯងធ្វើបាបYeon យើងនឹងបំបាក់ដៃម្ខាងនោះ!!»

________________

Jin : Yeon...
YeonEy : បងប្រុស...
Jin : ហេតុអីធ្វើមុខបែបនេះ!?មិនសប្បាយចិត្តដែលលែងលះនឹងគេហ្អេស?
YeonEy : Yeonអត់មានទេ...
Jin : បងប្រុសគ្រាន់តែសួរប៉ុណ្ណោះ

រាងក្រាស់ទម្លាក់ខ្លួនអង្គុយក្បែរនាងតូចជាប្អូនដែលអង្គុយនៅបរិវេណរានហាលខាងលើផ្ទះ
នាងផ្អែកក្បាលទៅលើស្មារឹងមាំដ៏កក់ក្ដៅរបស់បងប្រុសដូចទម្លាប់ដែលតែងធ្វើរាល់ដង

Jin : អូននៅតែក្មេងបែបនេះរហូត~

គេនិយាយហើយក៏សើចនឹងអង្អែលក្បាលនាងតិចៗ

YeonEy : បងប្រុស...
Jin : Hmm
YeonEy : បងប្រុសស្រលាញ់Yeonទេ?
Jin : ប្រាកដជាស្រលាញ់ហើយស្រលាញ់ខ្លាំងទៀតផង
YeonEy : ចុះបងJoon?ស្រលាញ់Yeonទេ!?
Jin : ប្រាកដជាស្រលាញ់
YeonEy : ចុះបងTaeនោះ?ស្រលាញ់Yeonទេ?
Jin : ហេតុអីក៏មិនស្រលាញ់ប្រាកដជាស្រលាញ់ហើយ
YeonEy : ចុះប៉ា?ចុះម៉ាក់?
Jin : នេះកាន់តែមិនបាច់សួរ Yeonជាកែវភ្នែករបស់លោកទៅហើយ
YeonEy : គ្រប់គ្នាស្រលាញ់Yeonហ្អេសបងប្រុស?
Jin : ត្រូវហើយគ្រប់គ្នាស្រលាញ់Yeonហើយខ្លាំងទៀតផង~ Yeonជាបណ្ដូលចិត្តYeonជាគ្រាប់ពេជ្យរបស់គ្រប់គ្នា
YeonEy : ចុះហេតុអីគេស្អប់Yeonខ្លាំងម្លេះ!?ចាត់ទុកYeonដូចសត្វ ហេតុអីទៅបងប្រុស?

« WEDDING DRESS OF BLOOD »Onde histórias criam vida. Descubra agora