Chapter 14

122 1 0
                                    

#2 week later
កន្លងទៅរយះពេល2អាទិត្យ..2អាទិត្យជាមួយនឹងស្នាមញញឹមក្លែងក្លាយដែលគេតែងតែប្រគល់អោយនាងរាល់ថ្ងៃ...គ្រប់យ៉ាងមិនបាន ផ្លាស់ប្ដូរ.....ទង្វើគ្រប់យ៉ាងត្រូវធ្វើ ដោយបង្ខំចិត្តវាផ្ទុយពីអ្នកម្ខាងទៀតដែល តែងយកចិត្តទុកដាក់ផ្តល់ស្នាមញញឹម ពោរពេញដោយភាពកក់ក្តៅនឹងក្តី ស្រលាញ់ទៅអោយគេម្នាក់នោះ..ម្នាក់ ដែលមិនត្រូវការក្តីស្រលាញ់របស់នាងម្នាក់ ដែលស្អប់នាងស្ទើឆ្កួត....

រាងតូចច្រលឹងអង្គុយម្នាក់ឯងនៅក្នុងសួនផ្កាដែលនាងនឹងអ្នកជាទីស្រលាញ់របស់នាងដាំរួមគ្នា....នាងចាប់ផ្ដើមមានអារម្មណ៍ហត់នឹងប្រឈមមុខជាមួយរឿងប្រឌិតដែលគេធ្វើដាក់នាង..ប៉ុន្តែសួរថា នាងទ្រាំដើម្បីអី?ខ្លួននាងផ្ទាល់ក៏មិនដឹងដែរនាងដឹងត្រឹមថានាងស្រលាញ់គេ...ទោះដឹងថាគេស្អប់នាង...ទោះដឹងថាគ្រប់យ៉ាង ដែលគេធ្វើមកលើនាងគ្រាន់តែឆាកល្ខោន ក៏នាងនៅតែញញឹមទៅកាន់គេនឹង ទទួលយកវាគ្រប់យ៉ាង...នាងល្ងង់ណាស់ ពិតទេ?នាងក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរ..
ជ្រើសចាកចេញពីគេ!? នាងនឹងឆ្លើយថានាងសុខចិត្តទ្រាំរស់នៅបែបនេះប្រសើរ ជាជាងរស់នៅដោយគ្មានគេ.... នាងអង្គុយគិតម្នាក់ឯងយ៉ាងយូររហូតសម្លេងរឹងមាំមួយបន្លឺឡើងកាត់ចង្វាក់អោយនាងឈោងខ្លួនចេញពីការគិតរបស់នាង

Jeongguk : Yeonឯងជួយកាត់ផ្កា ទាំងនោះអោយខ្ញុំហើយរៀបចំអោយខ្ញុំផង...យកអោយស្អាតបំផុតណា
YeonEy : ok Yeonនឹងរៀបចំអោយ
នាងតូចបានត្រឹមងក់ក្បាលហើយធ្វើតាមគេប្រាប់ដោយមិនហ៊ានសួរគេថានឹងយកទៅណា....
_____________

Jeongguk : រីករាយថ្ងៃកំណើតIm-ju
រាងក្រាស់និយាយហើយញញឹមស្រាលទៅរកនាងមុននឹងហ៊ុចបាច់ផ្កាដែលនៅនឹងដៃទៅអោយនាង
Im-ju : អរគុណeongguk...ផ្កានេះស្អាតខ្លាំងណាស់~
Jeongguk : នេះគឺបងដាំខ្លួនឯងដោយ ផ្ទាល់ដៃ
Im-ju : ពិតមែនហ្អេស!?អរគុណបងខ្លាំងណាស់
នាងតូចនិយាយទាំងរំភើបចិត្តរួចក៏ ចូលទៅក្រសោបអោបរាងក្រាស់ទាំងស្នាមញញឹម......
Gennie : កុំផ្អែមល្ហែមពេក~មិនអាណិតអ្នកខាងនេះខ្លះទហ្អេស!?

Gennieដើរចូលមកទាំងស្នាមញញឹមបន្ទាប់ពីឃើញរូបភាពគួរអោយស្រលាញ់របស់អ្នកជាទីគោរពនឹងស្រលាញ់ទាំងពីរ
Im-ju: Gennie~~
Jeongguk : ខានជួបគ្នាយូរហើយ
Gennie : ចាសបងប្រុស...ហ្អររត្រូវហើយមិត្តខ្ញុំទើបតែបើកភោជនីយដ្ឋានថ្មីគេអោយកាតVIPមកខ្ញុំប៉ុន្តែខ្ញុំគ្មានពេលទៅទេបងប្រុសនឹងបងស្រីទៅជំនួសខ្ញុំបានទេ?
នាងហ៊ុចកាត់ពណ៌ទឹកមាសមួយសន្លឹកទៅអ្នកដែលនៅនឹងមុខហើយញញឹម

« WEDDING DRESS OF BLOOD »Dove le storie prendono vita. Scoprilo ora