Chapter 03

276 7 0
                                    


@ New day

Mrs Kim : Yeonថ្ងៃនេះកូនត្រូវជួបនឹងលោកស្រីJeon ឆាប់ទៅរៀបចំខ្លួនទៅកូនសម្លាញ់
Yeony : ម៉ាក់...
Mrs Kim: hmm?
YeonEy : តើកូន...កូនសុំ...មិន...
Mrs Kim : Yeon ម៉ាក់ដឹងថាកូនកំពុងចង់និយាយពីអ្វី ប៉ុន្តែវាជាកាតព្វកិច្ចណាកូនសម្លាញ់ ត្រកូលពួកយើងទាំងពីរត្រូវតែភ្ជាប់សាច់ភ្ជាប់ឈាមនឹងគ្នា ដើម្បីក្រុមហ៊ុន
ពួកយើងនឹងគ្រួសារពួកយើងផងដែរណាកូនសម្លាញ់ ម៉ាក់និយាយជាមួយកូនពីរឿងនេះច្រើនដងហើយ កូនគួរតែយល់
YeonEy : ម៉ាក់..ប៉ុន្តែ..កូននឹងរៀបការជាមួយគាត់របៀបមិច!?បងប្រុសJeongguk គាត់មិនចូលចិត្តកូនទេអ្នកម៉ាក់ក៏បានដឹង
Mrs.Kim : Yeonស្តាប់ម៉ាក់ណាកូនសម្លាញ់ កូនស្រីរបស់ម៉ាក់ជាមនុស្សល្អ ឆ្លាត ស្មោះត្រង់ ដូចជាផ្កាពណ៌សមួយទងដ៏ស្រស់ស្អាត ជឿម៉ាក់ណាកូនសម្លាញ់អំពើល្អរបស់កូនថ្ងៃណាមួយJeonggukនឹងមើលឃើញ
គេនឹងស្រលាញ់កូនចាប់ពីក្នុងនេះទៅ

អ្នកដែលជាម្តាយក៏លើកដៃមកប៉ះទ្រូងខាងឆ្វេងរបស់នាងហើយញញឹមឡើងក្នុងបំណងលួងលោមអ្នកជាកូនដែលប្រៀបបាននឹងដង្ហើម... រាងតូចទម្លាក់ទឹកមុខចុះបន្តិចតែនៅតែព្យាយាមញញឹមទទួលយកការលួងលោមរបស់អ្នកជាម្តាយមុននឹងរំកិលខ្លួនចូលទៅរករង្វង់ដៃដ៏កក់ក្តៅ
របស់អ្នកជាទីស្រលាញ់ នាងតូចបិទភ្នែកទទួលយកភាពកក់ក្តៅដែលអ្នកម្តាយបានផ្តល់អោយ

YeonEy : តែវាមិនងាយស្រួលដូចដែលម៉ាក់និយាយទេកូនដឹង....

@ Restaurant

រាងតូចច្រលឹងជាមួយនឹងស្ត្រីចំណាស់ដែលស្ថិតក្នុងឈុតថ្លៃថ្នូរជាមួយឬកពារគួរអោយគោរពបោះជំហានដើរចូលមកក្នុងហាងអាហារដ៏ប្រណីតមួយកន្លែង ភ្នែកក៏រពៃរកអ្នកដែលខ្លួនបានណាត់រួចទៅហើយមុននឹងដើរទៅរកតុមួយកន្លែងដែលមានស្ត្រីចំណាស់ម្នាក់អង្គុយចាំដោយស្នាមញញឹមមិនបាត់

Mrs.Kim : សុំទោសលោកស្រីដែលអោយលោកស្រីរងចាំ
Mrs.Jeon : មិនអីទេខ្ញុំក៏ទើបតែមកដល់ ចុះឯណា!?YeonEy..ហៃយ៉ា កូនស្រីមកអង្គុយត្រង់នេះមក

រាងចំណាស់អូសដៃរាងតូចច្រលឹងអោយអង្គុយក្បែរខ្លួន

YeonEy : ជំរាបសួរអ៊ុំស្រី
Mrs.Jeon : កុំហៅថាអ៊ុំស្រីបែបនេះអីមុននឹងក្រោយពួកយើងគង់តែក្លាយជាគ្រួសារតែមួយពិតទេអ្នកដន្លង!?

« WEDDING DRESS OF BLOOD »Donde viven las historias. Descúbrelo ahora