Chapter 41

92 2 0
                                    

@YeonEy scene

រាងតូចច្រលឹងសន្សឹមងើបឡើងជាថ្មីយឺតៗ...នាងមានអារម្មណ៍ថាបំពង់កនាងដូចជាស្ងួតសឹងគ្មានទឹកមួយដំណក់..នាងព្យាយាមងលបឡើងហើយឈោងដៃយ៉ាងលំបាកទៅរកកែវទឹកលើតុដែលនៅក្បែរគ្រែ....

ប្រាវ!! សម្លេងកែវទឹកធ្លាក់ទៅប៉ះនឹងឥដ្ឋបន្លឺឡើងលាន់ពេញមួយបន្ទប់ពញ្ញាក់អោយរាងសង្ហារហ័សរត់ចូលមកខាងក្នុង....
Jeonggukចូលមកចំពេលនាងតូចកំពុងអង្គុយសម្លឹងទៅកែវទឹកដែលធ្លាក់បែកលើឥដ្ឋ

Jeongguk : នាងចង់ធ្វើស្អី!?
YeonEy : ខ្ញុំ...ខ្ញុំស្រេកទឹក...

គេមិនមាត់ហើយក៏ដើរចេញទៅបាត់..មួយសន្ទុះក្រោយមកគេក៏ចូលមកវិញដោយក្នុងដៃមានកាន់កែវទឹកមួយកែវមកជាមួយ

Jeongguk : ក្រែងនាងចង់ផឹកទឹកមែនទេ?

រាងក្រាសហ៊ុចកែវទឹកមកនាងទាំងញញឹមធ្វើអោយនាងតូចហាក់ភាំងនឹងកាយវិការរបស់គេ...មិនដែលទេ..គ្មានទេដែលគេញញឹមដាក់នាងដោយក្រសែភ្នែកភ្លឺថ្លាបែបនេះ
នាងតូចលូកដៃទៅទទួលកែវទឹកពីដៃរាងក្រាស់ទាំងចិត្តរអារ
..!!!.. ទឹកដែលនៅក្នុងកែវទាំងប៉ុណ្ណានត្រូវធ្លាក់មកលើក្បាលនាងទាំងស្រុង....នាងងើយមុខមកសម្លឹងរាងក្រាស់ទាំងស្មានមិនដល់ក្នុងចិត្ត

Jeongguk : ក្រែងនាងថាចង់ផឹកទឹកនោះអី!?
YeonEy : ...លោកនៅសល់ភាពជាមនុស្សខ្លះទេ!?...ហឹកហឹកមនុស្សចង្រៃយ៍!!
Jeongguk : ខ្ញុំនឹងសណ្ដាសប្រណីដល់គ្រប់គ្នាលើកលែងតែនាងម្នាក់...អោយវាចាំក្នុងខួររបស់នាងផង!!

Jeonggukបែរខ្លួនដើរចេញពីរាងកាយតូចដែលទទឹកជោគជាំដោយដំណក់ទឹក...នាងខាំមាត់ខ្ញាំកម្រាលពូកព្យាយាមទប់ទឹកភ្នែកនាងកុំវាហូរមកតែទោះប្រឹងទប់យ៉ាងណាក៏ទប់មិនជាប់រហូតត្រូវមកអង្គុយស្រែកយំដូចដែលរាល់ដង....នាងយំហើយយំទៀតរហូតដល់សន្លប់លែងដឹងខ្លួន

_________________

Taehyung : ឯងថាយ៉ាងម៉េច!!?

រាងក្រាស់រហ័សងើបឈរមួយអស់កម្ពស់សម្លឹងទៅអ្នកម្ខាងទៀតជាមិត្ត

Jimin : វាជាការពិត...ហើយយើងក៏លាក់វានឹងឯងមិនបានទេ
Suga : បើបណ្ដោយទៀតYeonអាចនឹងយ៉ាប់ជាងនេះមិនខាន

« WEDDING DRESS OF BLOOD »Où les histoires vivent. Découvrez maintenant