Chapter 23

158 2 0
                                    

YeonEy : បងប្រុសកុំចឹងអី...ហ៊ឹកហ៊ឹកYeonធ្វើអ្វីមិនចេញទេ....ហ៊ឹកហ៊ឹក
Jeongguk : Im-juមិនអាចទេ...ខ្ញុំមិនជឿ...ហេតុអីទៅជាបែបនេះ?!ហេតុអីៗៗ!!!

រាងក្រាស់ស្រែកខ្លាំងៗបង្ហាញពីភាពឈឺចាប់ដែលវាពុះឡើងស្ទើតែប្រេះខ្លួនជាពីរ...កូនរបស់គេ..កូនរបស់គេនៅមិនទាន់បានឃើញពន្លឺនៅឡើយទេ...ហេតុអីក៏ព្រះបែរជាអាក្រក់យ៉ាងនេះចំពោះគេទៅវិញ...

Suga : Jeongguk...
Jeongguk : hyung~

រាងខ្ពស់ស្រលះបំពាក់ដោយសម្លៀកបំពាក់ជាdoctorរត់ចូលមករកJeongguk...Sugaរាងភាំងបន្តិចបន្ទាប់ពីបានទទួលដំណឹង...តាមពិតមិនមែនJeonggukលាក់បាំងរឹងរវាងគេនឹងIm-juជិតឈឹងនោះទេ Suga នឹង Jiminទាំងពីរនាក់នេះសុទ្ធតែដឹងរឿង...ប៉ុន្តែក៏បានត្រឹមតែលាក់បាំងព្រោះទោះនិយាយក៏វាអត់ប្រយោជន៍..

Jeongguk : hyungឆាប់ទៅមើលIm-juបន្តិចទៅ...នាងមិនអីទេពិតទេ!?

រាងក្រាស់រត់ទៅរកSugaហើយព្យាយាមអង្វរសុំជំនួយពីគេ

Suga : Jeongguk...

Sugaគ្រវីក្បាលតិចៗដោយទឹកមុខអស់សង្ឃឹម...វាបញ្ជាក់ច្បាស់ណាស់ថានាងទៅហើយ...

Jeongguk : ម៉េចនឹងអាចទៅ?!
Suga : សម្រួលអារម្មណ៍តិចទៅ អាGuk...នាងផុតដង្ហើមហើយ

Jeonggukមិនតបនឹងរាងក្រាស់ហើយត្រលប់មកដាក់ខ្លួនអង្គុយដោយមិននិយាយអ្វីទាំងអស់...ទឹកមុខរបស់គេចាប់ផ្តើមរាបស្មើដូចមនុស្សគ្មានវិញ្ញាណធ្វើអោយនាងតូចដែលនៅក្បែរកាន់តែខ្លោចចិត្ត...
_____________

ពិធីបុណ្យសពត្រូវប្រារព្ធឡើងយ៉ាងស្ងប់ស្ងាត់បំផុត... Jeonggukក៏នៅតែអង្គុយរក្សាទឹកមុខធម្មតាដូចដែលធ្វើសព្វ ដង...ខុសត្រង់ថាក្នុងទ្រូងរបស់គេវាមិនធម្មតាដូចធម្មតា ព្រោះវាឈឺនឹងការបាត់បង់វាណែនទ្រូង វាមិនស្ងប់ដូចរាល់ដង...ក្រលេកទៅមើលGennie...នាងមិនបានញុាំអាហារមិនបានផឹកអ្វីសោះ រឿងតែម្យ៉ាងដែលនាងធ្វើគឺយំតាំងពីព្រឹកទល់យប់...យំរហូតសន្លប់ម្តងហើយម្តងទៀត...នាងគ្មានគ្រួសារ..នាងមានតែបងស្រីម្នាក់ដែលនាងស្រលាញ់ស្មើជីវិត...ប៉ុន្តែពេលនេះនាងក៏បាត់បង់បងស្រីនាងទៅបាត់មួយប៉ព្រិចភ្នែក...

« WEDDING DRESS OF BLOOD »Where stories live. Discover now