Chapter 13

127 1 0
                                    

Gennie : បងស្រី!! តើនេះជាស្អី!?
Gennieកាន់កាសែតមកបង្ហាញអ្នកជាបងដោយសម្លេងធ្ងន់...វាជាព័ត៌មានដែលមនុស្សជាទីស្រលាញ់របស់បងស្រីនាងកំពុងចូលរៀបការជាមួយអ្នកដទៃដែលមិនមែនជាបងស្រីនាង....
Im-ju : រឿងវាចប់ហើយមិនបាច់រំលឹកពីវាទៀតទេ
Gennie : បងស្រី!!នេះវាយ៉ាងម៉េចនឹង!?ពួកបងឈ្លោះគ្នាមែនទេ?ឬមួយបងប្រុសJeonggukក្បត់បង?រឿងវាយ៉ាងម៉េចបងឆាប់ប្រាប់ខ្ញុំមក!!!

នាងតម្លើងសម្លេងខ្លាំងៗដោយអារម្មណ៍មិនស្ងប់នៅសុខៗអ្នកដែលនាងគោរពស្រលាញ់ស្រាប់តែរៀបការទៅបាត់ចោលអ្នកជាបងស្រីរបស់នាងនេះវាធ្វើអោយនាងកាន់តែអន្ទះអន្ទែងចិត្ត
Im-ju : Gennieស្ងប់អារម្មណ៍សិនទៅ
Gennie : បងអោយខ្ញុំស្ងប់បានយ៉ាងម៉េច!?រឿងធំថ្នាក់នេះហេតុអីខ្ញុំមិនដឹងរឿងស្អីសោះអញ្ជឹងខ្ញុំទៅត្រឹមតែ3ខែសោះ
ត្រលប់មកវិញម៉េចក៏គ្រប់យ៉ាងប្រែប្រួល លឿនយ៉ាងនេះ!?ឯណាថានឹងរៀបការជាមួយបងនោះ!?
Im-ju : ឯងកុំទាន់ឆេវឆាវស្តាប់បងនិយាយតាមសម្រួលសិនទៅ

រាងតូចព្យាយាមនិយាយសម្រួលអារម្មណ៍របស់អ្នកជាប្អូនមុននឹងនិយាយបកស្រាយគ្រប់រឿងអោយនាងស្តាប់
Gennie : ទៅរួចបានយ៉ាងម៉េចទៅបងស្រី!?នេះ...នេះគឺរៀបការរស់នៅជាមួយគ្នាណាតើទុកចិត្តបានយ៉ាងម៉េច!?បើនាងនោះវាហាច់ដាក់បងប្រុសJeonggukទៅតើធ្វើយ៉ាងម៉េច!?
Im-ju : Gennie!!និយាយស្តីអីអោយទុ កយម្លៃអ្នកជាមនុស្សស្រីខ្លះផងទៅ
Gennie : ចឹងអោយខ្ញុំនិយាយយ៉ាងម៉េច!?បងក៏ឃើញនឹងភ្នែកថាកន្លងមកមនុស្សស្រីច្រើនប៉ុណ្ណាដែលតាម តោងតៀមបងប្រុស!!ចុះទម្រាំតែនៅផ្ទះជាមួយគ្នារាល់ថ្ងៃទៀតនោះ!!
Im-ju : YeonEyនាងគ្រាន់តែជាក្មេងដែលអត់ដឹងអីតែប៉ុណ្ណោះឯងកុំនិយាយបែបនេះដាក់នាងអី
Gennie : នេះបងស្រីឆ្គួតហើយមែនទេ!? ហេតុអីទៅកាន់ជើងមនុស្សស្រីដែលដណ្តើមប្តីបងទៅវិញ!!?
Im-ju : YeonEyនាងមិនដែលដណ្តើមអ្វីពីបងគឺមានតែបងទេដែលជាអ្នកទៅដណ្ដើមនាង!!តាំងតែពីដឹងក្តី
មកJeonggukជាគូរបស់នាងស្រាប់ទៅហើយគឺបងទេដែលមកក្រោយគឺបងទេដែលជាអ្នកជ្រៀតជ្រែក
Gennie : បងកាន់តែឆ្កួតមែនទែនហើយ!!ខ្ញុំនឹងទៅនិយាយរឿងនេះជាមួយបងប្រុស!!គាត់ត្រូវតែលែងលះជាមួយនាង
ម្នាក់នឹង!!
Gennieទាញខ្លួនងើបឡើងបម្រុងនឹងចេញទៅតែបងស្រីរបស់នាងក៏ប្រញាប់ ចាប់ដៃនាងអោយអង្គុយចុះមកវិញដោយ
ការហាមឃាត់

« WEDDING DRESS OF BLOOD »Où les histoires vivent. Découvrez maintenant