Chapter 65

105 2 0
                                    

Jeongguk : Morning អូនសម្លាញ់...
YeonEy : Hemmm...

YeonEyពត់ពែនខ្លួនចុះឡើងហើយក្រាញននៀលដូចមិនចង់ទទួលយកថ្ងៃថ្មីទាល់តែសោះ..

Jeongguk : ឆាប់ងើបឡើងមកបងត្រៀមអារហារពេលព្រឹកអោយអូន..
YeonEy : Emm..គេងតិចទៀតមិនបានទេហ្អេស?
Jeongguk : ម៉ែដោះចូលមកហើយ ឬអូនចង់អោយគាត់ឃើញអូនក្នុងសភាពបែបនេះ?!
YeonEy : ម៉ែដោះ?!
Jeongguk : ម៉ែដោះឈុននោះអី?! អូនប្រហែលមិនចាំទេ ប៉ុន្តែមិនអីទេឆាប់ទៅងូតទឹកទៅបងទុកសម្លៀកបំពាក់នៅត្រង់នេះហើយប្រញាប់ចុះទៅខាងក្រោមឮទេ?!
YeonEy : ... ហ្អររ..ok..

Jeonggukញញឹមហើយក៏ដើរចេញទៅបាត់ទុកអោយនាងតូចអង្គុយធ្មឹងតែឯង...

YeonEy : ...ហេតុអីខ្ញុំមានអារម្មណ៍ប្រហែលៗយ៉ាងនេះ?!..

រាងតូចលើកដៃជ្រោងសក់ខ្លួនឯងហើយសញ្ជឹងគិតយ៉ាងយូរប៉ុន្តែនាងមិនទទួលបានលទ្ធផលអ្វីសូម្បីបន្តិចអ្វីដែលដែលនាងទទួលបានមានតែភាពស្រពេចស្រពិលដដែលៗ...កាន់តែគិតក្បាលនាងកាន់តែឈឺដូច្នេះណ្ហើយចុះ!!..នាងត្រូវបំភ្លេចវាចោល...

20នាទីបន្ទាប់នាងរៀបចំខ្លួនយ៉ាងរួចរាល់ជាមួយរោបត្រឹមជង្គង់ពណ៌សមួយឈុតដែលគេរៀបចំទុកអោយនាង

YeonEy : ហេតុអីក៏គាត់ដឹងថា42?!

នាងលួចរអ៊ូតិចៗបន្ទាប់ពីស្លៀកពាក់រួចរាល់ ទាំងឈុតក្រៅនឹងឈុតក្នុងទំហំគឺត្រឹមត្រូវតាមខ្នាតខ្លួននាងទាំងអស់..តែវាដូចជាមិនចម្លែកដែលគេដឹងច្បាស់ព្រោះរាងកាយនាងនៅនឹងបាតដៃគេស្រាប់...

រួចរាល់នាងក៏ប្រញាប់ចុះទៅខាងក្រោម..នាងសម្លឹងទៅមនុស្សប្លែកមុខ2~3នាក់ដែលឈរក្បែរតុអារហារ..

Jeongguk : Yeon...

Jeonggukចាប់ដៃនាងអោយអង្គុយក្បែរគេហើយចាប់ផ្ដើមរាប់រៀបប្រាប់នាង

Jeongguk : នេះអីម៉ែដោះឈុន
YeonEy : ...ចា៎..
Auntie : រីករាយណាស់អ្នកនាងតូចដែលអ្នកនាងត្រលប់មកទីនេះម្ដងទៀត
YeonEy : ខ្ញុំធ្លាប់មកទីនេះដែរហ្អេស?
Jeongguk : ...ហ្អរ..ប្រហែលជាអូនភ្លេច បងធ្លាប់នាំអូនមកទីនេះ
YeonEy : ប្រហែលហើយ..អូនចេះតែមានអារម្មណ៍ស្រពេចស្រពិលនឹងបរិយាកាសជុំវិញនេះ..
Jeongguk : ..អូនឆាប់ញុាំទៅ កុំរវល់តែគិតច្រើន

« WEDDING DRESS OF BLOOD »Tempat cerita menjadi hidup. Temukan sekarang